no-alternative title
no-alternative title
no-alternative title

គ្រាន់តែមកដល់ភ្លាម ស្មាតហ្វូនស៊េរីថ្មី Huawei nova 7 SE 5G តម្លៃ 349$ បានលក់ភ្លូកទឹកភ្លូកដី មិនគួរអោយជឿ

ទីបំផុតអ្វីដែលកំពុងទន្ទឹងរងចាំបានមកដល់ហើយ! គ្រប់គ្នាអាចជាវ  5G ហ្វូនស៊េរីថ្មី Huawei nova 7 SE ក្នុងតម្លៃពិសេសគ្មានពីរត្រឹមតែ $349 នៅតាមបណ្តាហាងលក់ទូរស័ព្ទនានាទូទាំងប្រទេស ហើយសម្រាប់អ្នកចូលចិត្តអនឡាញ អាចជាវតាម La Rue ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់អតិថិជនដែលបានកក់ ស្មាតហ្វូនស៊េរីថ្មី Huawei nova 7 SE 5G អាចអញ្ជើញមកទទួល 5G ហ្វូនចាប់ពីថ្ងៃទី 29 សីហា 2020 សម្រាប់ទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តចាប់ពីថ្ងៃទី 30 សីហា 2020។

 

ស្មាតហ្វូនស៊េរីថ្មី Huawei nova 7 SE 5G ត្រូវបានក្រុមហ៊ុនហួវៃធ្វើកំណែអាប់ដេតសាហាវលើសពីតម្លៃ ទ្រទ្រង់បច្ចេកវិទ្យា5G បំពាក់កាមេរ៉ាក្រោយកម្រិតអាជីព4គ្រាប់ 64MP ភ្ជាប់មុខងារថ្មី វីដេអូ Dual-View អាចថតវីដេអូពីរប្លង់ (កាមេរ៉ាមុខក្រោយ) ក្នុងពេលតែមួយ អនុញ្ញាតឲ្យអ្នកប្រើប្រាស់ ផ្តិតយកវីដេអូស៊ែលហ្វីភ្ជាប់ជាមួយនឹងវីដេអូទេសភាព ក្រុមគ្រួសារ មនុស្សជាទីស្រឡាញ់ ក្រាស់ (Crush) ឬ សត្វចិញ្ចឹម  ហើយអាចហ្ស៊ូមបានរហូតដល់ 6X ថែមទៀតផង ពិតជាត្រូវម៉ាច់ចំពោះអ្នកចូលចិត្តធ្វើវីដេអូ Vlog លេង Tik Tok, ហ្វេសប៊ុក ឬ Instagram។ លើសពីនេះ វាអាចថតវីដេអូកម្រិត 4K និង ថតវីដេអូយឺត Slow-Mo កម្រិត 960 fps ច្បាស់ត្រជាក់ភ្នែក។ សម្រាប់ការថតរូបវិញកាន់តែអែម ដោយ Huawei nova 7 SE មានកាមេរ៉ាមេទំហំ 64MP ( High Resolution Lens, f/1.8) អាចថតស្អាតច្បាស់ក្រឡែតសព្វវត្ថុក្នុងរូបភាពដែលចង់ផ្តិតយក។

សម្រាប់ពេលយប់វិញ អ្នកប្រើប្រាស់កាន់តែអស់បារម្ភក្នុងការផ្តិតយករូបភាព ទេសភាព ក្រុមគ្រួសារ មិត្តភក្តិ ឬមនុស្សជាទីស្រឡាញ់ បានច្បាស់ស្អាតគ្មានគ្រាប់អ៊ុច ជាមួយនឹងមុខងារបច្ចេកវិទ្យាថ្មី HUAWEI AI  Image Stabilization និង Handheld Super Night Mode។ កាមេរ៉ាទី2 ទំហំ 8MP (f/2.4) ជាកាមេរ៉ាសម្រាប់ថតប្លង់ទូលាយ Ultra Wide Angle បាន 120ដឺក្រេ អាចថតរូបភាព ទេសភាព ទិដ្ឋភាពទីក្រុង និងការជួបជុំមិត្តភក្តិក្រុមគ្រួសារបានកាន់តែទូលាយ។ កាមេរ៉ាទី3 បំពាក់នូវឡេន Macro ទំហំ 2មេហ្គាភិកស៊ែល f/2.4 សម្រាប់ថតរូបជិតៗរហូតដល់ទៅ 4cm ដែលនឹងផ្តល់នូវការថតរូបភាពតាមទូរស័ព្ទដៃកាន់តែរស់រវើក។ សម្រាប់កាមេរ៉ាទី4 ទំហំ 2មេហ្គាភិកស៊ែល (f/2.4) ភ្ជាប់បច្ចេកវិទ្យា AI depth perception សម្រាប់ថតរូបព្រាលផ្ទៃខាងក្រោយ Bokeh ធ្វើឲ្យរូបភាពដែលផ្តិតចេញមកកាន់តែទាក់ទាញ និងលេចធ្លោបំផុត។

Huawei nova 7 SE 5G មានកាមេរ៉ាមុខទម្លុះអេក្រង់ សម្រាប់ថតរូបស៊ែលហ្វីច្បាស់ស្អាតនៅពេលយប់ជាមួយនឹងមុខងារ Super Night Selfie 2.O Mode ភ្ជាប់បច្ចេកវិទ្យា Multi-Frame សម្គាល់ការថតគ្រប់សណ្ឋាន និងផ្តល់ពន្លឺដោយស្វ័យប្រវត្តនៅពេលថតស៊ែលហ្វីពេលយប់ ហើយរូបភាពមួយសន្លឹកៗដែលផ្តិតចេញមកភ្លឺសស្អាតបែបធម្មជាតិ។ ជាពិសេសបច្ចេកវិទ្យាAIជំនួយការថតរូបស៊ែលហ្វី អាចកំណត់សម្គាល់មុខមនុស្ស ស្រមោល និង ពន្លឺធ្វើឲ្យររូបថតស៊ែលហ្វីបែប Portrait កាន់តែអេម។  Huawei nova 7 SE ត្រូវបានរចនាឡើងដោយកញ្ចក់ 3D ស្រស់ស្អាតទាន់សម័យពណ៌ត្រូវចិត្តគឺ បៃតង ស្វាយ និង ទឹកប្រាក់ មានអេក្រង់ទំហំ 6.5” កម្រិតបង្ហាញ 2400x1080 ភិកស៊ែល ភ្ជាប់បច្ចេកវិទ្យាការពារភ្នែក មានរ៉េម 8GB អង្គផ្ទុកទិន្នន័យ 128GB មានថាមពលថ្ម 4000mAh ភ្ជាប់បច្ចេកវិទ្យាសាកថ្មលឿនដូចថាសហោះ Huawei SuperCharge 40W មានស៊ីមពីរ ទ្រទ្រង់បច្ចេកវិទ្យា 5G។ 

សម្រាប់ការទាញយកកម្មវិធីល្បីៗដែលកំពុងពេញនិយមរួមមាន ABA, SmartNas, Line, Tiktok, WhatsApp កុម្ម៉ង់ម្ហូបតាម App Food Panda, Bloc Delivery, eGets  ទិញទំនិញតាម Khmer24, L192, ZANDo, Smile Shop, AliExpress  កម្មវិធីកក់ TADA,  WeGo, SmartRide, ឬ រៀនតាមអនឡាញ E-school Cambodia និង Zoom ម៉ាឆ្ងាញ់ រហ័សទាន់ចិត្ត ហើយFree ទៀត តាមរយៈ Huawei AppGallery។ ក្រៅពី AppGallery ក្រុមហ៊ុនហួវៃនៅមានអាវុធពិសេសមួយទៀតគឺ Petal Search ដែលអាចដោនឡូតកម្មវិធី Apps និងហ្គេមល្បីៗ រាប់លានពីគ្រប់ទីកន្លែង ដោយសុវត្ថិភាពបំផុត ឧទាហរណ៍ Google Chrome, Google Map, YouTube, Facebook, Instagram, ហ្គេមល្បីៗដូចជា PubG, Mobile Legend តាមរយៈ Petal Search។ 

ដូច្នេះHuawei nova 7 SE  5G គឺជា  5G ហ្វូនដែលមានតម្លៃល្អបំផុតគ្មានពីរត្រឹមតែ $349 ចំណាយតែម្តង គឺគ្រប់ទឹកហ្មង៎! កំពូលស្មាតហ្វូន Huawei nova 7 SE 5G មានបីពណ៌សម្រាប់ជ្រើសរើសគឺ ពណ៌បៃតង ស្វាយ ឬទឹកប្រាក់ តម្លៃខ្ទង់។

ប្រសិនបើចាប់អារម្មណ៍ អតិថិជនអាចសាកសួរព័ត៌មាន នៅតាមបណ្តាហាងលក់ទូរស័ព្ទនានាដែលនៅក្បែរលោកអ្នកជាងគេ ឬក៏ជាវតាមអនឡាញ La Rue។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍