បើនិយាយអំពីកុំព្យូទ័រលេងហ្គេមនោះ ក្រុមហ៊ុន MSI គឺមានកេរ្តិ៍ឈ្មោះល្បីល្បាញទូទាំងពិភពលោក។ ថ្មីៗនេះ ក្រុមហ៊ុននេះទើបតែបង្ហាញនូវកុំព្យូទ័រ GF65 THIN ជំនាន់ថ្មីរបស់ខ្លួនដែលប្រើប្រាស់នូវបន្ទះឈីប Intel® Core™ i7 processor ជំនាន់ទី 10 ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Windows 10 Home / Windows 10 Pro ។ កាន់តែពិសេសជាងនេះទៀតនោះ ដំណើរការនូវក្រាហ្វិកកាត GeForce RTX™ 2060 graphics ចុងក្រោយបំផុតដែលមានល្បឿនលឿនក្នុងការប្រើប្រាស់ ដំណើរការហ្គេមដែលមានក្រាហ្វិកខ្ពស់ៗបានដោយគ្មានបញ្ហាអ្វីនោះទេ។ កុំព្យូទ័រនេះមានអេក្រង់ទំហំ 15.6 អ៊ីង Full HD (1920x1080), 144Hz IPS-level ជាមួយនឹងគែម Bezel ស្តើងទាក់ទាញគួរអោយចង់ប្រើប្រាស់មែនទែន។
អ្វីដែលកាន់តែទាក់ទាញជាងនេះទៀតនោះ វាមានបច្ចេកវិទ្យា Cooler Boost 5 Technology ផ្តាច់មុខដែលធ្វើអោយម៉ាស៊ីនលេងហ្គេមមួយនេះត្រជាក់ក្នុងការប្រើប្រាស់។ វាក៏មានភ្ជាប់ជាមួយនឹង Dragon Center ជាមួយនឹង Gaming Mode 2.0 ផ្តាច់មុខផងដែរ។ កម្មវិធី MSI App Player ក៏ផ្តល់នូវបទពិសោធន៍កាន់តែអស្ចារ្យនៅលើបទពិសោធន៍នៃការប្រើប្រាស់រវាងស្មាតហ្វូន និងកុំព្យូទ័រនេះថែមទៀត។ វាក៏មានប្រព័ន្ធសំលេង High-Resolution Audio និងថាមពលថ្មខ្លាំងអាចប្រើប្រាស់បានដល់ទៅ ៧ ម៉ោងថែមទៀត។ វាពិតជាអស្ចារ្យមែនទែន។
GF65 THIN គឺជាកុំព្យូទ័រម៉ូឌែលចុងក្រោយបំផុតនៅក្នុងត្រកូល MSI Gaming Laptops ដែលបំពាក់នូវបន្ទះឈីប Intel® Core™ i7 processors (Comet Lake H) ជំនាន់ទី 10 និងក្រាហ្វិកកាតចុងក្រោយបំផុត GeForce® RTX graphics ។ បន្ទះឈីបនេះមានអង្គគណនា 6 Cores ដែលមានល្បឿនលឿនជាងមុនដល់ទៅ 15% ដែលផ្តលនូវបទពិសោធន៍នៃការលេងហ្គេមដ៏អស្ចារ្យគ្មានគូប្រៀបនោះទេ។ NVIDIA GeForce RTX™ ផ្តល់នូវបទពិសោធន៍នៃការលេងហ្គេមកាន់តែអស្ចារ្យដែលគ្មានគូប្រៀបនោះទេ។ វាប្រប្រាស់នូវស្ថាបត្យកម្ម NVIDIA Turing GPU និង TX platform ដែលធ្វើអោយអ្នកទទួលបាននូវល្បឿនលឿនអស្ចារ្យដែលនឹកស្មានមិនដល់។
បើនិយាយអំពីកម្រិតអេក្រង់របស់វាវិញគឺមានកម្រិតដល់ទៅ120HZ ដែលពិតជារលូនក្នុងការប្រើប្រាស់ជាទីបំផុត។ សម្រាប់គម្របខាងលើរបស់កុំព្យូទ័រនេះគឺមានការឌីស្សាញយ៉ាងល្អឥតខ្ចោះក្នុងការប្រើប្រាស់។ ថាមពលថ្មរបស់កុំព្យូទ័រនេះគឺប្រើប្រាស់បានរយៈពេល 7 ម៉ោងសម្រាប់ការកម្សាន្ត និងការងារជាច្រើនទៀតប្រចាំថ្ងៃរបស់អ្នក។
GF65 THIN ផ្តល់នូវដំណោះស្រាយសម្រាប់ការកាត់បន្ថយកំដៅទៅលើ CPU និង GPU ជាមួយនឹងរន្ធបំភាយកំដៅចំនួន 6ដែលអាចធ្វើការកាត់បន្ថយនូវកំដៅបានយ៉ាងល្អបំផុត។ វាមានដំណោះស្រាយទៅលើលំហូរខ្យល់បានយ៉ាងមានប្រសិទ្ធិភាពនៅក្នុងការលេងហ្គេមរបស់អ្នក។ បើនិយាយអំពីប្រព័ន្ធសំឡេងវិញនោះគឺពិតជានៅក្នុងលំដាប់ Premium Sound ជាមួយនឹងបច្ចេកវិទ្យា Hi-Resolution Audio ដែលផ្តល់នូវសំឡេងដ៏ពិរោះល្អឥតខ្ចោះសម្រាប់អ្នកប្រើប្រាស់។ កាន់តែពិសេសជាងនេះទៀតនោះ វាមានភ្ជាប់ជាមួយនឹង 3D surround sound នៅក្នុងការលេងហ្គេមរបស់អ្នកដែលពិតជាអស្ចារ្យគ្មានគូប្រៀបនោះទេ។ NAHIMIC 3 ក៏អាចធ្វើការគ្រប់គ្រងបានយ៉ាងងាយស្រួលទៅលើតន្រ្តី ខ្សែភាពយន្ត និងការខលនៅក្នុងសន្និសីទបានថែមទៀត។
នៅក្នុងការអភិវឌ្ឍនៅក្នុងការសហការផ្តាច់មុខជាមួយនឹងក្រុមហ៊ុន BlueStacks នោះ កម្មវិធី MSI APP Player នាំយកនូវបទពិសោធន៍នៃការលេងហ្គេមកាន់តែអស្ចារ្យរវាងស្មាតហ្វូន និងកុំព្យូទ័ររបស់អ្នក។ វាក៏មានភ្ជាប់ជាមួយនឹង keyboard lighting និងក្រាហ្វិកដែលកាន់តែប្រសើរជាងមុននៅក្នុងការដំណើរការការងារ Multi-task ថែមទៀត។ សរុបមក GF65 THIN គឺជាជម្រើសដ៏ឆ្លាតវៃបំផុតក្នុងការប្រើប្រាស់៕
អាចរកទិញបានតាមហាងចែកចាយផលិតផល MSI: https://www.msi.com/service/wheretobuy/#105,3