no-alternative title
no-alternative title
no-alternative title
no-alternative title

OPPO A93 ដែលជាបងធំនៃត្រកូល A-Series បានបង្ហាញវត្តមានជាលើកដំបូងនៅចំពោះមុខលោក Step តារាតំណាងរបស់ OPPO រួមជាមួយនិងអ្នកសារព័ត៌មានជាច្រើនរូប

បន្ទាប់ពីជោគជ័យលើការចេញលក់ OPPO A92 នឹងក្លាយជាក្រុមហ៊ុនស្មាតហ្វូនលេខ 1 នៅអាស៊ីអាគេ្នយ៍ក្នុងពេលថ្មីៗនេះ ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជា នៅថ្ងៃនេះ ក៏បានពាំនាំមកនូវម៉ូដែលថ្មីមួយទៀតគឺ OPPO A93 ដែលមានគុណសម្បត្តិល្អជាង A92 ក្នុងតម្លៃកម្រិតថវិការប្រហារចិត្តអ្នកប្រើ ដើម្បីប្រកួតប្រជែងទីផ្សារបន្ថែមទៀត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន OPPO A93 គឺជាបងធំនៃត្រកូល A-Series ត្រូវបានបង្ហាញវត្តមានជាលើកដំបូងនៅក្នុងកម្មវិធីមួយ ដែលបានរៀបចំឡើងនៅ OPPO Service Center និងជាហាង OPPO Brand Store ដែលស្ថិតនៅតាមបណ្តាយមហាវិថីមុនីវង្ស ទល់មុខវត្តកោះ ដែលមានការចូលរួមពីសំណាក់តារាតំណាងរបស់ខ្លួន រួមជាមួយអ្នកសារព័ត៌មានជាច្រើនរូបផងដែរ។

ស្មាតហ្វូនស៊េរីថ្មី OPPO A93 មួយនេះបំមានពាក់មកជាមួយនូវគុណសម្បត្តិល្អៗអស្ចារ្យលើសពីការរំពឹងទុក…ក្នុងនោះរួមមានតួរខ្លួនស្លីមស្តើងត្រឹមតែ 7.48 ម.ម បំពាក់ប្រព័ន្ធកាមេរ៉ា AI  Portrait មុខក្រោយ 6 គ្រាប់ ប្រើបន្ទះបង្ហាញគុណភាពល្អកម្រិត Super AMOLED ជាប្រភេទបំពាក់កាមរ៉ាមុខភ្លោះទម្លុះអេក្រង់ ទ្រទ្រង់បច្ចេកវិទ្យា In-Display Fingerprint ធ្វើជាសោរសុវត្ថិភាពជាមួយថ្មទំហំធំកាន់ថាមពលប្រើប្រាស់លេងកម្សាន្តបានយូរម៉ាអស់ចិត្តជាដើម។ ដូចនេះចង់ដឹងថា OPPO A93 មានគុណសម្បត្តិពិសេសល្អកម្រិតណាបន្ថែមទៀត ហើយមានតម្លៃប៉ុន្មាន? តោះ…តាមដានជាមួយខ្ញុំនៅក្នុងវីដេអូនេះទាំងអស់គ្នា។

បើយើងនិយាយដល់រចនាបថស្មាតហ្វូនក្នុងបច្ចុប្បន្នគឺថាមានភាពប្រណិតសមសួនគួរអោយចង់កាន់ប្រើប្រាស់ជាទីបំផុត ដូចនេះចំពោះការឌីស្សាញរូបរាងខាងក្រៅរបស់ OPPO A93 គឺស្អាតប្រណិតមិនធម្មតានោះដែរ។ ស្មាតហ្វូននេះមានផ្ទៃខ្នងខាងក្រោយជាប្រភេទកញ្ចក់ Glossy Glass ដែលមានការដុសខាតជាមួយផ្ទៃពណ៌យ៉ាងប្រណិតភ្លឺរលោងស្ងួតមិនងាយជាប់ស្នាមក្រយៅដៃជាមួយជម្រើសពីរពណ៌គឺពណ៌ខ្មៅហៅថា Matte Black និងពណ៌សប្រដេញបែបពណ៌ឥន្ធៈនូហៅថា Metallic White។ 

ក្រឡេកមកមើលផ្ទៃមុខរបស់ OPPO A93 វិញបានបំពាក់ដោយបន្ទះបង្ហាញគុណភាពខ្ពស់ប្រភេទ Super AMOLED ជាមួយផ្ទៃលាតធំស្រឡះល្អទំហំ  6.43 អ៊ីងរំលេចដោយលែនទំលុះអេក្រង់ពីរគ្រាប់នៅជិតគែមនៃកែងខាងឆ្វេងខាងលើ ដូចនេះវាពិតជាផ្តល់នូវផ្ទាំងទស្សនីយភាពដ៏ភ្លឺច្បាស់ស្រឡះត្រជាក់ភ្នែកបំផុតសម្រាប់ការទស្សនា និងការលេងកម្សាន្តនានា។

អេក្រង់របស់វាទ្រទ្រង់កម្រិតបង្ហាញចេញ  Full-HD+ ទំហំ 2400x1080px លើខ្នាត aspect ratio 20:9 មានផ្ទៃបង្ហាញចេញសរុប 90.67% ជាមួយកម្រិតដង់ស៊ីភាពម៉ដ្ឋ 409ppi និងកម្រិតពន្លឺ 430nits និងស្រោបដោយកញ្ចក់ការពារ Corning Gorilla Glass 3+ ថែមទៀតផង ដូចនេះធ្វើការប្រើប្រាស់នៅក្រោមពន្លឺថ្ងៃក្តៅខ្លាំងមិនមានអ្វីចោទជាបញ្ហានោះទេ គឺយើងអាចមើលឃើញបានច្បាស់ល្អជានិច្ច និងមិនសូវបារម្មណ៍នឹងការឆាប់កកិតឆ្កូតឡើយ។ បន្ថែមពីនេះអេក្រង់របស់វ OPPO A93 មានមុខងារការពារភ្នែកបានយ៉ាងល្អប្រសើរដែលទទួលស្គាល់ដោយស្ថាប័ន TUV Rheinsland Certified របស់អាល្លឺម៉ង់ថែមទៀតផង។ ជាងនេះទៅទៀតអេក្រង់របស់វាក៏ទ្រទ្រង់នូវបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃលើអេក្រង់ជំនាន់ថ្មី 3.0 សម្រាប់ធ្វើជាសោរយ៉ាងមានសុវត្ថិភាពជាមួយសមត្ថភាពស្កេនដោះសោរបានលឿនរហ័សបំផុតប្រើពេលតែ 0.3 វិនាទីប៉ុណ្ណោះ។

បើនិយាយដល់ប្រព័ន្ធកាមេរ៉ាថតរូបវិញគឺពិតជាត្រូវចិត្តអ្នកប្រើប្រាស់បំផុតព្រោះតែ OPPO បានបំពាក់នូវប្រព័ន្ធកាមេរ៉ាដែលមានសមត្ថភាពខ្ពស់ និងភ្ជាប់ដោយបច្ចេកវិទ្យាឆ្លាតវៃអស្ចារ្យនៅលើស្មាតហ្វូនកម្រិតថវិការបស់ខ្លួនមួយនេះ ដែលធ្វើអោយស្មាតហ្វូននេះកាន់តែមានភាពល្អឥតខ្ជោះ និងស៊ីដាច់គេទៅលើប្រព័ន្ធកាមេរ៉ាថតរូប។

OPPO A93 មានកាមេរ៉ាមុខងារក្រោយចំនួន 6 គ្រាប់ដែលសុទ្ធតែជាប្រភេទលែនវៃឆ្លាត AI Camera។ សម្រាប់កញ្ចប់លែន 4 គ្រាប់ខាងក្រោយរបស់វាគឺបានប្រើប្រាស់លែនគោលទំហំ 48MP Aperture f/1.7 ជាមួយលែនទូលាយ Ultra wide angle ទំហំ 8MP ប្រើប្រាស់សែនស័រ Hynix Hi846 មាន Aperture f/2.2 អាចផលិតប្លង់ទូលាយបានកម្រិត 119  ដឺក្រេ និងពីរគ្រាប់ទៀតមានទំហំ 2MP ថតបែបសខ្មៅ និងមួយទៀតជាលែន Depth Sensor សម្រាប់ជំនួយក្នុងការផលិតរូបភាពព្រាលផ្ទៃខាងក្រោយ ហើយលែនពីរគ្រាប់នេះប្រើប្រាស់សែនស័រ Galaxy Core GC02M1B ជាមួយកម្រិត Aperture f/2.4 ដូចគ្នា។

ទៅលើសមត្ថភាពក្នុងការផលិតសាច់រូបភាពគឺពិតជាបានច្បាស់ល្អគួរជាទីពេញចេញមែនទែនជាមួយប្រព័ន្ធកាមេរ៉ាក្រោយរបស់ OPPO A93 មិនថាថតនៅពេលថ្ងៃ ឬក៏ពេលយប់ឡើយគឺរាល់រូបភាពដែលផលិតចេញមកគឺបានច្បាស់ក្រឡែតគ្មានទាន់ចិត្តនោះទេ។ សម្រាប់មុខងារជំនួយក្នុងការថតរូប និងវីដេអូនៅលើកម្មវិធីកាមេរ៉ារបស់ OPPO A93 ក៏មានច្រើនហើយសុទ្ធតែជាមុខងារឆ្លាតវៃទំនើបបំផុតដែលធ្វើអោយជួយឲ្យការថតរូបបានស្អាតគ្រប់ប្លង់ទោះបីជាអ្នកមិនមែនជាអ្នកជំនាញខាងថតរូបក៏ដោយក្នុងនោះរួមមានដូចជាមុខងារជំនួយការថតរូបនៅពេលរាត្រី AI Super Night Mode, AI Super Clear Portrait, AI Ultra Clear Image  និង AI Night Flare Mode ដែលធ្វើការរួមគ្នារវាងមុខងារ Bokeh ជាមួយ HDR ដើម្បីផ្តិតយកផ្ទាំងទស្សនីយភាពនៅពេលរាត្រី ឬពេលខ្សោយពន្លឺខ្លាំងជាមួយនឹងអំពូលពន្លឺតូចៗ ឬភ្លើង LED ពីក្រោយបានច្បាស់ស្អាតជាមួយផ្ទៃរូបភាពលេចធ្លោរបែបសិល្បៈដែលធ្វើយើងមិនអាចបំភ្លេចបាន។

បន្ថែមពីនេះវាក៏មានមុខងារ AI Beauty សម្រាប់ស្តារសម្រស់ផ្ទៃមុខ ស្បែកដៃជើងរបស់យើងអោយមានភាពម៉ដ្ឋរលោកស្អាតផូរផង់បែបធម្មជាតិបំបាត់រាល់ស្នាមអ៊ុច ស្នាមជ្រួញ មុខងារ AI Filter សម្រាប់លេងពណ៌ផ្សេងៗនៅលើប្លង់ថតតាមការស្រឡាញ់របស់យើង និង AI Color Portrait សម្រាប់ថតរូបព្រាលខាងក្រោយទៅជាពណ៌សខ្មៅបង្កើននៅភាពទាក់ទាញបំផុតនៅលើរូបថតរបស់យើង។ ចំពោះសមត្ថភាពក្នុងផ្តិតយកសាច់វីដេអូវិញគឺវាធ្វើបានដល់កម្រិត 4K ល្បឿន 30fps និងថតវីដេអូជាមួយមុខងារ Slo-Motion បានដល់កម្រិត 720px ល្បឿន 120fps។ បន្ថែមពីនេះវាក៏មានមុខងារទប់លំនឹងកាមេរ៉ា Ultra Steady Video ផងដែរ។

សម្រាប់កាមេរ៉ាសែលហ្វីវិញ…បើយើងនិយាយពីស្មាតហ្វូនដែលមានកញ្ចប់តម្លៃប្រហាក់ប្រហែលគ្នា ឬលើសនេះបន្តិច…ខ្ញុំជឿជាក់ថាលោកអ្នកពិតជានឹងជ្រើសយក OPPO A93 ជាក់ជាមិនខាន ព្រោះផ្អែកទៅលើបន្ទះអេក្រង់គុណភាពល្អ ប្រព័ន្ធកាមេរ៉ាក្រោយល្អ និងជាពិសេសគឺកាមេរ៉ាសែលហ្វីដែលអ្នកប្រើប្រាស់គ្រប់គ្នាចូលចិត្តថតបំផុតនៅពេលមានកម្មវិធីផ្សេងៗ ឬកម្មវិធីជូបជុំក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សសំខាន់ក្នុងបេះដូងរបស់អ្នក។ ដូចនេះ កាមេរ៉ាសែលហ្វីរបស់ OPPO A93 ពិតជាសាកសម និងត្រូវចិត្តលោកអ្នកជាក់ជាមិនខាន។ ជាមួយលែនកាមេរ៉ាសែលហ្វី 2 គ្រាប់ដែលលែនទំលុះអេក្រង់គឺវាបានប្រើប្រាស់លែនគោលទំហំ 16MP ប្រើប្រាស់សែនស័រ SONY IMX 471 មាន Aperture f/2.4 និងមួយគ្រាប់ទៀតទំហំ 2MP ជា Depth Sensor Lens ប្រើប្រាស់សែនស័រ GC02M1B មាន  Aperture f/2.4 សម្រាប់ជំនួយក្នុងការថតរូបព្រាលផ្ទៃខាងក្រោយ។

ទៅលើមុខងារកំនត់ក្នុងការថតរូប និងវីដេអូឃើញថាមានច្រើនផងដែរដូចជា AI Super Night Portrait សម្រាប់ថតរូបសែលហ្វីពេលរាត្រីអោយបានច្បាស់ដូចពេលថ្ងៃ, AI Beauty 2.0 សម្រាប់ជួយលើកសម្រស់ផ្ទៃមុខរបស់យើងអោយបានស្អាតផូរផង់គួរអោយស្រឡាញ់, AI Ultra Clear Mode អាចប្រើបានទាំងកាមេរ៉ាមុខនិងកាមេរ៉ាក្រោយ ដែលអាចផ្តិតយករូបភាពច្បាស់ដិតពិសេសមុខ រោមភ្នែក ដោយមិនបែក ពិសេសក៏មាន Pro-Expert សម្រាប់កំនត់បន្ថែមទៅលើកម្រិតពណ៌ កម្រិតពន្លឺ ISO, ល្បឿន Shutter Speed និងកម្រិត exposer នៅលើប្លង់ថតអោយកាន់តែច្បាស់កម្រិតអ្នកថតអាជីពជាដើម។

ទៅលើកំលាំងម៉ាស៊ីនវិញ OPPO A93 អូសដោយបន្ទះឈីប MediaTek Helio P95 ដែលមានអង្គគណនាចំនួន 8-Core ចែកល្បឿនរត់ជាពីរគឺ 2-Core មានល្បឿន 2.2GHz រត់លើប្រព័ន្ធ ARM Cortex-A75 Prime Cores និង 6-Core មានល្បឿន 2.0GHz រត់លើប្រព័ន្ធ ARM Cortex-A55 ប្រើក្រាហ្វិចស៊េរី PowerVR GM9446 អមដោយរ៉េមទំហំ 8GB ជាមួយទំហំផ្ទុកទិន្នន័យ 128GB ប្រភេទ UFS2.1 ព្រមទាំងអាចដាក់បន្ថែមទំហំក្រៅបានដល់ 256GB។ បន្ថែមពីនេះម៉ាស៊ីនរបស់វាក៏មានជំនួយពីបច្ចេកវិទ្យា MediaTek Hyper Engine ដើម្បីជួយបង្កើនល្បឿនសម្រាប់ការលេងហ្គេមអោយកាន់តែមានភាពរលូន។ ដូចនេះពិតអស់បញ្ហាជាមួយនឹងល្បឿនរត់ទាក់ញ៉ាក់រអាក់រអ៊ួលទៀតហើយពេលបានលេងហ្គេមជាមួយ OPPO A93។

ស្មាតហ្វូនជំនាន់ថ្មីនេះដើរដោយប្រតិបត្តិការ Color OS7.2  ដែលទ្រទ្រង់ដោយប្រតិបត្តិការ Android 10  ដូចនេះវាផ្តល់នូវមុខងារប្រើប្រាស់ថ្មីៗដ៏សម្បូរបែបក្នុងនោះមានមុខងារពិសេសមួយដែលនឹងធ្វើអោយយើងចូលចិត្ត និងប្រើញឹកញាប់បំផុតនោះគឺ Air Gestures ដែលជាមុខងារបញ្ជាលើទូរស័ព្ទដោយប្រើកាយវិការដោយមិនចាំបាច់ប៉ះលើអេក្រង់ទូរស័ព្ទឡើយ គឺយើងគ្រាន់តែលើកដៃឡើងលើដើម្បីទទួលទូរស័ព្ទជាការស្រេច ហើយវាអាចចាប់កាយវិការយើងបានចម្ងាយ 20 ទៅ 50cm ដូច្នេះយើងអាចទទួលបានកាន់តែងាយស្រួលលឿនរហ័សទាន់ចិត្តបំផុត ពិសេសបំផុតសម្រាប់លោកអ្នកដែលមានភាពមមាញឹកខ្លាំង។

OPPO A93 មានថ្មប្រភេទ Li-Po ទំហំ 4,000mAh ដែលប្រើបានមួយថ្ងៃស៊ីផុយ ទ្រទ្រង់កំលាំងសាកភ្លើងចូលល្បឿនលឿនជាមួយឆ្នាំងសាកកំលាំង 18W តាមរយះរន្ធ និងខ្សែងចម្លង USB-C 2.0 ដោយការសាកភ្លើង 5 នាទីអាចកាន់សម្រាប់ការសន្ទនាទូរស័ព្ទបាន 2 ម៉ោង ទស្សនា Youtube បានជិត 1 ម៉ោង។ ជាពិសេសគឺវាមានមុខងារ AI Power Saving Mode ដែលជួយសន្សំសំចៃការប្រើប្រាស់ថាមពលថ្ម និងថែរក្សាអាយុកាលរបស់ថ្មអោយរស់បានយូរអង្វែងថែមទៀតផង។ និយាយជារួមមកវិញ…សម្រាប់ស្មាតហ្វូនដែលមានកញ្ចប់តម្លៃប្រហាក់ប្រហែលគ្នាខ្ទង់ $300 ឬក្រោមនេះបន្តិច… ខ្ញុំគិតថា OPPO A93 ពិតជាឈរនៅលេងរៀងទីមួយក្នុងជម្រើសរបស់លោកអ្នកជាក់ជាមិនខាន៕

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម