no-alternative title
no-alternative title
no-alternative title
no-alternative title

Huawei MatePad Pro 5G ភ្ជាប់ខ្មៅដៃវេទមន្ត ទ្រទ្រង់ការ Share អេក្រង់ទូរស័ព្ទ ធានាថា អស់កង្វល់សម្រាប់ការប្រកបអាជីវកម្មជំនួញ ឬសិក្សាតាមអនឡាញ

ស្ថិតនៅក្នុងកាលៈទេសៈនេះ ការសិក្សា បំពេញការងារ ប្រកបរបរអាជីវកម្ម ពាណិជ្ជកម្ម លើអនឡាញ បានក្លាយទៅជាទីពេញនិយមបំផុតសម្រាប់មនុស្សជាតិទូទាំងសកលលោក។ កូនកាត់កុំព្យូទ័រ 5G កំពូលស្តើង កំពូលអេក្រង់ Huawei MatePad Pro 5G ខ្មៅដៃវេទមន្ត តម្លៃ $899 កំពុងតែដើរតួនាទីយ៉ាងសំខាន់សម្បូរបែបលើសពីកុំព្យូរទ័រ និងថេបប្លេតធម្មតាៗ។ ខាងក្រោមនេះគឺជាលក្ខណៈពិសេសៗ របស់ កូនកាត់កុំព្យូទ័រ5G Huawei MatePad Pro 5G ស៊េរីថ្មី៖

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បច្ចេកវិទ្យា 5G 

កូនកាត់កុំព្យូទ័រ5G  Huawei MatePad Pro 5G ត្រូវបានក្រុមហ៊ុនហួវៃបំពាក់នូវបច្ចេកវិទ្យាឈានមុខគេបង្អស់គឺអាចទ្រទ្រង់បច្ចេកវិទ្យា5G អ៊ីធឺណែតដើរលឿនដូចហោះ ងាយស្រួលបំផុតសម្រាប់ការសិក្សារៀនសូត្រ ធ្វើការងារ ឬបំពេញអាជីវកម្មតាមអនឡាញ រហ័សទាន់ចិត្ត។ ជាពិសេសនៅពេលដែលប្រទេសយើងឆាប់ៗខាងមុខនេះ ដាក់ឲ្យប្រើប្រាស់នូវបច្ចេកវិទ្យា 5G ជាផ្លូវការនោះកាន់តែងាយស្រួលមិនចាំបាច់ដោះដូរច្រើនដង មានតែ កូនកាត់កុំព្យូទ័រ5G  Huawei MatePad Pro 5G គឺគ្រប់ទឹក។ 

ខ្មៅដៃវេទមន្ត HUAWEI M-pencil

ចំណុចលេចធ្លោបំផុតនៃ Huawei MatePad Pro 5G នោះគឺ ខ្មៅដៃវេទមន្ត HUAWEI M-pencil សម្រាប់ការប្រើប្រាស់ដូចខ្មៅដៃ ប៉ុន្តែមានភាពឆ្លាតវៃជាង និងបង្ហាញរូបភាព ការសរសេររបស់អ្នកឲ្យមើលទៅកាន់តែស្អាត ប្រកបដោយភាពច្នៃប្រឌិតនិងទាក់ទាញបំផុត។ អ្នកអាចប្រើប្រាស់ខ្មៅដៃវេទមន្ត Huawei M-pencil សសេរលើអេក្រង់ថេបប្លេត Huawei MatePad Pro 5G តាមចិត្តចង់ដូចជាកំពុងយកខ្មៅដៃសរសេរលើក្រដាសអញ្ចឹងដែរ ប៉ុន្តែការបង្ហាញគឺមានលក្ខណៈរស់រវើកជាមួយនឹងរូបភាព លេខ អក្សរ បែបឌីជីថល។ អាស្រ័យនេះ មិនថាកូនតូចៗ សិស្សនិស្សិត បុគ្គលិកក្រុមហ៊ុន  ឬម្ចាស់អាជីវកម្មនានា អាចបំពេញការសិក្សា ឬការងារតាមអនឡាញកាន់តែមានប្រសិទ្ធិភាព និងរហ័សទ្វេរដងថែមទៀតផង។ 

តូចតែខ្លឹម 

កូនកាត់កុំព្យូទ័រ5G ស៊េរីថ្មីខ្មៅដៃវេទមន្ត Huawei MatePad Pro 5G ត្រូវបានក្រុមហ៊ុន Huawei រចនាឡើងជាមួយនឹងរូបរាងតូចច្រឡឹង(W:246 mm, H:159 mm, D: 7.2 mm) ទម្ងង់ត្រឹមតែ 460g ជាមួយនឹងអេក្រង់ទំហំ 10.8 អ៊ីញ មានកម្រិតបង្ហាញលំដាប់កំពូល 16.7 លានពណ៌ Huawei FullVidw Display ភ្ជាប់បច្ចេកវិទ្យាការពារភ្នែកដែលទទួលស្គាល់ដោយស្ថាប័ន TÜV Rheinland របស់ប្រទេសអាល្លឺម៉ង់។ មិនត្រឹមតែមានរាងតូចងាយស្រួលប្រើនៅតាម នៅការិយាល័យ គេហដ្ឋាន បង្រៀនបុត្រធីតា ឬដាក់តាមខ្លួនពេលធ្វើដំណើរតាមរថយន្ត ឬក៏យន្តហោះប៉ុណ្ណោះទេ ថេបប្លេតខ្មៅដៃវេទមន្ត Huawei MatePad Pro 5G បំពាក់នូវ Multi-Window អាចប្រើប្រាស់បំពេញកិច្ចការងារ អាជីវកម្ម ពាណិជ្ជកម្ម សិក្សាតាមអនឡាញ ឬ ការកម្សាន្តនានា កាន់តែច្រើនក្នុងពេលតែមួយ ឧទាហរណ៍ដូចជា អាចទស្សនាខ្សែភាពយន្តបណ្តើរ ឆែកអ៊ីមែលបណ្តើរ ឆាតបណ្តើរ ឬក៏កែរូបថតបណ្តើរ ដែលកុំព្យូទ័រ និង ថេបប្លេតធម្មតាពុំទាន់មានមុខងារនេះនៅឡើយ។ ម្យ៉ាងវិញទៀត មុខងារ Huawei APP Multiplier អនុញ្ញាតឲ្យអ្នកអាចប្រតិបត្តិការ APP ក្នុងពេលតែមួយ ខណៈម្ខាងបង្ហាញរូបភាព និងម្ខាងទៀតបង្ហាញព័ត៌មានលម្អិតសម្រាប់អ្នកអានលម្អិត និយាយរួមគឺ Multiply Your View តែម្តង។

ថេបប្លេតដំបូងគេដែលទ្រទ្រង់ Share អេក្រង់ទូរស័ព្ទដៃ

កូនកាត់កុំព្យូទ័រ5G ស៊េរីថ្មីខ្មៅដៃវេទមន្ត Huawei MatePad Pro 5G ពិសេសជាងកុំព្យូទ័រ ឬថេបប្លេតដទៃទៀតដែលកំពុងចរាចរលើទីផ្សារត្រង់មានបំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយ ទ្រទ្រង់បច្ចេកវិទ្យា Share អេក្រង់ទូរស័ព្ទ តាមរយៈ Huawei Share multi-screen collaboration បង្កភាពងាយស្រួលក្នុងការផ្ទេរឯកសារពីទូរស័ព្ទទៅថេបប្លេត ពីថេបប្លេតទៅទូរស័ព្ទបានយ៉ាងរហ័សទាន់ចិត្តតែម្តង ដោយពុំចាំបាច់ខាតពេលវេលា ប្រើខ្សែUSB និងចំណាយពេលយូរ។ 

កាមេរ៉ាថតរូបកម្រិតអាជីព

កូនកាត់កុំព្យូទ័រ5G Huawei MatePad Pro 5G មានកាមេរ៉ាក្រោយទំហំ 13MP (f/1.8) ភ្ជាប់ auto focus និង មុខងារ support flash focus mode ធ្វើឲ្យរូបថតវីដេអូរបស់អ្នកកាន់តែស្រស់ស្អាតកម្រិតអាជីព។ ចំណែកឯកាមេរ៉ាមុខទំហំ 8MP (f/2.0) fixed focal length ធ្វើឲ្យរូបភាពស៊ែលហ្វីស្អាតគ្រប់ប្លង់តែម្តង។ ជាពិសេសអ្នកប្រើប្រាស់កាន់តែរីករាយជាមួយនឹងមុខងារថតរូបវីដេអូសម្បូរបែបដូចជា ការថតវីដេអូសកម្មភាពយឺតៗ (slow motion), ការថតរូបពេលយប់ (night view), ការថតរូបបែប panorama, HDR, delay photography, dynamic photo, ការថតរូបដោយដាក់watermark, និងការថតរូបបែបមុខញញឹម (smiling face capture) -ល-។

ប្រើប្រាស់នូវបន្ទះឈីបលំដាប់កំពូល Kirin 990 flagship chipset 

កូនកាត់កុំព្យូទ័រ5G Huawei MatePad Pro 5G មានរ៉េម 8GB អង្គផ្ទុកទិន្នន័យ 256GB ប្រើប្រាស់បន្ទះឈីបលំដាប់កំពូលឈានមុខគេចុងក្រោយ Kirin 990 flagship chipset ភ្ជាប់ខួរក្បាលឆ្លាតវៃ NPU និង AI កម្លាំងម៉ាស៊ីនដំណើរការរលូនឥតទាក់មិនថាមើលខ្សែភាពយន្តខ្នាតធំ ឬលេងហ្គេមតាមអនឡាញ  បំពាក់នូវប្រព័ន្ធសម្លេង4គ្រាប់ និង ឧបករណ៍បំពងសម្លេង4គ្រាប់ ជាមួយនឹងស្តេរ៉េអូ 3D Histen 6.0  ធ្វើឲ្យសម្លេងលាន់លឺច្បាស់ល្អ ពិរោះរណ្តំ នៅគ្រប់    ទីកន្លែង និងកាត់បន្ថយសម្លេងរំខាន 360 ដឺក្រេថែមទៀតផង ។ Huawei MatePad pro 5G មានថាមពលថ្ម 7250 mAh  ហើយជាថេបប្លេតដំបូងគេដែលទ្រទ្រង់នូវបច្ចេកវិទ្យាសាកឥតខ្សែ 27W (Wireless Charge) និង សាកឥតខ្សែពីថ្លេបប្លេតទៅប្លេត ឬពីថ្លេបប្លេតទៅទូរស័ព្ទ 7.5W  (Reverse Wireless Wireless Charging)។ ជាមួយនឹងបច្ចេកវិទ្យាសាកថ្មរហ័ស 40W គ្រាន់តែសាក 30នាទី អ្នកអាចរីករាយប្រើប្រាស់បានរហូតដល់ទៅ 3ម៉ោង។ 

សរុបមក ជ្រើសរើសយកកូនកាត់កុំព្យូទ័រ5G  ខ្មៅដៃវេទមន្ត Huawei MatePad Pro 5G  $899 សម្រាប់ខ្លួនឯង ឬបុត្រធីតាពិតជាមិនខកបំណងទេ ព្រោះភ្ជាប់នូវបច្ចេកវិទ្យាទំនើបឈានមុខសម្បូរបែបងាយស្រួលប្រើប្រាស់បំពេញកិច្ចប្រចំាថ្ងៃ និងការសិក្សាតាមអនឡាញបានរហ័សទាន់ចិត្ត និងប្រកបដោយភាពច្នៃប្រឌិតជាមួយនឹងខ្មៅដៃវេទមន្ត Huawei M-Pencil។ លោកអ្នកអាចរកជាវនៅបណ្តាហាងនានា ទូទាំងប្រទេស! 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍