no-alternative title
no-alternative title
no-alternative title
no-alternative title

vivo Y01 បំពាក់នូវថាមពេលថ្មកាន់បានយូរ អាចមើលរឿងបាន 8 ម៉ោង និងលេងហ្គេមចុកដៃក៏មិនអស់ ចេញលក់ជាផ្លូវការនូវតម្លៃ 129$

ស្មាតហ្វូនជាតម្រូវការដ៏ចាំបាច់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ អញ្ជឹងហើយ vivo បានបញ្ជេញនូវ ស្មាតហ្វូន ជំនាន់ថ្មីមួយម៉ូឌែលនៃស្មាតហ្វូនត្រកូល Y ម៉ូឌែល vivo YO1 ជាមួយនឹងការរចនាឡើងយ៉ាងឡើងយ៉ាងស្រស់ស្អាត ជាមួយជម្រើសពីរពណ៌គីពណ៌ខ្មៅ(Elegant Black) នឹង ពណ៌ត្បូងកណ្តៀង ពណ៌ខៀវ (Sapphire Blue) ដែរមានលក្ខណះសម្បត្តិសមសួនស្តើងមានកម្រាស់ត្រឹមតែ 8.28mm ជាមួយសំបកក្រោយរូបរាង 3D  ក៏ដូចជាតម្លៃសមរម្យ បើប្រៀបធៀបជាមួយម៉ូឌែលទូរស័ព្ទផ្សេងៗទៀតដែរល្បីតែឈ្មោះនិងមានតម្លៃខ្ពស់ជាង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុនទូរស័ព្ទ vivo បានប្រកាសលក់ vivo Y01  ជាផ្លូវការក្នុងប្រទេសកម្ពុជា ដើម្បីប្រគួតប្រជែងក្នុងទីផ្សារ ក៏ដូចជាចង់អោយអតិថិជនបានយល់អោយកាន់តែច្បាស់ថា គ្រាន់តែតម្លៃ ខ្ទង់ 100ដុល្លា តែអ្វីដែរ vivo ផ្តល់ជូនអតិថិជន គឺមិនខកបំណង ។ 

ភាពជឿនលឿននៃបច្ចេកវិទ្យា បានធ្វើអោយការរស់នៅផ្លាស់ប្តូរ ការទំនាក់ទំនង ការបញ្ជាទិញ ការកំសាន្ត ការធ្វើដំណើរ គឺប្រតិបត្តិការតាមស្មាតហ្វូន ដូចនេះ vivo Y01  បានភ្ជាប់មកនូវបច្ចេកវិទ្យាឆ្លាតវៃជាច្រើន ជាមួយទំហំផ្ទុកថ្មធំដល់ទៅ 5000mAh (TYP) ជាមួយអេក្រង់ Halo Full-View™ 6.51 អ៊ីញ ពន្លឺអេក្រង់ផ្លាស់ប្តូតាមស្ថានភាពពន្លឺខាងក្រៅ កម្រិតបង្ហាញ HD+ (1600X720) ដែរអាចអោយអតិថិជនប្រើប្រាស់ពេញមួយថ្ងៃ ទស្សនាខ្សែភាពយន្តក្នុងកម្រិត HD រហូតដល់ 18.74 ម៉ោងជាមួយនិង មុខងារការពារភ្នែក (Eye Protection Mode) ឬលេងហ្គេមរហូតដល់ 7.89 ម៉ោង ។ Y01 ក៏បានបំពាក់មកជាមួយមុខងារ Reverse Charging កម្លាំង 5V/1A ដូចនេះអ្នកអាចក្លាយស្មាតហ្វូនអ្នកទៅជា Power Bank ដើម្បីសាកថ្មទៅកាន់ឧបករណ៍ផ្សេងៗ។ 

មិនត្រឹមតែប៉ុណ្ណោះ ចំពោះភាពងាយស្រួលក្នុងការប្រើប្រាស់វិញនោះ vivo Y01 បានបំពាក់នូវប្រព័ន្ធ Funtouch OS 11.1  Multi-Turbo 3.0 ដែលបើកដំណើរការកម្មវិធី App ជាច្រើនក្នុងពេលតែមួយតែមិនរអាក់រអួល មានមុខងារ EasyShare ដើម្បីផ្ទេរទិន្នន័យពីទូរស័ព្ទចាស់ទៅកាន់ទូរស័ព្ទថ្មីមិនប្រើ internet , IManager ជំនួយឱ្យទូរស័ព្ទអ្នកដើរលឿនដូចនឹងពេលបើកប្រអប់ដំបូង។  ចំណាយមិនស្តាយជាមួយ ស្មាតហ្វូន vivo Y01 ដែរត្រូវបានប្រកាសមកជាមួយនឹងតម្លៃត្រឹមតែ 129$ ថែមទាំងមាន មុខងារស្កេនមុខ។ 

រួសរាន់ឡើង អតិថិជន ទាំងអស់គ្នា របស់ល្អ ស្តុកតែងមានកំណត់ មិនថាត្រៀមច្រើនយ៉ាណាក៏ដោយ ។ ដូច្នេះបងប្អូនអាចធ្វើការរកជាវស្មាតហ្វូន vivo Y01 បានចាប់ពីថ្ងៃទី13 មេសា ឆ្នាំ 2022 តទៅដែរមានធ្វើការដាក់លក់នៅគ្រប់បណ្ដារហាងលក់ទូរស័ព្ទដៃ។ 

     

     

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម