ជាកិត្តិយសនៅក្នុងវិស័យទូរគមនាគមន៍ សម្រាប់ការអភិវឌ្ឍនៅក្នុងការច្នៃប្រឌិតថ្មី និងការអភិវឌ្ឍប្រកបដោយស្ថិរភាព ក្រុមហ៊ុនក៏បានបំបែកកំណត់ត្រាដោយទទួលបានចំណាត់ថ្នាក់ជាក្រុមហ៊ុនកំពូលទាំង ១០ (Top 10 Global tower) នៅក្នុងពិភពលោកជាលើកដំបូងផងដែរ។
នៅថ្ងៃទី 9 ខែកក្កដា ឆ្នាំ 2021 ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រុមហ៊ុន អុីដតខូ គ្រុប ("edotco") ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់សេវាហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ កាលពីពេលថ្មីៗនេះមានកិត្តិយសជាខ្លាំង ដែលទើបតែទទួលបាន “ពានរង្វាន់ក្រុមហ៊ុនទូរគមនាគមន៍អាស៊ីប៉ាស៊ីហ្វិកប្រចាំឆ្នាំ” សម្រាប់ឆ្នាំ២០២១នេះ ពី ស្ថាប័ន Frost & Sullivan ពោលគឺទទួលបានពានរង្វាន់ ៥ ឆ្នាំជាប់ៗគ្នា។ទន្ទឹមនឹងការទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពនេះ ក្រុមហ៊ុនក៏បានប្រកាសផងដែរថា ខ្លួនបានទទួលជោគជ័យដែលទទួលបានចំណាត់ថ្នាក់ជាក្រុមហ៊ុនកំពូលទាំង ១០ (Top 10 Global tower) នៅក្នុងពិភពលោក។ នេះបើយោងតាមការឲ្យដឹងរបស TowerXchange។
លោក Adlan Tajudin នាយកប្រតិបត្តិក្រុមហ៊ុន អុីដតខូ គ្រុប បានមានប្រសាសន៍ថា «ជោគជ័យទាំងពីរនេះបញ្ជាក់ពីភាពរីកចម្រើនរបស់ក្រុមហ៊ុនដែលបានខិតខំប្រឹងប្រែងក្នុងការបម្រើការ និងពង្រីកស្ថាប័ននៅក្នុងតំបន់ ។ យើងបានបន្តដើរតួនាទីយ៉ាងសំខាន់នៃភាពជាដៃគូហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ជាមួយប្រទេសដែលយើងធ្វើកំពុងដំណើរការណ៍អាជីថកម្ម។ យើងនាំមកនូវបច្ចេកវិទ្យាថ្មីៗចុងក្រោយបំផុត ការច្នៃប្រឌិតប្រកបដោយនិរន្តរភាព និងការអនុវត្តល្អបំផុតដល់ប្រទេសទាំងអស់ ដើម្បីធានាការប្តេជ្ញាចិត្តក្នុងការកសាងប្រទេស ជាពិសេសក្នុងកាលៈទេសៈដ៏លំបាកនៃជំងឺកូវីដ ១៩។ ជាងនេះទៅទៀត ក្នុងគ្រាលំបាកទាំងនេះ ក្រុមការងារ ក្រុមហ៊ុនអ៊ីដតខូ បានប្តេជ្ញាចិត្តលើការធានាការតភ្ជាប់ដើម្បីអនុញ្ញាតឱ្យប្រទេសទាំងនេះរក្សានូវកំណើនសេដ្ឋកិច្ច និងសង្គម»។
លោកបន្ថែមថា «ពានរង្វាន់នេះគឺជាសក្ខីភាពនៃការខិតខំប្រឹងប្រែងរបស់ក្រុមការងារនៅ អុីដតខូ ។ ការរស់នៅតាមបែបគន្លងថ្មីនេះបានបង្ខំឱ្យយើងអនុវត្តវិធីធ្វើការថ្មី ហើយបានបង្ហាញភាពបត់បែន និងការប្តេជ្ញាចិត្តដើម្បីធានាថាយើងបន្តពង្រាយហេដ្ឋារចនាសម្ព័ន្ធរួមដ៏ត្រឹមត្រូវ និងសម្រេចបាននូវគោលដៅឌីជីថលជាតិរបស់យើង»។
ទោះជាប្រឈមនឹងស្ថានភាពនៃជំងឺរាតត្បាតជាសកលនេះក្តី កាលពី ២០២០ កន្លងទៅ ក្រុមហ៊ុន អុីដតខូ បានបំពេញនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះអតិថិជននៅទូទាំងតំបន់ ដោយបានដាក់ពង្រាយនូវការច្នៃប្រឌិតប្រកប ដោយនិរន្តរភាព និងការផ្តល់ថាមពលកើតឡើងវិញក៏ដូចជាគំនិតផ្តួចផ្តើមភាពជាដៃគូឆ្ពោះទៅរកការអភិវឌ្ឍដោយភាពឆ្លាតវៃ និងបច្ចេកវិទ្យាចុងក្រោយក្នុងបណ្តាប្រទេសក្នុងសកលលោក។ អុីដតខូ ក៏បានរាយការណ៍ពីភាពជោគជ័យក្នុងការកាត់បន្ថយការបញ្ចេញកាបូនរបស់ខ្លួនបានចំនួន ៥៨% ក្នុងមួយកន្លែង ខណៈដែលកំពុងបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព និងការអនុវត្តផ្សេងៗទៀតនៅទូទាំងតំបន់។
ក្រុមហ៊ុនក៏បានប្រកាសថា ខ្លួនបានបំបែកកំណត់ត្រាដោយទទួលបានចំណាត់ថ្នាក់ជាក្រុមហ៊ុនកំពូលទាំង ១០ (Top 10 Global tower) នៅក្នុងពិភពលោកជាលើកដំបូងផងដែរ ជាមួយការកាន់កាប់នូវបង្គោលអង់តែនសរុបចំនួន ៣៤,១០០។ លោកបានបន្តថា «យើងមានមោទនភាពជាខ្លាំងចំពោះសមិទ្ធផលនេះ។ រហូតមកដល់ឆ្នាំ ២០២១ សមិទ្ធផល សំខាន់ៗរបស់យើងរួមមាន៖ ការសង់បង្គោលអង់តែនលើកដំបូងនៅប្រទេសហ្វីលីពីន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីដ៏ធំនៅក្នុងប្រទេសបង់ក្លាដែស និងត្រូវបានតែងតាំងជាដៃគូក្នុងវិស័យបច្ចេកវិទ្យាដោយស្ថាប័ន Permodalan Nasional Berhad (PNB) ដើម្បីបំពាក់នូវឧបករណ៍ឲ្យអាគារខ្ពស់ៗនាពេលខាងមុខនៅប្រទេសម៉ាឡេស៊ីជាមួយដំណោះស្រាយបច្ចេកវិទ្យាទូរគមនាគមន៍ចុងក្រោយ។
នៅក្នុងរយៈពេលពីរបីឆ្នាំខាងមុខទៀត យើងមានបំណងចង់ចាប់យកទីផ្សារថ្មីៗយ៉ាងហោចណាស់ចំនួន ៣ទៀត ដោយពង្រីកនូវសេវាកម្មរបស់យើងដោយដាក់បញ្ចូលនូវឧបករណ៍ fibre និង small cells ស្របពេលរៀបចំខ្លួនយើងឲ្យរួចរាល់ដើម្បីបំរើទទួលយកនូវការវិវឌ្ឍន៍បច្ចេកវិទ្យាថ្មីៗនៅក្នុងឧស្សាហកម្មនេះ ហើយក្នុងពេលជាមួយគ្នា នឹងប្រែក្លាយទៅជាស្ថាប័នដែលមានការវិភាគនិង គ្រប់គ្រងបណ្តុំទិន្នន័យ។ លើសពីនេះទៀត យើងបានប្តេជ្ញាចិត្តកាត់បន្ថយកាបូនឲ្យបាន ៧០% និងកំពុងធ្វើផែនការយុទ្ធសាស្ត្រសម្រាប់ការកាត់បន្ថយកាបូន ដែលគោលដៅទាំងពីរនេះ ស្របនឹងការគាំទ្ររបស់ Axiata ចំពោះផែនការសកម្មភាពអាកាសធាតុ។ តាម រយៈគម្រោង និងគំនិតផ្តួចផ្តើមឆ្ពោះទៅរកកំណើនទ្វេដងនាឆ្នាំ ២០២៤ ខាងមុខ ខ្ញុំជឿជាក់ថា វានឹងជំរុញឲ្យយើងឆ្ពោះទៅរកមហិច្ឆតារបស់យើងក្នុងការក្លាយជាក្រុមហ៊ុនកំពូលទាំង ៥ (Top 5 Global Towerco) របស់ពិភពលោកជាក់ជាមិនខានឡើយ»។
ពានរង្វាន់ Frost & Sullivan ល្អបំផុតប្រចាំនៅអាស៊ីប៉ាស៊ីហ្វិក ជាពានរង្វាន់ដែលទទួលស្គាល់ចំពោះបណ្តាក្រុមហ៊ុនដែលពូកែក្នុងផ្នែកជំនួញ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ក្នុងការអភិវឌ្ឍ ឧស្សាហកម្មទូរគមនាគមន៍នៅឆ្នាំ ២០២០ ។ ក្រុមអ្នកវាយតម្លៃប្រចាំស្ថាប័ន Frost & Sullivan អនុវត្តវិធីសាស្រ្តយ៉ាងហ្មត់ចត់ក្នុងការវាយតម្លៃយ៉ាងសុក្រឹតបំផុត ហើយប្រភេទពានរង្វាន់ដែលផ្តល់ជូនជារៀងរាល់ឆ្នាំ ត្រូវបានពិនិត្យឡើងវិញ និងវាយតម្លៃដោយប្រុងប្រយ័ត្ន ដើម្បីឆ្លុះបញ្ចាំងពីទិដ្ឋភាពទីផ្សារបច្ចុប្បន្ន រួមទាំងនិន្នាការលេចធ្លោថ្មីៗ។ ក្រុមហ៊ុនដែលត្រូវបានជ្រើសរើស ត្រូវបានគេវាយតម្លៃលើសូចនាករស្តីពីការអនុវត្តទីផ្សារជាក់ស្តែងដែលរួមមាន៖ កំណើនប្រាក់ចំណូល ចំណែកទីផ្សារ និងកំណើនចំណែកទីផ្សារ ភាពជាអ្នកដឹកនាំក្នុងការបង្កើតផលិតផលថ្មីៗ យុទ្ធសាស្រ្តទីផ្សារ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍អាជីវកម្ម៕
ក្រុមហ៊ុន អុីដតខូ គ្រុប បានបង្កើតឡើងនៅក្នុងឆ្នាំ ២០១២ គឺជាក្រុមហ៊ុនដែលផ្តល់សេវាកម្មរួមផ្នែកហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ដំបូងគេនៅអាស៊ី។ ក្រុមហ៊ុន អុីដតខូ គ្រុប ផ្តល់សេវាកម្ម និងដំណោះស្រាយតាំងពីចាប់ផ្តើមរហូតដល់បញ្ចប់លើសេវាកម្មហេដ្ឋារចនាសម្ព័ន្ធបណ្តាញទូរស័ព្ទ រួមមាន ៖ ការជួលបង្គោលអង់តែន ការសាងសង់បង្គោលអង់តែនថ្មី ការផ្គត់ផ្គង់ថាមពលអគ្គិសនី ការភ្ជាប់បណ្តាញសេវាទូរស័ព្ទ និងសេវាតំហែទាំលើស្ថានីយផ្សាយរបស់ក្រុមហ៊ុនទូរស័ព្ទ។
ក្រុមហ៊ុន អុីដតខូ ដំណើរការ និងគ្រប់គ្រងផលបត្រលើបង្គោលអង់តែនទូរស័ព្ទក្នុងតំបន់ជាង ៣៤,០០០ ប្រចាំទីផ្សារចម្បងៗ ក្នុងប្រទេសម៉ាឡេស៊ី មីយ៉ាន់ម៉ា បង់ក្លាដែស កម្ពុជា ស្រីលង្កា ប៉ាគីស្ថាន ហ្វីលីពីន និងឡាវ។ ក្រុមហ៊ុន អុីដតខូ ខិតខំផ្តល់នូវលទ្ធផលជាទីគាប់ចិត្តក្នុងការផ្តល់សេវាហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងដំណោះស្រាយ។ សេវាតម្លៃបន្ថែមរបស់ក្រុមហ៊ុននេះ ត្រូវបានគាំទ្រដោយសេវា echo ដែលជំរុញដល់ប្រសិទ្ធភាព ក្នុងការត្រួតពិនិត្យផ្នែកប្រតិបត្តិការនៅតាមស្ថានីយ ដូចជា ការប្រើប្រាស់អាគុយ ថាមពលអគ្គិសនី និងប្រេងឥន្ធនៈសម្រាប់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍។
ព័ត៌មានបន្ថែមនានាសូមទាក់ទង៖
Annushia Balavijendran
edotco Group Corporate Communications
Tel: +60197553227
E-mail: [email protected]