no-alternative title
no-alternative title
no-alternative title
no-alternative title

MG 6 គឺជារថយន្តដែលមានប្រជាប្រិយភាព និងទទួលបាននូវការនាំមុខគេក្នុងប្រភេទរថយន្ត Sedan ក្នុងទីផ្សារប្រទេសកម្ពុជា

រថយន្ដ MG 6 គឺជាប្រភេទរថយន្ត Sedan ដែលមានការរចនាបែបស្ព័រ ហើយឥលូវនេះវាជាជំនាន់ទី២ដែលបានដាក់លក់នៅក្នុងប្រទេសកម្ពុជា។ MG 6 ឆ្នាំ 2021 បានភ្ជាប់មកជាមួយនូវលក្ខណៈពិសេសៗជាច្រើនដែលផ្តល់នូវដំណើរការល្អ កម្លាំងខ្លាំង, សន្សំសំចៃ និងផាសុកភាព។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

រថយន្ត MG 6 បានលក់ដាច់អស់ជាង២០០គ្រឿងជាមួយនឹងការកក់ច្រើនណាស់នៅប្រទេសកម្ពុជា។ វាពិតជាមានការពេញនិយមជាខ្លាំងនៅក្នុងប្រទេសកម្ពុជាជាមួយនឹងតម្លៃចាប់ពី $32,000 បូករួមនឹងកញ្ចប់ប្រម៉ូសិនដូចជា: សេវាកម្មប្តូរប្រេងម៉ាស៊ីនរយៈពេល៣ឆ្នាំ, កម្រាលជើងប្រណិត, ស្លាកលេខ, ស្កុតការពារកម្តៅ និងការធានារយៈពេល៣ឆ្នាំ។

ដំណើរការដ៏ល្អរបស់រថយន្ត MG 6 គឺការបំពាក់ដោយម៉ាស៊ីនតួបូចំណុះ1.5T រួមដោយប្រអប់លេខអូតូនិងលេខដៃ៧វគ្គ ហើយវាផ្តល់នូវកម្លាំងខ្លាំង 169hp និងកម្លាំងរមួល 250Nm ដែលគ្រប់គ្រាន់ហើយពិតជាល្អសម្រាប់រថយន្តប្រភេទsedan។ រថយន្ដ MG 6 គឺផ្តល់ជូនទាំងរូបរាងបែបស្ព័រ និងការសន្សំសំចៃសាំងត្រឹមតែ៦លីត្រសម្រាប់ការបើកបរផ្លូវលាតក្នុងចម្ងាយ១០០Km/h។ លោកអ្នកអាចបើកបរវាដោយសន្សំសំចៃ និង មានផាសុកភាព ក៏ដូចជាធ្វើឱ្យក្រុមគ្រួសារនិងអ្នករួមដំណើរទាំងមូលធ្វើដំណើរយ៉ាងមានសុវត្ថិភាព។

MG 6 ផ្តល់នូវស្ទីលថ្មីនៃការរចនារូបរាងខាងក្រៅ ដោយការលម្អដោយ carbon fiber និងចង្កៀងមុខជាប្រភេទ LED ដែលត្រូវបានបង្ហាញពីបច្ចេកវិទ្យាថ្មីរបស់អឺរ៉ុប។ MG 6 មានការរចនាផ្នែកខាងមុខយ៉ាងស្រស់ស្អាតមានអំណាច ហើយទំហំកង់១៨អ៊ីញពិតជាស័ក្តសមសម្រាប់ការបើកបរគ្រប់ស្ថានភាពផ្លូវ។ លោកអ្នកក៏អាចប្ដូរស្ទីលតាមរយៈការបន្ថែមនូវគ្រឿងតុបតែងលើរថយន្ត MG 6 ជាមួយនឹងការមុខក្រោយ ឬគ្រឿងតុបតែងជាច្រើនទៀតដែលផ្តល់ឱ្យអ្នកទទួលបាននូវស្ទីលផ្ទាល់ខ្លួន និង ទាក់ទាញជាងមុន។

ផ្នែកខាងក្នុងនៃរថយន្ត MG 6 គឺជានិមិត្តរូបនៃរថយន្តស្ព័រ និងការរចនាជាមួយនឹងបច្ចេកវិទ្យាថ្មីនៃអេក្រង់touchscreenទំហំ៨អ៊ីញដែលអាចបញ្ផាបានពីដៃចង្កូត, ប្រព័ន្ធApple CarPlay និង Bluetooth, ប្រព័ន្ធសោរឆ្លាតវៃ, keyless entry, ឧបករណ៍បំពងសម្លេងចំនួន៦គ្រាប់, ប្រព័ន្ធត្រួតពិនិត្យសម្ពាធកង់, កាមេរ៉ានិងសេនស័រក្រោយជំនួយពេលចតរថយន្ត, លក្ខណៈពិសេសទាំងអស់នេះត្រូវបានផ្តល់ជូនជាស្តង់ដារនៅលើរថយន្ត MG 6។

ប្រព័ន្ធម៉ាស៊ីនត្រជាក់បានបែបចែកជាផ្នែកគឺផ្នែកខាងមុខនិងក្រោយដែលធានាថាអ្នករួមដំណើរទាំងអស់នៅខាងមុខនិងខាងក្រោយគឺ ទទួលបាននូវភាពត្រជាក់ និង មានផាសុកភាព។ ជាមួយគ្នានោះផងដែរ ទំហំសម្រាប់កន្លែងដាក់ឥវ៉ាន់គឺមានភាពធំទូលាយដែលអាចផ្ទុកទំនិញបានច្រើន ហើយចន្លោះកៅអីខាងក្រោយគឺមានភាពធំទូលាយអាចបត់បែនបានល្អនិងងាយស្រួល។

លោក ពុំ សូរិយា ដែលជានាយកគ្រប់គ្រងក្រុមហ៊ុន TF Motors Cambodia ដែលជាក្រុមហ៊ុននាំចូលរថយន្ត MG មកកម្ពុជាបានមានប្រសាសន៍ថា “រថយន្ត MG 6 ពិតជាមានភាពទាក់ទាញដល់អតិថិជនជាច្រើននៅទូទាំងតំបន់ ហើយជាពិសេសគឺយុវវ័យដែលកំពុងស្វែងរករថយន្តដែលមានតម្លៃសមរម្យ និងមានភាពទាន់សម័យ។

រថយន្ដ MG 6 បានផ្តល់ជូននូវគុណភាពល្អព្រមទាំងស្ទីលថ្មី ដែលបង្ហាញពីលក្ខណៈពិសេសកម្រិតខ្ពស់លំដាប់ព្រីមៀរដល់អតិថិជនដែលរំពឹងថាវាមានតែសម្រាប់រថយន្តថ្លៃ ប៉ុន្តែពេលនេះគឺលោកអ្នកអាចរកបានពីរថយន្ត MG។”

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍