no-alternative title
no-alternative title
no-alternative title
no-alternative title

MSI E13 Flip EVO គឺជាកុំព្យូទ័រយួរដៃ Ultra Notebook ដែលមានទំហំខ្លួនតូចស្លីម កម្រាស់ស្តើង ទំងន់ស្រាល ប្រកបដោយប្រណិតភាព និងមានសមត្ថភាពខ្លាំងបំផុត

ជាការពិតណាស់…នៅក្នុងបរិបថសង្គមនាពេលបច្ចុប្បន្ននេះ គឺយើងសឹងតែគ្រាប់គ្នា គឺតម្រូវអោយធ្វើការងារពីផ្ទះ ជាពិសេសសិស្សានុសិស្សតម្រូវអោយធ្វើការសិក្សាតាមរយះអនឡាញ ព្រោះ តែបញ្ហានៃការរីករាលដាលនៃជំងឺ COVID-19…

ដូច្នេះ…នៅក្នុងបរិបថថ្មីនេះ…ប្រិយមិត្ត ក៏ដូចជាសិស្សនិសិត្សទាំងឡាយ ច្បាស់ណាស់ ពិតជាត្រូវការកុំព្យូទ័រយួរដៃថ្មី មានគុណភាព និងសមត្ថភាពខ្ពស់ ដើម្បីយកទៅបម្រើក្នុងកិច្ចការងារ និងការសិស្សប្រចាំថ្ងៃ…ម្ល៉ោះហើយ…នៅក្នុងវីដេអូននេះ ក្រុមការងារគេហទំព័រ និងឆានែលយួធូបទស្សនាវដ្តី ពិភពអេឡិចត្រូនិក យើងខ្ញុំ សូមណែនាំនូវម៉ាស៊ីនកុំព្យូទ័រយួរដៃថ្មីដ៏ប្រណិត មានរាងតូចស្លីម កម្រាស់ស្តើង ប្រកបដោយទំនើបភាពមួយម៉ូដែល របស់ក្រុមហ៊ុន MSI  ស៊េរី E13 Flip EVO…ចែកជូនជូនប្រិយមិត្ត និងសិស្សនិសិត្ស ធ្វើការពិចារណាមុននឹងជាវយកទៅប្រើប្រាស់ក្នុងកិច្ចការងារទូទៅប្រចាំថ្ងៃ។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

បើនិយាយទៅ…ប្រសិនបើប្រិយមិត្ត គឺជាអ្នកដែលប្រណិតភាពនិយមទៅលើឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃ… MSI E13 Flip EVO គឺពិតជាស្ថិតក្នុងបញ្ចីជម្រើសផលិតផលរបស់លោកអ្នកជាក់ជាមិនខាន។ MSI E13 Flip EVO មានតួរខ្លួនពាសដោយសារធាតុលោហៈពេញផ្ទៃទាំងមូលតែម្តង…ព្រមទាំងមានការដុសខាតបានយ៉ាងរលោងប្រកបដោយភាពប្រណិត និងភាព Premium ទាក់ទាញភ្នែកមែនទែន។ ហើយម៉ាស៊ីនដែលខ្ញុំកំពុងតែបង្ហាញប្រិយមិត្តនេះគឺមានពណ៌ខ្មៅហៅពណ៌នេះថា Ink Black វាក៏មានហៃឡាយរំលេចសោភ័ណ្ឌភាពជុំវិញគែមដោយពណ៌ទឹកមាស មើលទៅពិតជាស្រស់ស្អាតមែនទែន ហើយក៏បង្ហាញពីភាពទំនើបស៊ីវីល័យ និងភាពថ្លៃថ្នូរបន្ថែមទៀតសម្រាប់ការប្រើប្រាស់ ស្របតាមបរិបថ បច្ចេកវិទ្យាទំនើបសម័យថ្មីនេះផងដែរ។ ហើយប្រសិនបើប្រិយមិត្ត ឬសិស្សានុសិស្សដែលនិយមពណ៌បែបសាមញ្ញៗមិនឡូយឆាយពេក… MSI ក៏ផ្តល់នូវជម្រើសពណ៌សមួយម៉ូដែលទៀតផងដែរហៅថា Pure White។

MSI E13 Flip EVO មានកម្រាស់ស្តើងត្រឹមតែ 14.9mm ជាមួយទំងន់ស្រាលត្រឹមតែ 1.35 គីឡូក្រាមប៉ុណ្ណោះ ដូច្នេះ…យើងអាចស្ពាយកុំព្យូទ័រយួរដៃ MSI មួយនេះ ទៅមកតាមខ្លួនដើម្បីទៅបំពេញកិច្ចការងារ និងការសិក្សាស្រាវជា្រវចាំបាច់នៅខាងក្រៅជាមួយដៃគូបានគ្រប់ពេលគ្រប់កន្លែង។ ហើយអ្វីដែលល្អជាងនេះទៀតនោះ គឺផ្នែកអេក្រង់របស់ E13 Flip EVO អាចអោយយើងកាច់បត់បានដល់កម្រិតមុំ 360 ដឺក្រេ អីចឹង…យើងអាចប្រើកុំព្យូទ័រយួរដៃនេះ ធ្វើជា Tablet សម្រាប់ការកម្សាន្ត និងកិច្ចពិភាក្សាការងារ ឬការសិក្សាស្រាវជ្រាវជាមួយដៃគូបានងាយស្រួល ដោយមិនចាំបាច់លើកបង្វិលកុំព្យូទ័រ ចុះឡើងៗឡើយ។ 

ចំនុចពិសេសមួយទៀតរបស់ MSI E13 Flip EVO គឺថានៅលើប៊ូតុង Power របស់ម៉ាស៊ីននេះ មិនអាចចុចបិទបានដូចម៉ាស៊ីនកុំព្យូទ័រយួរដៃដទៃឡើយ មានន័យថា ប្រសិនបើយើងកំពុងវាយអត្ថបទ ហើយច្រឡំចុចប៉ះចំលើប៊ូតុង Power ពេលនោះគឺធ្វើអោយម៉ាស៊ីនរបស់វារលត់ដូចកុំព្យូទ័រយួរដៃដទៃនោះទេ។  MSI E13 Flip EVO បំពាក់នូវផ្ទាំងក្តារចុចប្រភេទ Backlight Keyboard មានរំលេចដោយភ្លើង LED ពណ៌សពីក្រោម និងមាន គ្រាប់ Key ចុចនិមួយៗធំល្មម ជាមួយគម្លាតសមស្របសម្រាប់ការដាក់ម្រាមដៃវាយអត្ថបទ។ រីនៅផ្ទៃខាងក្រោមផ្ទាំងក្តារចុច គឺមាននូវផ្ទាំងក្តារ TouchPad ទំហំធំល្មមសម្រាប់ការប៉ះបញ្ជាប្រើប្រាស់ទូទៅនៅលើអេក្រង់កុំព្យូទ័រជំនួសអោយការប្រើប្រាស់ Mouse ផងដែរ ហើយផ្ទាំងក្តារ TouchPad របស់វាក៏មិនរំខានដល់ការវាយអត្ថបទរបស់យើងនោះឡើយ ដោយសារតែ TouchPad នេះមិនសំគាល់ផ្ទៃបាតដៃរបស់យើងឡើយ ដោយវាសំគាល់តែចុងម្រាមដៃយើងប៉ុណ្ណោះ។ ចំនែកនៅខាងស្តាំនៃផ្ទាំង TouchPad គឺមានទ្រនាប់សែនស័រស្កែនក្រយ៉ៅម្រាមដៃ ដើម្បីដោះសោរសុវត្ថិភាពម៉ាស៊ីន ជំនូសអោយការស្កែនផ្ទៃមុខ និងវាយលេខកូដសំងាត់។

នៅចំហៀងខាងស្តាំដៃរបស់ MSI E13 Flip EVO យើងទទួលបានរន្ធដោត USB-C3.2 ចំនួនមួយ ជាមួយរន្ធ micro-SD Card reader ដែលមានសន្ទះបិទការពារពីលើ, រន្ធដោតកាសខ្នាត 3.5mm Combo Jack និងប៊ូតុង Slider សម្រាប់បិទ-បើកកាមេរ៉ាវ៉ិបខេម…ចំនែកនៅចំហៀងខាងឆ្វេងដៃវិញយើងទទួលបាននូវរន្ធ USB-A3.2 ចំនួនមួយ រួមជាមួយរន្ធ USB-C4 ឬ Thunderbolt 4 ចំនួនពីរ ដោយរន្ធទាំងពីរនេះ គឺប្រើសម្រាប់ចម្លងទិន្នន័យចេញចូលផង និងសាកភ្លើងផង ហើយនៅលើគែមខាងឆ្វេងក៏មានភ្ជាប់នូវដុំដែកឆក់ដើម្បីភ្ជាប់ប៊ិក MSI Pen ផងដែរ ហើយការឆក់គឺឆក់ស្អិតជាប់ល្អមិនភ័យព្រួយរឿងជ្រុះបាត់នោះឡើយ។ 

ជាមួយគ្នានេះដែរ MSI E13 Flip EVO នៅមានភ្ជាប់មកជាមួយបច្ចេកវិទ្យា Bluetooth v5.2 និងបច្ចេកវិទ្យា Wi-Fi 6E សម្រាប់តភ្ជាប់បណ្តាញ Internet និងចម្លងទិន្នន័យចេញចូលដោយមិនចាំបាច់ប្រើខ្សែភ្ជាប់ឡើយ។ កុំព្យូទ័រយួរដៃដ៏តូចច្រឡឹងរបស់ MSI មួយនេះ បំពាក់នូវបន្ទះអេក្រង់ Touchscreen ប្រភេទ IPS-Level ទំហំ 13.4 អ៊ីញ មានខ្នាតបង្ហាញ Aspect ratio 16 ទល់ 10, គាំទ្រកម្រិតបង្ហាញចេញ Full-HD+ ជាមួយទំហំរីសូលូហ្ស៊ិន 1920x1200px និងទ្រទ្រង់ការប្រើប្រាស់ជាមួយនឹងប៊ិក MSI Pen ផងដែរ។ សម្រាប់គែម Bezel អេក្រង់របស់ MSI E13 Flip EVO គឺមានទំហំតូចស្តើង ដែលជួយធ្វើអោយផ្ទៃអេក្រង់ទំហំ 13.4 អ៊ីញ របស់កុំព្យូទ័រយួរដៃនេះ មើលឃើញបានស្រឡះពេញភ្នែកល្អ។ 

ហើយនៅលើគែម Bezel ខាងលើអេក្រង់ក៏បានបង្កប់នូវកាមេរ៉ាវ៉ិបខេមកម្រិត HD-720px មួយគ្រាប់ សម្រាប់ប្រើជាមួយវីដេអូខល និងសម្រាប់ស្កែនមុខដោះសោរសុវត្ថិភាព ដោយប្រើនូវ IR-Sensor ដើម្បីសំគាល់ការស្កែន ដែលអាចស្កែនបានលឿនរហ័ស ទោះបីស្ថិតនៅកន្លែងខ្សោយពន្លឺខ្លាំងក៏ដោយ។ ចំពោះគុណភាពបង្ហាញចេញនៅលើផ្ទៃអេក្រង់របស់ MSI E13 Flip EVO គឺមានភាពច្បាស់ដិតស្រទន់ត្រជាក់ភ្នែកបែបធម្មជាតិពិតៗតែម្តង។  សម្រាប់ប៊ិក MSI Pen ដែលភ្ជាប់មកជាមួយ E13 Flip EVO គឺមានប្រើនូវបច្ចេកវិទ្យា Bluetooth សម្រាប់ភ្ជាប់ជាមួយកុំព្យូទ័រ និងមានកម្រិតសំពាធសំគាល់ 4096 ដូចនេះ ការប្រើប្រាស់ចុចបញ្ជាផ្ទាល់នៅលើអេក្រង់របស់ MSI E13 Flip EVO គឺពិតជាផ្តល់នូវប្រសិទ្ធិភាពខ្ពស់ជាមួយនឹងដំណើរការរលូនល្អគ្មានទាស់ចិត្តឡើយ។ យើងអាចប្រើប៊ិក MSI Pen នេះ ដើម្បីចុចបញ្ជាលើមុខងារមួយចំនួន ដូចជា Snip & Sketch ដើម្បីថត Screenshot នៅលើអេក្រង់ រួចគួសវាស សសេរកត់ចំណាំផ្សេងៗតាមតម្រូវការបានភ្លាមៗតែម្តង។ 

ប្រើសម្រាប់ធ្វើបទបង្ហាញផ្សេងៗជូនដៃគូការងារ និងកិច្ចការសិក្សា ក៏ដូចជាការងារកម្សាន្តផងដែរ ដូចជា…ចុចលើគូទប៊ិកម្តងដើម្បីចូលទៅកាន់ទំព័រកិច្ចការបទបង្ហាញបន្តបន្ទាប់ ឬចុចពីរដងដើម្បីត្រឡប់មកទំព័រដើមវិញ ហើយក៏អាចប្រើដើម្បី Scroll គេហទំព័រចុះឡើងផងដែរ។  យើងនៅអាចប្រើប៊ិក MSI-Pen នេះ ដើម្បីបញ្ជាបើកដំណើរការកម្មវិធីមួយចំនួនបានលឿនរហ័សផងដែរ ដូចជា ចុចគូទប៊ិកម្តងដើម្បីបើកដំណើរការកម្មវិធី One Note ឬចុចគូទប៊ិកពីរដងដើម្បីបើកដំណើរការកម្មវិធី Whiteboard ជាដើម។ ហើយយើងក៏អាចធ្វើការកំនត់ក្នុងការបើកកម្មវិធីផ្សេងបានផងដែរ ដោយគ្រាន់តែចុចលើគូទប៊ិចអោយជាប់ប្រមាណ 2 វិនាទី ដើម្បីចូលទៅប្តូរកម្មវិធីណាមួយដែលយើងចង់ប្តូរ…ដូចជា ខ្ញុំចង់ប្តូរពីការបើកកម្មវិធី One Note ទៅ Microsoft Edge ក៏បាន។

ចំពោះការភ្ជាប់ប៊ិក MSI Pen ជាមួយកុំព្យូទ័រ MSI E13 Flip EVO គឺដំបូងយើងចុចលើសញ្ញា Bluetooth នៅក្នុង Taskbar ខាងក្រោម ឬចូលក្នុង Setting យកពាក្យ Devices ឬចុចលើពាក្យ Add Bluetooth or other devices ចុចលើពាក្យ Bluetooth បន្ទាប់មកចុចលើគូទប៊ិកអោយជាប់ប្រហែល 2 ទៅ 3 វិនាទីពេលនោះយើងអាចភ្ជាប់ប៊ិក ប្រើជាមួយកុំព្យូទ័របានហើយ។ សម្រាប់កំលាំងម៉ាស៊ីនវិញ MSI E13 Flip EVO បានបំពាក់នូវអង្គ CPU Intel ជំនាន់ចុងក្រោយគឺ 11th EVO-Generation ស៊េរី Core i7 លេខ 1185G7 មានអង្គ CPU ចំនួន 4-Core និងមាន 8-Threads អូសល្បឿនបានជាមធ្យមដល់ 3.0 ជីហ្គាហឺត និងល្បឿនអូសឡើងខ្ពស់បំផុតដល់ 4.8GHz ដោយប្រើបច្ចេកវិទ្យា Dual-Core Turbo Boost។ 

កំលាំងម៉ាស៊ីនរបស់ E13 Flip EVO មានជំនួយល្បឿនប្រតិបត្តិការការងារទូទៅដោយ RAM ប្រភេទ LPDDR4X ទំហំ 16 GB និងអាចដាក់បន្ថែមបានដល់ទំហំ 32GB ប្រសិនបើយើងត្រូវការ។ ម៉ាស៊ីនរបស់ MSI E13 Flip EVO ក៏បានប្រើនូវអង្គ GPU ស៊េរីថ្មីចុងក្រោយគឺ Intel Iris Xe ទំហំ 8 ជីហ្គាបៃផងដែរ។  និយាយទៅសម្រាប់កំលាំងម៉ាស៊ីនប៉ុណ្ណេះនៅក្នុងខ្លួនកុំព្យូទ័រយួរដៃតូចស្តើងនេះ គឺថារាល់កិច្ចការងារទាំងឡាយដែលយើងដាក់អោយវាធ្វើ គឺវាអូសទៅបានយ៉ាងរលូនឥតខ្ជោះគ្មានទាក់ទាស់ចិត្តឡើយ។  MSI E13 Flip EVO មានថាសរឹងសម្រាប់ផ្ទុកឯកសារប្រភេទ M.2 SSD ប្រើនូវបច្ចេកវិទ្យា NVMe PCle ជំនាន់ទី 4 ទំហំមួយតេរ៉ាបៃ។ 

MSI E13 Flip EVO មានថ្មទំហំ 70Whr និងទ្រទ្រង់ការសាកភ្លើងចូលជាមួយឆ្នាំងសាកកំលាំង 65W តាមរយះរន្ធចម្លងប្រភេទ Thunderbolt 4 ឬ USB-C/PD4។ បើតាមការអះអាងពី MSI បញ្ជាក់ថាថ្ម របស់ E13 Flip EVO សាកពេញម្តងមានលទ្ធភាពកាន់ប្រើក្នុងកិច្ចការងារទូទៅបានដល់ 20 ម៉ោងឯណោះ  ប៉ុន្តែ បើតាមការប្រើប្រាស់ផ្ទាល់ជាក់ស្តែងរបស់ខ្ញុំ ដូចជាការប្រើច្រើនទៅលើការទស្សនាវីដេអូ ឬខ្សែភាពយន្តកម្រិត Full-HD នៅលើ YOUTUBE ជាប់ជាមួយកម្រិតពន្លឺ 100% គឺថាមពលថ្មរបស់ E13 Flip EVO កាន់បានមិនដល់ 20 ម៉ោងទេ។ កុំព្យូទ័រយួរដៃស៊េរីថ្មីដ៏តូចច្រឡឹងមួយនេះ គាំទ្រការដំឡើងជាមួយប្រតិបត្តិការ Microsoft Windows 10-64bit ទាំង Home និង Pro។

អូខេ…សរុបមកវិញ…MSI E13 Flip EVO គឺជាកុំព្យូទ័រយួរដៃ Ultra Notebook ដែលផលិតឡើងយ៉ាងពិសេស ដែលផ្តល់ទាំងភាពទំនើបស៊ីវីល័យ ទាំងប្រណិតភាពកម្រិត Premium រួមទាំងសមត្ថភាពប្រើការខ្លាំង និងបច្ចេកវិទ្យាទំនើបចុងក្រោយបំផុតសម្រាប់ការប្រើប្រាស់ក្នុងកិច្ចការងារ និងការកម្សាន្តទូទៅប្រចាំថ្ងៃ។  ដូច្នេះ…ប្រសិនបើប្រិយមិត្ត ក៏ដូចជាសិស្សនិសិត្សដែលកំពុងស្វែងរកម៉ាស៊ីនកុំព្យូទ័រយួរដៃ ដើរដោយ Microsoft Windows 10 ដែលមានភាពទំនើប មានទំហំខ្លួនតូចស្លីម កម្រាស់ស្តើង ទំងន់ស្រាល ប្រកបដោយប្រណិតភាព និងមានសមត្ថភាពខ្លាំង ដើម្បីយកទៅប្រើនៅក្នុងកិច្ចការងារប្រចាំថ្ងៃ…លោកអ្នកអាចកត់ MSI E13 Flip EVO ទុកក្នុងតារាងបញ្ចីជម្រើសដំបូងរបស់លោកអ្នកបាន៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍