កាលពីឆ្នាំ 2020 កន្លងទៅនេះ Xiaomi បានប្រកាសបញ្ចេញនូវស្មាតហ្វូន Mi 10T Series ដែលជា Flagship របស់ខ្លួន ដោយផ្តោតទៅលើ “Power Your Creativity” ជាមួយនឹង បទពិសោធន៍គុណភាពកាមេរ៉ាដ៏អស្ចារ្យ ហើយក៏ក្លាយជាម៉ូឌែលដែលអង្រួនចិត្តអ្នកប្រើប្រាស់ គ្រប់គ្នារហូតដល់សន្ទុះការលក់កើនឡើងខ្លាំងប្រឈមនឹងការដាច់ស្តុកស្ទើរគ្រប់កន្លែង។
នៅក្នុងឆ្នាំនេះ Xiaomi ក៏មិនធ្វើអោយអ្នកប្រើប្រាស់ទាំងអស់ខកបំណងដែរ ដោយបានបញ្ចេញនូវ Flagship ថ្មីលំដាប់កំពូល មានឈ្មោះថា Xiaomi 11T ក៏ដូចជា Xiaomi 11 LITE 5G NE ដែលជាម៉ូឌែលគ្រប់គ្នាទន្ទឹងរង់ចាំជាយូរ ហើយកំពុងតែត្រៀមនឹងបង្ហាញខ្លួនក្នុងប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះផងដែរ!
លក្ខណៈពិសេសរបស់ម៉ូឌែលកំពូល Xiaomi 11T គឺបំពាក់នូវ Top-End Hardware និងមុខងារសំខាន់ៗជាច្រើន ដូចជាប្រព័ន្ធកាមេរ៉ា មានចំនួន 3 គ្រាប់ប្រើប្រាស់នូវសែនស័រគោលទំហំ 108MP (f/1.8) និងបច្ចេកវិទ្យាថ្មីដំបូងគេគឺ Audio Zoom ដែលអាចបង្កើនការស្រូបសម្លេងអោយលឺជាងមុនស្របពេលដែលយើង Zoom រូបភាពវីដេអូក្នុងកាមេរ៉ាបានទៀតផង។ លើសពីនេះវាក៏បំពាក់នូវបន្ទះឈីប MediaTek Dimensity 1200 មានប្រសិទ្ធភាពថាមពលល្បឿន 3.0GHz CPU ជាបន្ទះឈីបដែលមានលឿនបំផុតលើពិភពលោក។
អ្វីដែលកាន់តែភ្ញាក់ផ្អើលនោះគឺ កាលពីម៉ូឌែល Mi 10T Series ក្រុមហ៊ុន Xiaomi បំពាក់ប្រភេទអេក្រង់ LCD ប៉ុណ្ណោះ ប៉ុន្តែចំពោះ Xiaomi 11T គឺត្រូវបានគេបន្ថែមអនុភាពមួយកម្រិតទៀតជាមួយនឹងអេក្រង់ប្រភេទ Flat AMOLED Display ទំហំ 6.67 អ៊ីញកម្រិត 120Hz មាន touch sampling rate 240Hz និងគាំទ្រកម្រិតបង្ហាញ FHD+ លើខ្នាត aspect ratio 20:9។ ចំណុចទាក់ទាញមួយទៀតសម្រាប់ស្មាតហ្វូននេះគឺវាគាំទ្រនូវបច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 67W ដែលមានលទ្ធភាពអាចសាកបំពេញថាមពលថ្មពេញ 100% ប្រើពេលតែ 36 នាទីប៉ុណ្ណោះ។
ក្នុងពេលជាមួយគ្នានៅថ្ងៃដែលដាក់បង្ហាញ Xiaomi 11T ពេលខាងមុខនេះក្រុមហ៊ុន Xiaomi ក៏នឹងបើកបង្ហាញវត្តមានរបស់ Xiaomi 11 LITE 5G NE ផងដែរ។ ស្មាតហ្វូននេះត្រូវបានអ្នកប្រើប្រាស់ទទួលស្គាល់ថាជាម៉ូឌែលដែលទាក់ទាញជាមួយតម្លៃសមរម្យ ដោយរូបរាងរបស់វាត្រូវបានរចនាមកយ៉ាងទាន់ជាសម័យជាមួយនឹងជម្រើសពណ៌ដែលផ្តល់អារម្មណ៌បែបហ្វេសសិន សក្តិសមសម្រាប់អ្នកចូលចិត្តថតរូប ព្រមទាំងអាចកាន់បង្ហាញនៅគ្រប់ទីកន្លែងដោយភាពជឿជាក់ ហើយវាមានកម្រាស់ស្តើងត្រឹមតែ 6.81mm ព្រមទាំងទម្ងន់ 158g តែប៉ុណ្ណោះ និងមានអេក្រង់ទំហំ 6.55 អ៊ីងដែលជាប្រភេទកញ្ចក់ AMOLED screen មានសមត្ថភាពក្នុងការបង្ហាញរូបភាពនៅក្នុងកម្រិត Full HD+ ជាមួយនឹងល្បឿន 90Hz refresh rate។
ស្មាតហ្វូននេះ ក៏បានបំពាក់នូវកាមេរ៉ាក្រោយចំនួនបីគ្រាប់ គឺមានទំហំ 64-megapixel (main) ទំហំ 8-megapixel (ultrawide) និងទំហំ 5-megapixel (telemacro)។ យ៉ាងណាក្តីកាលពីដើមឆ្នាំ ក្រុមហ៊ុន Xiaomi ក៏បានបញ្ចេញម៉ូឌែល Mi 11 LITE ម្តងរួចមកហើយតែលើកនេះគឺជាប្រភេទ New Edition ដែលមានការទ្រទ្រង់នូវ 5G Bands 12។ ហើយក៏ដូចជាលេចលឺមកថាតម្លៃគឺខុសគ្នាតែបន្តិចបន្តួចប៉ុណ្ណោះ ដូច្នេះសម្រាប់អ្នកដែលចង់ប្រើ Mi 11 LITE តែមិនទាន់បានបានទិញអាចរង់ចាំវត្តមានរបស់ Xiaomi 11 LITE 5G NE ក្នុងពេលខាងមុខនេះបាន។
ដូច្នេះកុំភ្លេចរង់ចាំទទួលស្វាគមន៍វត្តមានរបស់ Xiaomi 11T និង Xiaomi 11 LITE 5G NE ទាំងអស់គ្នាតាមរយៈកម្មវិធីសម្ភោធ នៅលើទំព័រហ្វេសបុក Xiaomi Cambodia ទាំងអស់គ្នា នៅថ្ងៃទី ១១ ខែវិច្ឆិកា វេលាម៉ោង ៧ ល្ងាច ដើម្បីដឹងឲ្យកាន់តែលម្អិតពីម៉ូឌែលទូរស័ព្ទកំពូលទាំងពីរនេះ!