no-alternative title
no-alternative title
no-alternative title
no-alternative title

ចក្ខុវិស័យរបស់ Epson៖ និរន្តរភាពសម្រាប់អនាគតនៃអាជីវកម្ម និងការបង្ហាញនូវម៉ាស៊ីនបោះពុម្ព Inkjet ថ្មីសម្រាប់អាជីវកម្មដែលមានលក្ខណៈកាន់តែទូលំទូលាយជាងមុន

ថ្ងៃទី 15 ខែធ្នូ ឆ្នាំ 2022 – ក្រុមហ៊ុនបច្ចេកវិទ្យា Epson បង្ហាញចក្ខុវិស័យថ្មីរបស់ខ្លួន Epson 25 Renewed ដើម្បីគូសបញ្ជាក់ថា និរន្តរភាពគឺជាស្នូលនៃការអភិវឌ្ឍន៍អាជីវកម្ម និងបច្ចេកវិទ្យារបស់ខ្លួន។ ក្នុងការដឹកនាំដោយចក្ខុវិស័យច្បាស់លាស់ ក្រុមហ៊ុន Epson ក្នុងគោលដៅឆ្ពោះទៅរកភាពអវិជ្ជមានៃកាបូននៅឆ្នាំ 2050។ ម៉ាស៊ីនព្រីន inkjet បានរួមចំណែកកាន់តែប្រសើរឡើងដល់និរន្តរភាពពិភពលោក ហើយក្រុមហ៊ុនបានបន្ថែមម៉ាស៊ីនព្រីន inkjet សម្រាប់អាជីវកម្មជាច្រើនបន្ថែមទៀតទៅក្នុងផលិតផលរបស់ខ្លួន។ ផលិតផលថ្មីៗទាំងនេះនឹងបង្កើនចំណែកទីផ្សាររបស់ក្រុមហ៊ុន Epson សម្រាប់ពេលខាងមុខនេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Yoshida Junkichi ប្រធានផ្នែកប្រតិបត្តិការនៃផ្នែក Printing Solutions Division របស់ក្រុមហ៊ុន Seiko Epson Corporation មានប្រសាសន៍ថា “ក្រុមហ៊ុនEpson កំពុងប្រែក្លាយទំព័រថ្មីមួយនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ដើម្បីរក្សានូវតម្រូវការរបស់អ្នកប្រើប្រាស់ទូទាំងពិភពលោក។ ក្នុងអំឡុងមួយឆ្នាំកន្លងទៅនេះ យើងបានកែប្រែចក្ខុវិស័យរបស់យើងជា Epson 25 Renewed ដើម្បីឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងក្នុងការរួមគ្នាបង្កើតនិរន្តរភាព និងពង្រឹងសហគមន៍ដើម្បីភ្ជាប់មនុស្ស វត្ថុ និងព័ត៌មាន ដោយប្រើប្រាស់បច្ចេកវិទ្យាដ៏មានប្រសិទ្ធភាព ការបង្រួម និងភាពជាក់លាក់ និងបច្ចេកវិទ្យាឌីជីថលរបស់យើង។ បរិស្ថាន ការផ្លាស់ប្តូរឌីជីថល និងការបង្កើតរួមគ្នានឹងក្លាយជាគន្លឹះសំខាន់នៃកិច្ចខិតខំប្រឹងប្រែងនេះ។ យើងនឹងដាក់ទម្ងន់ធ្ងន់បំផុតលើកិច្ចខិតខំប្រឹងប្រែងដើម្បីរួមចំណែកដល់បរិស្ថាន ព្រោះភពផែនដីជាផ្ទះដ៏មានតម្លៃរបស់យើងទាំងអស់គ្នា”។

លោកបន្ថែមថា "យើងមានគោលបំណងដើម្បីក្លាយជាប្រភពនៃភាពអវិជ្ជមាននៃការប្រើប្រាស់កាបូន និងគ្មានការប្រើប្រាស់ធនធានក្រោមដីនៅឆ្នាំ 2050ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាននៃផលិតផល និងសេវាកម្ម និងនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ ការសម្រេចបាននូវនិរន្តរភាពនៅក្នុងសេដ្ឋកិច្ចរាងជារង្វង់ និងការជំរុញព្រំដែននៃឧស្សាហកម្មតាមរយៈការច្នៃប្រឌិត ការច្នៃប្រឌិតបើកចំហ និងរួមចំណែកដល់គំនិតផ្តួចផ្តើមបរិស្ថានអន្តរជាតិ។ ការស្វែងរកគោលដៅរបស់យើងមាន 4 ទិដ្ឋភាព។ សម្រាប់ភាពអវិជ្ជមាននៃកាបូន យើងនឹងប្តូរទៅជាថាមពលកកើតឡើងវិញនៅក្នុងគ្រប់ផលិតផលរបស់ Epson ទាំងអស់នៅទូទាំងពិភពលោកនៅឆ្នាំ 2023។ 

សម្រាប់ Closed Resource Loop ដែលធានានូវប្រសិទ្ធភាពធនធាន យើងកំពុងចាប់ផ្តើមគំនិតផ្តួចផ្តើមដើម្បីកាត់បន្ថយទំហំ និងទម្ងន់ផលិតផល ការប្រើប្រាស់សម្ភារៈកែច្នៃ និងបន្ថែមនូវការធានាកាន់តែវែងទៅលើសេវាកម្ម។ សម្រាប់ការកាត់បន្ថយផលប៉ះពាល់ពីប្រតិបត្តិការរបស់អតិថិជន ផលិតផល Epson ត្រូវបានរចនាឡើងដើម្បីប្រើប្រាស់ថាមពលអគ្គិសនីកាន់តែតិច ហើយត្រូវការឧបករណ៍ប្រើប្រាស់ និងគ្រឿងបន្លាស់តិចជាងមុន។ យើងក៏ព្យាយាមជំរុញការផ្លាស់ប្តូរពីប្រព័ន្ធអាណាឡូក (analog) ដែលខ្ជះខ្ជាយ ទៅជាការសន្សំសំចៃថាមពល បច្ចេកវិទ្យា inkjet ឌីជីថលដែលចំណាយទាបនៅក្នុងការិយាល័យ អាគារពាណិជ្ជកម្ម និងទីផ្សារឧស្សាហកម្មបោះពុម្ព។ សម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យាបរិស្ថាន យើងបានបែងចែកមួយផ្នែកធំនៃការវិនិយោគរបស់យើង”។

នៅក្នុងការបង្កើនទៅលើកំណើនអាជីវកម្មបន្ថែមទៀត ក្រុមហ៊ុន Epson គ្រោងនឹងផ្តោតលើការបោះពុម្ពនៅក្នុងការិយាល័យ។ មិនត្រឹមតែក្រុមហ៊ុន Epson នឹងបង្ហាញផលិតផល/សេវាកម្មប្រកបដោយប្រសិទ្ធភាពប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុននេះក៏នឹងបន្តជំរុញប្រកបដោយនិរន្តរភាពអាជីវកម្ម សង្គម និងបរិស្ថានផងដែរ។ ក្នុងនាមជាក្រុមហ៊ុនឈានមុខគេនៃបច្ចេកវិទ្យាបោះពុម្ពនោះ Epson បានបង្ហាញរួចហើយនូវបច្ចេកវិទ្យាគ្មានកំដៅ ដែលទប់ស្កាត់ការបញ្ចេញកាបូន ការបំភាយកំដៅ និងការប្រើប្រាស់ថាមពលទាំងអស់ក្នុងពេលតែមួយ។

លោក Junkichi បន្ថែមថា "ការស្ទង់មតិលើការប្រើប្រាស់ថាមពលរបស់ការិយាល័យបង្ហាញឱ្យឃើញថា ម៉ាស៊ីនបោះពុម្ពគឺជាអ្នកប្រើប្រាស់អគ្គិសនីធំជាងគេទី 4 នៃឧបករណ៍អគ្គិសនីទាំងអស់ ដែលជាប់ចំណាត់ថ្នាក់នៅពីក្រោយម៉ាស៊ីនត្រជាក់ ម៉ាស៊ីនភ្លើង និងកុំព្យូទ័រ។ ដូច្នេះ បច្ចេកវិទ្យាគ្មានកំដៅរបស់ក្រុមហ៊ុន Epson គឺធ្វើឱ្យមានភាពខុសគ្នាខ្លាំង។ ជាមួយនឹងបច្ចេកវិទ្យានេះ ម៉ាស៊ីនព្រីនព្រីន Epson ប្រើប្រាស់ថាមពលអគ្គិសនីតិចជាងម៉ាស៊ីនបោះពុម្ពឡាស៊ែរដល់ទៅ 85% ។ សហគ្រាសដែលទទួលយកបច្ចេកវិទ្យាគ្មានកំដៅនឹងកាត់បន្ថយការចំណាយរបស់ពួកគេយ៉ាងខ្លាំង។ 

ដោយគិតពីការពិតនេះ ក្រុមហ៊ុន Epson បានសម្រេចចិត្តបញ្ឈប់ការផលិត និងចែកចាយម៉ាស៊ីនបោះពុម្ពឡាស៊ែរ។ ក្រុមហ៊ុន Epson នឹងផ្តោតលើការអភិវឌ្ឍន៍ម៉ាស៊ីនបោះពុម្ព inkjet សម្រាប់តែនិរន្តរភាពយូរអង្វែងនៃសហគ្រាស សង្គម និងបរិស្ថាន។ សព្វថ្ងៃនេះ យើងមានទំនុកចិត្តយ៉ាងពេញទំហឹងថា ផលិតផល និងសេវាកម្ម របស់ក្រុមហ៊ុន Epson អាចបំពេញគ្រប់តម្រូវការក្នុងទីផ្សារការបោះពុម្ពបាន”។

លោក Siew Jin Kiat នាយកគ្រប់គ្រងប្រចាំតំបន់នៃក្រុមហ៊ុន Epson អាស៊ីអាគ្នេយ៍មានប្រសាសន៍ថា “ចាប់តាំងពីឆ្នាំ 1982 ក្រុមហ៊ុន Epson បានបង្កើតវត្តមានដ៏រឹងមាំមួយនៅទូទាំងទីផ្សារសំខាន់ៗនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ តាមការដឹកនាំដោយទីស្នាក់ការកណ្តាលប្រចាំតំបន់ Epson Singapore អាជីវកម្មរបស់ក្រុមហ៊ុន Epson នៅអាស៊ីអាគ្នេយ៍លាតសន្ធឹងបណ្តាញយ៉ាងទូលំទូលាយនៃប្រទេសចំនួន 10 ដែលមានវត្តមានផ្ទាល់នៅក្នុងទីផ្សារចំនួន 6 ជាមួយនឹងរោងចក្រផលិតចំនួន 7 និងមជ្ឈមណ្ឌលដំណោះស្រាយរបស់ក្រុមហ៊ុន Epson ចំនួន 6 ។ ដោយផ្តោតលើគោលនយោបាយបរិស្ថាន ក្រុមហ៊ុន Epson មានចក្ខុវិស័យដើម្បីក្លាយជាក្រុមហ៊ុនគ្មានកាបូន និងគ្មានធនធានក្រោមដីនៅឆ្នាំ 2050។ លើសពីនេះ ក្រុមហ៊ុន Epson ស្វែងរកការទប់ស្កាត់ការបំភាយកាបូនស្របតាមសេណារីយ៉ូ 1.5°C នៅឆ្នាំ 2030។ ម្យ៉ាងទៀត ក្រុមហ៊ុន Epson ក៏គាំទ្រដល់និរន្តរភាពនៃគោលដៅអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិផងដែរ”។

លោកបន្ថែមថា “ដោយបានដឹកនាំដោយចក្ខុវិស័យរបស់យើងសម្រាប់និរន្តរភាព យើងបានបង្កើតបច្ចេកវិទ្យាគ្មានកំដៅ និងដំណោះស្រាយកែច្នៃឡើងវិញទៅលើក្រដាស។ នៅពេលប្រៀបធៀបជាមួយម៉ាស៊ីនបោះពុម្ពឡាស៊ែរ ម៉ាស៊ីនបោះពុម្ព inkjet អាជីវកម្មរបស់ក្រុមហ៊ុន Epson គឺសន្សំសំចៃថាមពលច្រើនជាងមុន នឹងការកាត់បន្ថយការចំណាយសរុបនៃម្ចាស់ក្រុមហ៊ុនផងដែរ។ ម្យ៉ាងវិញទៀត ការផ្លាស់ប្តូរសមាសភាគតិចជាងមុនមានន័យថាប្រើប្រាស់នូវកាកសំណល់តិច និងប្រតិបត្តិការកាន់តែស្អាតជាងមុន។ លើសពីនេះទៀត PaperLab របស់ក្រុមហ៊ុន Epson គឺជាប្រព័ន្ធផលិតក្រដាសការិយាល័យស្ងួតដំបូងគេរបស់ពិភពលោក ដែលប្រែក្លាយក្រដាសសំណល់ទៅជាក្រដាសថ្មីតាមតម្រូវការ។ ជាមួយនឹងដំណោះស្រាយនេះ សហគ្រាសអាចកាត់បន្ថយផលប៉ះពាល់បរិស្ថានតាមរយៈការកែច្នៃក្រដាស”។

លោក Siew និយាយថា “ស្របតាមចក្ខុវិស័យរបស់យើង យើងសូមប្រកាសថា ក្រុមហ៊ុន Epson នឹងបញ្ចប់ការលក់ និងចែកចាយផ្នែករឹងម៉ាស៊ីនបោះពុម្ពឡាស៊ែរនៅក្នុងផលិតផលជាច្រើនរបស់យើងនៅចុងឆ្នាំ 2023 នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ យើងនឹងប្តេជ្ញាចិត្តទាំងស្រុងចំពោះម៉ាស៊ីនបោះពុម្ព inkjet ជាមួយនឹងក្បាលបោះពុម្ពដែលគ្មានកំដៅ និងការច្នៃប្រឌិតប្រកបដោយនិរន្តរភាពផ្សេងទៀតចាប់ពីពេលនេះតទៅ។ ថ្ងៃនេះ យើងក៏នឹងដាក់ឱ្យដំណើរការម៉ាស៊ីនព្រីន Inkjet បែបអាជីវកម្មថ្មីផងដែរ ដើម្បីផ្តល់ជម្រើសបន្ថែមទៀតសម្រាប់ការបោះពុម្ពដែលមានគុណភាពខ្ពស់ បរិស្ថានការិយាល័យដែលកាន់តែប៉ះពាល់ដល់បរិស្ថាន និងនិរន្តរភាពអាជីវកម្ម”។

លោក Yunyong Muneemongkoltorn នាយកគ្រប់គ្រងក្រុមហ៊ុន Epson (Thailand) Company Limited មានប្រសាសន៍ថា “ជាមួយនឹងបច្ចេកវិទ្យាគ្មានកំដៅ ម៉ាស៊ីនព្រីន Inkjet របស់ក្រុមហ៊ុន Epson មានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍ទាំងអស់។ កាលពីឆ្នាំមុននេះ ម៉ាស៊ីនបោះពុម្ព inkjet មានចំណែកទីផ្សារធំបំផុត ដែលឆ្លុះបញ្ចាំងថាទីផ្សារបាននឹងកំពុងផ្តល់នូវការសង្កត់ធ្ងន់កាន់តែខ្លាំងទៅលើភាពស្និទ្ធស្នាលទៅលើបរិស្ថាន។ ឥឡូវនេះ វាមានម៉ាស៊ីនព្រីន inkjet ដ៏ធំទូលាយរបស់ក្រុមហ៊ុន Epson នៅលើទីផ្សារជាមួយនឹងល្បឿនបោះពុម្ពពី 24 ទំព័រដល់ 100 ទំព័រក្នុងមួយនាទីសម្រាប់ទាំងសខ្មៅ (B&W) និងការបោះពុម្ពជាពណ៌។ 

ថ្ងៃនេះ យើងបើកដំណើរការ Epson WorkForce Enterprise AM-Series។ វាជាស៊េរីម៉ាស៊ីនបោះពុម្ពកម្រិតមធ្យមដែលមានល្បឿនបោះពុម្ពចន្លោះពី 40 ទៅ 60 ទំព័រក្នុងមួយនាទី ដែលល្អឥតខ្ចោះសម្រាប់ការិយាល័យមធ្យម និងការិយាល័យធំដែលអាចបោះពុម្ពសរុបប្រហែល 10,000 ទៅ 20,000 ទំព័រក្នុងមួយខែ។ ការដាក់ឱ្យដំណើរការនេះដើម្បីធានាថាតម្រូវការរបស់សហគ្រាសនឹងត្រូវបានបំពេញក្នុងលក្ខណៈទូលំទូលាយជាងនេះ”។

Epson WorkForce Enterprise AM-Series បង្ហាញពីម៉ាស៊ីន AM-C4000 ដែលមានល្បឿនបោះពុម្ព 40 ទំព័រក្នុងមួយនាទី AM-C5000 ដែលមានល្បឿនបោះពុម្ព 50 ទំព័រក្នុងមួយនាទី និង AM-C6000 ដែលអាចបោះពុម្ពបានរហូតដល់ 60 ទំព័រក្នុងមួយនាទី។ ម៉ូដែលទាំងអស់នេះគឺជាម៉ាស៊ីនបោះពុម្ពបួនពណ៌ពហុមុខងារ។ ពួកគេអាចប្រើប្រាស់រហូតដល់ទំហំ A3 ។ ជាមួយនឹងការបំពាក់ដោយបច្ចេកវិទ្យាគ្មានកំដៅ ពួកគេប្រើប្រាស់ថាមពលតិចជាងមុន ការប្រើប្រាស់តិចជាងមុន និងបញ្ចេញកាបូនតិចជាងមុនបើប្រៀបធៀបជាមួយម៉ាស៊ីនបោះពុម្ពឡាស៊ែរ។ ប្រព័ន្ធខាងក្នុងរបស់ម៉ាស៊ីនទាំងនេះត្រូវបានរចនាឡើងយ៉ាងយកចិត្តទុកដាក់ ដើម្បីធានាថាម៉ាស៊ីនទាំងនេះមានងាយស្រួលប្រើប្រាស់ និងងាយស្រួលក្នុងការថែទាំ។

ម៉ូដែលនីមួយៗទាំងនេះមានសមាសភាគផ្នែកខ្លះប៉ុណ្ណោះ ដែលទាមទារការថែទាំតិចតួចប៉ុណ្ណោះ ហើយអាចដំណើរការបានយូរឆ្នាំ។ ជាមួយនឹងការប្រើប្រាស់នូវ UI ថ្មី ម៉ូដែលទាំងនេះក៏អាចប្រើបានជាមួយ Epson Remote Services (ERS) ឬប្រព័ន្ធគ្រប់គ្រងឧបករណ៍ដែលមានមូលដ្ឋានលើពពករបស់ក្រុមហ៊ុន Epson ផងដែរ។  សមត្ថភាពរបស់ម៉ាស៊ីន AM-Series គឺអស្ចារ្យណាស់។ ម៉ាស៊ីនទាំងនេះអាចបោះពុម្ពក្នុងល្បឿនលឿន និងគុណភាពខ្ពស់។ លើសពីនេះទៅទៀត ម៉ាស៊ីនទាំងនេះត្រូវបានរចនាជាឧបករណ៍ទំនើប និងតូចជាងមុនបើធៀបនឹងម៉ូដែលផ្សេងទៀត។ ដូច្នេះ ម៉ាស៊ីនទាំងនេះបង្ហាញថាការសន្សំសំចៃទៅលើទំហំថែមទៀត។

លោក Yungyong បន្ថែមថា “យើងនឹងធ្វើសកម្មភាពទីផ្សារដោយសហការជាមួយអ្នកចែកចាយ ដែលមានជំនាញលើផលិតផល IT ឬលក់ប្រភេទផលិតផលផ្សេងៗ។ លើសពីនេះទៅទៀត យើងនឹងពង្រីកបណ្តាញចែកចាយរបស់យើងទៅកាន់អ្នកចែកចាយ Office-Automation ផងដែរ”។ លោកបន្ថែមថា "ការចាប់ផ្តើមនៃម៉ាស៊ីន Epson WorkForce Enterprise AM-Series បំពេញបន្ថែមនូវបណ្តាញម៉ាស៊ីនបោះពុម្ព inkjet អាជីវកម្មរបស់ក្រុមហ៊ុន Epson និងបង្កើនការប្រកួតប្រជែងរបស់ខ្លួនប្រឆាំងនឹងម៉ាស៊ីនបោះពុម្ពឡាស៊ែរ និងម៉ាស៊ីនថតចម្លងផ្សេងទៀត។ ជាធម្មតា ម៉ាស៊ីនបោះពុម្ពដែលមានល្បឿនបោះពុម្ពពី 31 ទៅ 60 នាទីគឺពិតជាលឿនណាស់។ 

AM-Series ដែលបានរចនាឡើងវិញបានគូសបញ្ជាក់ពីចក្ខុវិស័យរបស់ Epson ក្នុងការឈានទៅមុខជាមួយនឹងបច្ចេកវិទ្យាបោះពុម្ព inkjet ដែលបម្រើអតិថិជនរបស់ក្រុមហ៊ុន Epson កាន់តែប្រសើរឡើងទាក់ទងនឹងនិរន្តរភាព ល្បឿននៃការបោះពុម្ព គុណភាពបោះពុម្ព និងប្រសិទ្ធភាពនៃការចំណាយរបស់ម្ចាស់ផងដែរ” ។ 

លោក Yunyong  ពន្យល់បន្ថែមថា "លើសពីនេះ ក្រុមហ៊ុន Epson បានផ្តល់ជម្រើសបន្ថែមការជាវ (subscription ) សម្រាប់អតិថិជនដែលចាប់អារម្មណ៍ក្នុងការប្រើប្រាស់ម៉ាស៊ីនបោះពុម្ព inkjet នៅក្នុងអាជីវកម្ម។ តាមរយៈ Epson EasyCare 360 អតិថិជនទទួលបានការបោះពុម្ពសខ្មៅ B&W ការបោះពុម្ពពណ៌ និងសេវាកម្មនៅនឹងកន្លែង។ ប្រសិនបើពួកគេជាវនូវសេវាកម្ម EasyCare 360 ពួកគេអាចបោះពុម្ពរហូតដល់ 120,000 ទំព័រសខ្មៅ B&W ឬពណ៌ក្នុងរយៈពេល 24 ខែ។ តម្លៃនៃការជាវចាប់ផ្តើមពី 790 បាតតែប៉ុណ្ណោះ។ បន្ទាប់ពីបញ្ចប់ការជាវសេវាកម្មនេះ ពួកគេនឹងទទួលបានឧបករណ៍ដោយឥតគិតថ្លៃផងដែរ។”

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
TECNO SPARK 30 Series ជាត្រកូលស្មាតហ្វូនកំពូលធន់ តម្លៃក្រោម 150 ដុល្លារ ចេញលក់ជាផ្លូវការហើយ!

TECNO SPARK 30 Series ជាត្រកូលស្មាតហ្វូនកំពូលធន់ តម្លៃក្រោម 150 ដុល្លារ ចេញលក់ជាផ្លូវការហើយ!

ដោយ ប៉េងលីន
រូបភាពផ្លូវការណ៍របស់រថយន្ត Ford Territory 2025 ត្រូវបានទម្លាយនៅលើប្រព័ន្ធអនឡាញ

រូបភាពផ្លូវការណ៍របស់រថយន្ត Ford Territory 2025 ត្រូវបានទម្លាយនៅលើប្រព័ន្ធអនឡាញ

ដោយ ប៉េងលីន
Mazda EZ-6 ម៉ូដែល EV និង EREV បើកទទួលការបញ្ជាទិញមុននៅចិន ជាមួយតម្លៃជាង 2 ម៉ឺនដុល្លារប៉ុណ្ណោះ

Mazda EZ-6 ម៉ូដែល EV និង EREV បើកទទួលការបញ្ជាទិញមុននៅចិន ជាមួយតម្លៃជាង 2 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
vivo V40 5G ដែលជាស្មាតហ្វូនដ៏ពេញនិយមនៅអាស៊ីបានមកដល់ទីផ្សារកម្ពុជា សម្រាប់ការថតរូបកម្រិតអាជីពក្រោមការសហការជាមួយ ZEISS ដ៏ល្បីល្បាញ

vivo V40 5G ដែលជាស្មាតហ្វូនដ៏ពេញនិយមនៅអាស៊ីបានមកដល់ទីផ្សារកម្ពុជា សម្រាប់ការថតរូបកម្រិតអាជីពក្រោមការសហការជាមួយ ZEISS ដ៏ល្បីល្បាញ

ដោយ ប៉េងលីន
បែកធ្លាយការឌីស្សាញជាថ្មីទៅលើខ្នងក្រោយរបស់ស្មាតហ្វូនជំនាន់ថ្មី OPPO Find X8

បែកធ្លាយការឌីស្សាញជាថ្មីទៅលើខ្នងក្រោយរបស់ស្មាតហ្វូនជំនាន់ថ្មី OPPO Find X8

ដោយ ប៉េងលីន
iPhone 17 Slim ទំនងជានឹងប្រើប្រាស់អេក្រង់ OLED កម្រ៉ាស់ស្តើងរបស់ក្រុមហ៊ុនតៃវ៉ាន់

iPhone 17 Slim ទំនងជានឹងប្រើប្រាស់អេក្រង់ OLED កម្រ៉ាស់ស្តើងរបស់ក្រុមហ៊ុនតៃវ៉ាន់

ដោយ ប៉េងលីន