no-alternative title
no-alternative title
no-alternative title

កុំព្យូទ័រជំនាន់ថ្មី ASUS Zenbook 14 Flip OLED (UP3404) ចេញលក់នៅលើទីផ្សារកម្ពុជា តម្លៃ $1299

នៅថ្ងៃនេះ ក្រុមហ៊ុន ASUS បានបង្ហាញនូវកុំព្យូទ័រ Zenbook 14 Flip OLED (UP3404) ដែលជាម៉ូឌែល 14-inch ចុងក្រោយបំផុត និងខ្លាំងក្លាបំផុត ហើយកុំព្យូទ័រនេះក៏ជាប្រភេទកុំព្យូទ័រ convertible Zenbook Flip series ដ៏ប្រណិតដែលមានរូបរាងស្តើង និងស្រាលក្នុងការប្រើប្រាស់បំផុត។ កុំព្យូទ័រដ៏ទាន់សម័យ Zenbook 14 Flip OLED នេះបំពាក់នូវបន្ទះឈីប Intel® Core™ processors ជំនាន់ទី 13 ក្រាហ្វិកកាត Intel Iris® Xe, 1 TB PCIe SSD, 16 GB RAM និងថាមពលថ្មទំហំ 75 Wh ។ បន្ថែមពីនេះទៀតនោះ វាក៏មាន 2x Thunderbolt™ 4 ports, USB 3.2 Type-A port និង HDMI® 2.1 (TMDS) port ។ កុំព្យូទ័រនេះក៏ប្រើប្រាស់ជាមួយនឹង WiFi 6E (802.11ax) ដែលធានាទៅលើការភ្ជាប់ Wireless កាន់តែរលូនក្នុងការប្រើប្រាស់។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់អេក្រង់របស់វាពិតជាច្បាស់ណាស់ជាមួយនឹងអេក្រង់ទំហំ 14-inch 16:10 2.8K OLED touchscreen ដែលទទួលបាននូវវិញ្ញាបនបត្រ PANTONE® Validated និង 100% DCI-P3 gamut ។ អេក្រង់នេះក៏មានវិញ្ញាបនបត្រ TÜV-certified សម្រាប់ការពារភ្នែក និងទ្រទ្រង់នូវប៊ិច ASUS Pen 2.0 MPP 2.0 stylus ។ កុំព្យូទ័រ Zenbook 14 Flip OLED នេះមានកម្រាស់ស្តើងត្រឹមតែ 15.9 mm និងទម្ងន់ 1.5 kg ជាមួយនឹង 360° any-position hinge ។ បន្ថែមពីនេះទៀតនោះ កុំព្យូទ័រនេះក៏ប្រើប្រាស់នូវសេនស័រ ambient light color sensor ដែលអាចធ្វើការកែប្រែទៅលើកម្រិតពន្លឺ និងសីតុណ្ហភាពនៃពណ៌ (color temperature) ដោយស្វ័យប្រវត្តិ ហើយវាក៏បំពាក់នូវកាមេរ៉ា IR សម្រាប់ការ login តាមរយៈការប្រើប្រាស់មុខបានលឿនថែមទៀត។

កុំព្យូទ័រស៊េរីថ្មីនេះក៏បំពាក់នូវ ASUS ErgoSense keyboard និង touchpad ដែលផ្តល់នូវភាពងាយស្រួលក្នុងការវាយទៅលើអត្ថបទ និងការប្រើប្រាស់នូវ ASUS NumberPad 2.0 ដែលធ្វើអោយការវាយបញ្ចូលទិន្នន័យកាន់តែងាយស្រួល។ ក្រៅពីនេះ កុំព្យូទ័រនេះក៏ប្រើប្រាស់នូវប្រព័ន្ធសំលេង l Harman Kardon-certified audio system ជាមួយនឹង Dolby Atmos® និងបច្ចេកវិទ្យា AI noise-canceling ដែលផ្តល់នូវការខល conference Calls ច្បាស់កម្រិតគ្រីស្តាល់ថែមទៀត។ ក្រុមហ៊ុន ASUS ក៏បានប្តេជ្ញាក្នុងការការពារទៅលើផែនដីនេះផងដែរ ហើយសម្រាប់កុំព្យូទ័រ Zenbook 14 Flip OLED នេះប្រើប្រាស់នូវផ្លាស្ទិក 30% post-consumer recycled (PCR) និងសម្បកវេចខ្ចប់ឡើងវិញ 100% recyclable packaging ។ កុំព្យូទ័រនេះក៏មានប្រសិទ្ធិភាពខ្ពស់ក្នុងការប្រើប្រាស់តាមរយៈការប្រើនូវស្តង់ដារ ENERGY STAR® ។ដើម្បីធានាទៅលើភាពធន់ក្នុងការប្រើប្រាស់នោះ កុំព្យូទ័រនេះក៏តេស្តជាមួយនឹងស្តង់ដារយោធា MIL-STD-810 របស់សហរដ្ឋអាមេរិកផងដែរ។

កម្លាំងម៉ាស៊ីនដ៏ខ្លាំងក្លាគ្មានគូប្រៀប៖  កុំព្យូទ័រ Zenbook 14 Flip OLED នេះបំពាក់នូវបន្ទះឈីប Intel Core i7 processor ជំនាន់ទី 13 ជាមួយនឹងក្រាហ្វិកកាត Intel Iris Xe និងរ៉េមទំហំ 16GB ។ ជាមួយនឹងកុំព្យូទ័រ Zenbook 14 Flip OLED នេះ អ្នកប្រើប្រាស់ជាច្រើនអាចធ្វើការងារបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែងដូចជានៅក្នុងការិយាល័យ ផ្ទះ ឬការធ្វើដំណើរ និងរីករាយជាមួយនឹងសមត្ថភាពដ៏ខ្លាំងក្លាដែលអ្នកប្រើប្រាស់ត្រូវការគ្រប់កាលៈទេសៈទាំងអស់។

ជាមួយនឹងថាមពលថ្មទំហំ 75 Wh ដែលបំពាក់នូវបច្ចេកវិទ្យា ASUS USB-C® Easy Charge ដែលធ្វើអោយការសាកថ្មកាន់តែងាយស្រួល និងបច្ចេកវិទ្យាសាកថ្មលឿន (fast-charge technology) ដែលការសាកថ្មត្រឹមតែ 49 នាទីបានដល់ទៅ 60% ។ សម្រាប់ការតភ្ចាប់ជាមួយនឹងឧបករណ៍ជាច្រើនទៀតនោះ វាក៏មាន 2x Thunderbolt 4 USB-C ports, USB 3.2 Gen 2 Type-A port, HDMI 2.1 port សម្រាប់ភ្ជាប់ទៅកាន់អេក្រង់ខាងក្រៅ និងរន្ធដោត 3.5 mm audio combo jack ផងដែរ។

សម្រាប់បច្ចេកវិទ្យា WiFi 6E នៅលើកុំព្យូទ័រ Zenbook 14 Flip OLED នេះក៏ពង្រឹងជាមួយនឹងបច្ចេកវិទ្យា ASUS WiFi Master Premium technology ដែលរួមមានមុខងារ WiFi SmartConnect នៅក្នុងកម្មវិធី MyASUS app ដែលអាចធ្វើការជ្រើសរើសស្វ័យប្រវត្តិទៅលើ WIFI ដែលល្អបំផុត ដូចនេះ Zenbook 14 Flip OLED អាចភ្ជាប់ទៅកាន់ WiFi signal ល្អបំផុត និង mobile hotspots ថែមទៀត។ បន្ថែមពីនេះទៀតនោះ Task First នេះអនុញ្ញាតអោយអ្នកប្រើប្រាស់ងាយស្រួលក្នុងការកំណត់អាទិភាពទៅលើការងារជាច្រើន ឬការចែកចាយកម្រិត bandwidth ទៅលើការងារជាច្រើនថែមទៀត។

អេក្រង់ដែលផ្តល់នូវការទស្សនាដ៏អស្ចារ្យ៖ កុំព្យូទ័រ Zenbook 14 Flip OLED នេះប្រើប្រាស់នូវអេក្រង់ 14-inch 2.8K 90 Hz OLED slim-bezel NanoEdge touchscreen ជាមួយនឹងកម្រិត 16:10 aspect ratio ដែលអាចធ្វើអោយការទស្សនាកាន់តែធំ និងការផ្តល់នូវ 87% screen-to-body ratio ផងដែរ។ អ្នកប្រើប្រាស់នឹងទទួលបាននូវកម្រិតពណ៌ និងរូបភាពដែលច្បាស់ជាមួយនឹងវិញ្ញាបនបត្រ DisplayHDR True Black 500 ដែលបង្ហាញនូវពណ៌ខ្មៅបានយ៉ាងដិតល្អ ការទទួលស្គាល់នូវស្តង់ដារ PANTONE® Validated ដែលច្បាស់ទៅលើពណ៌ និង cinema-grade 100% DCI-P3 color gamut ច្បាស់កម្រិតខ្ពស់ថែមទៀត។ ក្រៅពីនេះ វាក៏មានការប្រើប្រាស់នូវ TÜV Rheinland សម្រាប់ការពារភ្នែក ដូចនេះអ្នកនឹងមិនមានអារម្មណ៍នឿយហត់នោះទេនៅពេលដែលទស្សនាយូរនោះ។ 

អេក្រង់នេះក៏ទ្រទ្រង់នូវការប្រើប្រាស់ជាមួយនឹងប៊ិច ASUS Pen 2.0 stylus ដែលមានកម្រិតសង្កត់ 4096 pressure levels និងបំពាក់នូវចុងប៊ិច (Tips) ចំនួន 4 ដែលអាចប្រើប្រាស់ទៅតាមតម្រូវការរបស់អ្នក។ វាក៏ទ្រទ្រង់នូវ USB-C charging និង Bluetooth® shortcuts តាមរយៈនូវប៊ូតុង dedicated button ផងដែរ។ 

ភាពស្រស់ស្អាត និងទាន់សម័យក្នុងការប្រើប្រាស់៖ កុំព្យូទ័រ Zenbook 14 Flip OLED នេះគឺងាយស្រួលក្នុងការចល័ត ហើយងាយស្រួលក្នុងការយកតាមខ្លួនជាមួយនឹងកម្រាស់ត្រឹមតែ 15.9 mm ទម្ងន់ 1.5 kg និង 360° any-position hinge ថែមទៀត។ កុំព្យូទ័រនេះមានការឌីស្សាញជាមួយនឹងភាពទាន់សម័យ ហើយវាមាន 2 ពណ៌សម្រាប់ជ្រើសរើសថែមទៀតនោះគឺ Ponder Blue និង Foggy Silver ។ កុំព្យូទ័រ Zenbook 14 Flip OLED នេះក៏ផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់យ៉ាងអស្ចារ្យថែមទៀត។ ដើម្បីធ្វើអោយការវាយទៅលើអត្ថបទកាន់តែងាយស្រួលនោះ កុំព្យូទ័រនេះក៏បំពាក់នូវ ASUS ErgoSense keyboard ដែលសក្តិសមបំផុតក្នុងការប្រើប្រាស់។ បន្ថែមពីនេះ វាក៏ប្រើប្រាស់នូវ ASUS ErgoSense touchpad ដែលងាយស្រួលក្នុងការសម្អាត និងប្រើប្រាស់ថែមទៀត។

ក្រៅពីនេះ កុំព្យូទ័រនេះក៏ប្រើប្រាស់នូវ ambient light color sensor ដែលអាចធ្វើការកែប្រែដោយស្វ័យប្រវត្តិទៅលើកម្រិតពន្លឺអេក្រង់ និងសីតុណ្ហភាពនៃពណ៌របស់អេក្រង់ដែលធ្វើអោយរូបភាពល្អបំផុត។ វាក៏មាន ASUS OLED Care ដែលធ្វើការពង្រឹងទៅលើការប្រើប្រាស់អេក្រង់ OLED កាន់តែយូរថែមទៀត។ សម្រាប់កាមេរ៉ា AI ក៏ទ្រទ្រង់នូវ ASUS 3D Noise Reduction technology ដើម្បីធានាថាកម្រិត video noise គឺតិចបំផុតនៅក្នុងពេលដែលខលវីដេអូនោះ។ បន្ថែមពីនេះ វាក៏មានបច្ចេកវិទ្យា AI noise-canceling technology ដែលធានាបានថាការខល conference audio គឺមានសំឡេងលឺច្បាស់កម្រិតគ្រីស្តាល់។ វាក៏មានកម្រិតសំឡេង multi-dimensional audio របស់ Dolby Atmos sound system នៃ Harman Kardon ថែមទៀត។

និរន្តរភាព និងភាពធន់ក្នុងការប្រើប្រាស់៖ នៅក្នុងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ASUS ក្នុងការការពារទៅលើភពផែនដីតាមរយៈការផ្តល់នូវផលិតផលជាច្រើនដែលល្អបំផុត ហើយជាពិសេសទៅលើការឌីស្សាញរបស់កុំព្យូទ័រ Zenbook 14 Flip OLED នេះ។ កុំព្យូទ័រនេះប្រើប្រាស់នូវផ្លាស្ទិក 30% PCR plastics ហើយសម្រាប់ការវេចខ្ចប់របស់វាគឺ 100% recyclable ។ ការប្រើប្រាស់ថាមពលគឺកាត់បន្ថយបានយ៉ាងមានប្រសិទ្ធិភាពតាមរយៈការប្រើប្រាស់នូវស្តង់ដារ ENERGY STAR ដែលល្អជាងមុនដល់ទៅ 30% ។ កុំព្យូទ័រ Zenbook 14 Flip OLED នេះគឺមានភាពធន់ក្នុងការប្រើប្រាស់ និងស្តង់ដារយោធា MIL-STD-810Hរបស់សហរដ្ឋអាមេរិក ហើយវាក៏មានការតេស្តដល់ទៅ 12 វិធីសាស្រ្តផ្សេងគ្នា និងការតេស្តដ៏តឹងរឹងចំនួន 26 វិធីសាស្រ្តផ្សេងៗទៀត។

កាលបរិច្ឆេទនៃការលក់ និងតម្លៃ៖ កុំព្យូទ័រ ASUS Zenbook 14 Flip OLED (UP3304) អាចរកទិញបាននៅគ្រប់ហាងចែកចាយទាំងអស់របស់ក្រុមហ៊ុន ASUS នៅក្នុងតម្លៃ $1299 ។សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់អ្នកតំណាងរបស់ក្រុមហ៊ុន ASUS ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Motul តែងតាំងក្រុមហ៊ុន Autolube Capital Co., Ltd. ជាអ្នកមានសិទ្ធិចែកចាយផ្ផ្លូវការសម្រាប់ Passenger Car Motor Oil (PCMO) នៅកម្ពុជា

Motul តែងតាំងក្រុមហ៊ុន Autolube Capital Co., Ltd. ជាអ្នកមានសិទ្ធិចែកចាយផ្ផ្លូវការសម្រាប់ Passenger Car Motor Oil (PCMO) នៅកម្ពុជា

ដោយ ប៉េងលីន
ក្រុមហ៊ុន RMA Cambodia បានប្រារព្ធពិធីសម្ពោធជាផ្លូវការអគារតាំងបង្ហាញ និងមជ្ឈមណ្ឌលជួសជុលរថយន្ត ហ្វដ សាខាភ្នំពេញថ្មី

ក្រុមហ៊ុន RMA Cambodia បានប្រារព្ធពិធីសម្ពោធជាផ្លូវការអគារតាំងបង្ហាញ និងមជ្ឈមណ្ឌលជួសជុលរថយន្ត ហ្វដ សាខាភ្នំពេញថ្មី

ដោយ ប៉េងលីន
នៅលើ Galaxy S25 Ultra នឹងមានការអាប់ដែតប្រព័ន្ធកាមេរ៉ា ប៉ុន្តែ S25 និង S25+ គឺនៅប្រើកាមេរ៉ាដូចមុនដដែល

នៅលើ Galaxy S25 Ultra នឹងមានការអាប់ដែតប្រព័ន្ធកាមេរ៉ា ប៉ុន្តែ S25 និង S25+ គឺនៅប្រើកាមេរ៉ាដូចមុនដដែល

ដោយ ប៉េងលីន
Polestar នឹងចូលប្រឡូកក្នុងទីផ្សាររថយន្តនៅប្រទេសថៃនាឆ្នាំ 2025 ខាងមុខនេះហើយ

Polestar នឹងចូលប្រឡូកក្នុងទីផ្សាររថយន្តនៅប្រទេសថៃនាឆ្នាំ 2025 ខាងមុខនេះហើយ

ដោយ ប៉េងលីន
អគ្គនាយកក្រុមហ៊ុន Huawei បានបញ្ជាក់ថា ពេលនេះ HarmonyOS មានប្រើប្រាស់ 900 លាននាក់ហើយ

អគ្គនាយកក្រុមហ៊ុន Huawei បានបញ្ជាក់ថា ពេលនេះ HarmonyOS មានប្រើប្រាស់ 900 លាននាក់ហើយ

ដោយ ប៉េងលីន
ហ្គេមីងឡែបថប MSI Stealth 18 Mercedes-AMG Motorsport A1V ប្រណិតភាពខ្លាំង និងមានកំលាំងដ៏មហិមា

ហ្គេមីងឡែបថប MSI Stealth 18 Mercedes-AMG Motorsport A1V ប្រណិតភាពខ្លាំង និងមានកំលាំងដ៏មហិមា

ដោយ ប៉េងលីន