no-alternative title
no-alternative title
no-alternative title
no-alternative title

V27 Series ទទួលបានការកម្មង់ទិញទុកយ៉ាងច្រើនពីអតិថិជន ថ្ងៃនេះបានប្រកាសចេញលក់ជាផ្លូវការហើយ

V27 Series ដែលកំពុងតែឆក់យកបេះដូងអ្នកប្រើប្រាស់ស្មាតហ្វូនដោយសារកាមេរ៉ាមានសមត្ថភាពខ្ពស់ មានប្រត្តិបត្តិការខ្លាំង មានតួខ្លួនរំលេចជាមួយពណ៌ដ៏ទាក់ទាញ បានប្រកាស់លក់ជាផ្លូវការនៅ ថ្ងៃទី 25 ខែមេសាឆ្នាំ 2023 នេះ រាល់ការជាវមានផ្តល់ជូនការដូបន្ថែមដ៏ពិសេស ។ V27 Series បង្ហាញសម្រស់អ្នកជាមួយ Aura Portrait។  

មូលហេតុដែរលធ្វើអោយ  V27 Series កំពុងអង្រួនដួងចិត្ត…ឆក់យកបេះដូងអតិថិជន ហើយនឹងតែងស្ថិតក្នុងការពិចារណា របស់អ្នកនិយមប្រើប្រាស់ភាគច្រើន នេះដោយសារតែ ត្រកូល V Series នេះ ផ្តោតសំខាន់ខ្លាំងលើ គុណភាពនៃការថតរូបអោយបានច្បាស់ ក្នុងស្ថានភាពពន្លឺខ្សោយ ឬពុំសូវមានពន្លឺក៏ដោយ ។ បើនិយាយពីកាមេរ៉ាវិញ គឺមានបច្ចេកវិទ្យាថ្មីចុងក្រោយ ប្លែក និងទំនើបបំផុតក្នុងវិស័យកាមេរ៉ាស្មាតហ្វូន ដែរមានសមត្ថភាពក្នុងផ្តល់កម្រិតពន្លឺដោយឆ្លាតវៃ ជាពន្លឺជំនួយនៅទីងងឹតបានយ៉ាងពូកែ ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ពន្លឹនេះមានឈ្មោះថាពន្លឺ Auraដែរជាមុខងាពិសេសក្នុងការបំភ្លឺរូបភាពរបស់អ្នកនៅពេលរាត្រី។ V27 Series ...បំពាក់នូវបន្ទះឈីប ដែរអាចអោយអ្នកប្រើប្រាស់លេង ជាមួយនឹង ហ្គេមកម្រិតធំៗហើយ ដំណើរការកម្មវិធីជាច្រើនក្នុងពេលតែមួយដោយមិនមានការអារអួល  ។  ចំពោះសមត្ថភាពថ្មរបស់ vivoV27 Series មានទំហំធំ សមត្ថភាពសាកត្រឺមរយៈពេល 19 នាទី ទទួលបានថ្មដល់ទៅ 50% ជាបច្ចេកវិទ្យាថ្មីសាកថ្មកាន់តែរហ័ស លែងជាកង្វល់លើថាមពលថ្ម ទោះជាប្រើប្រាស់រយះពេលយូរយ៉ាងណា។   មិនតែប៉ុណ្ណោះ V27 Series បំពាក់បន្ទះឈីបដ៏ខ្លាំង មានសមត្ថភាពប្រតិបត្តិការកម្រិតកំពូល ពិសេសប្រព័ន្ធបន្ថយកម្តៅបានយ៉ាងរហ័ស ។ មូលហេតុនេះហើយជាកត្តាធ្វើឱ្យអ្នកប្រើប្រាស់ស្មាតហ្វូនទាំងអស់បាក់ចិត្តស្រឡាញ់ជាមួយនឹងលក្ខណៈសម្បត្តិដ៏ពិសេសរបស់ vivo V27e | V27 5G ទាំងពីរម៉ូឌែលនេះ…! 

 

ខាងក្រោមនេះជាចំណុចខុសគ្នារបស់ V27 Series  

* vivo V27e  

– កាមេរ៉ាកាន់តែធំជាងមុន៖ កាមេរ៉ាគោល 64MP OIS Ultra-Sensing, កាមេរ៉ា Bokeh 2 MP នឹងកាមេរ៉ា 2MP Super Macro ធានាថាច្បាស់ម៉ត់លម្អិត ផ្ដិតយករូបភាព និងវីដេអូបានយ៉ាងល្អ (មុខងារ Aura light System ទោះជាងងឹតក៏នៅតែស្អាត គ្រប់ស្ទាយដឹងតែច្បាស់ស្អាតទាំងពណ៌ និងពន្លឺ) ជាមួយកាមេរ៉ា សែលហ្វី 32 MP កម្រិត HD 

– អេក្រង់ធំ៖ 6.62 អ៊ីញ AMOLED កម្រិតបង្ហាញ 2400x1080( Full HD+) ,  អត្រា Refresh 120Hz 

– ល្បឿនដំណើរការខ្លាំង៖ បំពាក់នូវបន្ទះឈីប MediaTek Helio G99  

– អង្គចងចាំ៖ RAM 8GB+ 8GB, ROM 256 GB 

– ថាមពលថ្មធំ៖ 4600 mAh (អាចប្រើប្រាស់លើអេក្រង់បានពេញមួយថ្ងៃតែម្ដង) បច្ចេកវិទ្យាសាកថ្មលឿន 66W សាកលឿនបានដល់ 50% ក្នុងរយៈពេល 19នាទី  

* vivo V27 5G

– កាមេរ៉ាកាន់តែធំជាងមុន៖ កាមេរ៉ាគោល 50MP OIS Ultra-Sensing (សេនស័រ SONY IMX766V), កាមេរ៉ា 8MP Super Wide -Angle និងកាមេរ៉ា 2MP Super Macro ធានាថាច្បាស់ម៉ត់លម្អិត ផ្ដិតយករូបភាព និងវីដេអូបានយ៉ាងល្អ (មុខងារ Aura light System ទោះជាងងឹតក៏នៅតែស្អាត គ្រប់ស្ទាយដឹងតែច្បាស់ស្អាតទាំងពណ៌ និងពន្លឺ) ជាមួយកាមេរ៉ាសែលហ្វី 50MP កម្រិត HD

– អេក្រង់ធំ៖ 6.78 អ៊ីញ AMOLED កម្រិតបង្ហាញ 2400x1080 (Full HD+), អត្រា Refresh 120Hz

– ល្បឿនដំណើរការខ្លាំង៖ បំពាក់នូវបន្ទះឈីប MediaTek Dimensity 7200

– អង្គចងចាំ៖ RAM 8GB+ 8GB, ROM 256 GB

– ថាមពលថ្មធំ៖ 4600 mAh (អាចប្រើប្រាស់បានពេញមួយថ្ងៃតែម្ដង) បច្ចេកវិទ្យាសាកថ្មលឿន 66W សាកលឿនបានដល់ 50% ក្នុងរយៈពេល 19នាទី 

+សម្រាប់ការជាវទូរស័ព្ទ vivo V27e មានតម្លៃត្រឹម 329 ដុល្លារ នឹងទទួលបានកាដូ Power Bank ដ៏ទំទើបដែលមានតម្លៃ 39$។ V27e មានជម្រើស 2 ពណ៌ Lavender Purple និង Glory Black។

+សម្រាប់ការជាវទូរស័ព្ទ vivo V27 5G  វិញមានតម្លៃត្រឹមតែ 459 ដុល្លារ នឹងទទួលបានកញ្ចប់កាដូមានតម្លៃដូចជា ស្គ្រីនការពារអេក្រង់ តម្លៃ $9.9  ជាមួយ Power Bank តម្លៃ 39$  ។ V27 5G មានការចនាអេក្រង់ជាប្រភេទ កោង 3D + ផ្ទៃកញ្ចក់ក្រោយប្រែពណ៍ (មាននៅលើពណ៍  Emerald Green)។ V27 5G  មានជម្រើស 2 ពណ៏ Emerald Green នឹង Noble Black។

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញទាក់ទង ឬមកដោយផ្ទាល់នៅហាងទូរស័ព្ទដែលមានតាំងលក់ទូរស័ព្ទ vivo ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់ផេកហ្វេសប៊ុកផ្លូវការរបស់ vivo Cambodia  www.Facebook.com/vivoCambodia ។   

 

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
អមអរសាទរ! រថយន្ត Ranger Raptor ក្លាយជាម្ចាស់ជើងឯកក្នុងការប្រកួត Thailand Rally Raid Championship 2024!

អមអរសាទរ! រថយន្ត Ranger Raptor ក្លាយជាម្ចាស់ជើងឯកក្នុងការប្រកួត Thailand Rally Raid Championship 2024!

ដោយ ប៉េងលីន
 រថយន្តអគ្គិសនី BYD YangWang U7 ស៊េរីថ្មី នឹងបំពាក់កញ្ចប់ថ្មអគ្គិសនីប្រភេទ Blade 2 Battery

រថយន្តអគ្គិសនី BYD YangWang U7 ស៊េរីថ្មី នឹងបំពាក់កញ្ចប់ថ្មអគ្គិសនីប្រភេទ Blade 2 Battery

ដោយ ប៉េងលីន
Luxeed R7 ដែលជារថយន្តអគ្គិសនី SUV ជំនាន់ថ្មីរបស់ Chery និង Huawei មានការបញ្ជាទិញមុនដល់ទៅ 3 ម៉ឺនគ្រឿង

Luxeed R7 ដែលជារថយន្តអគ្គិសនី SUV ជំនាន់ថ្មីរបស់ Chery និង Huawei មានការបញ្ជាទិញមុនដល់ទៅ 3 ម៉ឺនគ្រឿង

ដោយ ប៉េងលីន
កំពូលថេប្លេត Flagship ទម្រង់កុំព្យូទ័រ HUAWEI MatePad Pro បង្ហាញខ្លួនជាផ្លូវការណ៌នៅកម្ពុជា

កំពូលថេប្លេត Flagship ទម្រង់កុំព្យូទ័រ HUAWEI MatePad Pro បង្ហាញខ្លួនជាផ្លូវការណ៌នៅកម្ពុជា

ដោយ ប៉េងលីន
ជាលើកដំបូងហើយដែល BYD លក់រថយន្តបានជាងពាក់កណ្តាលលានគ្រឿងក្នុងខែតុលា

ជាលើកដំបូងហើយដែល BYD លក់រថយន្តបានជាងពាក់កណ្តាលលានគ្រឿងក្នុងខែតុលា

ដោយ ប៉េងលីន
ស្ថាបនិក Huawei បញ្ជាក់ថា គ្មានជម្រើសអ្វីក្រៅពីការបង្កើតនូវបច្ចេកវិទ្យាខ្លួនឯងទេ បន្ទាប់ពីការហាមឃាត់របស់សហរដ្ឋអាមេរិក!

ស្ថាបនិក Huawei បញ្ជាក់ថា គ្មានជម្រើសអ្វីក្រៅពីការបង្កើតនូវបច្ចេកវិទ្យាខ្លួនឯងទេ បន្ទាប់ពីការហាមឃាត់របស់សហរដ្ឋអាមេរិក!

ដោយ ប៉េងលីន