no-alternative title
no-alternative title
no-alternative title
no-alternative title

ទូរទស្សន៍ OLED evo របស់ LG ត្រូវបានទទួលស្គាល់ថា ចូលរួមកាត់បន្ថយការបំភាយឧស្ម័ននៅក្នុងបរិយាកាស

យ៉ាងហោចណាស់ប្លាស្ទីកចំនួន 20000 តោន ត្រូវបានកាត់ចេញពីដំណើរការផលិតទូរទស្សន៍ LG ម៉ូដែល OLED evo ស៊េរីឆ្នាំ 2023 ក្នុងឆ្នាំនេះ។ ការកាត់បន្ថយការប្រើប្រាស់ប្លាស់ស្ទីករបស់ក្រុមហ៊ុន LG Electronics លើការផលិតផលិតផលរបស់ខ្លួននេះ ត្រូវបានស្ថាប័ន អង្គការពិភពលោកទទួលស្គាល់ ថាបានចូលរួមកាត់បន្ថយការបំភាយ ឧស្ម័ននៅក្នុងបរិយាកាស និងជួយថែរក្សាបរិស្ថាន។ នៅចុងខែមេសាឆ្នាំ ២០២៣ នេះក្រុមហ៊ុន LG Electronics ទទួលវិញ្ញាបនបត្របញ្ជាក់ថា ទូរទស្សន៍ LG ម៉ូដែល OLED evo ស៊េរីឆ្នាំ 2023 បានចូលរួមកាត់បន្ថយ កាកសំណល់ប្លាស្ទីក និងការបំភាយកាបូន CO21 និងMeasured CO22 ក្នុងបរិយាកាសពីស្ថាប័ន Carbon Trust3 និងទទួលបានស្លាកបរិស្ថានកំរិត 4ពីអង្គការ Société Générale de Surveillance SA (SGS)។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Carbon Trust គឺជាក្រុមប្រឹក្សាអាកាសធាតុសាកលដែលត្រូវបានបង្កើតឡើង ដើម្បីពន្លឿនសកម្មភាពកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ទៅកាន់បរិយាកាស ឬហៅកាត់ថាផែនការ «Net Zero» ខណៈពេលដែល SGS គឺជាអង្គការពិសោធន៍ពិភពលោកឈានមុខគេដែលបញ្ជាក់បន្ទាប់ពី ត្រួតពិនិត្យ រួចរាល់ថា ផលិតផលមានស្តង់ដារ រីឯរាល់ការផលិត និងការចែកចាយរហូតដល់ការចោលកាកសំណល់មិនមានផលប៉ះពាល់ដល់បរិស្ថាន និងបរិយាកាស។ 

ទូរទស្សន៍ម៉ូដែល LG OLED evo ស៊េរីថ្មីនេះ មានទម្ងន់ស្រាលជាងមុន និងធន់ខ្លាំងជាងមុន ព្រោះបានផ្គុំឡើងដោយសារធាតុសរសៃ និងលោហៈ។ គ្រឿងបង្គុំទាំងនេះបានរួមចំណែកកាត់បន្ថយការប្រើប្រាស់ប្លាស្ទីកតិចជាងមុន ពោលគឺត្រូវការក្នុងដំណើរការផលិតត្រឹមតែ ៤០% ប៉ុណ្ណោះ។  លើសពីនេះទៀត គម្របខាងក្រោយនៃម៉ូដែល LG OLED evo, QNED TVs និង NanoCell TVs ដែលបានចែកចាយក្នុងឆ្នាំ ២០២៣ ត្រូវបានប្រើប្រាស់សម្ភារៈប្លាស្ទីកកែច្នៃឡើងវិញជាង 30%។ នៅក្នុងដំណើរការផលិត ទូរទស្សន៍របស់ LG គេរំពឹងថានឹងចូលរួមប្រើប្រាស់សម្ភារៈប្លាស្ទីកកែច្នៃឡើងវិញ  ចំនួន 3200 តោនក្នុងមួយឆ្នាំ។ 

 

ក្រុមហ៊ុន LG Electronics ផ្តួចផ្តើមគំនិតផលិតទូរទស្សន៍ LG ស៊េរី OLED evo នេះឡើងដើម្បី ធានាថាអ្នកទស្សនាអាចរីករាយនឹងបទពិសោធន៍នៃការទស្សនាដ៏អស្ចារ្យ ខណៈពេលដែលម៉ូដែលនេះបានកាត់បន្ថយផលប៉ះពាល់នៅក្នុងដំណាក់កាលផលិតកម្មទាំងអស់ ដើម្បីបរិស្ថានកាន់តែបៃតង និងផ្តល់ផាសុកភាពសំរាប់អ្នកប្រើប្រាស់។ LG នឹងបន្តអនុវត្តនូវគំនិតផ្តួចផ្តើម ESG និងអនុវត្តប្រកបដោយការទទួលខុសត្រូវ ក្នុងនាមជាអ្នកដឹកនាំដ៏រឹងមាំនៃទីផ្សារទូរទស្សន៍ OLED។ ទូរទស្សន៍ LG OLED evo បច្ចុប្បន្នកំពុងចែកចាយនៅក្នុងប្រទេសចំនួន ១២៥ ជុំវិញពិភពលោកក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ ដែលបាននាំចូល និងចែកចាយផ្តាច់មុខដោយ ក្រុមហ៊ុន ជីហ្គៀ គ្រុប។ 

ព័ត៌មានបន្ថែមអំពីទូរទស្សន៍ LG OLED evo៖ https://www.ggear.com.kh/tv-audio-video/tvs/oled-tvs/ 

 

 

 

 

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម