no-alternative title
no-alternative title
no-alternative title
no-alternative title

LG សម្ពោធប្រព័ន្ធម៉ាស៊ីនត្រជាក់ VRF Multi V i បំពាក់ AI កម្រិតខ្ពស់សំរាប់ទីផ្សារកម្ពុជា ថៃ និងឡាវ

កាលពីថ្ងៃទី 23 ខែមិថុនា ឆ្នាំ 2023 កន្លងទៅនេះ ក្រុមហ៊ុន LG Electronics បានដាក់សម្ពោធកន្ទុយម៉ាស៊ីនត្រជាក់ប្រភេទ VRF Multi V i ដែលមានការភ្ជាប់មកជាមួយនូវដំណោះស្រាយថ្មីដែលបំពាក់ដោយបច្ចេកវិទ្យា AI កម្រិតខ្ពស់សំរាប់ទីផ្សារកម្ពុជា ថៃ និងឡាវ។ កម្មវិធីសម្ពោធផលិតផលថ្មីរបស់LG Electronics នេះ គឺត្រូវបានរៀបចំឡើងនៅទីក្រុងបាំងកកប្រទេសថៃ ហើយនឹងមានការចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុន ជីហ្គៀ គ្រុប រួមជាមួយនិងដៃគូរពាណិជ្ជកម្ម រួមនិងអ្នកសារព័ត៌មានប្រទេសកម្ពុជា ដើម្បីអបអរសាទរជាមួយផលិតផលថ្មីបច្ចេកវិទ្យាថ្មីនេះផងដែរ។  

 

រូបភាពពាណិជ្ជកម្ម
no-alternative title

VRF Multi V i សេរី 2023 នេះ នឹងនាំចូលចែកចាយផ្តាច់មុខក្នុងទីផ្សារកម្ពុជានៅចុងឆ្នាំនេះដោយក្រុមហ៊ុន ជីហ្គៀ គ្រុប។ ប្រព័ន្ធដំណោះស្រាយថ្មីនេះនឹងជួយសន្សំទីតាំងបានច្រើនជាងមុនព្រោះយើងអាចប្រើកន្ទុយតែមួយសម្រាប់ក្បាលម៉ាស៊ីនត្រជាក់ច្រើនគ្រឿង រីឯការដំឡើង និងជួសជុលគឺមានភាពងាយស្រួលជាងមុន។ 

លោក ហ៊ ហាប់ នាយកប្រតិបត្តិផ្នែកអាជីវកម្មនៃក្រុមហ៊ុន ជីហ្គៀ គ្រុប មានប្រសាសន៍ថាការនាំចូលប្រព័ន្ធ LG Multi V i មកទីផ្សារកម្ពុជាព្រោះវាជាដំណោះស្រាយម៉ាស៊ីនត្រជាក់សម្រាប់អគារធុនកណ្តាលដល់កម្រិតខ្ពស់ដូចជាការិយាល័យ សាលារៀន ផ្សារទំនើប អគារ ពាណិជ្ជកម្ម ផ្ទះល្វែង និងសណ្ឋាគារ ដែលកំពុងមានការអភិវឌ្ឍខ្លាំង។ LG Multi V i ក៏មានភ្ជាប់មកជាមួយនឹងលក្ខណៈពិសេសប្លែកៗ និងមានភាពឆ្លាតវៃជាច្រើនជួយកាត់បន្ថយការប្រើប្រាស់ថាមពល និងផ្តល់នូវផាសុកភាពនៅក្នុងបន្ទប់ ឬអាគារផងដែរ។ 

លោកបានបញ្ជាក់ទៀតថាការនាំចូលផលិតផលនេះមកទីផ្សារកម្ពុជាព្រោះវាជាដំណោះស្រាយចាំបាច់ណាស់សំរាប់ប្រជាជនខ្មែរដោយសារវាមានលក្ខណៈពិសេសច្រើនដូចជា មានរូបរាងតូចជាងមុន ដំណើរការកាន់តែខ្លាំងជាងមុន សន្សំសំចៃអគ្គិសនីខ្ពស់ ជាពិសេសកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន ថែមទាំងមានបំពាក់ដោយបច្ចេកវិទ្យាAI ដែលជាបច្ចេកវិទ្យាឆ្លាតវៃក្នុងពិភពលោក។ 

លោកបន្ថែមទៀតថារាល់ផលិតផលរបស់ LG ទាំងអស់បានផលិតឡើងដោយគិតគូរពីការចំណាយ និងសុខុមាលភាពរបស់អ្នកប្រើប្រាស់ជាចម្បង ជាក់ស្តែងផលិតផលដែលនឹងនាំចូលក្នុងទីផ្សារកម្ពុជានេះ (LG Multi V i) មានលក្ខណៈឆ្លាតវៃ និងបទបែនច្រើនទៅតាមការរចនារបស់សំណង់អាគារនីមួយៗ ដែលអាចជួយកាត់បន្ថយការចំណាយផ្សេងៗរបស់អតិថិជន។ 

លោក ហួត រតនា ប្រធានផ្នែកលក់ប្រព័ន្ធម៉ាស៊ីនត្រជាក់នៃក្រុមហ៊ុន LG Electronics ប្រចាំកម្ពុជាមានប្រសាសន៍ថា កន្ទុយម៉ាស៊ីនត្រជាក់ខ្នាតធំ LG Multi V i ម៉ូដែលថ្មីនេះជាដំណោះស្រាយរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យាទំនើបចុងក្រោយគេមានឈ្មោះថា AI វាមានសមត្ថភាពអាចគ្រប់គ្រងបិទបើក ដោយខ្លួនឯងស្វ័យប្រវត្តិនៅពេលមាន ឬគ្មានមនុស្សនៅក្នុងបន្ទប់ដែលនេះជាមុខងារឆ្លាតវៃជួយ សន្សំសំចៃថាមពលចាប់ពី 24.7% ឡើងទៅ។ 

លោកបានពន្យល់ថា« ជាទូទៅនៅក្នុងអាគារមួយថាមពេលដែលត្រូវចំណាយលើម៉ាស៊ីនត្រជាក់ជាង 50% នៃចំនួនសរុបលើការប្រើប្រាស់ប្រតិបត្តិការរួមនៅក្នុងអាគារ ប៉ុន្តែបច្ចេកវិទ្យា AI  ជំនាន់ចុងក្រោយរបស់ម៉ាស៊ីនត្រជាក់ LG បានជួយកាត់បន្ថយការប្រើប្រាស់ថាមពលខ្ពស់ មួយវិញទៀតវាជួយដល់ការរស់នៅ មានផាសុកភាពដោយសារវាមានប្រព័ន្ធគ្រប់គ្រងសំណើម និងសីតុណ្ហភាព លើសពីនេះវាក៏មានបំពាក់ ដោយម៉ាស៊ីនបន្សុទ្ធខ្យល់នៅក្នុងប្រព័ន្ធនេះផងដែរ»។  លោកបន្ថែមថាប្រព័ន្ធថ្មីរបស់ម៉ាស៊ីនត្រជាក់ LG Multi V i មានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា AI ដែលតួអក្សរ I មានន័យថា Intelligent Innovative និងInteractive។ 

Intelligent គឺជាមុខងារឆ្លាតវៃបិទបើកដោយស្វ័យប្រវត្តិនៅពេលដែលមាន ឬគ្មានមនុស្សនៅក្នុងបន្ទប់ ដែលត្រូវបានកំណត់ដោយប្រព័ន្ធ AI។ មុខងារនេះអាចប្រើ ដើម្បីកំណត់សីតុណ្ហភាព សំណើមតាមសម្រូវការដែលផ្តល់នូវផាសុកភាពសំរាប់អ្នកប្រើប្រាស់។ នៅក្នុងបច្ចេកវិទ្យានេះលោកអ្នកក៏អាចកំណត់ការ ប្រើប្រាស់ថាមពលប្រចាំខែតាមចំនួនដែលចង់បានតាមរយៈប្រព័ន្ធ AI Smart Metering។ 

Innovative: LG Multi V i ជំនាន់ថ្មីនេះមានភាពធន់នឹងច្រេះ ហើយវាត្រូវបានទទួលស្គាល់ដោយស្ថាប័នអន្តជាតិ TUV។ ប្រព័ន្ធម៉ាស៊ីនត្រជាក់នេះអាចដំណើរការត្រជាក់បានបើទោះជាសីតុណ្ហភាពនៅខាងក្រៅក្តៅខ្លាំងរហូតដល់ 52°C ក៏ដោយ។ ម៉ូដែលក៏បានអភិវឌ្ឍន៍លើស្លាបកង្ហារថ្មីដែលជួយកាត់បន្ថយសំឡេងរំខាន ២.៦ ដេស៊ីបែល និងថាមពលអគ្គិសនី ១២ % បើធៀបទៅនឹងម៉ូដែលជំនាន់មុន។  

Interactive: មានមុខងារកាត់បន្ថយសំឡេងរំខានទាបបំផុតរហូតដល់ 50 ដេស៊ីបែល។ លើសពីនេះនៅក្នុងបច្ចេកវិទ្យាInteractive ក៏បានភ្ជាប់ជាមួយ AI Smart Diagnosis ដើម្បីផ្តល់ភាពងាយស្រួលក្នុងការថែទាំម៉ាស៊ីនត្រជាក់ ព្រមទាំងបានបំពាក់ដោយប្រអប់ខ្មៅដែល ជាប្រព័ន្ធផ្ទុកព័ត៌មានរាល់ប្រតិបត្តិការរបស់ម៉ាស៊ីនត្រជាក់បានរហូតដល់ទៅ ៦ខែ។  

ក្រុមហ៊ុន LG Electronics (LG) បានប្រកាសដាក់ឱ្យដំណើរការប្រព័ន្ធម៉ាស៊ីនត្រជាក់ Multi V i ថ្មី ដែលជាដំណោះស្រាយប្រព័ន្ធហ្គាស (VRF) បំពាក់ដោយបច្ចេកវិទ្យា AI នៅលើទីផ្សារអឺរ៉ុបមុនគេកាលពីខែកុម្ភៈ ឆ្នាំ 2023 កន្លងទៅនេះ។ បច្ចុប្បន្នម៉ូដែលនេះកំពុងមានការពេញនិយមប្រើប្រាស់ យ៉ាងខ្លាំងនៅក្នុងវិស័យសំណង់អាគារពាណិជ្ជកម្មអឺរ៉ុប។ 

គួររំលឹកដែរថា ប្រព័ន្ធម៉ាស៊ីនត្រជាក់ Multi V i របស់ក្រុមហ៊ុន LG បានទទួលពានរង្វាន់ពីវិទ្យាស្ថាន បរិក្ខាត្រជាក់ ក្តៅ និងហ្គាស (AHRI) 6 ឆ្នាំជាប់គ្នាបន្ទាប់ពីស្ថាប័ន (AHRI) នេះបានពិនិត្យ និងធ្វើតេស្តសាកល្បងលើគុណភាព ប្រតិបត្តិការ និងបច្ចេកវិទ្យាដែលមានសក្តានុពល និងប្រសិទ្ធភាពខ្ពស់របស់ផលិតផលអេឡិចត្រូនិច LG៕ 

អំពី Multi V i៖ https://www.ggear.com.kh/business/air-solution/vrf-multi-v/?t=1687684624967 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
សាមសុង បន្តយុទ្ធនាការសប្បុរសធម៌ ដោយនាំយកសម្ភារៈសិក្សា និង ទូរទស្សន៍ ប្រគល់ជូនដល់សាលាបឋមសិក្សា វត្តហារ ក្រោមកម្មវិធី “Samsung Love&Care”

សាមសុង បន្តយុទ្ធនាការសប្បុរសធម៌ ដោយនាំយកសម្ភារៈសិក្សា និង ទូរទស្សន៍ ប្រគល់ជូនដល់សាលាបឋមសិក្សា វត្តហារ ក្រោមកម្មវិធី “Samsung Love&Care”

ដោយ ប៉េងលីន
ឧបករណ៍លេងហ្គេមថ្មី ROG Ally X ប្រកាសដាក់លក់នៅលើទីផ្សារកម្ពុជា ជាមួយនិងតម្លៃ 849 ដុល្លារ

ឧបករណ៍លេងហ្គេមថ្មី ROG Ally X ប្រកាសដាក់លក់នៅលើទីផ្សារកម្ពុជា ជាមួយនិងតម្លៃ 849 ដុល្លារ

ដោយ ប៉េងលីន
 រថយន្តអគ្គិសនីសេរីថ្មី Changan Nevo E07 អាចប្រែខ្លួនពី SUV ទៅកាន់ Pickup បាន!

រថយន្តអគ្គិសនីសេរីថ្មី Changan Nevo E07 អាចប្រែខ្លួនពី SUV ទៅកាន់ Pickup បាន!

ដោយ ប៉េងលីន
 ASUS ProArt P16 2024 ឡែបថប AI ជំនាន់ថ្មី បង្កើតនូវភាពច្នៃប្រឌិតជាច្រើនគ្មានដែនកំណត់!

ASUS ProArt P16 2024 ឡែបថប AI ជំនាន់ថ្មី បង្កើតនូវភាពច្នៃប្រឌិតជាច្រើនគ្មានដែនកំណត់!

ដោយ ប៉េងលីន
 រថយន្តស៊េរីថ្មី BYD Xia PHEV MPV ប្រកាសដាក់លក់មុននៅចិនជាមួយតម្លៃជាង 4 ម៉ឺនដុល្លារ

រថយន្តស៊េរីថ្មី BYD Xia PHEV MPV ប្រកាសដាក់លក់មុននៅចិនជាមួយតម្លៃជាង 4 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
Galaxy S25+ គាំទ្រនូវបច្ចេកវិទ្យាសាកកម្លាំង 45W Rapid Charging តែគ្មានឆ្នាំងមកជាមួយនោះទេ

Galaxy S25+ គាំទ្រនូវបច្ចេកវិទ្យាសាកកម្លាំង 45W Rapid Charging តែគ្មានឆ្នាំងមកជាមួយនោះទេ

ដោយ ប៉េងលីន