no-alternative title
no-alternative title
no-alternative title

តើមួយណាជាជម្រើសរបស់អ្នករវាង OPPO Reno10 5G និង OPPO Reno10 Pro 5G?

បើនិយាយពីសាច់ឈាមបងប្អូនបង្កើត ទោះបីជាមុខមាត់ស្រដៀងគ្នា រូបរាងដូចគ្នា តែមនុស្សម្នាក់ៗគឺមិនអាចមានសមត្ថភាពដូចគ្នានោះទេ។ ចំណែកស្មាតហ្វូន OPPO Reno10 Series ទាំងពីរម៉ូឌែលដែល OPPO ត្រៀមនឹងបង្ហាញខ្លួន និងសម្ពោធក្នុងពេលឆាប់ៗនេះក៏ដូចគ្នាផងដែរ ទោះវាស្ថិតនៅក្នុងត្រកូលនិងផលិតចេញក្នុងជំនាន់តែមួយក៏ដោយ។ OPPO Reno10 និង OPPO Reno10 Pro 5G បើនិយាយរូបរាងឌីហ្សាញខាងក្រៅគឺស្មាតហ្វូនទាំងពីរនេះមានលក្ខណៈដូចគ្នាបេះបិទ ខុសគ្នាតែលក្ខណៈពិសេសរៀងៗខ្លួនដែល OPPO បានញាត់បញ្ចូលតែប៉ុណ្ណោះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើនិយាយពីចំណុចពិសេសដែលបងប្អូនត្រកូល Reno10 Series 5G បំពាក់មកដូចគ្នានោះគឺកាមេរ៉ា Telephoto Portrait 32MP ដែលមានសមត្ថភាពក្នុងការចាប់ប្លង់កាន់តែប្រសើរ ការចាប់ប្លង់កាន់តែត្រឹមត្រូវធ្វើឲ្យរូបភាពកាន់តែលេចធ្លោ ទេសភាពនិងប្លង់ខាងក្រោយខិតជិតមនុស្សបង្កើនភាពទាក់ទាញ ចំណែករូបមនុស្សកាន់តែធម្មជាតិមិនខូចទ្រង់ទ្រាយប្រៀបដូចប្រើកាមេរ៉ាអាជីព។ 

 

ដោយឡែកបើក្រឡេកទៅមើលការឌីហ្សាញផ្នែកខាងមុខគឺស្មាតហ្វូនទាំងពីរម៉ូឌែលបំពាក់ជាមួយអេក្រង់កោង 3D ដែលមានល្បឿនបង្ហាញកម្រិតកំពូលដល់ទៅ 120Hz ទំហំធំដល់ទៅ 6.7” ដែលជួយឲ្យទស្សនាកាន់តែជក់ចិត្តជាមួយរូបភាពបង្ហាញច្បាស់ត្រជាក់ភ្នែក និងអណ្តែតប្លែកអារម្មណ៍ជាងអេក្រង់ធម្មតា ចំណែកអេក្រង់មានគែមខ្លីផ្តល់បទពិសោធកាន់តែរំភើបរាល់ទស្សនាភាពយន្ត មើលវីដេអូ TikTok និងលេងហ្គេមបានម៉ាអេម។ 

 

ចុះលក្ខណៈពិសេសខុសគ្នារវាង OPPO Reno10 5G និង Reno10 Pro 5G ខុសគ្នាអ្វីខ្លះ?

OPPO Reno10 5G ៖

•ល្បឿនដំណើរការ RAM 8GB + 8GB | ROM 256GB 

•កាមេរ៉ាស៊ែលហ្វីទំហំធំ 32MP

•កាមេរ៉ាក្រោយ 64MP + 32MP (Telephoto) + 8MP (0.6X)

•ថាមពលថ្ម 5000mAh 

•បច្ចេកវិទ្យាសាកថ្ម 67W SUPERVOOC

•បន្ទះឈីប MediaTek Dimensity 7050

•មុខងារតេឡេបញ្ជា , SUPERVOOC S

 

OPPO Reno10 Pro 5G ៖

•ល្បឿនដំណើរការ RAM 12GB + 12GB | ROM 256GB

•កាមេរ៉ាស៊ែលហ្វីទំហំធំ 32MP ប្រព័ន្ធកាមេរ៉ាសេនស័រ SONY IMX709

•កាមេរ៉ាក្រោយ 50MP បំពាក់កាមេរ៉ាសេនស័រ SONY IMX890 + 32MP (Telephoto) + 8MP (0.6X)

•ថាមពលថ្ម 4600mAh

•បច្ចេកវិទ្យាសាកថ្ម 80W SUPERVOOC 

•បន្ទះឈីប Qualcomm Snapdragon 778G 

 

ស្រឡាញ់មួយណាដែរ? ហើយអ្នកណាខ្លះកំពុងរង់ចាំ…. ក្នុងពេលឆាប់ៗនេះ OPPO Reno10 Series 5G សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមតាមដាននៅលើ Facebook ផ្លូវការរបស់ក្រុមហ៊ុន OPPO ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Motul តែងតាំងក្រុមហ៊ុន Autolube Capital Co., Ltd. ជាអ្នកមានសិទ្ធិចែកចាយផ្ផ្លូវការសម្រាប់ Passenger Car Motor Oil (PCMO) នៅកម្ពុជា

Motul តែងតាំងក្រុមហ៊ុន Autolube Capital Co., Ltd. ជាអ្នកមានសិទ្ធិចែកចាយផ្ផ្លូវការសម្រាប់ Passenger Car Motor Oil (PCMO) នៅកម្ពុជា

ដោយ ប៉េងលីន
ក្រុមហ៊ុន RMA Cambodia បានប្រារព្ធពិធីសម្ពោធជាផ្លូវការអគារតាំងបង្ហាញ និងមជ្ឈមណ្ឌលជួសជុលរថយន្ត ហ្វដ សាខាភ្នំពេញថ្មី

ក្រុមហ៊ុន RMA Cambodia បានប្រារព្ធពិធីសម្ពោធជាផ្លូវការអគារតាំងបង្ហាញ និងមជ្ឈមណ្ឌលជួសជុលរថយន្ត ហ្វដ សាខាភ្នំពេញថ្មី

ដោយ ប៉េងលីន
នៅលើ Galaxy S25 Ultra នឹងមានការអាប់ដែតប្រព័ន្ធកាមេរ៉ា ប៉ុន្តែ S25 និង S25+ គឺនៅប្រើកាមេរ៉ាដូចមុនដដែល

នៅលើ Galaxy S25 Ultra នឹងមានការអាប់ដែតប្រព័ន្ធកាមេរ៉ា ប៉ុន្តែ S25 និង S25+ គឺនៅប្រើកាមេរ៉ាដូចមុនដដែល

ដោយ ប៉េងលីន
Polestar នឹងចូលប្រឡូកក្នុងទីផ្សាររថយន្តនៅប្រទេសថៃនាឆ្នាំ 2025 ខាងមុខនេះហើយ

Polestar នឹងចូលប្រឡូកក្នុងទីផ្សាររថយន្តនៅប្រទេសថៃនាឆ្នាំ 2025 ខាងមុខនេះហើយ

ដោយ ប៉េងលីន
អគ្គនាយកក្រុមហ៊ុន Huawei បានបញ្ជាក់ថា ពេលនេះ HarmonyOS មានប្រើប្រាស់ 900 លាននាក់ហើយ

អគ្គនាយកក្រុមហ៊ុន Huawei បានបញ្ជាក់ថា ពេលនេះ HarmonyOS មានប្រើប្រាស់ 900 លាននាក់ហើយ

ដោយ ប៉េងលីន
ហ្គេមីងឡែបថប MSI Stealth 18 Mercedes-AMG Motorsport A1V ប្រណិតភាពខ្លាំង និងមានកំលាំងដ៏មហិមា

ហ្គេមីងឡែបថប MSI Stealth 18 Mercedes-AMG Motorsport A1V ប្រណិតភាពខ្លាំង និងមានកំលាំងដ៏មហិមា

ដោយ ប៉េងលីន