no-alternative title
no-alternative title
no-alternative title
no-alternative title

Redmi G Pro Gaming Laptop Ryzen Edition បានបង្ហាញវត្តមានជាផ្លូវការណ៍នៅក្នុងប្រទេសចិនជាមួយតម្លៃខ្ទង់ប្រហែល $1,092

ធ្វើតាមការសន្យារបស់ខ្លួនដោយក្នុងថ្ងៃនេះក្រុមហ៊ុន Sub-Brand របស់ Xiaomi គឺ Redmi បានប្រកាសចេញម៉ាស៊ីនកុំព្យូទ័រ Gaming Laptop ម៉ូដែលថ្មីនៅទីផ្សារប្រទេសចិន។ Gaming Laptop ម៉ូដែលថ្មី ចេញពីស្លាកយីហោមួយនេះមានឈ្មោះផ្លូវការណ៍ថា Redmi G Pro Gaming Laptop Ryzen Edition។ ដោយម៉ាស៊ីន Gaming Laptop ម៉ូដែលថ្មីរបស់ Redmi គឺពិតជាស័ក្តិសមបំផុតសម្រាប់ Gamer ដែលចង់បានម៉ាស៊ីនដែលមានសមត្ថភាពខ្លាំងសម្រាប់ការប្រើប្រាស់។ សម្រាប់តម្លៃរបស់ Redmi G Pro Gaming Laptop ម៉ូដែលថ្មីនេះត្រូវបានក្រុមហ៊ុនប្រកាសចេញលក់ក្នុងប្រទេសចិនជាមួយតម្លៃខ្ទង់ $1,092។

Redmi G Pro Gaming Laptop មួយនេះមានអេក្រង់ធំទូលាយដល់ 16 អ៊ីញ ជាប្រភេទ LCD Panel ដែលគាំទ្រកម្រិតបង្ហាញ 2560 x 1600px ជាមួយល្បឿន refresh rate 240Hz ល្អបំផុតសម្រាប់ការលេងហ្គេម។ បន្ទះអេក្រង់ Gaming Laptop មួយនេះ ប្រើប្រាស់បច្ចេកវិទ្យាចាក់ពណ៌កម្រិត 100%sRGB ជាមួយជម្រៅទឹកពណ៌ 10bit ប្រើប្រាស់ប្រព័ន្ធបញ្ចេញកម្រិតពន្លឺ DC dimming ដែលមានកម្រិតពន្លឺ 500nits រួមទាំងគាំទ្រមុខងារ HDR400 ថែមទៀតផង។

រូបភាពពាណិជ្ជកម្ម
no-alternative title

ចូលមកផ្នែកម៉ាស៊ីនវិញ គឺដូចដែលបានបង្ហាញនៅកន្ទុយម៉ូដែលរបស់វាអីចឹង ដោយថា Redmi G Pro Gaming Laptop Ryzen Edition បានដំឡើងមកជាមួយអង្គ CPU របស់ក្រុមហ៊ុន AMD ស៊េរី Ryzen R7-6800H ភ្ជាប់ជាមួយអង្គ GPU ស៊េរី Nvidia GeForce RTX3060 កំលាំង130W គាំទ្រជាមួយរ៉េមំហំ 16GB DDR5-4800 Dual-Channel និងអង្គផ្ទុកទំហំ 512GB ជាប្រភេទ SSD PCIe4.0។ នៅលើរចនាសម្ព័ន្ធរបស់ម៉ាស៊ីនត្រូវបាន Redmi ធ្វើការដំឡើងមកជាមួយប្រព័ន្ធបំពងសារធាតុត្រជាក់ចំនួន 4 ដើម និងកង្ហាលកំលាំង 12V ចំនួនពីរ ដើម្បីជួយកាត់បន្ថយការឡើងកំដៅនៅពេលដំណើរការកិច្ចការងារធ្ងន់ៗ។

នៅលើតួរខ្លួនរបស់ម៉ាស៊ីន គឺមានភ្ជាប់មកជាមួយរន្ធ USB-C ដែលគាំទ្រមុខងារ PD Charging 100W, USB-A3.2 Gen 2 ចំនួនបី, USB-A2.0 ចំនួន 1, miniDisplay Port 1.4, HDMI2.0, microSD Slot, Network Port, DC Power និង 3.5mm Combo Jack ជាដើម។ សម្រាប់ប្រព័ន្ធប្រតិបត្តិការវិញ Redmi G Pro Gaming Laptop Ryzen Edition គាំទ្រការដំឡើងមកជាមួយ Microsoft Windows11។ កុំព្យូទ័រ Gaming ម៉ូដែលថ្មីនេះមានទំងន់សរុប 2.66 គីឡូក្រាម ជាមួយកម្រាស់សរុប 28.45mm។ សម្រាប់ទំហំថ្មវិញ Redmi G Pro គឺមានទំហំ 80Wh និងគាំទ្រការសាកភ្លើងជាមួយឆ្នាំងសាកកំលាំង 330W។ Redmi បានប្រកាសដាក់ឲ្យធ្វើការបញ្ជាទិញមុនបានសម្រាប់ Gaming Laptop ម៉ូដែលថ្មីរបស់ខ្លួននៅក្នុងប្រទេសចិនចាប់ពីថ្ងៃនេះទៅ ហើយការនាំចេញនឹងត្រូវធ្វើឡើងនៅថ្ងៃទី 15 ខែកញ្ញា ឆ្នាំ 2022៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម