ថ្មីៗនេះ ក្រុមហ៊ុន ASUS Republic of Gamers (ROG) បានប្រកាសបង្ហាញនូវកុំព្យូទ័រលេងហ្គេមជំនាន់ថ្មី Strix SCAR ដែលជាម៉ូឌែលនៃការវិលត្រឡប់សម្រាប់ឆ្នាំ 2022 នេះជាមួយនឹងការបំពាក់នូវ hardware ថ្មីៗដ៏ខ្លាំងក្លាបំផុត។ កុំព្យូទ័រលេងហ្គេមថ្មី (laptops) ទាំងពីរស៊េរីនេះភ្ជាប់ជាមួយនឹងបន្ទះឈីប Intel®, AMD និង NVIDIA® ថ្មីដ៏ខ្លាំងក្លាជាមួយនឹងការបង្ហាញខ្លួនជាមួយនឹងម៉េមូរី DDR5 ថែមទៀតផង។ វាបានធ្វើអោយកុំព្យូទ័រនេះមានកម្រិត refresh rate លឿន និងម៉ាស៊ីនកាន់តែខ្លាំងក្លាបំផុតក្នុងការប្រើប្រាស់ថែមទៀត។
សមត្ថភាពកាន់តែខ្លាំងក្លានៅក្នុង esports
ROG Strix SCAR គឺជាកុំព្យូទ័រលេងហ្គេមដែលប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Windows 11 ។ វាប្រើប្រាស់នូវបន្ទះឈីប Intel Core™ i9-12950HX CPU និងក្រាហ្វិកកាត NVIDIA GeForce RTX™ Laptop GPU ជាមួយនឹង 150 W max TGP ដែលធ្វើអោយម៉ាស៊ីនកុំព្យូទ័រនេះនាំអ្នកលេងហ្គេមទៅកាន់ចំណុចកំពូលនៃតារាងប្រកួតបាន។ សម្រាប់រ៉េម DDR5 RAM ជំនាន់ថ្មីនេះមានល្បឿនដល់ទៅ 4800 MHz និង PCIe® Gen 4x4 SSD ដែលធ្វើអោយម៉ាស៊ីននេះអាចបំពេញនូវការងារបានយ៉ាងមានប្រសិទ្ធិភាពខ្ពស់។
ការប្រើប្រាស់ MUX Switch បានជួយកាត់បន្ថយនូវកម្រិត latency និងការបង្កើននូវប្រសិទ្ធិភាពនៃម៉ាស៊ីននេះនៅពេលដែលលេងហ្គេមតាមរយៈការបង្កើននូវប្រសិទ្ធិភាពចេញពី GPU ទៅដល់អេក្រង់នេហ។ កុំព្យូទ័រលេងហ្គេមនេះក៏អាចសន្សំសំចៃថាមពលថ្មបានយ៉ាងប្រសើរ។ សម្រាប់ Direct GPU mode របស់កុំព្យូទ័រ 2022 Strix SCAR នេះផ្តល់នូវល្បឿនលឿនជាងមុន 15% ។ អ្នកលេងហ្គេមក៏អាចធ្វើការប្រើប្រាស់នូវកុំព្យូទ័រនេះជា hybrid mode ផងដែរនៅពេលដែលអ្នកចង់សន្សំសំចៃថ្មនោះ។
កម្លាំងម៉ាស៊ីនខ្លាំងក្លា សីតុណ្ហភាពនៅតែត្រជាក់
ជាមួយនឹងការប្រើប្រាស់នូវសមាសភាគដ៏ខ្លាំងក្លាដែលត្រូវការប្រព័ន្ធត្រជាក់នោះ ក្រុមហ៊ុន ROG បានពង្រឹងទៅលើប្រព័ន្ធ Cooling™ suite ដើម្បីធ្វើអោយម៉ាស៊ីនកាន់តែមានភាពត្រជាក់ក្នុងការប្រើប្រាស់។ សម្រាប់កុំព្យូទ័រ Strix SCAR នេះប្រើប្រាស់នូវ liquid metal នៅលើ CPU នេះសម្រាប់ការពង្រឹងទៅលើការបញ្ចូនកំដៅ ប៉ុន្តែកុំព្យូទ័រ Strix SCAR នេះក៏មានការអាប់ដេតទៅកាន់ Conductonaut Extreme ចុងក្រោយបំផុតនៅក្នុង Thermal Grizzly ។
សម្រាប់ 84-blade Arc Flow Fans™ នេះក៏មានការពង្រឹងនៅក្នុងការកាត់បន្ថយទៅលើសំឡេងរំខាន និងបញ្ចូនខ្យល់កំដៅបានយ៉ាងល្អថែមទៀត។ ប្រព័ន្ធ ROG’s 0 dB Ambient Cooling អាចធ្វើអោយការងារធំៗដំណើរបានយ៉ាងរលូននៅក្នុង Silent mode ជាមួយនឹងបទពិសោធន៍នៃសំឡេងស្ងាត់បំផុតក្នុងការប្រើប្រាស់។
រចនារូបរាងថ្មី ស្ទាយ៍កាន់តែទាក់ទាញ
កុំព្យូទ័រ Strix SCAR នេះក៏មានភ្ជាប់ជាមួយនឹង Transparent Palm Rest, Per-key RGBជាមួយនឹងពណ៌យ៉ាងទាក់ទាញស្រស់ស្អាត ហើយវាក៏អាចធ្វើការ sync ជាមួយនឹង ROG peripherals តាមរយៈ Aura Sync software ។ បន្ថែមពីនេះទៀតនោះ អ្នកលេងហ្គេមជាច្រើនក៏អាចបង្កើតនូវការឌីស្សាញផ្ទាល់ខ្លួន ឬដោនឡូតនូវគំរូម៉ូឌែលណាមួយដើម្បីព្រីន 3D ជារបស់ពួកគេផងដែរ។
កាលបរិច្ឆេទ និងការដាក់លក់
កុំព្យូទ័រ ROG Strix SCAR 17 នេះអាចរកទិញបាននៅគ្រប់ហាងចែកចាយរបស់ក្រុមហ៊ុន ASUS នៅក្នុងប្រទេសកម្ពុជាជាមួយនឹងតម្លៃចាប់ពី $1999 ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់អ្នកតំណាងរបស់ក្រុមហ៊ុន AUS ៕