no-alternative title
no-alternative title
no-alternative title
no-alternative title

មានដឹងអត់ថា HONOR 70 5G ឈ្នះពានរង្វាន់ EISA BEST BUY SMARTPHONE 2022-2023?

ថ្មីៗនេះ ក្រុមហ៊ុន Honor បានប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មី HONOR 70 នៅលើទីផ្សារប្រទេសកម្ពុជា ដោយតែតម្លៃត្រឹមតែ 469 ដុល្លារនោះ ស្មាតហ្វូនជំនាន់ថ្មីនេះ ត្រូវបានគេចាត់ទុកថា គឺជាម៉ូដែលមួយស្ថិតនៅក្នុងកម្រិតស្មាតហ្វូនថ្នាក់កណ្តាល ប៉ុន្តែសមត្ថភាពនៃការប្រើប្រាស់ និងការឌីស្សាញរបស់ស្មាតហ្វូន គឺមានល្អជាងស្មាតហ្វូនថ្នាក់ប្រណិតមួយចំនួនដែលមានកំពុងតែមានលក់នៅលើទីផ្សារកម្ពុជាយើងទៀតផង។

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា ស្មាតហ្វូននេះ ត្រូវបានស្ថាប័ន EISA ដែលជាអ្នកវាយតម្លៃទៅលើគុណភាពស្មាតហ្វូន ក៏ដូចជាផលិតផលអេឡេចិចត្រូនិកថ្មីៗជាច្រើននោះ បានផ្តល់នូវពានរង្វាន់ EISA BEST BUY SMARTPHONE 2022-2023 សម្រាប់ស្មាតហ្វូន HONOR 70 គឺជាស្មាតហ្វូនដែលមានគុណភាពល្អបំផុតសម្រាប់ការប្រើប្រាស់នៅក្នុងឆ្នាំ 2022-2023 នេះ។ បើតាមការបញ្ជាក់ពីស្ថាប័ន EISA គឺបានអោយដឹងថា HONOR 70 គឺជាស្មាតហ្វូនថ្មីមួយដែលផ្តល់នូវការផលិតរូបភាពពោពេញដោយគុណភាពខ្ពស់បំផុតបើសិនជាប្រៀបធៀបជាមួយស្មាតហ្វូនរបស់ដៃគូរដែលមានកម្រិតដូចគ្នា។ មួយវិញទៀតស្មាតហ្វូននេះ មានតម្លៃសមរ្យ និងមានកម្រ៉ាស់ស្តើង រចនាជាមួយស្ទីលថ្មី ស៊ីវីល័យ និងមានអេក្រង់កោងថែមទៀត។

បើតាមការបញ្ជាក់ពីក្រុមហ៊ុន Honor គឺបាននិយាយថា Honor 70 5G គឺមានការឌីស្សាញជាមួយនិងបទពោសោធន៍ថ្មីសម្រាប់ការថតរូប ហើយម៉ូដែលនេះ គឺជាម៉ូដែលចុងក្រោយបំផុតនៃត្រកូល HONOR N Series ថែមទៀតផង។ ស្មាតហ្វូននេះ គឺមានឌីស្សាញផ្នែកខាងក្រោយពិតស្អាត និងមានភាណពទាក់ទាញខ្លាំងមែនទែន អ្វីដែលរឹតតែអស្ចារ្យនេះ គឺអ្នកឌីស្សាញបានរៀបចំនូវម៉ូឌុលាកាមេរ៉ាដែលមានរាងជារង្វង់ចំនួន 2 គ្រាប់ ដែលមួយគ្រាប់ គឺមានដាក់កាមេរ៉ាគោលដែលមានទំហំដលល់ទៅ 54MP ដែលប្រើសិនស័រ 1/1.49-inch IMX800 Sensor និងមួយគ្រាប់ទទៀតមានទំងំ 50MP Ultra-Wide & Macro camera។ 

បន្ថែមពីនេះនៅលើកាមេរ៉ារបស់ស្មាតហ្វូន HONOR 70 នេះ ក៏នូវមានបំពាក់នូវមុខងារថ្មីមួយដែលឈ្មោះថា Solo Cut mode ដែលផ្តល់អោយអ្នកប្រើប្រាស់មានភាពងាយស្រួលសម្រាប់ធ្វើវីដេអូបែប vlogs ដោយអាចផលិតចេញនូវវីដេអូដែលមានគុណភាពខ្ពស់តាមរយៈការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗជាច្រើនទៀត។ ចាមួយនិងមុខងារ Dual Video Streaming ស្មាតហ្វូន HONOR 70 អាចធ្វើការផលិតនូវីដេអូបាន 2 ក្នុងពេលតែមួយបានទៀតផង។

HONOR 70  គឺជាម៉ូដែលដំបូងនៃត្រកូល HONOR N Series ដែលប្រើប្រាស់នូវ Android 12 ផ្អែកលើស្បែកម្មវិធី HONOR Magic UI 6.1 ហើយនិងមានពណ៌ស្រស់ស្អាតជាច្រើនដូចជា Crystal Silver, Emerald Green និង Midnight Black.

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍