no-alternative title
no-alternative title
no-alternative title

ក្រុមហ៊ុន ជីហ្គៀគ្រុប បង្ហាញផលិតផល LG ថ្មី នៅក្នុងកម្មវិធី LG VIP Gala Dinner 2022 ជាមួយនឹងដៃគូអាជីវម្មជាង 600 នាក់

នាយប់ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ ក្រុមហ៊ុន ជីហ្គៀ គ្រុប និងក្រុមហ៊ុនLG Electronics នាំចូលផលិតផល LG សេរីថ្មីចុងក្រោយឆ្នាំ ២០២២ និង ២០២៣ និងបានដាក់បង្ហាញក្នុងព្រឹត្តការណ៍ដ៏អស្ចារ្យមួយដែលមានការចូលរួមទស្សនា ពីដៃគូអាជីវម្ម និងតំណាងចែកចាយជាង ៦០០ នាក់។  ព្រឹត្តការណ៍នេះ មានឈ្មោះថា VIP Gala Dinner ដែលរៀបចំឡើងដោយក្រុមហ៊ុន ជីហ្គៀ គ្រុប និងក្រុមហ៊ុនLG Electronics ដើម្បីផ្តល់បទពិសោធន៍ថ្មីៗដល់ដៃគូអាជីវម្មដែលជាតំណាងចែកចាយជាមួយនឹងបច្ចេកវិទ្យាទំនើបៗដែលបានបំពាក់លើផលិតផល LG ដែលទើបនឹងនាំយកមកកាន់ទីផ្សារ កម្ពុជា។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

កម្មវិធីនេះធ្វើឡើងស្របពេលដែលក្រុមហ៊ុន LG Electronics កំពុងធ្វើយុទ្ធនាការ Healthy Home Solution ដើម្បីលើកទឹកចិត្តអ្នកប្រើប្រាស់របស់ផលិតផលLG ទូទាំងពិភពលោកឱ្យបោះជំហានឆ្ពោះទៅរករបៀបរស់នៅប្រកបដោយផាសុកភាពល្អ ជាងមុនតាមរយៈការប្រើប្រាស់ផលិតផលLG។ យុទ្ធនាការ Healthy Home Solutions ថ្មីឆ្នាំ២០២២បានផ្តោតលើការបង្កើតបរិយាកាសក្នុងផ្ទះប្រកបដោយ «សុខុមាលភាព» ជាមួយផលិតផលចុងក្រោយរបស់ LG ចាប់តាំងពីការថែទាំសម្លៀកបំពាក់តាមបែបទំនើប ឧបករណ៍ផ្ទះបាយ រហូតដល់ដំណោះស្រាយនៃការបន្សុទ្ធខ្យល់បរិយាការក្នុងផ្ទះកម្រិតខ្ពស់។

ដើម្បីជំរុញឱ្យការរស់នៅប្រកបដោយផាសុកភាពដូចអតិថិជនរបស់LG ទូរទាំងពិភពលោកដែរនោះ ក្រុមហ៊ុន ជីហ្គៀ គ្រុប បាននាំចូលគ្រឿងអេឡិចត្រូនិចម៉ាកLG ដែលមានបំពាក់បច្ចេកវិទ្យា និងផ្តល់ ដំណោះស្រាយសុខភាពដល់អ្នកប្រើប្រាស់ដូចជា៖ ម៉ាស៊ីនត្រជាក់ ទូរទឹកកក LG instaView Door-in-Door™ ទូរទស្សន៍ LG OLED Evo ស៊េរីចុងក្រោយ ម៉ាស៊ីនបោកគក់ ម៉ាស៊ីនចំហុយសម្លៀកបំពាក់LG Styler ម៉ាស៊ីនបន្សុទ្ធខ្យល់ LG Air purifier ម៉ាស៊ីនបន្សុទ្ធសំណើម និងគ្រឿងអេឡិចត្រូនិច ជាច្រើនប្រភេទទៀត។  

1.  ម៉ាស៊ីនត្រជាក់ LG ភ្ជាប់ជាមួយបច្ចេកវិទ្យា UV Nano អាចកម្ចាត់មេរោគ បាក់តេរីមានប្រសិទ្ធភាពបានរហូតដល់ 99.99% ។ 

2.  ទូរទឹកកក LG instaView Door-in-Door™ ជាទូទឹកកក ម៉ូឌែលថ្មី មានមុខងារសម្លាប់មេរោគនៅក្នុងទឹករហូតដល់ 99.99% ដោយបច្ចេកវិទ្យា UV Nano ដែលជាបច្ចេកវិទ្យាចុងក្រោយគេបំផុតរបស់ក្រុមហ៊ុន LG Electronics។ 

3.  ទូរទស្សន៍ LG OLED Evo ស៊េរីចុងក្រោយត្រូវបានរចនាមុខងារឆ្លាតវៃថ្មីមាន 4 ចំណុចធំៗ LG home cinema systems, Game Optimizer, Sport Alert, Smart Home Dashboard។

4.  ម៉ាស៊ីនបោកគក់ LG មិនត្រឹមតែធ្វើអោយសម្លៀកបំពាក់របស់អ្នកស្អាតឥតខ្ចោះប៉ុណ្ណោះទេ ប៉ុន្តែវាបានការពារសាច់ក្រណាត់សម្លៀលបំពាក់មិនអោយខូច សន្សំសំចៃភ្លើង និង ពេលវេលា។ 

5.  LG Dual Inverter Dehumidifier ម៉ាស៊ីននេះមានមុខងារបន្សុទ្ធសំណើមនៅក្នុងផ្ទះដ៏ឆ្លាតវៃ ជួយការពារ សម្ភារៈនានាមិនឱ្យពុកផុយ និងការពារមិនឱ្យមានបាក់តេរីដែលជាកត្តាបង្កឱ្យកើតមានបញ្ហាអាឡែស៊ី ដោយសារសំណើម និងរក្សាបរិស្ថានក្នុងផ្ទះឱ្យស្អាត និងស្ងួត មិនបង្កឱ្យដុះផ្សិត និងធុមក្លិនផ្តុសនៅលើសម្លៀកបំពាក់ នៅពេលដែលអាកាសធាតុសើមខ្លាំង។

6.  ម៉ាស៊ីនបន្សុទ្ធខ្យល់ LG Air purifier មានសមត្ថភាពចាប់យកលំអងធូលីដី បាក់តេរីតូចៗដែលមាននៅក្នុងផ្ទះ ឬបន្ទប់ និងអាចស្រូបយកមេរោគទាំងអស់នេះបានរហូតដល់ 360°។ 

7.  ម៉ាស៊ីនចំហុយសម្លៀកបំពាក់ LG Styler វាមានតួនាទីថែរក្សាសាច់ក្រណាត់ដ៏មានតម្លៃ កាត់បន្ថយស្នាមជ្រាវជ្រួញសម្លៀកបំពាក់ របស់អ្នកប្រកបដោយប្រសិទ្ធភាពដែលមិនធ្លាប់មាននៅលើម៉ាស៊ីនបោកគក់ឬ ម៉ាស៊ីនសម្ងួតពីមុនមក។

8. គ្រប់ផលិតផលរបស់ LG ទាំងអស់សុទ្ធតែអាចបញ្ជា និងគ្រប់គ្រងតាមរយៈទូរស័ព្ទដៃបានដោយប្រើ កម្មវិធី LG ThinQ។ 

Mr. Seung Ho Lee អគ្គនាយកក្រុមហ៊ុន LG Electronics ប្រចាំនៅកម្ពុជាមានប្រសាសន៍នៅក្នុងព្រឹត្តកាណ៍ LG VIP Gala Dinner នេះថា «ក្រុមហ៊ុន LG Electronics មានមោទនភាពដែលយើងវត្តមានជាយូរមកហើយ នៅក្នុងប្រទេសកម្ពុជាចាប់តាំងពីយើងបានបង្កើតសកម្មភាពលក់ និងទីផ្សារក្នុងឆ្នាំ 2007មក ។ ឥឡូវនេះ យើងបានពង្រីកអាជីវកម្មរបស់យើងទូទាំងប្រទេសដោយការវិនិយោគជាមួយ LG Brandshop របស់យើង ដែលបានគ្របដណ្តប់ជាង 13 ខេត្តក្រុង ដែលរួមមានហាងរហូតដល់ទៅ 18 ហាង។ យើងក៏មានបណ្តាញចែកចាយ និងបងប្អូនលក់ដុំនៅតាមទីផ្សារជាង 200 ហាងផងដែរ»។

លោក បានពន្យល់បន្ថែមអំពី ទូរទស្សន៌ LG OLED ថាជាទូរទស្សន៍ដំបូងបង្អស់ដែលបង្ហាញរូបភាពនៅលើកញ្ចក់ និងបំពាក់ដោយបច្ចេកវិទ្យា AI ដែលអ្នកអាចនិយាយជាមួយទូរទស្សន៍បាន ដើម្បីគ្រប់គ្រង និងអាចបញ្ជាអ្វីដែលអ្នកចង់បាន វាក៏អនុញ្ញាតឱ្យអ្នកគ្រប់គ្រងឧបករណ៍អេឡិចត្រូនិករបស់អ្នកផ្សេងៗទៀត នៅក្នុងផ្ទះនៅលើផ្ទាំង Dashboard ដែលមាននៅលើទូរទស្សន៍របស់អ្នក ដូចជា៖ កំណត់ម៉ោងបោកគក់នៅលើម៉ាសីនបោក, បើកឬបិទម៉ាស៊ីនត្រជាក់, គ្រប់គ្រងសីតុណ្ហភាពនៅលើទូរទឹកកក, ចំណែកផលិតផល PuriCare អ្នកអាចពិនិត្យមើលគុណភាពខ្យល់នៅក្នុងផ្ទះរបស់អ្នកជាដើម ។ 

ឧកញ៉ា សុខ ពិសិដ្ឋ នាយកប្រតិបត្តិ នៃក្រុមហ៊ុន ជីហ្គៀ គ្រុប មានប្រសាសន៍ថា «ក្រុមហ៊ុនជីហ្គៀគ្រុបបានចាប់ផ្តើមពីមនុស្ស ២ទៅ ៣នាក់ រហូតដល់ពេលបច្ចុប្បន្ននេះ មានបុគ្គលិកជិត 1000 នាក់ ហើយជីហ្គៀ គ្រុប តែងតែរីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃ ដូច្នេះបងប្អូន អាចមានភាពកក់ក្តៅ ព្រោះបុគ្គលិកជិត 1000 នាក់នេះតែងតែនៅពីក្រោយដៃគូអាជីវកម្មចាំជួយគាំទ្រ និងផ្តល់ជំនួយ រាល់ការផ្តល់សេវាកម្មរបស់ដៃគូអាជីវកម្មជានិច្ច»។ 

ឧកញ៉ា សុខ ពិសិដ្ឋ បញ្ជាក់បន្ថែមទៀតថា ក្រុមហ៊ុនជីហ្គៀគ្រុបជាគ្រុមហ៊ុនចែកចាយគ្រឿងអេឡិចត្រូនិច តែមួយគត់នៅក្នុងប្រទេសកម្ពុជាដែលបានរួមចំណែកនៅក្នុងកិច្ចការសង្គម បំពេញកាតព្វកិច្ចច្បាប់ ត្រឹមត្រូវ។ លោកថាថ្មីៗនេះជីហ្គៀគ្រុបបានទទួលវិញ្ញាបនបត្របញ្ជាក់ធុរជនល្អបំផុតពី អគ្គនាយកដ្ឋាន គយ និងរដ្ឋករកម្ពុជា និងទទួលបាន វិញ្ញាបនបត្រមាស ពីអគ្គនាយកដ្ឋានពន្ធដារផងដែរ។ សមិទ្ធផល ទាំងអស់នេះជាកំណែទម្រង់ដ៏ធំ នៅក្នុងវិស័យ អេឡិត្រូនិចហើយក៏ជាសមិទ្ធផលរបស់ ក្រុមហ៊ុន ជីហ្គៀ គ្រុប ដែលបានខិតខំប្រឹងប្រែង រយៈពេលជាង 10 ឆ្នាំមកនេះ។ លោកបន្តថា«នេះជាកត្តា ធ្វើឱ្យក្រុមហ៊ុន ជីហ្គៀ គ្រុប អាចឈរនៅលើទីផ្សារ បានរហូតដល់សព្វថ្ងៃ និងមិនដែលប្តូរឈ្មោះក្រុមហ៊ុន ដូចក្រុមហ៊ុនតំណាងចែកចាយម៉ាកដទៃទៀតដែលជា ដៃគូប្រគួតប្រជែងរបស់យើងឡើយ ដែលពួកគាត់ តែងតែប្តូរឈ្មោះជារើយៗ ដើម្បីបំភាន់ភ្នែកមន្ត្រីប្រមូលពន្ធ ក្នុងគោលបំណងគេចវេះ ពីកាតព្វកិច្ច បង់ពន្ធ»។  

លោកបន្ថែមថាក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះក្រុមហ៊ុនជីហ្គៀ គ្រុបបានចូលរួមចំណែកបង់ពន្ធនាំចូល ដល់រដ្ឋាភិបាលជាង 10 លានដុល្លា។ ហើយលោកសង្ឃឹមថា«ថ្ងៃណាមួយក្រុមហ៊ុនទាំងអស់ដែលនាំចូល ផលិតផល មិនស្របច្បាប់ និងរងពិន័យយ៉ាងធ្ងន់ធ្ងរពីអគ្គនាយដ្ឋានពន្ធដារ និងពន្ធគយ ដើម្បីជំរុញឱ្យ ក្រុមហ៊ុនក្នុងស្រុកទទួលបានការប្រគួតប្រជែងស្មើរភាពគ្នា និងយុត្តិធម៌ដល់ក្រុមហ៊ុន ដែលបានប្រឹងប្រែង បង់ពន្ធ ប្រឹងប្រែងបង្កើតការងារឱ្យយុវជន ប្រឹងប្រែងផ្តល់ឱកាស និងគាំទ្រដល់ដៃគូអាជីវម្ម ដើម្បីធានាបាន ថាបងប្អូនយើង ទាំងអស់គ្នា ឈរជើងយ៉ាងត្រឹមត្រូវនៅលើ ទីផ្សារអេឡិចត្រូនិចមួយនេះ»។  

នៅក្នុងកម្មវិធីនេះក៏បានប្រគល់ពានរង្វាន់ដល់ដៃគូអាជីវកម្មឆ្នើម ចំនួន 15 ហាង  ដែលបានជួយជំរុញ ឱ្យមានការទទួលស្គាល់ផលិតផល LG នៅលើទីផ្សារ និងបានវាយតម្លៃដោយផ្អែក ទៅលើគោលការណ៍ 4 ចំណុចធំៗដូចជា  ការលក់មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ មិនមានការលក់ផលិតផលគេចពន្ធ និងផលិតផលមិនស្របច្បាប់ ការទូរទាត់ប្រាក់បានល្អ ជួយជំរុញការលក់និងការតាំងបង្ហាញផលិតផល LG បានល្អ។  

កម្មវិធី VIP night Gala Dinner 2022 គឺជាកម្មវិធីជួបជុំសំណេះសំណាលរវាងដៃគូអាជីវកម្ម នៃក្រុមហ៊ុន ជីហ្គៀគ្រុប និងក្រុមហ៊ុន LG ELectronics ដើម្បីផ្តល់នូវបទពិសោធន៍ទាក់ទងនឹងបច្ចេកវិទ្យាថ្មីរបស់LG ការពង្រឹងសាមគ្គីភាពជាដៃគូអាជីវកម្ម ចែករំលែកផែនការយុទ្ធសាស្ត្រថ្មី និងជំរុញឱ្យមានការចែកចាយ ផលិតផលដោយស្របច្បាប់ និងមាន គុណភាពខ្ពស់ដល់អតិថិជន។ 

អតិថិជនទាំងអស់អាចមកទទួលយកបទពិសោធន៍ថ្មីៗជាមួយផលិតផល LG នៅតាមហាងទំនើប LG BrandShop គ្រប់សាខាទាំងអស់ទូទាំងប្រទេស៕ 

លំអិត៖ https://www.ggear.com.kh/lg-brandshop/   

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍