no-alternative title
no-alternative title
no-alternative title
no-alternative title

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

កាលពីថ្ងៃទី 20 ខែកក្កដា ឆ្នាំ 2024 កន្លងទៅនេះ ក្រុមហ៊ុន ZEEKR ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន វ័នរ៉ូដ គ្រុប បានប្រកាសដាក់សម្ពោធជាផ្លូវការមជ្ឈមណ្ឌលតាំងបង្ហាញរថយន្តរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ដែលទីតាំងនេះ គឺស្ថិតសតាមបណ្តោយផ្លូវព្រះមុនីវង្ស រាជធានីភ្នំពេញ។ ព្រឹត្តិការណ៌នេះ ត្រូវបានអញ្ជើញជាអធិបតីដោយឯកឧតម្ត នេត្រ ភក្ត្រា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន រួមជាមួយនិងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន វ័នរ៉ូដ គ្រុប និងក្រុមហ៊ុន ZEEKR ក៏ដូចជាភ្ញៀវកត្តិយសជាតិ និងអន្តរជាតិមកស្ថាប័នាជាច្រើនផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមប្រសាសន៌របស់ឯកឧតម្ត នេត្រ ភក្រ្តា បានបញ្ជាក់អោយដឹងថា មកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងតែអនុវត្ត «យុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹត្យកាបូន» ដើម្បីការកាត់បន្កយការបញ្ចេញឧស្ម័នពីវិស័យថាមពល ការដឹកជញ្ជូន ការលើកកម្ពស់ប្រសិទ្ធភាពថាមពល និងចូលរួមបង្កើនការងារបន្ថែមប្រមាណ 449,000កន្លែង នៅឆ្នាំ 2050។

ឯកឧតម្តរដ្ឋមន្ត្រី ក៏បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅចំពោះក្រុមហ៊ុន វ័នរ៉ូដ គ្រុប ដែលបានបោះជំហានដ៏សំខាន់មួយទៀតនៅក្នុងទីផ្សាររថយន្តនៅក្នុងប្រទេសកម្ពុជា។ ជាមួយនឹងការរីកចម្រើនឥតឈប់ឈរនៃបច្ចេកវិទ្យាសកល ឧស្សាហកម្មរថយន្តក៏កំពុងមានការផ្លាស់ប្តូរជាបន្តបន្ទាប់ ជាពិសេស រថយន្តដែលប្រើបច្ចេកវិទ្យាឆ្លាតវៃ និងប្រើប្រាស់ថាមពលថ្មី ដែលកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកប្រើប្រាស់ជាទូទៅជុំវិញពិភពលោក ក្នុងនោះក៏មានរថយន្ត ZEEKR នេះផងដែរ។

ឯកឧតម្តរដ្ឋមន្រ្តី បានប្រកាសចាត់ទុករថយន្តជំនាន់ថ្មីទាំងនេះ គឺមិនត្រឹមតែអាចកាត់បន្ថយការប្រើប្រាស់លើឥន្ធនៈហ្វូស៊ីល និងកាត់បន្ថយការបំភាយឧស្ម័នកាបូនប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀត វាក៏រួមចំណែកនៅក្នុងការពង្រីកមធ្យោបាយធ្វើដំណើរបៃតងនៅកម្ពុជា និងពិភពលោកផងដែរ។ ឯកឧតម្តរដ្ឋមន្រ្តី បានបង្ហាញពីការជឿជាក់ថា នាពេលអនាគត ប្រជាជនកម្ពុជាកាន់តែច្រើនឡើងៗនឹងពិចារណាប្តូរ មកប្រើប្រាស់រថយន្តអគ្គិសនី និងចូលរួមថែរក្សាបរិស្ថានដូចជារថយន្ត ZEEKR នេះ។ 

តាមរយៈការសម្ពោធមជ្ឈមណ្ឌលតាំងបង្ហាញ របស់ ZEEKR នៅកម្ពុជានាពេលនេះ ឯកឧតម្តរដ្ឋមន្ត្រីបានបន្ថែមថា ការមកដល់របស់ ZEEKR នឹងធ្វើឱ្យទីផ្សាររថយន្តថ្មីនៅកម្ពុជាកាន់តែមានភាពសម្បូរបែប និងចូលរួមជំរុញការអភិវឌ្ឍវិស័យរថយន្តថាមពលថ្មីឱ្យកាន់តែរីកចម្រើនខ្លាំងឡើង រួមទាំងផ្តល់ឱ្យប្រជាជនកម្ពុជានូវជម្រើសថ្មីៗ និងប្រកបដោយភាពទំនើបក្នុងការធ្វើដំណើរ។ 

ជាមួយគ្នានេះ បើតាមការបញ្ជាក់របស់លោក Kevin Luo ដែលជានាយកប្រតិបត្តិ និងជាស្ថានិកក្រុមហ៊ុន Oneroad Group (Cambodia) Co., Ltd. បានឱ្យដឹងថា ZEEKR គឺជាម៉ាកយីហោថ្មីមួយ ការរចនាបទរបស់ ZEEKR គឺជាការប្រើបច្ចេកវិទ្យាថ្មីចុងក្រោយគេបង្អស់ប្រកបដោយភាពឆ្នៃប្រឌិត ដើម្បីបង្កើតបទពិសោធន៍ជីវិតក្នុងការធ្វើដំណើរ និងបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ក្នុងយុគសម័យថ្មីសម្រាប់ការធ្វើដំណើរដ៏ប្រណិត។ 

លោកបន្តថា ចាប់តាំងពីការបង្កើតម៉ាកនេះក្នុងឆ្នាំ 2021 ក្រុមហ៊ុនបានបើកដំណើរការចំនួន 5 ម៉ូឌែល ហើយមកដល់ពេលនេះ បរិមាណចែកចាយទូទាំងពិភពលោករបស់ក្រុមហ៊ុនមានជាង២៨ម៉ឺនគ្រឿង ដែលបង្កើតកំណត់ត្រាសម្រាប់ការចែកចាយលឿនបំផុតនៃម៉ាករថយន្តអគ្គិសនីរបស់ប្រទេសចិន។ 

សូមជម្រាបជូនថា នៅសប្តាហ៍មុន ZEEKR ត្រូវបានចាប់ផ្តើមលក់ចែកចាយជាផ្លូវការនៅក្នុងប្រទេសថៃ។ អស់រយៈពេលពាក់កណ្តាលឆ្នាំនេះ បានចូលទីផ្សារប្រទេសឡាវ មីយ៉ាន់ម៉ា និងហ្វីលីពីន ហើយពាក់កណ្តាលឆ្នាំនេះ ត្រូវបានដាក់លក់នៅក្នុងប្រទេសកម្ពុជា សិង្ហបុរី ម៉ាឡេស៉ី ឥណ្ឌូណេស៉ី និងវៀតណាម៕

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម