no-alternative title
no-alternative title
no-alternative title
no-alternative title

ប្រាប់ចំៗ សហការជាមួយ Saramonic នឹងហាងកាមេរ៉ា Leng Kheang បានរៀបចំនូវកម្មវិធី "បច្ចេកទេសថត វីដេអូ និងការបង្កើតមាតិកា"

កាលពីថ្ងៃទី 20 ខែកក្កដា កន្លងទៅនេះ ប្រាប់ចំៗ ដែលមានការដឹកនាំដោយលោក Jerry Thai បានសហការគ្នាជាមួយនឹងក្រុមហ៊ុន Saramonic រួមជាមួយនឹងហាងលក់កាមេរ៉ា Leng Kheang បានរៀបចំនូវកម្មវិធី "បច្ចេកទេសថត វីដេអូ និងការបង្កើតមាតិកា" នៅទីតាំង Co Creative Corner(Fun Mall) ដើម្បីធ្វើការចែករំលែកនូវចំណេះដឹង ក៏ដូចជាបទពិសោធន៍ នៃការផលិតមាតិកា តាមរយៈការប្រើប្រាស់ផលិតផលថ្មីៗ ស្របតាមតម្រូវការរបស់ការងារនីមួយៗ ពីសំណាក់ភ្ញៀវកិត្តិយស ដែលជាអ្នកជំនាញល្បីៗជាច្រើនរូបនៅក្នុងប្រទេសកម្ពុជា។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កម្មវិធី "បច្ចេកទេសថត វីដេអូ និងការបង្កើតមាតិកា" គឺមានការចាប់អារម្មណ៍ខ្លាំងមែនទែនពីសំណាក់ បងប្អូនដែលជាអ្នកចូលចិត្តទៅលើការផលិតរូបភាព និងវីដេអូ ក៏ដូចជាអ្នកដែលបានផលិតមាតិកានៅលើបណ្តាញសង្គមជាច្រើន។

បន្ទាប់ពីមានការឡើងធ្វើបទបង្ហាញពីបទពិសោធន៍នៃការផលិតមាតិកា ពីសំណាក់អ្នកជំនាញផលិតមាតិកាជាច្រើនរូបដូចជា លោក ជី សុផាត - Sophat Chy, នារីចល័តចរ - Neary Chalat Chor, Annie, Sal Tech, Solina Chan និងភ្ញៀវពិសេសដែលបានចូលរួម ដុំហ្វីល - Film Reel រួមជាមួយនឹងចាន់ឌី - Chandy រួចមក អ្នកដែលបានចុះឈ្មោះចូលរួមនៅក្នុងកម្មវិធីនេះ ក៏បានសួរសំណួរទៅកាន់អ្នកជំនាញ អំពីការប្រើប្រាស់ទៅលើផលិតផលថ្មីៗ ដែលអាចសមស្របទៅនឹងការងាររបស់ខ្លួនផងដែរ។ 

សូមជម្រាបផងដែរថា នៅក្នុងកម្មវិធី "បច្ចេកទេសថត វីដេអូ និងការបង្កើតមាតិកា" នេះ ក៏មានការដាក់តាំងបង្ហាញនូវផលិត ផលថ្មីជាច្រើនរបស់ក្រុមហ៊ុន Saramonic ផងដែរ ហើយសម្រាប់ម៉ូដែលថ្មី ដែលមានការចាប់អារម្មណ៍នៅក្នុងឆ្នាំ 2024សម្រាប់បំពេញការងារផលិតសម្លេងនៅក្នុងវីដអូនោះគឺ Saramonic Blink 500 B2+។

សម្រាប់លោកអ្នកដែលជាអ្នកបង្កើតមាតិកាកម្សាន្តផ្សេង ឬថតវីដេអូបែប Vlog ហើយចង់បានឧបករណ៍ថតសម្លេងដែលមានគុណភាពខ្ពស់ ថតសំឡេងបានច្បាស់ ក្នុងរយះចម្ងាយឆ្ងាយ លោកអ្នកអាចធ្វើការជ្រើសរើសប្រើជាមួយនឹងឧបករណ៍ថតសម្លេងថ្មីម៉ាក Saramonic Blink 500 B2+។ ក្រៅពីនេះផងដែរ ក្រុមហ៊ុន Saramonic ក៍មាននូវឧបករណ៍សម្បូរបែបគ្រប់ប្រភេទស្របតាមតម្រូវការអតិថិជន។

ឧបករណ៍ថតសំឡេងឥតប្រើខ្សែស៊េរីថ្មីនេះ មានការរចនាឡើងជាមួយទំហំតូចល្មម និងទម្ងន់ស្រាលជាមួយលក្ខណៈពិសេស ដែលអាចធ្វើការថតចែកដាច់សំឡេងនៃកម្មវត្ថុបានពីរចូលទៅកាន់កាមេរ៉ា កុំព្យូទ័រ និងឧបករណ៍ចល័តផ្សេងៗ។ Saramonic Blink 500 B2+ ត្រូវបានរួមបញ្ចូលនូវប្រព័ន្ធពិសេសៗជាច្រើនដែលចាំបាច់សម្រាប់ការថតសំឡេងឲ្យទទួលបានគុណភាពច្បាស់ និងកាន់តែច្បាស់លាស់នៅក្នុងទីតាំងណាមួយជាមួយនឹងប្រព័ន្ធតភ្ជាន់ឥតខ្សែបានរហូតដល់ 150 ម៉ែត្រ។ 

លោកអ្នកទទួលបានឧបករណ៍បញ្ជូនឃ្លីបសំឡេងពីរ  ដោយនៅលើឧបករណ៍នីមួយៗមានរន្ធមីក្រូហ្វូនដែលភ្ជាប់មកជាមួយប្រព័ន្ធ dual-channel receiver ងាយស្រួលភ្ជាប់ទៅនឹងជើងកាមេរ៉ា ឬដោតចូលទៅក្នុងឧបករណ៍បានដោយផ្ទាល់តាមរយៈ USB-C និង Lightning Adaptor ដែលមាន មកជាមួយ និងឧបករណ៍ចាំបាច់ទាំងអស់ ដើម្បីធានាថាការផលិតសំឡេង ឬ Production sound broadcast ទទួលបានគុណភាពសំឡេងដ៏ល្អបំផុតតាមដែលលោកអ្នកចង់បាន។ Saramonic Blink 500 B2+ មានការឌីហ្សាញឡើងមានភាពស្រស់ស្អាតជាមួយទំហំតូច និងទម្ងន់ស្រាល ងាយស្រួលក្នុងការប្រើប្រាស់ ដោយមានភ្ជាប់មកជាមួយប្រអប់សាកថ្មស្រាប់។ 

ឧបករណ៍ថតសំឡេងថ្មីនេះ មានភ្ជាប់មកជាមួយប្រព័ន្ធកាត់បន្ថយសំឡេងកម្រិតខ្ពស់ 2-stage Active Noise Canceling ដែលអាចធ្វើការកំនត់កម្រិតសំឡេងរំខានបានតាមតម្រូវការដូចជា កម្រិត High និង Low Sound ជាដើម។ Saramonic Blink 500 B2+ មានភ្ជាប់មកជាមួយនូវឧបករណ៍ទទួលសម្លេងដែលអាចធ្វើការភ្ជាប់បានតាមរយះ USB-C ឬ Lightning Adaptor បានយ៉ាងងាយស្រួល។ ចំនុចពិសេសមួយទៀតរបស់ Blink 500 B2+ គឺមានថ្មកាន់ប្រើបានយូរដោយក្នុងនោះនៅលើឧបករណ៍បញ្ចូនសំឡេង ឬ RX Transmitter មានថ្មកាន់បាន 20 ម៉ោង និងនៅលើឧបករណ៍ទទួល ឬ RX Transmitter មានថ្មកាន់បាន 16 ម៉ោង ដែលនេះ គឺជាថាមពលដែលកាន់បានយូរជាងឧបករណ៍ថតសំឡេងម៉ាកផ្សេង។ 

ជាងនេះទៅទៀត វាក៏មានប្រអប់ដែលមានថាមពលថ្មទំហំ 1,250mAh ដែលសាកភ្លើងមួយពេញម្តង គឺអាចសាកឧបករណ៍ Transmitter និង Transmitter បាន 1.6 ដង ដែលធ្វើឲ្យការប្រើប្រាស់ជាមួយ Saramonic Blink 500 B2+ បានរយះពេលដល់ទៅ 41.6 ម៉ោង ហើយ Transmitter និង Receiver ក៏អាចដោតសាកភ្លើងខាងក្រៅបានផងដែរដោយប្រើជាមួយនឹងឧបករណ៍សាកភ្លើងជាប្រភេទ USB-C Battery Pack។  ទាំង RX Transmitter និង  RX Receiver គឺមានកម្រិតហ្វេ្រកង់សេវា 2.4GHz ជាមួយប្រព័ន្ធ GFSK ដែលអាចចាប់រលកសំឡេងបានច្បាស់ក្នុងរយះចម្ងាយឆ្ងាយដល់ 150 ម៉ែត្រ ដោយគ្មានការរំខាន។ 

សម្រាប់ទម្ងន់វិញ RX Transmitters គឺស្រាលត្រឹម 23 ក្រាមជាមួយថ្មទំហំ 190mAh ចំនែក RX Receiver មានទំងន់ 30 ក្រាមជាមួយថ្មទំហំ 400mAh។ រីឯប្រអប់របស់ Blink 500 B2+ វិញ គឺមានទំងន់ 141 ក្រាមភ្ជាប់ដោយថ្មទំហំ1,250mAh។ និយាយរួមទៅ Blink 500 B2+ គឺជាឧបករណ៍ដែលផលិតឡើងយ៉ាងណាពិសេស ដើម្បីជាដំណោះស្រាយក្នុងការថតសំឡេង សម្រាប់ផលិតមាតិកា។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម