no-alternative title
no-alternative title
no-alternative title
no-alternative title

លេចលឺដំណឹងថា ឡេបថប់ថ្មីរបស់ ASUS ដែលប្រើប្រាស់ស៊ីភីយូ Snapdragon X Elite នឹងមកដល់ឆាប់ៗនេះ

ថ្មីៗនេះ នៅលើផេកផ្លូវការណ៌របស់ក្រុមហ៊ុន ASUS ប្រចាំនៅប្រទេសកម្ពុជា ត្រូវបានគេមើលឃើញថា មានការចែកចាយនូវរូបភាពឡេបថប់ថ្មីមួយរបស់ខ្លួន ដែលមានភ្ជាប់ជាមួយនូវការញ្ជាក់ពីការប្រើប្រាស់នូវ CPU ថ្មីរបស់ Qualcomm ម៉ូដែល Snapdragon X Elite ហើយថែមទាំងមានការសសេរទៀតថា CPU នេះ មានកម្លាំងខ្លាំង និងប្រសិទ្ធភាពខ្ពស់បំផុតថែមទៀតផង។ ផ្អែកដំណឹងថ្មីនេះ មានការព្យាករណ៌ថា ក្រុមហ៊ុន ASUS នឹងមានការប្រកាសចេញនូវឡេបថបជំនាន់ថ្មីរបស់ខ្លួនននៅលើទីផ្សារប្រទេសកម្ពុជានាពេលឆាប់ៗនេះហើយ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា កាលពីដើមខែមិថុនាកន្លងទៅនេះ នៅក្នុងកំឡុងព្រឹត្តិការណ៌ Computex 2024 ដែលបានរៀបចំឡើងនៅទីក្រុងតៃប៉ិនោះ ក្រុមហ៊ុន ASUS បានប្រកាសចេញនូវឡែបថបជំនាន់ថ្មីរបស់ខ្លួនជាច្រើនម៉ូដែល និងច្រើនប្រភេទ ហើយនិងច្រើនជម្រើសសម្រាប់អ្នកប្រើប្រាស់ថែមទៀតផង។ ហើយគ្រប់ផលិតផលឡេបថប់ទាំងអស់របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់តៃវ៉ាន់មួយនេះ គឺមានការបំពាក់នូវ CPU ជំនាន់ថ្មីៗ ដែលមានការគាសមទ្រដោយបច្ចេកវិទ្យា AI គ្រប់ម៉ូដែល នៅក្នុងក្រុមហ៊ុននេះក៏មានការអាប់ដែតទៅលើ Hardware ទៀតផង។

 

បើតាមរូបភាពថ្មីដែលយើងឃើញនៅលើផេក ASUS នេះ មានការសង្ស័យថា ឡែបថបថ្មីនេះ គឺជាម៉ូដែល ASUS Vivobook S 15 ដែលជាកុំព្យូទ័រ Copilot+PC ដំបូងបំផុតរបស់ក្រុមហ៊ុន ASUS ដែលមានការបង្កើនទៅលើប្រសិទ្ធិភាពទៅលើការប្រើប្រាស់ ហើយនិងមានថាមពលថ្មកាន់តែប្រសើរជាងមុន រួមនិងការបំពាក់បន្ថែមនូវ AI Engine ដែលគាំទ្រដោយ CPU ម៉ូដែលថ្មី Snapdragon X Elite Platform ទៀតផង។ ប្រសិនបើព័ត៌មាននេះ ជាការពិតមែននោះ អ្នកប្រើប្រាស់ជាច្រើន នឹងកាន់តែមានភាពអាចរីករាយជាមួយនឹងការប្រើប្រាស់នូវមុខងារ AI ដ៏អស្ចារ្យ និងសមត្ថភាពដែលមិនគួរ និងប្រសិទ្ធិភាពខ្ពស់ដែលជាលទ្ធផលនៃការបំពាក់នូវបន្ទះឈីប Qualcomm Oryon™ CPU។ 

 

ជាមួយគ្នានេះ បើតាមការបង្ហាញនៅ នៅក្នុងកំឡុងព្រឹត្តិការណ៌ Computex 2024 កន្លងទៅនោះ គឺបានអោយដឹងថា ASUS Vivobook S 15 នឹងមានថាមពលថ្មដែលមានសមត្ថភាពអាចប្រើប្រាស់បានដល់ទៅ 18 ម៉ោងហើយនិងមានភ្ជាប់ជាមួយនូវបន្ទះអេក្រង់ ASUS Lumina OLED ដែលមានសមត្ថភាពអាចបង្ហាញចេញបាន 3K ល្បឿន 120Hz រួមនិងប្រព័ន្ធសំឡេង Harman Kardon Audio ទៀតផង។ ឡែបថ្មីនេះ អាចនឹងមានកម្រ៉ាស្តើងត្រឹមតែ 14.7mm និងមានទម្ងន់ស្រាល 1.42kg ប៉ុណ្ណោះ ដែលផ្តល់នូវភាពងាយស្រួលមែនតែននៅក្នុងការចល័ត។

សូមជំរាបផងដែរថា សម្រាប់ព័ត៌មានខាងលើនេះ គឺគ្រាន់តែជាព័ត៌មានបឋមដែលបានដកស្រង់ចេញពីប្រភពមួយប៉ុណ្ណោះ! គេនៅមិនទាន់ច្បាស់ថា ឡេបថបខាងលើនេះ មានឈ្មោះផ្លូវការអ្វីនោះទេ! ដើម្បីជ្រាបច្បាស់ពីឡេបថប់ថ្មីនេះ សូមតាមដានជាមួយផេកផ្លូវការរបស់ ASUS ទាំងអស់គ្នា! យើងជឿជាក់ថា នៅពេលដ៏ខ្លីខាងមុខនេះ ASUS នឹងបន្តបញ្ចេញព័ត៌មានថ្មីៗជាច្រើនទៀតរបស់ឡេបថប់នេះ ។

 

 

 

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
សាមសុង ពង្រីកវិសាលភាពកាន់តែទូលំទូលាយជាមួយការបើកដំណើរការហាងទំនើបសាមសុងថ្មី ក្នុងផ្សារទំនើប ជីប ម៉ុង មេហ្គាម៉ល 271!

សាមសុង ពង្រីកវិសាលភាពកាន់តែទូលំទូលាយជាមួយការបើកដំណើរការហាងទំនើបសាមសុងថ្មី ក្នុងផ្សារទំនើប ជីប ម៉ុង មេហ្គាម៉ល 271!

ដោយ ប៉េងលីន
មិនទាន់ចេញផ្លូវការណ៍ផង ឡានហោះ Xpeng AeroHT មានការបញ្ជាទិញមុនចំនួនជាង 3 ពាន់គ្រឿង

មិនទាន់ចេញផ្លូវការណ៍ផង ឡានហោះ Xpeng AeroHT មានការបញ្ជាទិញមុនចំនួនជាង 3 ពាន់គ្រឿង

ដោយ ប៉េងលីន
ខាងក្រោមនេះគឺជាតម្លៃ iPhone 16 និង iPhone 16 Pro ដែលមានលក់នៅលើទីផ្សារប្រទេសមួយចំនួន

ខាងក្រោមនេះគឺជាតម្លៃ iPhone 16 និង iPhone 16 Pro ដែលមានលក់នៅលើទីផ្សារប្រទេសមួយចំនួន

ដោយ ប៉េងលីន
LG ThinQ នឹងទៅជំនួយមុខងារឧបករណ៍អេឡិចត្រូនិចនៅក្នុងផ្ទះទាំងអស់ ដើម្បីលើកកម្ពស់ផ្ទះឆ្លាតវៃ (Smart Home)

LG ThinQ នឹងទៅជំនួយមុខងារឧបករណ៍អេឡិចត្រូនិចនៅក្នុងផ្ទះទាំងអស់ ដើម្បីលើកកម្ពស់ផ្ទះឆ្លាតវៃ (Smart Home)

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Changan លក់រថយន្តបានចំនួនជាង 7,000 គ្រឿងក្នុងមួយថ្ងៃ

ក្រុមហ៊ុនផលិតរថយន្ត Changan លក់រថយន្តបានចំនួនជាង 7,000 គ្រឿងក្នុងមួយថ្ងៃ

ដោយ ប៉េងលីន
vivo X200 Series នឹងមកដល់ផ្លូវការណ៍នៅថ្ងៃទី 14 ខែតុលា ឆ្នាំ 2024 នៅក្នុងប្រទេសចិន

vivo X200 Series នឹងមកដល់ផ្លូវការណ៍នៅថ្ងៃទី 14 ខែតុលា ឆ្នាំ 2024 នៅក្នុងប្រទេសចិន

ដោយ ប៉េងលីន