no-alternative title
no-alternative title
no-alternative title
no-alternative title

HONOR X6b ប្អូនពៅអេក្រង់តាន់បន្ទះឈីបខ្លាំង រ៉េម 12GB លេងហ្គេម Smooth តម្លៃត្រឹមតែ 119$ ប៉ុណ្ណោះ

កាលពីថ្ងៃទី 10 សីហា ឆ្នាំ 2024 នេះ នៅផ្សារទំនើប សូរិយា ក្រុមហ៊ុន HONOR ប្រចាំប្រទេសកម្ពុជា បានប្រារព្ធនូវកម្មវិធីសម្ភោធ ជាផ្លូវការ និងដាក់អោយមានការបញ្ជាទិញមុននូវម៉ូដែល HONOR X6b ដែលជាប្អូនពៅអេក្រង់តាន់របស់ខ្លួនហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ពិធីនេះមានការចូលរួមយ៉ាងច្រើនកុះករពី សំណាក់ តារា Influencer និង តារា តិកតុក  Photographer រួមនិងអ្នកសារពត៍មាន ដើម្បីស្វាគមន៍ និង អបអរសាទរ ដល់ម៉ូដែលថ្មី ដែលមានសមត្ថភាព មិនគួរអោយជឿជាមួយហ្នឹងតម្លៃ និង គុណភាពអេក្រង់តាន់ដូចទៅហ្នឹងបងរបស់ខ្លួន HONOR X9b តាន់គ្រប់ជ្រុង និង HONOR X8b អេក្រង់រឹង។

ជាមួយនិងកម្រិតតម្លៃ 119$ នេះ គឺមានតែ HONOR X6b មួយគត់ ដែលមាននូវអេក្រង់តាន់ នឹងមានការទទួលស្គាល់ពីស្ថាប័ន SGS Five-star overall drop resistance certification ពីប្រទេស ស្វីស ទៅលើភាពធន់មាំក្នុងការការពារពីការធ្លាក់។ នៅក្នុងពេលនោះ ក៏មានការចូលរួមសាកល្បងពីសំណាក់ តារា Influencer និងតារា តិកតុក ជាច្រើនរូបផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ HONOR X6b ក៏បានបន្ថែមនូវកម្លាំង RAM ទំហំ 12GB និង អង្គផ្ទុកទិន្នន័យ 128GB ហើយនិងមានការតម្លើងមកជាមួយនូវបន្ទះឈីប MediaTek Helio G85 ដែលទទួលបានពិន្ទុដល់ទៅ 20ម៉ឺន ពីការតេស្ត Antutu ថែមទៀតផង។ សម្រាប់ Gamer ទាំងឡាយចង់បានយកទៅលេង ហ្គេមបានយ៉ាងរលូន ដូចជា Mobile Legend, Pub G) និង HONOR of King) ជាដើម។

ស្មាតហ្វូនអេក្រង់តាន់ HONOR X6b ថ្មីនេះ មានអេក្រង់ទំហំ 6.56 អ៊ីង មានសមត្ថភាពអាចបង្ហាញចេញបានកម្រិត 720x1612px រត់បានជាមួយនឹងល្បឿនអេក្រង់ 90Hz ចេញចូលកម្មវិធីបានលឿន។ អេក្រង់នេះ មានកម្រិតពន្លឺ 780nits អាចមើលឃើញច្បាស់ ងាយស្រួលមើល បើទោះបីអ្នកប្រើក្រោមពន្លឺថ្ងៃក៏ដោយក៏នៅតែអាចមើលឃើកច្បាស់ដដែល។ ហើយជាពិសេស ក៏មានប្រព័ន្ធការពារភ្នែក ដាយណាម៉ិច ឌីមម៉ីង (Dynamic Dimming) មកជាមួយទៀតផង។

ស្មាតហ្វូនថ្មីនេះ គឺជាទូរស័ព្ទដំបូងគេតម្លៃ 119$ ដែលមានកម្លាំងសាក 35w ហើយនិងមានភ្ជាប់នូវមុខងារ Super Charge Boost Mode ដែលអាចបន្ថែមល្បឿន 10% ប្រសិនបើយើងត្រូវការបន្ថែម។ HONOR X6b មានទំហំថ្ម 5200mAh អាចលេង Facebook, TIK TOK , YouTube, និងរឿងភាគ បានម៉ាអែម។ សាកម្តងប្រើបានដល់ 2ថ្ងៃកន្លះ ពិសេសមាន Function Ultra Saving Mode សល់ថ្ម 10% អាចប្រើខលចេញចូលបាន 19 ម៉ោង។

HONOR X6b មានកាម៉េរ៉ាគោលទំហំ 50MP (f/1.8) នឹងអាចហ្សូម 10X Digital zoom ហើយនិងអាចថតវីដេអូបាន 1080@30fps រួមនិងមានបន្ថែម Flash ជំនួយ ថែមទៀតផង។ សម្រាប់កាមេរ៉ាមុខនៅលើស្មាតហ្វូនHONOR X6B គឺមានទំហំ 5MP ដែលអាចថតមុខងារ Portrait បានថែមទៀតផង។

 

ក្រលេកមកកាន់ការឌីហ្សាញ Honor X6b វិញ គឺមានរាងជ្រុង ដែលនៅក្នុងកញ្ចប់ឡេនខាងក្រោយ មានឡេន 2 គ្រាប់ ខណៈដែលនៅផ្នែកខាងស្ដាំមានប៊ូតុង ស្កេនក្រយ៉ៅដៃ និងប៊ូតុងដំឡើងនិងបន្ថយសំឡេង ចំណែកខាងក្រោមមាន Speaker មួយគ្រាប់ និងរន្ធ USB-Type C មួយកាន់តែពិសេសក្រុមហ៊ុនក៏បានដាក់នូវរន្ធដោតកាសមកជាមួយផងដែរចូល ផ្នែកខាងឆ្វេងមានកន្លែងដាក់Sim អាចដាក់ស៊ីមបានពីរ។

HONOR X6b មានទម្ងន់ត្រឹមតែ 192 ក្រាមតែប៉ុណ្ណោះ ស្រាលងាយស្រួលដាក់តាមខ្លួន។ និយាយពីមុខងារសុវត្ថិភាពនៅលើស្មាតហ្វូននេះមានប្រព័ន្ធការពារភ្លោះ ស្គេនក្រយ៉ៅដៃអាចដោះសោរ សម្គាល់ក្រយ៉ៅដៃបានលឿន និងមួយទៀតគឺមុខងារ ដោះសោរតាមមុខ វាក៏សម្គាល់មុខបានលឿនដូចគ្នា។ 

 

អ្វីដែលពសេសបន្ថែមទៀត HONOR X6b បានបញ្ចូលនូវមុខងារ Magic Capsules សម្រាប់បង្ហាញនូវកម្មវិធីពេលលាក់អេក្រង់ និង Always on display អាចអោយយើងឃើញនូវសារដំណឹងមកគ្រប់ពេល មកក្នុងនេះមកស្រាប់ដែល ហ្វាំងសិន បែបនេះយើងមិនដែលឃើញមាននៅលើទូរស៍ព្ទតម្លៃថវិការបែបនេះពីមុនមកឡើយ។

 

ជារួមមកវិញជាមួយនិងតម្លៃត្រឹមតែ 119$ លោកអ្នកទទួលបានមកវិញនោះគឺ អេក្រង់រឹងមាំធន់នឹងការធ្លាក់ RAM  ទំហំ 12GB និងមានអង្គចងចាំ 128GB ហើយនិងបន្ទះឈីប MediaTek Helio G85 រួមនិងឆ្នាំងសាកល្បឿនលឿន 35w ថាមពលទំហំថ្ម 5200mAh សាកម្តងប្រើបាន 2 ថ្ងៃកន្លះ, កាមេរ៉ាទំហំ 50MP អាចថតរូបថតវីដេអូច្បាស់ក្នុងកម្រិតច្បាស់ មានមុខងារ Magic Capsules សម្រាប់បង្ហាញនូវកម្មវិធីពេលលាក់អេក្រង់ដូចទូរស័ព្ទមានតម្លៃពាន់ដុល្លារ ។ ប្រញ៉ាប់កក់អោយបានមុនគេ ដើម្បីទទួលបាននូវ ការដូរពិសេសពេល កម្ម៉ង់ទុកមុនដែលចាប់ផ្តើមពីថ្ងៃ ទី 11 សីហា រហូតដល់ ថ្ងៃ 17 សីហា 2024។

 

 

 

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
សាមសុង ពង្រីកវិសាលភាពកាន់តែទូលំទូលាយជាមួយការបើកដំណើរការហាងទំនើបសាមសុងថ្មី ក្នុងផ្សារទំនើប ជីប ម៉ុង មេហ្គាម៉ល 271!

សាមសុង ពង្រីកវិសាលភាពកាន់តែទូលំទូលាយជាមួយការបើកដំណើរការហាងទំនើបសាមសុងថ្មី ក្នុងផ្សារទំនើប ជីប ម៉ុង មេហ្គាម៉ល 271!

ដោយ ប៉េងលីន
មិនទាន់ចេញផ្លូវការណ៍ផង ឡានហោះ Xpeng AeroHT មានការបញ្ជាទិញមុនចំនួនជាង 3 ពាន់គ្រឿង

មិនទាន់ចេញផ្លូវការណ៍ផង ឡានហោះ Xpeng AeroHT មានការបញ្ជាទិញមុនចំនួនជាង 3 ពាន់គ្រឿង

ដោយ ប៉េងលីន
ខាងក្រោមនេះគឺជាតម្លៃ iPhone 16 និង iPhone 16 Pro ដែលមានលក់នៅលើទីផ្សារប្រទេសមួយចំនួន

ខាងក្រោមនេះគឺជាតម្លៃ iPhone 16 និង iPhone 16 Pro ដែលមានលក់នៅលើទីផ្សារប្រទេសមួយចំនួន

ដោយ ប៉េងលីន
LG ThinQ នឹងទៅជំនួយមុខងារឧបករណ៍អេឡិចត្រូនិចនៅក្នុងផ្ទះទាំងអស់ ដើម្បីលើកកម្ពស់ផ្ទះឆ្លាតវៃ (Smart Home)

LG ThinQ នឹងទៅជំនួយមុខងារឧបករណ៍អេឡិចត្រូនិចនៅក្នុងផ្ទះទាំងអស់ ដើម្បីលើកកម្ពស់ផ្ទះឆ្លាតវៃ (Smart Home)

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Changan លក់រថយន្តបានចំនួនជាង 7,000 គ្រឿងក្នុងមួយថ្ងៃ

ក្រុមហ៊ុនផលិតរថយន្ត Changan លក់រថយន្តបានចំនួនជាង 7,000 គ្រឿងក្នុងមួយថ្ងៃ

ដោយ ប៉េងលីន
vivo X200 Series នឹងមកដល់ផ្លូវការណ៍នៅថ្ងៃទី 14 ខែតុលា ឆ្នាំ 2024 នៅក្នុងប្រទេសចិន

vivo X200 Series នឹងមកដល់ផ្លូវការណ៍នៅថ្ងៃទី 14 ខែតុលា ឆ្នាំ 2024 នៅក្នុងប្រទេសចិន

ដោយ ប៉េងលីន