no-alternative title
no-alternative title
no-alternative title
no-alternative title

អបអរសាទរ! ពិធីសម្ពោធជាផ្លូវការ ហាងទំនើប សាមសុង អេឡិកត្រូនិក ថ្មីជាមួយការដាក់តាំងបង្ហាញផលិតផលគ្រប់ប្រភេទជាមួយបច្ចេកវិទ្យា AI!

ថ្មីៗនេះ ក្រុមហ៊ុន សាមសុង បានធ្វើការបញ្ចេញផលិតផលអេឡិកត្រូនិករបស់ខ្លួនជាច្រើន ក្នុងនោះសុទ្ធសឹងតែជាផលិតផលដែលបំពាក់ដោយកំពូលមុខងារ AI ដ៏ទំនើបឆ្លាតវៃ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ហើយស្របពេលសន្ទុះនៃការគាំទ្រពីអតិថិជនមានការកើនឡើងខ្លាំង ក្រុមហ៊ុន សាមសុង ក៏សម្រេចចិត្តបើកទីតាំង Showroom ជាថ្មី ដែលត្រូវបានដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី 08 សីហា ឆ្នាំ 2024 ដែលមានទីតាំងនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស ជាប់នឹងគល់ស្ពានអាកាសបឹងត្របែក ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវកិត្តិយស ព្រមទាំងអ្នកជំនាញ Review ផលិតផលអេឡិកត្រូនិកជាច្រើនរូបទៀតផង។

មិនតែប៉ុណ្ណោះ អតិថិជនយ៉ាងច្រើនកុះករបានចូលរួមទស្សនា ក៏ដូចជាធ្វើការតេស្តផ្ទាល់នូវបច្ចេកវិទ្យា AI ជំនាន់ថ្មីចុងក្រោយដែលបំពាក់លើផលិតផលអេឡិកត្រូនិករបស់ សាមសុង។

ទីតាំង Showroom ថ្មីនេះ មានការដាក់តាំងគ្រប់ផលិតផលអេឡិកត្រូនិកទាំងអស់របស់ សាមសុង ដែលមានដូចជា ទូរទស្សន៍ ទូទឹកកក ម៉ាស៊ីនបោកសម្លៀកបំពាក់ស៊េរីថ្មី ម៉ាស៊ីនត្រជាក់ ម៉ូនីទ័រ ជាពិសេស ក៏មានជាប្រភេទគ្រឿងបរិក្ខារទំនើបៗជាច្រើន សម្រាប់បំពាក់ក្នុងអគារពាណិជ្ជកម្ម ដូចជា ម៉ាស៊ីនត្រជាក់គ្រប់ប្រភេទ (Aircon System Solution), ទូរទស្សន៍សម្រាប់បំពាក់ក្នុងសណ្ឋាគារ (Hotel TV Solution), ស្លាកសញ្ញាឌីជីថល (Digital Signage Solution) ។ល។

គួរបញ្ជាក់ផងដែរថា ទីតាំង ហាងទំនើបសាមសុង (Samsung Multi Store) ក៏មានវត្តមាននៅលើទឹកដី ខេត្តសៀមរាប ផងដែរ ដូច្នេះអតិថិជនក៏អាចទៅធ្វើការតេស្តសាកល្បងផលិតផលគ្រប់ប្រភេទរបស់ សាមសុង បានផងដែរ។

បើយោងតាមលោក Hyung Geun Lee អគ្គនាយកគ្រប់គ្រង សាខាក្រុមហ៊ុន ថៃសាមសុងអេឡិកត្រូនិក ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍បន្ថែមដែរថា “ការគាំទ្ររបស់អតិថិជនជាទីស្រលាញ់ទាំងអស់បានធ្វើឱ្យក្រុមហ៊ុនសាមសុង រីកចម្រើនខ្លាំងឈានមកដល់ចំណុចនេះ។

តំណាងឱ្យក្រុមហ៊ុន សាមសុង លោកក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជាពិសេស ដល់ដៃគូសហការ តំណាងចែកចាយតូចធំ នៅទូទាំងប្រទេសកម្ពុជា ដែលតែងតែជឿជាក់ និងគាំទ្រឥតងាករេ។ ហើយគោលបំណងនៃការបើកសម្ពោធទីតាំង Showroom ថ្មី នេះ គឺដើម្បីផ្ដល់ភាពងាយស្រួលដល់អតិថិជនក្នុងការស្វែងរកផលិតផលរបស់ សាមសុង ក៏ដូចជាមកទស្សនា និងធ្វើការតេស្តផ្ទាល់បានគ្រប់ផលិតផលអេឡិកត្រូនិកសាមសុង AI ដ៏ឆ្លាតវៃផងដែរ។”

ក្រុមហ៊ុន សាមសុង ធ្វើឱ្យការរស់នៅរបស់លោកអ្នកឱ្យកាន់តែប្រសើរឡើង និងរីករាយជាមួយផលិតផលរបស់ សាមសុង ដែលបំពាក់មកជាមួយនូវកំពូលបច្ចេកវិទ្យា AI ដ៏ទំនើប ទាន់សម័យបំផុត។

សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬ តេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើបសាមសុងដែលមានទីតាំងដូចខាងក្រោម:

- អគារលេខ 839C មហាវិថីព្រះមុនីវង្ស (ផ្លូវ93) សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ

- ផ្ទះលេខ503 ផ្លូវស៊ីវុត្ថា សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប 

ឬ ក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬ ក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32!

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
សាមសុង ពង្រីកវិសាលភាពកាន់តែទូលំទូលាយជាមួយការបើកដំណើរការហាងទំនើបសាមសុងថ្មី ក្នុងផ្សារទំនើប ជីប ម៉ុង មេហ្គាម៉ល 271!

សាមសុង ពង្រីកវិសាលភាពកាន់តែទូលំទូលាយជាមួយការបើកដំណើរការហាងទំនើបសាមសុងថ្មី ក្នុងផ្សារទំនើប ជីប ម៉ុង មេហ្គាម៉ល 271!

ដោយ ប៉េងលីន
មិនទាន់ចេញផ្លូវការណ៍ផង ឡានហោះ Xpeng AeroHT មានការបញ្ជាទិញមុនចំនួនជាង 3 ពាន់គ្រឿង

មិនទាន់ចេញផ្លូវការណ៍ផង ឡានហោះ Xpeng AeroHT មានការបញ្ជាទិញមុនចំនួនជាង 3 ពាន់គ្រឿង

ដោយ ប៉េងលីន
ខាងក្រោមនេះគឺជាតម្លៃ iPhone 16 និង iPhone 16 Pro ដែលមានលក់នៅលើទីផ្សារប្រទេសមួយចំនួន

ខាងក្រោមនេះគឺជាតម្លៃ iPhone 16 និង iPhone 16 Pro ដែលមានលក់នៅលើទីផ្សារប្រទេសមួយចំនួន

ដោយ ប៉េងលីន
LG ThinQ នឹងទៅជំនួយមុខងារឧបករណ៍អេឡិចត្រូនិចនៅក្នុងផ្ទះទាំងអស់ ដើម្បីលើកកម្ពស់ផ្ទះឆ្លាតវៃ (Smart Home)

LG ThinQ នឹងទៅជំនួយមុខងារឧបករណ៍អេឡិចត្រូនិចនៅក្នុងផ្ទះទាំងអស់ ដើម្បីលើកកម្ពស់ផ្ទះឆ្លាតវៃ (Smart Home)

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Changan លក់រថយន្តបានចំនួនជាង 7,000 គ្រឿងក្នុងមួយថ្ងៃ

ក្រុមហ៊ុនផលិតរថយន្ត Changan លក់រថយន្តបានចំនួនជាង 7,000 គ្រឿងក្នុងមួយថ្ងៃ

ដោយ ប៉េងលីន
vivo X200 Series នឹងមកដល់ផ្លូវការណ៍នៅថ្ងៃទី 14 ខែតុលា ឆ្នាំ 2024 នៅក្នុងប្រទេសចិន

vivo X200 Series នឹងមកដល់ផ្លូវការណ៍នៅថ្ងៃទី 14 ខែតុលា ឆ្នាំ 2024 នៅក្នុងប្រទេសចិន

ដោយ ប៉េងលីន