no-alternative title
no-alternative title
no-alternative title
no-alternative title

ក្រុមហ៊ុន Stratus នាំមកនូវដំណោះស្រាយថ្មីដើម្បីបង្កើនសមត្ថភាពគ្រប់គ្រងទិន្នន័យឌីជីថលអោយបានកាន់តែប្រសើរ

កាលពីថ្ងៃទី 13 ខែសីហាឆ្នាំ 2024 កន្លងទៅនេះ ក្រុមហ៊ុន Stratus Technologies, Inc. (“Stratus”) ដែលជាក្រុមហ៊ុន SGH ដែលបានចុះបញ្ជីផ្សារភាគហ៊ុន (Nasdaq: SGH) និងជាក្រុមហ៊ុនឈានមុខគេនៅក្នុងការផ្តល់នូវភាពងាយស្រួល ការការពារសុវត្ថិភាពខ្ពស់ និងផ្នែក computing platforms ដោយស្វ័យប្រវត្តិនោះ បានប្រកាសចេញនូវកម្មវិធីមួយដែលមានឈ្មោះថា Fault-Tolerant Computing Platforms ដែលមានការភ្ជាប់មកជាមួយនូវមុខងារជំនាន់ថ្មីៗ  ដែលផ្តល់នូវស្ថេរភាពទៅលើប្រតិបត្តិការជាច្រើន។ ព្រឹត្តិការណ៌នេះ រៀបចំឡើងនៅសណ្ឋាគារ Fairfield by Marriott នៅក្នុងទីក្រុងភ្នំពេញ ក្រោមប្រធាបបទ Stratus ztC Endurance platform និងមានការអញ្ជើញចូលរួមពីសំណាក់វាគ្មិន និងតំណាងមកពីស្ថាប័នរដ្ឋ ឯកជនធំៗជាច្រើនរូប។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមការបញ្ជាក់ពីតំណាងក្រុមហ៊ុន Stratus បានអោយដឹងថា Platform នេះ គឺមានការបង្ហាញនូវ Fault ទTolerance ប្រកបដោយភាពឆ្លាតវៃជាមួយនឹងការព្យាករណ៍បានដល់ទៅ (99.99999%) ហើយនិងមានការបង្កើនទៅលើប្រសិទ្ធិភាពនៃការដំណើរការរបស់វាជាមួយនឹងសមាសភាគនៃបច្ចេកវិទ្យាចុងក្រោយបំផុតនោះគឺ 4th Generation Intel Xeon® Scalable processors ទៀតផង។

ztC Endurance Platform គឺបង្កើតឡើងនៅលើការបញ្ចូលគ្នានៃ Software និង Hardware តែមួយគត់របស់ក្រុមហ៊ុន Stratus ដោយមានការត្រួតពិនិត្យមើលទៅលើសុខភាពនៃដំនើរការ និងសេវាកម្មជាច្រើនទៀត ដើម្បីធានាថាវាមិនមានការ Downtime ឬបាត់បង់ទិន្នន័យណាមួយកើតឡើង។ Platform នេះ ធ្លាប់បានផ្តល់នូវប្រយោជន៍ជាច្រើនសម្រាប់ឧស្សាហកម្មជាច្រើន នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលមានដូចជាសេវាកម្មផ្នែកហិរញ្ញវត្ថុ វិស័យប្រេង និងឧស្ម័ន ការដឹកជញ្ជូន ការផលិត ការជីករ៉ែ អាហារ និងភេសជ្ជៈ ក៏ដូចជាមជ្ឈមណ្ឌលទិន្នន័យជាដើម។

លោក Lin Hoe Foong ដែលជាអគ្គនាយករបស់ក្រុមហ៊ុន Stratus ប្រចាំនៅក្នុងតំបន់អាស៊ីខាងត្បូង បានមានប្រសាសន៍ថា “Stratus ztC Endurance Platform នេះ គឺបានបង្ហាញនូវព្រឹត្តិការណ៍ដ៏សំខាន់នៅក្នុងរបកគំហើញនៃ Fault-Tolerant Innovation រយៈពេលជាង 44 ឆ្នាំមក របស់ក្រុមហ៊ុន Stratus ។ នៅក្នុងការផ្តល់នូវការចូលទៅកាន់ 99.99999% រចនាសម្ព័ន្ធប្រព័ន្ធកាន់តែទំនើប និងសមត្ថភាពដែលមិនអាចប្រៀបផ្ទឹមបានឡើយ។ យើងបាមផ្តល់នូវការធានាសម្រាប់ស្ថាប័នជាច្រើន នៅក្នុងការចាប់ផ្តើមនូវដំនើរការនៃប្រព័ន្ធឌីជីថលរបស់ពួកគេដោយគ្មានការ compromise ទៅលើភាពជឿជាក់ ឬការគ្រប់គ្រង។”

លោក Lin Hoe Foong បានពន្យល់បន្ថែមថា “ជាមួយនឹងការប្រើប្រាស់នូវ Stratus ztC Endurance Platform នេះ យើងអាចនឹងផ្តល់នូវកម្រិតនៃការជឿជាក់ និងការបង្កើននូវប្រសិទ្ធិភាពកាន់តែប្រសើរថែមទៀត ដែលអាចផ្តល់នូវសិទ្ធិអំណាចសម្រាប់ស្ថាប័នជាច្រើនក្នុងការទទួលបាននូវការផ្លាស់ប្តូរទៅលើឌីជីថលរបស់ពួកគេបានជាមួយនឹងគោលដៅនៃការផ្តល់នូវប្រព័ន្ធដែលមិនអាចផ្គូផ្គងបាន និងភាពងាយស្រួលក្នុងការប្រើប្រាស់។”

លោកបន្តថា នៅក្នុងយុគសម័យឌីជីថល ពិភពលោក ដែលផ្តោតទៅលើទិន្នន័យ ក្រុមការងារ OT និង IT គឺមានការទាមទារនូវដំណោះស្រាយជាច្រើន ដែលអាចបំពេញនូវតម្រូវការ ដើម្បីបង្កើនទៅលើប្រសិទ្ធិភាពនៃប្រតិបត្តិការ ការពង្រឹងទៅលើសុវត្ថិភាពនៃប្រព័ន្ធ និងការជម្រុញទៅលើកំនើននៃអាជីវកម្មផងដែរ។ 

ក្រុមការងារដឹកនាំ OT បានវិនិយោគយ៉ាងច្រើនទៅលើផ្នែកស្វ័យប្រវត្តិកម្ម (Automation) ដើម្បីគ្រប់គ្រងទៅលើដំណើរការដ៏ស្មុគស្មាញ ខណៈពេលដែលមេដឹកនាំជាច្រើនផ្នែក IT ក៏ស្វែងរកនូវបច្ចេកវិទ្យាកាន់តែទំនើប ដើម្បីផ្តល់នូវភាពងាយស្រួលទាំងផ្នែកសេវាកម្ម និងការសន្សំសំចៃផងដែរ។ ក្រុមការងារ OT និង IT ក៏ទាមទារនូវដំណោះស្រាយ ដែលប្រកបដោយការជឿជាក់ និងការធានាសុវត្ថិភាពសម្រាប់ថ្ងៃនេះ និងថ្ងៃស្អែកផងដែរ។ ការស្រាវជ្រាវឧស្សាហកម្មបានព្យាករណ៍ថា Edge IT workloads នឹងមានការកើនឡើងដល់ទៅ 28% រហូតដល់ឆ្នាំ 2026 នេះជាលទ្ធផលនៃតម្រូវការទីផ្សារ។

តាមការវាស់ស្ទង់របស់ APIJJ នៅក្នុងឆ្នាំ 2017 នោះ បានបង្ហាញថា ពិភពលោក គឺមានតម្រូវការកើនឡើងទៅលើមាតិការ ឌីជីថល កម្មវិធី និងដំណោះស្រាយទៅលើអាជីវកម្មជាច្រើន។ ការកើនឡើងនៃចរាចរណ៍ទៅលើអ៊ីនធឺណិត និងការបង្កើតនូវទិន្នន័យសម្រាប់សេវាកម្ម IT នៅក្នុងតំបន់ជាច្រើនដូចជាសុវត្ថិភាពទៅលើបណ្តាញ network ការគ្រប់គ្រងទៅលើមជ្ឈមណ្ឌលទិន្នន័យ និងការគ្រប់គ្រងទៅលើសេវាកម្មក្លោដ (Cloud service management) ។ សម្រាប់ផ្នែក Software បច្ចេកវិទ្យា IT និងទូរគមនាគមន៍នោះនៅតែបន្តកើនឡើងនៅក្នុងសេដ្ឋកិច្ចនៃប្រទេសកម្ពុជា ដែលវាត្រូវបានគេព្យាករណ៍ថា 70% នៃ GDP របស់ប្រទេសកម្ពុជានឹងធ្វើជាប្រព័ន្ធឌីជីថលនៅក្នុងឆ្នាំ 2027 ខាងមុខនេះ។

នៅឱកាសនោះដែរ លោក Prakap Veasna ដែលជាប្រធានគ្រប់គ្រងរបស់ក្រុមហ៊ុន Stratus ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៌ដែរថា “សក្តានុពលទីផ្សាររបស់សេវាកម្ម ICT គឺមានច្រើនណាស់ ដោយមានការរំពឹងទុកថានឹងឈានដល់ 78 ពាន់លានដុល្លារអាមេរិក ចាប់ពីឆ្នាំ 2019 ដល់ឆ្នាំ 2022។ នេះ លើកទឹកចិត្តយើងឱ្យផ្តោតលើការពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់យើងឆ្ពោះទៅអនាគត។

លោកបន្តថា កំណើន និងការពង្រីកបន្ទាប់ពីការបើកដំណើរការ ZtC Endurance នៅកម្ពុជា។ ការផ្លាស់ប្តូរយុទ្ធសាស្រ្តនេះរួមមានផែនការដ៏រឹងមាំមួយក្នុងការពង្រីកចំនួនបីដងក្នុងការពង្រីកទីផ្សាររបស់យើងតាមរយៈប្រព័ន្ធអេកូដៃគូក្នុងស្រុកដែលប្រសើរឡើងនៅឆ្នាំ 2025។ តាមរយៈការបង្កើនបណ្តាញអ្នកលក់បន្តរបស់យើងយ៉ាងខ្លាំង Stratus មានគោលបំណងបង្កើនការជ្រៀតចូលទីផ្សារ ធ្វើអោយប្រសើរឡើងនូវលទ្ធភាពទទួលបានអតិថិជន និងពង្រឹងវត្តមានរបស់ខ្លួននៅក្នុងទិដ្ឋភាពនៃបច្ចេកវិទ្យា ICT កម្ពុជាយើងផងដែរ។”

អត្ថប្រយោជន៍នៃ Stratus ztC Endurance

Stratus 'ztC Endurance Portfolio គឺមានការបន្ថែមនូវវិធីសាស្រ្តដែលបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីក្រុមហ៊ុន Stratus សម្រាប់ការលុបបំបាត់ទៅលើ System Downtime និងការបាត់បង់ទិន្នន័យ (រួមទាំងទិន្នន័យ in-flight data) តាមរយៈ fault tolerance ដែលមានភ្ជាប់ជាមួយដែលមានតម្លាភាពចំពោះប្រព័ន្ធប្រតិបត្តិការស្តង់ដារ និង hosted applications ថែមទៀត។

ជាមួយនិងការប្រើប្រាស់ Stratus 'ztC Endurance Portfolio នេះ គឺមិនមានតម្រូវឱ្យមានការសរសេរស្គ្រីបបន្ថែម ឬការកែប្រែ និងផ្តល់នូវការត្រួតពិនិត្យសុខភាពយ៉ាងសកម្មទៅលើប្រព័ន្ធនោះទេ។ ការរួមបញ្ចូលគ្នាដ៏មានអានុភាពនេះអនុញ្ញាតឱ្យក្រុមការងារ OT និង IT ដំណើរការកម្មវិធី (mission-critical applications ) និងកម្មវិធីស្មុគ្រស្មាញដោយមិនចាំបាច់ត្រូវការអ្នកជំនាញខាងម៉ាស៊ីនមេនោះទេ។

Stratus ztC Endurance platform ជំនាន់ថ្មីនេះ ផ្តល់នូវការច្នៃប្រឌិតនៅក្នុងផ្នែកសំខាន់ៗចំនួនប្រាំនៃការអនុវត្ត រួមមាន:

● ការទស្សន៍ទាយ (Predictive) – ztC Endurance platform អាចបង្ហាញនូវ Fault Tolerance ដែលមានភាពឆ្លាតវៃ និងអាចព្យាករណ៍បានតាមរយៈ Stratus Automated Uptime Layer ជាមួយនឹងដំណើរការ Smart Exchange™ ដែលតាមដាន និងកំណត់គោលដៅជាច្រើននៃចំណុចបរាជ័យ (failure points) ជាងដំណោះស្រាយ hyper converged ដាច់ដោយឡែកផ្សេងទៀត ហើយចាត់វិធានការកែតម្រូវដោយស្វ័យប្រវត្តិ ដើម្បីរកអោយឃើញ និងដោះស្រាយបញ្ហាទាំងនេះមុនពេលបញ្ហានេះប៉ះពាល់ដល់ប្រតិបត្តិការ។

● ការការពារ (Protected) – Platform នេះ ធានានូវភាពត្រឹមត្រូវនៃទិន្នន័យ និងការពារពីការបាត់បង់ទិន្នន័យ in-flight application data ជាមួយនឹងភាពអាចរកបាន (availability) នៃប្រព័ន្ធរហូតដល់ទៅ 99.99999% រួមជាមួយនិងមុខងារសុវត្ថិភាពជាច្រើន ទាំងទៅលើផ្នែករឹង (hardware) ហើយនិងផ្នែកទន់ (software) ដែលបាន Embed ចូលទៅក្នុងប្រព័ន្ធ រួមជាមួយនឹងសមត្ថភាពក្នុងការដំណើរការកម្មវិធីសន្តិសុខតាមអ៊ីនធឺណិតរបស់ក្រុមហ៊ុនភាគីទីបីដើម្បីការពារassets របស់អ្នកគ្រប់គ្រង  IT និង OTផងដែរ។

● ការគ្រប់គ្រងបាន (Manageable) – នៅក្នុងនាមជាប្រព័ន្ធបើកចំហ (Open System) Platform ថ្មីនេះ ជួយសម្រួលការគ្រប់គ្រងជាមួយនឹងសមត្ថភាពត្រួតពិនិត្យពីចម្ងាយ និង APIs គ្រប់គ្រងដែលអាចធ្វើអន្តរកម្មជាមួយឧបករណ៍ IT tools & systemដែលមានស្រាប់សម្រាប់ក្រុមការងារគ្រប់គ្រង IT ។ លើសពីនេះទៀតនោះ ztC Endurances platformនិងស្ថាបត្យកម្ម fault tolerant architecture ក៏គាំទ្រដល់ស្តង់ដារនៃប្រព័ន្ធប្រតិបត្តិការខាងក្រៅ (off-the-shelf operating systems ) មិនទាមទារការកែប្រែអ្វីនោះទេ។

● ការចូលប្រើប្រាស់សេវាកម្មបាន (Serviceable) – សម្រាប់ស្ថាបត្យកម្ម ztC Endurance មានម៉ូឌុល និងបំពាក់នូវ 4 គូនៃ customer replaceable units (CRUs) – compute, I/O, power supply unit និង storage –ដែលអាចផ្លាស់ប្តូរបានដោយក្រុមការងារ OT ឬ IT ដោយមិនទាមទារនូវជំនាញឯកទេស ឬឧបករណ៍ (tools) ដើម្បីបន្តផ្តល់ពេលវេលាដំណើរការ (uptime) និងប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពថែមទៀត។

● ការដំណើរការ (Performance ) – សម្រាប់ Platform ថ្មីនេះ មានរួមបញ្ចូលនូវបច្ចេកវិទ្យាចុងក្រោយបំផុត ជាពិសេសប្រព័ន្ធដំណើរការ Intel Xeon Scalable “Sapphire Rapids” ជំនាន់ទី 4 ល្បឿនខ្ពស់ NVMe និងអង្គចងចាំ DDR5 ដែលមានប្រសិទ្ធភាពខ្ពស់។ លទ្ធផលនេះ នៅក្នុងកម្រិតថ្មីនៃការអនុវត្តដែលត្រូវគ្នានឹង Fault Tolerance ដែលទាមទារដើម្បីដំណើការទៅលើកម្មវិធី Mission-Critical Applicationsក៏ដូចជាដំណើរការកម្មវិធីស្មុគស្មាញ (Complex Software Stacks) និងកម្មវិធីកម្រិតខ្ពស់ (Advanced Applications) ថែមទៀត។

ម៉ូឌែល Stratus ztC Endurance

Stratus 'ztC Endurance Platform មានបីម៉ូដែលដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន ចាប់ពីការប្រើប្រាស់កម្រិតតូច និងការិយាល័យដាច់ស្រយាល (remote offices) រហូតដល់មជ្ឈមណ្ឌលទិន្នន័យធំ និងរោងចក្រថ្នាក់តំបន់ថែមទៀត៖

● ztC Endurance Model 7100៖ រចនាឡើងសម្រាប់មជ្ឈមណ្ឌលទិន្នន័យ និងរោងចក្រកម្រិតធំ

● ztC Endurance Model 5100៖ រចនាឡើងសម្រាប់ការិយាល័យដាច់ស្រយាល និងរោងចក្រកម្រិតមធ្យម

● ztC Endurance Model 3100៖ រចនាឡើងសម្រាប់ទីតាំងហាងតូចៗ និងរោងចក្រកម្រិតតូច

 

សូមជំរាបថា នៅក្នុងឱកាសនោះ ក្រុមហ៊ុន Stratus ក៏មានការរៀបចំនូវកិច្ចពិភាក្សា និងពិគ្រោះយោបល់ ក៏ដូចជាការចែករំលែកនូវបទពិសោធន៍ថ្មីៗរបស់ថ្នាក់ដឹកនាំធំៗ ដែលធ្លាប់បានប្រើប្រាស់នូវប្រព័ន្ធផ្តល់ដំណោះស្រាយថ្មីរបស់ក្រុមហ៊ុននេះនៅក្នុងការបង្កើនសមត្ថភាពនៅក្នុងការគ្រប់គ្រងទិន្នន័យឌីជីថលនៅតាមស្ថាប័នរបស់វាគ្មិននីមួយៗអោយបានកាន់តែប្រសើរផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
សាមសុង ពង្រីកវិសាលភាពកាន់តែទូលំទូលាយជាមួយការបើកដំណើរការហាងទំនើបសាមសុងថ្មី ក្នុងផ្សារទំនើប ជីប ម៉ុង មេហ្គាម៉ល 271!

សាមសុង ពង្រីកវិសាលភាពកាន់តែទូលំទូលាយជាមួយការបើកដំណើរការហាងទំនើបសាមសុងថ្មី ក្នុងផ្សារទំនើប ជីប ម៉ុង មេហ្គាម៉ល 271!

ដោយ ប៉េងលីន
មិនទាន់ចេញផ្លូវការណ៍ផង ឡានហោះ Xpeng AeroHT មានការបញ្ជាទិញមុនចំនួនជាង 3 ពាន់គ្រឿង

មិនទាន់ចេញផ្លូវការណ៍ផង ឡានហោះ Xpeng AeroHT មានការបញ្ជាទិញមុនចំនួនជាង 3 ពាន់គ្រឿង

ដោយ ប៉េងលីន
ខាងក្រោមនេះគឺជាតម្លៃ iPhone 16 និង iPhone 16 Pro ដែលមានលក់នៅលើទីផ្សារប្រទេសមួយចំនួន

ខាងក្រោមនេះគឺជាតម្លៃ iPhone 16 និង iPhone 16 Pro ដែលមានលក់នៅលើទីផ្សារប្រទេសមួយចំនួន

ដោយ ប៉េងលីន
LG ThinQ នឹងទៅជំនួយមុខងារឧបករណ៍អេឡិចត្រូនិចនៅក្នុងផ្ទះទាំងអស់ ដើម្បីលើកកម្ពស់ផ្ទះឆ្លាតវៃ (Smart Home)

LG ThinQ នឹងទៅជំនួយមុខងារឧបករណ៍អេឡិចត្រូនិចនៅក្នុងផ្ទះទាំងអស់ ដើម្បីលើកកម្ពស់ផ្ទះឆ្លាតវៃ (Smart Home)

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Changan លក់រថយន្តបានចំនួនជាង 7,000 គ្រឿងក្នុងមួយថ្ងៃ

ក្រុមហ៊ុនផលិតរថយន្ត Changan លក់រថយន្តបានចំនួនជាង 7,000 គ្រឿងក្នុងមួយថ្ងៃ

ដោយ ប៉េងលីន
vivo X200 Series នឹងមកដល់ផ្លូវការណ៍នៅថ្ងៃទី 14 ខែតុលា ឆ្នាំ 2024 នៅក្នុងប្រទេសចិន

vivo X200 Series នឹងមកដល់ផ្លូវការណ៍នៅថ្ងៃទី 14 ខែតុលា ឆ្នាំ 2024 នៅក្នុងប្រទេសចិន

ដោយ ប៉េងលីន