no-alternative title
no-alternative title
no-alternative title
no-alternative title

រោងចក្រដំឡើងរថយន្ត Ford ទទួលបានវិញ្ញាបនបត្រស្តង់ដារអន្តរជាតិ កម្រិត ISO 9001:2015 និង ISO 14001:2015 ដំបូងគេបង្អស់នៅប្រទេសកម្ពុជា!

កាលថ្មីៗនេះ រោងចក្រដំឡើងរថយន្ត Ford ដែលជាបុត្រសម្ព័ន្តមួយរបស់ក្រុមហ៊ុន RMA Cambodia ដែលមានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រគរ ស្ថិតក្នុងភូមិសារវ័ន ឃុំស្នាអន្សារ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

រោងចក្រដំឡើងរថយន្ត Ford គឺជារោងចក្រដំឡើងរថយន្តដំបូងគេ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានវិញ្ញាបនបត្រស្តង់ដារអន្តរជាតិ កម្រិត ISO 9001:2015 និងកម្រិត ISO 14001:2015 ក្រោមការធ្វើសវនកម្មដ៏តឹងរឹង និង ល្អិតល្អន់ពីក្រុមអ្នកជំនាញបរទេសវាយតម្លៃទៅលើកម្រិតស្តង់ដារបស់ Bureau Veritas Certification (Thailand) ដែលជាបុត្រសម្ព័ន្តមួយរបស់ក្រុមហ៊ុន BVC Holding SAS មកពីចក្រភពអង់គ្លេស។

ដើម្បីសម្រេចបាននូវវិញ្ញាបនបត្រដ៏មានកិត្យានុភាពនេះ រោងចក្រដំឡើងរថយន្ត Ford បានខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍន៍ និងអនុវត្តប្រព័ន្ធគ្រប់គ្រងគុណភាពផ្ទៃក្នុង បរិស្ថាន និងគោលនយោបាយនិរន្តរភាព ដែលត្រូវបានវាយតម្លៃយ៉ាងម៉ត់ចត់ ដើម្បីផ្តល់ជូននូវផលិតផលមួយដែលមានគុណភាពខ្ពស់ដល់អតិថិជនជាអ្នកប្រើប្រាស់ផ្ទាល់។

 

ស្តង់ដារកម្រិត ISO 9001:2015 គឺសំដៅទៅលើ៖

-ប្រព័ន្ធគ្រប់គ្រងទៅលើគុណភាព៖ បង្ហាញពីការប្តេជ្ញាចិត្តចំពោះផលិតផល និងសេវាកម្មដែលមានគុណភាពខ្ពស់

-ការពេញចិត្តរបស់អតិថិជន៖ ផ្តោតសំខាន់ទៅលើទំនុកចិត្តរបស់អតិថិជន តាមរយៈគុណភាពផលិតផលដែលប្រើប្រាស់បានយូរអង្វែង

-ការកែលម្អដំណើរការ៖ ពង្រឹងទៅលើការកែលម្អសង្វាក់ផលិតកម្មជានិរន្ត និងដំណើរការនៃការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព

-ការទទួលស្គាល់ជាសកល៖ ស្របតាមស្តង់ដារអន្តរជាតិសម្រាប់ការគ្រប់គ្រងគុណភាព

ស្តង់ដារកម្រិត ISO 14001:2015 គឺសំដៅទៅលើ៖

-ការគ្រប់គ្រងបរិស្ថាន៖ បញ្ជាក់ពីការយកចិត្តទុកដាក់ក្នុងការកាត់បន្ថយផលប៉ះពាល់បរិស្ថាន

-និរន្តរភាព៖ ការអនុវត្តគោលការណ៍ដែលលើកកម្ពស់និរន្តរភាពបរិស្ថាន និងទំនួលទទួលខុសត្រូវ

-ការអនុលោមតាមបទប្បញ្ញត្តិ៖ ធានាការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិបរិស្ថាន

-ប្រសិទ្ធភាពធនធាន៖ ផ្តោតលើការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព និងការកាត់បន្ថយកាកសំណល់

 

ក្រោយការធ្វើសវនកម្មដ៏តឹងរឹងខាងលើនេះ ដោយគ្មានចន្លោះប្រហោងត្រង់ចំណុចណាមួយនៅក្នុងសង្វាក់ផលិតកម្មដ៏ឥតខ្ចោះរបស់រោងចក្រដំឡើងរថយន្ត Ford ទើបធ្វើអោយរោងចក្រមួយនេះ ជារោងចក្រដំបូងគេ ដែលទទួលបានវិញ្ញាបនបត្រស្តង់ដារអន្តរជាតិ កម្រិត ISO 9001:2015 និងកម្រិត ISO 14001:2015 មុនគេបង្អស់សម្រាប់ប្រទេសកម្ពុជា ហើយនេះក៏ជាមោទនភាពដ៏វិសេសវិសាលមួយសម្រាប់ប្រទេសកម្ពុជា ដែលសង្វាក់ផលិតកម្មរបស់ជាតិយើងត្រូវបានទទួលស្គាល់ពីអន្តរជាតិ ដើម្បីបញ្ជាក់ពីគុណភាពស្តង់ដារក្នុងការដំឡើងរថយន្ត និងរក្សានូវបទដ្ឋានខ្ពស់សម្រាប់អតិថិជន។

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
សាមសុង ពង្រីកវិសាលភាពកាន់តែទូលំទូលាយជាមួយការបើកដំណើរការហាងទំនើបសាមសុងថ្មី ក្នុងផ្សារទំនើប ជីប ម៉ុង មេហ្គាម៉ល 271!

សាមសុង ពង្រីកវិសាលភាពកាន់តែទូលំទូលាយជាមួយការបើកដំណើរការហាងទំនើបសាមសុងថ្មី ក្នុងផ្សារទំនើប ជីប ម៉ុង មេហ្គាម៉ល 271!

ដោយ ប៉េងលីន
មិនទាន់ចេញផ្លូវការណ៍ផង ឡានហោះ Xpeng AeroHT មានការបញ្ជាទិញមុនចំនួនជាង 3 ពាន់គ្រឿង

មិនទាន់ចេញផ្លូវការណ៍ផង ឡានហោះ Xpeng AeroHT មានការបញ្ជាទិញមុនចំនួនជាង 3 ពាន់គ្រឿង

ដោយ ប៉េងលីន
ខាងក្រោមនេះគឺជាតម្លៃ iPhone 16 និង iPhone 16 Pro ដែលមានលក់នៅលើទីផ្សារប្រទេសមួយចំនួន

ខាងក្រោមនេះគឺជាតម្លៃ iPhone 16 និង iPhone 16 Pro ដែលមានលក់នៅលើទីផ្សារប្រទេសមួយចំនួន

ដោយ ប៉េងលីន
LG ThinQ នឹងទៅជំនួយមុខងារឧបករណ៍អេឡិចត្រូនិចនៅក្នុងផ្ទះទាំងអស់ ដើម្បីលើកកម្ពស់ផ្ទះឆ្លាតវៃ (Smart Home)

LG ThinQ នឹងទៅជំនួយមុខងារឧបករណ៍អេឡិចត្រូនិចនៅក្នុងផ្ទះទាំងអស់ ដើម្បីលើកកម្ពស់ផ្ទះឆ្លាតវៃ (Smart Home)

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Changan លក់រថយន្តបានចំនួនជាង 7,000 គ្រឿងក្នុងមួយថ្ងៃ

ក្រុមហ៊ុនផលិតរថយន្ត Changan លក់រថយន្តបានចំនួនជាង 7,000 គ្រឿងក្នុងមួយថ្ងៃ

ដោយ ប៉េងលីន
vivo X200 Series នឹងមកដល់ផ្លូវការណ៍នៅថ្ងៃទី 14 ខែតុលា ឆ្នាំ 2024 នៅក្នុងប្រទេសចិន

vivo X200 Series នឹងមកដល់ផ្លូវការណ៍នៅថ្ងៃទី 14 ខែតុលា ឆ្នាំ 2024 នៅក្នុងប្រទេសចិន

ដោយ ប៉េងលីន