no-alternative title
no-alternative title
no-alternative title
no-alternative title

OPPO Find N3 Series ស្មាតហ្វូនលំដាប់កំពូលប្រចាំឆ្នាំ 2023 ដែលគ្រប់គ្នាទន្ទឹងរង់ចាំបានមកដល់ហើយ!

នៅរសៀលថ្ងៃទី 27 ខែតុលា ឆ្នាំ2023 ក្រុមហ៊ុនស្មាតហ្វូន OPPO ដ៏ល្បីល្បាញប្រចាំប្រទេសកម្ពុជា បានប្រកាសដាក់សម្ពោធជាផ្លូវការនូវស្មាតហ្វូនអេក្រង់បត់ដ៏ល្អឯក OPPO Find N3 Series ចំនួន 2 ម៉ូដែលគឺ OPPO Find N3 និង Find N3 Flip ដែលស្មាតហ្វូនអេក្រង់បត់ទាំងនេះ 2 ត្រូវបានគេតាំងនាមជា “អធិរាជអេក្រង់បត់”។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ចំពោះមហាព្រឹត្តិការណ៍នេះបានធ្វើឡើងនៅ Raffles Hotel Le Royal ក្រោមការចូលរួមដ៏ខ្ពង់ខ្ពស់របស់ ព្រះនាង ជេនណា | លោកបណ្ឌិត តាន់ មុនីវណ្ណ | លោក ជី សិលា | លោក អ៊ិន វិចិត្រ | កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ព្រមទាំង Influencers ល្បីៗ និងបងប្អូនមិត្តអ្នកសារព័ត៌មានក្នុងស្រុកជាច្រើនញុំាងឲ្យបរិយាកាសកាន់តែឱឡារិក។

ឥឡូវនេះជាដំណឹងល្អសម្រាប់អតិថិជនដើម្បីទទួលបាននូវបទពិសោធថ្មី ដែលមានបំណងចង់ Pre Order ស្មាតហ្វូនលំដាប់កំពូល OPPO Find N3 Series ទាំង 2 ម៉ូដែលចាប់ពីថ្ងៃទី28 ខែតុលា ដល់ថ្ងៃទី04 ខែវិច្ឆិកា 2023 នឹងមានការថែមជូនកាដូជាច្រើនដ៏អស្ចារ្យដូចជា ៖

•Pre-Order ស្មាតហ្វូន Find N3 តម្លៃ $1899 ថែមជូនកាដូដូចជា ៖

▪️ បណ្ណធានាអេក្រង់រយៈពេល 6ខែ 

▪️ កាសឥតខ្សែ Enco Air3

▪️ ស៊ីមស្មាតលេខពិសេស Bronze ភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 12ខែ

•Pre-Order ស្មាតហ្វូន Find N3 Flip តម្លៃ $999 ថែមជូនកាដូដូចជា ៖

▪️ បណ្ណធានាអេក្រង់រយៈពេល 6ខែ 

▪️ ស្រោមការពារទូរស័ព្ទ

▪️ ស៊ីមស្មាតលេខពិសេស Bronze ភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 12ខែ

ដើម្បីឲ្យកាន់តែមានភាពជឿជាក់ទៅលើសមត្ថភាពនៃស្មាតហ្វូនលំដាប់កំពូល OPPO Find N3 អ្នកជំនួញជោគជ័យទាំង 3 រូប ដែលបានប្រើប្រាស់ស្មាតហ្វូន Find N3 មុនគេបង្អស់ក្នុងប្រទេសកម្ពុជា បានបង្ហាញចំណាប់អារម្មណ៍យ៉ាងដូច្នេះថា៖ ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី គឺមានលក្ខណៈពិសេសច្រើនមែនទែន នៅក្នុងការរចនារូបរាង គឺមានលក្ខណៈទំនើបឆ្លើយតបតានបរិបទថ្មី ដែលមានភាពទាក់ទាញ និងមានអារម្មណ៌ល្អបំផុតនៅពេលដែលកាន់ជាប់នឹងដៃ។

នៅលើស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ ក្រៅតែពីការបំពាក់នូវបន្ទះឈីបជំនាន់ថ្មី មានរ៉េមធំ និងអង្គចងចាំធំ នៅលើម៉ាស៊ីននេះក៏មានការតម្លើងនូវមុខងារថ្មីៗជាច្រើន ដោយធ្វើអោយអ្នកប្រើប្រាស់មានអារម្មណ៌កាន់តែអស្ចារ្យ នៅពេលដែលបើកប្រើប្រាស់ទៅលើមុខងារនិមួយៗ។ ជាមួយគ្នានេះ ស្មាតហ្វូននេះ ក៏មានបំពាក់នូវអេក្រង់ជំនាន់ថ្មី ដែលមានភាពច្បាស់ និងល្បឿន Refresh Rate ខ្ពស់ទាំងក្នុង និងទក្រៅទៀតផង។ សម្រាប់គន្លឺះបត់ដែលប្រើនៅលើស្មាតហ្វូនថ្មីនេះ គឺមានលក្ខណៈពិសេសបំផុត ប្រៀបធៀបជាមួយនិងស្មាតហ្វូនបត់បានមួយចំនួនដែលមានលក់នៅលើទីផ្សារ។ អ្វីដែលពិសេស នៅលើស្មាតហ្វូននេះ ក៏មានភ្ជាប់នូវបច្ចេកវិទ្យាការពារទឹកផងដែរ។

បន្ថែមពីនេះ ថ្នាក់ដឹកនាំទាំងបី ក៏បានបញ្ជាក់ពីអារម្មណ៌ពេញចិត្តពេញថ្លើមជាមួយនិងស្មាតហ្វូនអេក្រង់បត់បានរបស់ក្រុមហ៊ុន OPPO នេះដែរ ដោយបានលើកឡើងថា ស្មាតហ្វូននេះ គឺបានជួយការងាររបស់គាត់បានច្រើន នៅពេលដែលលោកទាំងបីធ្វើដំណើរនៅខាងក្រៅ ដោយអាចនិយាយបានថា មានស្មាតហ្វូន Find N3 ដូចមានម៉ាស៊ីនកុំព្យូទ័រនៅជាប់ខ្លួនមួយអញ្ចឹងដែរ។ ស្មាតហ្វូននេះអាចប្រើប្រាស់បានគ្រប់ទម្រង់ ស្របតាមតម្រូវការរបស់យើងគ្រប់គ្នា។

សម្រាប់ ព្រះនាងតូច ជេនណា មានបន្ទូលថា «នាងខ្ញុំមានសេចក្ដីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានមកចូលរួមជាភ្ញៀវកិត្តិយស ក្នុងកម្មវិធីសម្ពោធជាផ្លូវការ OPPO Find N3 Series។ នាងខ្ញុំបានចាប់កាន់ OPPO Find N3 Flip ដំបូងគេបង្អស់គឺមានអារម្មណ៍ថា ការរចនាមានភាពស្រស់ស្អាត តូចច្រឡឹង ងាយស្រួលក្នុងការចាប់កាន់។ មិនតែប៉ុណ្ណោះ OPPO Find N3 Flip បំពាក់ជាមួយកាមេរ៉ាដែលច្បាស់ខ្លាំង ដោយមិនចាំបាច់ធ្វើការ edit។»

ចំណែកទូតសុច្ឆន្ទៈប្រចាំ OPPO កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានលើកឡើងថា OPPO Find N3 Flip គឺពិតជាមានលក្ខណពិសេសខ្លាំង ជាងជំនាន់មុន ដោយការរចនារបស់ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ មានរូបរាងឃ្ជូត មានសមត្ថភាពអាចថតរូបបានច្បាស់ និងមានមុខងារថតរូបស្អាតៗជាច្រើន ប្រៀបធៀបជាមួយម៉ូដែលមុន។ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបន្ថែមថា នៅលើអេក្រង់ខាងក្រៅរបស់ស្មាតហ្វូន OPPO Find N3 Flip នេះ កញ្ញាអាចធ្វើការងារ និងលេងកម្មវិធីបណ្តាញសង្គមបានច្រើន ហើយនិងបង្ហាញបានច្បាស់មិនដាច់រូបភាព និងវីដេអូ ដូចម៉ូដែលដទៃនោះទេ ជាពិសេស គឺមានភាពស្និតស្នាលខ្លាំងនៅពេលកាន់ជាប់នឹងដៃ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍