ទូរទស្សន៍ LG QNED 65 អ៊ីញស៊េរី ២០២៣បានបំពាក់ដោយបច្ចេកវិទ្យា LED ចុងក្រោយបំផុតរបស់ក្រុមហ៊ុន LG ដែលធ្វើអោយដំណើរការបញ្ចេញពន្លឺល្អឥតខ្ចោះ និងជំរុញអោយគុណភាពពណ៌រូបភាពដូចធម្មជាតិ។ ឥឡូវនេះលោកអ្នកអាចស្វែងរកជាវទូរទស្សន៍ LG ម៉ូដែល 65QNED80SRA នៅគ្រប់សាខាហាងLG BrandShop ទាំង២៤ ខេត្តក្រុង និងរាជធានី និងតាមហាងលក់គ្រឿងអេឡិចត្រូនិច ទូទាំងប្រទេសដែលជាដៃគូអាជីវកម្មនៃក្រុមហ៊ុន ជីហ្គៀ គ្រុប។
ម៉ូដែល LG 65QNED80SRA មានលក្ខណៈពិសេសជាច្រើនដែលរួមបញ្ចូលគ្នា ដើម្បីផ្តល់នូវរូបភាពច្បាស់ សំឡេងពិរោះរណ្តំ និងមានមុខងារឆ្លាតវៃជាច្រើនដែលបានផ្តល់ភាពងាយស្រួលសំរាប់អតិថិជន។ ម៉ូដែលថ្មីនេះក្រុមហ៊ុន LG Electronics បានសង្កត់ធ្ងន់លើដំណើរការរបស់ទូរទស្សន៍ម៉ូដែលនេះគាំទ្រដោយ AI មុខងារលេងហ្គេមកម្រិតខ្ពស់ និងជម្រើសមុខងារស្ទ្រីមរួមបញ្ចូលគ្នាធ្វើឱ្យវាក្លាយជាជម្រើសដ៏រឹងមាំសម្រាប់អ្នកទស្សនា និងអ្នកចូលចិត្តបច្ចេកវិទ្យា។
LG QNED 65 អ៊ីញស៊េរី ២០២៣បានភ្ជាប់មកជាមួយនឹង QNED Color Pro ដំណើរការដោយបច្ចេកវិទ្យា Quantum Dot និង NanoCell ដែលជាការរួមបញ្ចូលគ្នាដ៏គួរឱ្យចាប់អារម្មណ៍ ផ្តល់ឱ្យអ្នកទស្សនានូវវិសាលភាពពណ៌ដ៏សម្បូរបែប និងត្រឹមត្រូវជាងមុន។ ជាមួយគ្នានេះ HDR10 Pro ដែលជាមុខងារផ្គូផ្គងកម្រិតពន្លឺ និងកម្រិតពណ៌កាន់តែខ្ពស់ បូករួមនឹងពណ៌ពិតប្រាកដ ធ្វើឱ្យប្រសើរឡើងដោយស្វ័យប្រវត្តិពី Frame មួយឆ្លងទៅ Frame មួយទៀត ដោយធ្វើឱ្យឈុតឆាកមើលទៅមានលក្ខណៈរស់រវើក និងលម្អិតជាងមុន។
ដោយឡែកAI Processor 4K Gen6 ប្រព័ន្ធឆ្លាតវៃធានានូវពេលវេលាឆ្លើយតបកាន់តែលឿន និងដំណើរការប្រកបដោយប្រសិទ្ធភាព។ គួបផ្សំជាមួយនឹងសមត្ថភាព AI វាត្រូវបានកំណត់ដើម្បីផ្តល់នូវបទពិសោធន៍អ្នកប្រើប្រាស់ដែលសម្របតាមចំណូលចិត្តបុគ្គលទាំងការទស្សនាកម្មវិធីកំសាន្ត ការលេងហ្គេម និងប្រវត្តិនៃការទស្សនាមាតិកានានា។ មុខងាររបស់ LG Soundbar & WOW Orchestraបានធ្វើអោយរលកសំឡេងកាន់តែច្បាស់ល្អ និងជារលកសំឡេងបញ្ចេញដោយ3D។
ការកម្សាន្ត និងហ្គេម ជាមួយនឹងលក្ខណៈពិសេសដំណើរការដោយ AMD FreeSync Premium និង VRR បានផ្តល់នូវបទពិសោធន៍លេងហ្គេមដោយរលូនមិនមានការរំខាន។ ជាមួយនឹងគ្នានេះLG Electronics បានធ្វើសមាហរណកម្មរវាងកម្មវិធី GeForce ជាមួយ Cloud Gaming ដោយបាននាំមកនូវចំណងជើងហ្គេមថ្មីជាច្រើនទៅកាន់ទូរទស្សន៍ម៉ូដែលថ្មីនេះ។ ការរចនារាងស្តើងធ្វើឱ្យការតាំងបង្ហាញមានភាពលេចធ្លោ ជំរុញឱ្យរូបភាពកម្មវិធីបញ្ចេញដោយភាពទាក់ទាញគួរអោយចង់ទស្សនា។ ការរចនាបែបនេះមិនត្រឹមតែចំណាយទីតាំងដាក់តូចនោះទេ ប៉ុន្តែស័ក្តិសមសំរាប់តាំងលម្អក្នុងគេហៈដ្ឋានផងដែរ៕
លោកអ្នកអាចស្វែងរកព័ត៌មានបន្ថែមទាំងដុំ និងរាយអំពីទូរទស្សន៍LG QNED 65 អ៊ីញស៊េរី ២០២៣
តាមរយៈតំណភ្ជាប់នេះ៖ https://www.ggear.com.kh/tv-audio-video/tvs/oled-tvs/
ប្រភព៖ GGEAR Group
រក្សាសិទ្ធិ©ដោយ៖ GGEAR Group