no-alternative title
no-alternative title
no-alternative title
no-alternative title

ម៉ាស៊ីនបោក LG ទ្វារពីលើស៊េរីថ្មី សំរាប់គ្រួសារ និងអាជីវកម្ម

ម៉ាស៊ីនបោក LG ទ្វារពីលើដែលអ្នកប្រើប្រាស់ជឿជាក់គុណភាពលើភាពធន់ និងមានបច្ចេកវិទ្យាខ្ពស់ ឥឡូវនេះក្រុមហ៊ុន ជីហ្គៀ គ្រុបបាននាំយកស៊េរីថ្មីមកកាន់ទីផ្សារកម្ពុជាដោយមានច្រើនទំហំខ្នាតអាចប្រើបានទាំងតម្រូវការក្នុងផ្ទះ និងអាជីវកម្ម។  មិនតែប៉ុណ្ណោះម៉ូដែលថ្មីនេះបានផ្តោតលើប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវៃ(AI) កាត់បន្ថយការប្រើប៉ូតុងបញ្ជារច្រើនក្នុងប្រតិបត្តិការបោកគក់ដែលជំនួសដោយប្រព័ន្ធAI វិញដើម្បីផ្តល់ភាពងាយស្រួល និងជួយថែរក្សាសាច់ក្រណាត់សម្លៀកបំពាក់។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោកហេង សេងហ៊ាតអ្នកជំនាញផ្នែកផលិតផលនៃក្រុមហ៊ុន ជីហ្គៀ គ្រុប មានប្រសាសន៍ថាបច្ចុប្បន្ននេះបច្ចេកវិទ្យារបស់LG កាន់តែទំនើបស្របពេលដែលអ្នកប្រើប្រាស់គ្រឿងអេឡិចត្រូនិចនៅកម្ពុជាមានភាពជឿនលឿន ទាន់សម័យផងនោះ ដូច្នេះហើយបានជាក្រុមហ៊ុននាំយកម៉ាស៊ីនបោកLG ប្រភេទAI ជំនួសប្រភេទម៉ូទ័រ DDវិញ។ 

លោកបញ្ជាក់ថា« មួយរយៈចុងក្រោយនេះយើងនាំយកតែប្រភេទម៉ាស៊ីនបោកដែលមានបំពាក់បច្ចេកវិទ្យាAI ទេរឺឯ Inverter DD យើងឈប់នាំចូលហើយ ព្រោះគោលបំណងយើងគឺជួយកាត់បន្ថយការជ្រើសរើសមុខងារ និងពង្រឹងការថែរក្សាសាច់ក្រណាត់ និងជួយឱ្យដំណើរការបោកគក់កាន់តែល្អជាងមុន មានន័យថាយើងមិនចាំបាច់ទៅចុចប៉ូតុងបញ្ជារតាមប្រភេទសាច់ក្រណាត់ដែលយើងត្រូវបោកទៀតនោះទេ ប៉ុន្តែឥឡូវនេះAI បានមកជំនួសទាំងអស់ ព្រោះវាដឹងពីទម្ងន់ ស្គាល់សាច់ក្រណាត់ ហើយដឹងថាត្រូវប្រើមុខងារដែលត្រូវបោក ដូច្នេះវាអាចធ្វើប្រតិបត្តិការបោកអូតូតែម្តង មួយវិញស៊ីភ្លើងតិចទៀតផង»។ 

ចំណុចពិសេសរបស់ម៉ាស៊ីនបោក ទ្វារពីរលើស៊រីថ្មីនេះគឺវាអាចមានសមត្ថភាពបោកបានទាំងសាច់ក្រណាត់ធំៗក្រៅពីសម្លៀកបំពាក់ដូចជាមុង ភូយ កម្រាលពូក តុទូ ជាដើម។ ម្យ៉ាងវិញទៀតក្រុមហ៊ុនLG បានរចនាមកមានទំហំខាងក្រៅប៉ុនគ្នាទាំងអស់ប៉ុន្តែធុងខាងក្នុងធំទូរលាយបោកបានច្រើននិងមានប្រសិទ្ធភាពខ្ពស់។ 

ម៉ាស៊ីនបោកLG ដែលទើបនឹងមកដល់ទីផ្សារកម្ពុជានេះមាន៥ ម៉ូដែលអាចផ្ទុកចំណុះបោកគក់បានចាប់ពី 16Kg 17 Kg 18 Kg 21 Kg និង24Kg និងមានពណ៌ពីរជម្រើសគឺប្រផេះ និងពណ៌ខ្មៅ។ ដោយឡែកតម្លៃវិញគឺសមរម្យអតិថិជនអាចប្រើប្រាស់បានមិនលើសពីម៉ូដែលមុនៗនោះទេ។ អ្វីដែលពិសេសទៀតនោះផលិតផលរបស់LG គឺស៊ីភ្លើងតិច និងសម្លេងស្ងាត់ល្អ។ 

បច្ចុប្បន្នលោកអ្នកអាចរកជាវបាននៅតាមហាងLG BrandShop និងដៃគូអាជីវកម្មរបស់ជីហ្គៀ គ្រុបទូរទាំង ២៥ ខេត្តក្រុង៕ 

លំអិតអំពីម៉ាស៊ីនបោក៖ https://www.ggear.com.kh/appliances/washing-machines/all-washing-machines/ 

 រក្សាសិទ្ធិ©ដោយ៖ GGEAR Group

 

 

 

 

 

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
រថយន្ត SUV ស៊េរីថ្មី Denza N9 នឹងប្រកាសចេញលក់លើទីផ្សារសកលនៅថ្ងៃទី 21 ខែមីនាខាងមុខនេះ

រថយន្ត SUV ស៊េរីថ្មី Denza N9 នឹងប្រកាសចេញលក់លើទីផ្សារសកលនៅថ្ងៃទី 21 ខែមីនាខាងមុខនេះ

ដោយ ប៉េងលីន
ពិតជាមិនគួរអោយជឿ! ឡាន Geely Boyue SUV លក់បាន 1 គ្រឿង នៅក្នុងពេល 2.3 នាទីម្តង

ពិតជាមិនគួរអោយជឿ! ឡាន Geely Boyue SUV លក់បាន 1 គ្រឿង នៅក្នុងពេល 2.3 នាទីម្តង

ដោយ ប៉េងលីន
The Game Changer MPV – The New 2025 Hyundai CUSTIN បានបង្ហាញវត្តមាន និងដាក់លក់ជាផ្លូវការនៅក្នុងព្រះរាជាណាចក្រកម្ពុជាហើយ

The Game Changer MPV – The New 2025 Hyundai CUSTIN បានបង្ហាញវត្តមាន និងដាក់លក់ជាផ្លូវការនៅក្នុងព្រះរាជាណាចក្រកម្ពុជាហើយ

ដោយ ប៉េងលីន
ASUS Zenbook A14 ឡែបថប់ថ្មី ស្តើងស្រាល ប្រើប្រាស់ឈីប Snapdragon X Series ដំបូងគេ មានលក់នៅលើទីផ្សារកម្ពុជាហើយ

ASUS Zenbook A14 ឡែបថប់ថ្មី ស្តើងស្រាល ប្រើប្រាស់ឈីប Snapdragon X Series ដំបូងគេ មានលក់នៅលើទីផ្សារកម្ពុជាហើយ

ដោយ ប៉េងលីន
Denza D9 2025 ក្លាយរថយន្ត MPV ដែលលក់ដាច់ជាងគេបំផុតនៅលើទីផ្សារចិនកាលពីខែកុម្ភៈ!

Denza D9 2025 ក្លាយរថយន្ត MPV ដែលលក់ដាច់ជាងគេបំផុតនៅលើទីផ្សារចិនកាលពីខែកុម្ភៈ!

ដោយ ប៉េងលីន
Toyota bZ3X តម្លៃធូរថ្លៃដោយសារតែក្រុមហ៊ុនប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុករហូតដល់ទៅ 65%

Toyota bZ3X តម្លៃធូរថ្លៃដោយសារតែក្រុមហ៊ុនប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុករហូតដល់ទៅ 65%

ដោយ ប៉េងលីន