នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៥៖ ដូចប្រិយមិត្តបានជ្រាបរួចមកហើយថា ស្មាតហ្វូន Samsung Galaxy S25 Series ទើបតែបង្ហាញខ្លួនជាផ្លូវការថ្មីៗនេះជាមួយមុខងារពិសេសនឹកស្មានមិនដល់ ដែលជាហេតុធ្វើឱ្យ Content Creator និង Influencer ជាច្រើនរំជើបរំជួលជាខ្លាំងជាមួយនឹងបច្ចេកវិទ្យាដ៏ទំនើបបំផុតរបស់វា។
ក្នុងនោះ មានលោក Mengly Gaming អ្នកជំនាញខាងលេងហ្គេម និងជាអ្នកផលិតមាតិកាមួយរូប បានបង្ហាញចំណាប់អារម្មណ៍បែបនេះថា “ខ្ញុំហ៊ាននិយាយបានថា Galaxy S25 Series នេះ គឺដឹងតែត្រូវចិត្តអ្នកលេងហ្គេមហ្ម៎ង ព្រោះវាបំពាក់មកជាមួយកំពូលបន្ទះឈីប Snapdragon 8 Elite for Galaxy (3nm) ដែលមានកម្លាំងខ្លាំង ដំណើរការលឿនរហ័ស។ ធម្មតាអ្នកដែលចូលចិត្តលេងហ្គេម និងធ្វើការងារច្រើន គឺប្រាដកជាត្រូវការស្មាតហ្វូនដែលបំពាក់នូវបន្ទះឈីបខ្លាំងដែលធ្វើឱ្យការលេងមិនទាក់ និងធ្វើការដោយរលូន” ។
ចំណែកឯបងប្រុស ប្រាប់ចំៗ (Brab Chom Chom) អ្នកជំនាញខាងថតរូប និងវីដេអូ បានបន្ថែមទៀតថា “ខ្ញុំពេញចិត្តខ្លាំងលើមុខងារ AI ដែលបំពាក់នៅលើ Galaxy S25 Series ហ្នឹងតែម្ដង ជាពិសេសមុខងារ AI Auto Eraser ដែលជួយសម្រួលដល់អ្នកផលិតមាតិកាចូលចិត្តថតវីដេអូនៅខាងក្រៅដោយមានសំឡេងរំខានខ្លាំង មុខងារនេះនឹងជួយកាត់សំឡេងរំខានទាំងនោះចេញគ្មានសល់។ ជាមួយមុខងារ Best Face ផ្តិតយកទម្រង់មុខបានច្បាស់ស្អាតបំផុត។
រីឯលោក រៀន ថត Rean Thort (ហៅ ពូជ្រួញ) បានបង្ហាញចំណាប់អារម្មណ៍ថា “ចំណាប់អារម្មណ៍ខ្លាំងបំផុតរបស់ខ្ញុំ គឺមុខងារ AI Cross App Action ដែលជួយសម្រួលដល់ការប្រើប្រាស់ ខ្លាំងមែនទែន ដោយគ្រាន់តែប្រើសំឡេងដើម្បីបញ្ជាទៅកាន់ App ផ្សេងទៀតបានយ៉ាងងាយស្រួល និងរហ័ស។ អ្វីដែលខ្ញុំពិតជាចូលចិត្តខ្លាំងបំផុតទៀតនោះ គឺបំពាក់កាមេរ៉ា Ultra-Wide រហូតដល់ 50PM ដែលអាចថតវីដេអូបានរហូតដល់កម្រិត 8K និងជួយឱ្យយើងផលិតមាតិកាបានច្រើនទម្រង់តែម្ដង” ។
រីឯពីបងប្រុស ដុំហ្វីល ក៏បង្ហាញចំណាប់អារម្មណ៍ពីកាមេរ៉ានៅលើ Galaxy S25 Series ដែរថា “ខ្ញុំចាប់អារម្មណ៍ខ្លាំងជាងគេគឺកាមេរ៉ា Ultra-Wide ដែល Galaxy S25 Series បាន Upgrade ឡើង ដល់ 50PM ផ្ដល់នូវគុណភាពវីដេអូដូចថតដោយកាមេរ៉ាធំៗអ៊ីចឹង។ ពិសេសមានមុខងារ AI Auto Eraser ដែលជួយកាត់សំឡេងរំខានក្នុងវីដេអូបានយ៉ាងល្អ” ។
សម្រាប់ លោក រ៉េននី ដារ៉ា វិញបានបង្ហាញចំណាប់អារម្មណ៍ដែរថា “Galaxy S25 Series គឺស្មាតហ្វូនដែលមានពហុមុខងារ AI ពិសេសៗជាច្រើនដែលអ្នកផលិតមាតិកា និងអ្នកចូលចិត្តថត Vlog កំពុងតែត្រូវការដូចជាមុខងារ Auto Trim ជួយកាត់ចំណុចមិនចាំបាច់ក្នុងវីដែអូចេញដោយ Auto និងជាពិសេស គឺមុខងារ AI Auto Eraser ដែលជួយកាត់សំឡេងរំខានអស់គ្មានសល់” ។
រីឯបងប្រុស Jonh Sey អ្នកជំនាញខាង Review ស្មាតហ្វូន ក៏បានបង្ហាញនូវចំណាប់អារម្មណ៍ថា “កំពូលស្មាតហ្វូន Samsung Galaxy S25 Series គឺមកជាមួយនឹងការរចនារូបរាងស្អាត ស្រាល និងស្ដើងជាងមុនរហូតដល់ 15% ដែលបង្ហាញរូបរាងទាក់ទាញខ្លាំងមែនទែន” ។
លោកបានបន្ថែមទៀតថា “សម្រាប់ការរចនាផ្នែកកាមេរ៉ាវិញ គឺកាន់តែអែមតែម្ដង ហើយបើ និយាយពីសមត្ថភាពវិញ មកលើកនេះ គឺធ្វើការបានល្អជាងមុនខ្លាំង ដូចជាការគណនាប្លង់បានច្បាស់ជាងមុន ការផលិតទឹកពណ៌បានត្រឹមត្រូវ សមត្ថភាពថតពេលយប់បានភ្លឺច្បាស់ជាងមុន ជាពិសេសការថតជាវីដេអូនៅពេលរាត្រី” ។
ថាហើយថា កំពូលតួឯក Samsung Galaxy S25 Series ជំនាន់ចុងក្រោយនេះមានសមត្ថភាពខ្លាំង អស្ចារ្យម្ល៉ឹងៗ បើមិនផ្ទុះការសរសើរទើបចម្លែក! មិនអ៊ីចឹងហ្អីហ្វេនៗ? ប្រសិនបើចង់ជ្រាបកាន់តែច្បាស់ថា តើសមត្ថភាពខ្លាំងប៉ុនណា កុំភ្លេចទៅតេស្ដសាកមើលទាំងអ្នកគ្នា!
សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬ តេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើបសាមសុង ដែលមានទីតាំងនៅក្នុងផ្សារទំនើប ជីប ម៉ុង មេហ្គាម៉ល 271 ជាន់ផ្ទាល់ដី ឬ ក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬ ក៏អាចធ្វើការទំនាក់ទំនងទៅកាន់ ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរសព្ទលេខ៖ 1800-20 32 32!