no-alternative title
no-alternative title
no-alternative title
no-alternative title

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ទទួលបានសិទ្ធិផ្ដាច់មុខក្នុងការនាំចូល និងចែកចាយរថយន្ដ RAM នៅកម្ពុជា

ក្រុមហ៊ុន អ អិម អេ ខេមបូឌា បានធ្វើការប្រកាសជាសាធារណៈអំពីការទទួលបានសិទ្ធផ្តាច់មុខក្នុងការនាំចូល និងចែកចាយរថយន្ត RAM ពីក្រុមហ៊ុន Stellantis នៅកម្ពុជា ចាប់ពីថ្ងៃទី ០៥ មេសា ២០២៥ នេះតទៅ។ សូមជំរាបថា កាលពីថ្មីៗនេះ ក្រុមហ៊ុន RMA Cambodia បានសម្ភោធជាផ្លូវការនៃរថយន្ត Peugeot ដែលទទួលសិទ្ធលក់ និងចែកចាយ ព្រមទាំងសេវាកម្មជូសជុលរថយន្តប្រចាំប្រទេសកម្ពុជា, 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ថ្ងៃនេះ ផងដែរ RMA Cambodia ក៏បាននាំចូលរថយន្តដែលមានឈ្មោះល្បីល្បាញជុំវិញសកលលោកដែលស្ថិតនៅក្រោមបុត្រសម្ព័ន្ធរបស់ Stellantis គឺរថយន្ត RAM Trucks  មកកាន់ទីផ្សារប្រទេសកម្ពុជា។

 

ដោយមានការសម្ភោធជាផ្លូវការនូវរថយន្ត RAM 1500 REBEL ស៊េរីឆ្នាំ ២០២៥ ជារថយន្តដែលតំណាងឲ្យ អំណាច ភាពអង់អាច និងជ័យជំនះ ជាមួយបច្ចេកវិទ្យារដ៏ទំនើប សមស្របគ្រប់ស្ថានភាព និងកាលៈទេសៈផ្លូវនៅប្រទេសកម្ពុជា។ 

លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ ខេមបូឌា បានបង្ហាញអំពី អារម្មណ៍ដ៏រំភើបនៃការទទួលនូវសមាជិកថ្មីមួយទៀតនៅក្នុងឆ្នាំ ២០២៥ នេះ ហើយក៏ជាម៉ាកមួយដែលលោកស្រឡាញ់ពេញចិត្តនូវកេរ្ត៍ឈ្មោះដ៏ល្បីសុះសាយជុំវិញសកលលោកមួយគឺម៉ាករថយន្ត RAM ដែលទើបតែដាក់សម្ភោធជាផ្លូវការមួយនេះ។ 

ក្នុងឱកាសនេះផងដែរ លោក នូ ណារុណ “Head Brand of RAM Cambodia” បានធ្វើបទបង្ហាញពីលក្ខណៈពិសេសៗដ៏ឆ្នើម សមត្ថភាពដ៏អស្ចារ្យរបស់ RAM Trucks។ លោកបានលើកឡើងពីបច្ចេកវិទ្យាដែលទំនើបលើសគេរបស់រថយន្ត RAM ព្រមទាំងសមត្ថភាព និងការរចនាដ៏រឹងមាំ និងភាពប្រណិតរបស់ RAM ដែលបង្ហាញពីជម្រើសល្អបំផុតសម្រាប់អតិថិជនដែលស្វែងរករថយន្តដែលតំណាងទាំងអំណាច ភាពអង់អាច និងជ័យជំនះ ។

អតិថិជនទាំងអស់អាចធ្វើការស្វែងរក Showroom RAM Cambodia ដែលមានទីតាំងស្ថិតនៅផ្សារ Olympia និងនៅលើផ្លូវ ៦០ម៉ែត្រព្រមទាំងទទួលនូវសេវាកម្មជួសជុល ដែលមានទីតាំងនៅលើផ្លូវ៦០ម៉ែត្រ មហាវិថីសម្ដេចហ៊ុន សែន កែងផ្លូវឧញ៉ាហ៊ុន នាង។ ហើយអតិថិជនអាចធ្វើការបើកបរសាកល្បងរថយន្ត RAM RABEL 1500 មុនគេដោយកក់ពេលវេលារបស់អ្នកជាមួយផ្នែកលក់របស់យើងតាមរយៈ ៖ 089 888 116 ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម