no-alternative title
no-alternative title
no-alternative title
no-alternative title

សាមសុង ពង្រីកវិសាលភាពកាន់តែទូលំទូលាយជាមួយការបើកដំណើរការហាងទំនើបសាមសុងថ្មី ក្នុងផ្សារទំនើប ជីប ម៉ុង មេហ្គាម៉ល 271!

កាលពីថ្ងៃទី 7 ខែកញ្ញា ឆ្នាំ 2024 កន្លងទៅនេះ ក្រុមហ៊ុន សាមសុង ពង្រីកវិសាលភាពកាន់តែទូលំទូលាយជាមួយការបើកដំណើរការ ហាងទំនើបសាមសុងថ្មី ក្នុងផ្សារទំនើប ជីប ម៉ុង មេហ្គាម៉ល 271​។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា នៅពេលនេះ កំពូលមុខងារបច្ចេកវិទ្យា AI សាមសុង កំពុងអន្ទង់ចិត្ត ដាក់ស្នេហ៍អ្នកគាំទ្រឱ្យស្លុងងប់ងល់ដកចិត្តមិនរួច ហើយថែមទាំងបានពង្រីកវិសាលភាពរបស់ខ្លួនកាន់តែទូលំទូលាយ ក្រោយពីសន្ទុះនៃការគាំទ្រមានការកើនឡើង ទូទាំងពិភពលលោក ជាពិសេស នៅក្នុងទីផ្សារប្រទេសកម្ពុជា យើងតែម្ដង។ 

ហើយដើម្បីបំពេញតម្រូវការ និងតាមឱ្យទាន់សន្ទុះនៃការគាំទ្រដែលកំពុងហក់ឡើងស្រឺតៗគួរឱ្យភ្ញាក់ផ្អើល ក្រុមហ៊ុន សាមសុង បានពង្រីកវិសាលភាពរបស់ខ្លួនតាមរយៈការបើកដំណើរការហាងទំនើបសាមសុងថ្មី ( Samsung Premium Store) ដែលត្រូវបានដាក់សម្ពាធជាផ្លូវការកាលពីថ្ងៃទី 7 កញ្ញា ឆ្នាំ2024 ដែលមានទីតាំងស្ថិតនៅក្នុងផ្សារទំនើប ជីប ម៉ុង មេហ្គាម៉ល 271 ជាន់ផ្ទាល់ដី ដោយមានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសពីសំណាក់ លោកជំទាវ គីម ចាន់ថា អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង ត្រេឌីង លោកជំទាវ លី សុខឆេង អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល និង លោក Mike Lee អគ្គនាយកគ្រប់គ្រង សាខាក្រុមហ៊ុនថៃសាមសុង អេឡិកត្រូនិក ប្រចាំប្រទេសកម្ពុជា។

មិនតែប៉ុណ្ណោះក៏មានវត្តមាន Influencer ក៏ដូចជាភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករបានចូលរួមទស្សនា ក៏ដូចជាធ្វើការតេស្តផ្ទាល់នូវទូរស័ព្ទជាមួយបច្ចេកវិទ្យា AI ជំនាន់ថ្មីចុងក្រោយបង្អស់ ដែលបំពាក់លើផលិតផលអេឡិកត្រូនិករបស់ សាមសុងផងដែរ។

សម្រាប់ទីតាំង Showroom ថ្មីនេះ មានការដាក់តាំងនូវផលិតផលជាច្រើនដូចជា: ទូរស័ព្ទដៃគ្រប់ស៊េរី កាសប្លូធូស នាឡិការ នឹងផលិតផលថ្មីៗគ្រប់ម៉ូឌែលរបស់សាមសុង។  គោលបំណងនៃការបើកសម្ពោធ Showroom នេះគឺដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន ក្នុងការមកតេស្តសាកល្បងដោយផ្ទាល់ ដើម្បីទទួលបានបទពិសោធន៏ថ្មី នៃបច្ចេកវិទ្យា AI ដ៏ទំនើប ដែលមាននៅលើផលិតផលសាមសុង ផងដែរ។

បើយោងតាម លោក Mike Lee អគ្គនាយកគ្រប់គ្រង សាខាក្រុមហ៊ុនថៃសាមសុង អេឡិកត្រូនិក ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍បន្ថែមដែរថា “ទន្ទឹមនឹងការពង្រីក វិសាលភាពនេះ ក្រុមហ៊ុនសាមសុង ក៏កំពុងតែពង្រឹងការដុសខាត់លើគ្រប់ផលិតផលទាំង អស់ ដើម្បីធ្វើយ៉ាងណាឱ្យអ្នកប្រើប្រាស់កាន់តែមានភាពងាយស្រួលក្នុងជីវិតប្រចាំថ្ងៃ និង ប្រកបដោយភាពច្នៃប្រឌិតខ្ពស់។ ហើយក្រុមហ៊ុន សាមសុង ក៏មិនភ្លេចនោះដែរ ដល់ដៃគូសហការ តំណាងចែកចាយតូចធំ នៅទូទាំងប្រទេសកម្ពុជា ដែលតែងតែរក្សា ភាពស្មោះត្រង់ឥតងាករេ ជាពិសេស ការគាំទ្រពីអតិថិជនជាទីស្រលាញ់ទាំងអស់តែម្ដង” ។

ក្រុមហ៊ុនសាមសុង សង្ឃឹមយ៉ាងមុតមាំថា នាពេលអនាគតដ៏ខ្លីខាងមុខនេះ បច្ចេកវិទ្យា AI នឹងក្លាយជាពហុមុខងារដើម្បីដំណើរការលើផលិតផលអេឡិកត្រូនិកទាំងអស់។

ហើយ បច្ចេកវិទ្យា AI នេះ នឹងក្លាយជាបរិបទថ្មីដ៏ទាន់សម័យ និងផ្ដល់ភាពងាយស្រួលក្នុង ការប្រើប្រាស់លើសពីការរំពឹងទុក ស្របតាមនិន្នាការរបស់ពិភពលោកដែលបច្ចេកវិទ្យា AI កំពុងក្លាយជាតារារះចែងចាំងដែលជួយសម្រួលដល់ការរស់នៅរបស់យើង មិនថាការកម្សាន្ត និងនៅក្នុងវិស័យការងារនោះឡើយ។

ក្រុមហ៊ុន សាមសុង ធ្វើឱ្យការរស់នៅរបស់លោកអ្នកកាន់តែប្រសើរឡើង និងរីករាយ ជាមួយផលិតផលរបស់ សាមសុង ដែលបំពាក់ មកជាមួយនូវកំពូលបច្ចេកវិទ្យា AI ជំនាន់ថ្មី។

សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬ តេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើបសាមសុង ដែលមានទីតាំងនៅក្នុងផ្សារទំនើប ជីប ម៉ុង មេហ្គាម៉ល 271 ជាន់ផ្ទាល់ដី ឬ ក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬ ក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរសព្ទលេខ៖ 1800-20 32 32!

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
មិនទាន់ចេញផ្លូវការណ៍ផង ឡានហោះ Xpeng AeroHT មានការបញ្ជាទិញមុនចំនួនជាង 3 ពាន់គ្រឿង

មិនទាន់ចេញផ្លូវការណ៍ផង ឡានហោះ Xpeng AeroHT មានការបញ្ជាទិញមុនចំនួនជាង 3 ពាន់គ្រឿង

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Changan លក់រថយន្តបានចំនួនជាង 7,000 គ្រឿងក្នុងមួយថ្ងៃ

ក្រុមហ៊ុនផលិតរថយន្ត Changan លក់រថយន្តបានចំនួនជាង 7,000 គ្រឿងក្នុងមួយថ្ងៃ

ដោយ ប៉េងលីន
LG ThinQ នឹងទៅជំនួយមុខងារឧបករណ៍អេឡិចត្រូនិចនៅក្នុងផ្ទះទាំងអស់ ដើម្បីលើកកម្ពស់ផ្ទះឆ្លាតវៃ (Smart Home)

LG ThinQ នឹងទៅជំនួយមុខងារឧបករណ៍អេឡិចត្រូនិចនៅក្នុងផ្ទះទាំងអស់ ដើម្បីលើកកម្ពស់ផ្ទះឆ្លាតវៃ (Smart Home)

ដោយ ប៉េងលីន
ហ្គេមីងឡែបថប ROG Zephyrus G16 (2024) GA605WI បង្ហាញវត្តមានជាមួយរូបរាងថ្មីទាក់ទាញបំផុត!

ហ្គេមីងឡែបថប ROG Zephyrus G16 (2024) GA605WI បង្ហាញវត្តមានជាមួយរូបរាងថ្មីទាក់ទាញបំផុត!

ដោយ ប៉េងលីន
ខាងក្រោមនេះគឺជាតម្លៃ iPhone 16 និង iPhone 16 Pro ដែលមានលក់នៅលើទីផ្សារប្រទេសមួយចំនួន

ខាងក្រោមនេះគឺជាតម្លៃ iPhone 16 និង iPhone 16 Pro ដែលមានលក់នៅលើទីផ្សារប្រទេសមួយចំនួន

ដោយ ប៉េងលីន
ហុងដា ឌ្រីមស៊េរីថ្មី  បង្ហាញវត្តមានស្របពេលបុណ្យភ្ជុំបិណ្ឌធ្វើមហាជនមានការភ្ជាក់ផ្អើល និងផ្ទុះការចាប់អារម្មណ៌ជាខ្លាំង

ហុងដា ឌ្រីមស៊េរីថ្មី បង្ហាញវត្តមានស្របពេលបុណ្យភ្ជុំបិណ្ឌធ្វើមហាជនមានការភ្ជាក់ផ្អើល និងផ្ទុះការចាប់អារម្មណ៌ជាខ្លាំង

ដោយ ប៉េងលីន