no-alternative title
no-alternative title
no-alternative title
no-alternative title

ASUS ProArt P16 2024 ឡែបថប AI ជំនាន់ថ្មី បង្កើតនូវភាពច្នៃប្រឌិតជាច្រើនគ្មានដែនកំណត់!

ASUS ProArt P16 2024 គឺជាកុំព្យូទ័រយួរដៃជំនាន់ថ្មី ដែលមានការឌីស្សាញជាមួយរូបរាងថ្មី មានកម្រាស់ស្តើងត្រឹម 14.9 mm ហើយនិងទម្ងន់ 1.85 kg ប៉ុន្តែមានសមត្ថភាពអាចបង្កើតនូវភាពអស្ចារ្យជាច្រើនសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។ ឡែបថប់ថ្មីនេះ ក៏ត្រូវបានតេស្តទៅលើស្តង់ដារ MIL-STD 810H របស់យោធាអាមេរិក បញ្ជាក់ពីភាពរឹងមាំទៅលើភាពធន់ក្នុងការប្រើប្រាស់បានគ្រប់កាលៈទេសៈផងដែរ។ សម្រាប់ការឌីស្សាញរូបរាងនៅលើកុំព្យូទ័រ ProArt P16 នេះ ត្រូវបានក្រុមហ៊ុន ASUS ច្នៃប្រឌិតឡើងជាពិសេសម្រាប់អ្នកជំនាញខាងឌីស្សាញ ក៏ដូចជាអ្នកផលិតមាតិកា។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តួខ្លួនរបស់ឡែបថប់ ASUS ProArt P16 ថ្មីនេះ គឺមានការផលិតចេញពីលោហៈធាតុ Aluminum CNC កម្រិត Premium ដែលក្រុមហ៊ុនបានសម្រិតសម្រាំងឡើងសម្រាប់ម៉ូដែល ProArt series តែមួយប៉ុណ្ណោះ។ ឡែបថប់ថ្មីនេះ គឺមានកម្រ៉ាស់ស្តើងប៉ុន្តែមើលទៅពិតមានភាពប្រណិតខ្លាំងមែនទែនប្រៀបធៀបជាមួយនិងផលិតផលរបស់ក្រុមហ៊ុននានាដែលជាដៃគូរបស់ ASUS។ បន្ថែមពីនេះ តួរខ្លួនរបស់ ProArt P16 ក៏មានការធ្វើតេស្តភាពធន់ពីស្ថាប័ន US military-grade durability standards បញ្ជាក់ពីភាពរឹងមាំខ្លាំងផងដែរ។

សម្រាប់ការបង្ហាញវត្ត មានរបស់ ASUS ProArt P16 ថ្មីនេះ គឺមានជម្រើសពណ៌ខ្មៅ ឬហៅថា Nano Black ហើយនៅលើ Lids ខាងក្រោយនៃឡែបថប់នេះ គឺមានការឌីស្សាញឡូហ្គោ ProArt logo ថ្មីទាក់ទាញបំផុត។ ProArt P16 ត្រូវបានក្រុមហ៊ុន ASUS ធ្វើការបំពាក់គន្លឺភ្ជាប់អេក្រង់ថ្មីហៅថា Stealth hinge ដែលមានការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មី មានភាពធន់រឹងមាំ ដណើរការទៅលើការកាច់បត់ចុះឡើងបានរលូន និងមានការពង្រឹងទៅលើប្រព័ន្ធត្រជាក់បានច្រើនជាងមុន ហើយនិងផ្តល់នូវបទពិសោធន៌ថ្មីកាន់តែប្រសើរសម្រាប់ការប្រើប្រាស់គ្រប់ស្ថានការណ៌។

ProArt P16 ត្រូវបានក្រុមហ៊ុន ASUS បំពាក់នូវអេក្រង់ដែលមានទំហំ 16-អ៊ីង ជាប្រភេទអេក្រង់ Touchscreen បាន និងមានសមត្ថភាពខ្ពស់នៅក្នុងការបង្ហាញរូបភាព និងវីដេអូ បានច្បាស់កម្រិតដល់ទៅ 4K។ អេក្រង់ថ្មីនេះ គឺជាកញ្ចក់ជំនាន់ថ្មី OLED ដែលមានការអភិវឌ្ឍឌីស្សាញឡើងជាពិសេសម្រាប់ផលិតផលប្រណិតៗរបស់ក្រុមហ៊ុន ASUS តែម្តង។ ក្រុមហ៊ុននេះ បានហៅអេក្រង់នេះថា គឺជាអេក្រង់ Lumina OLED Display។ ចំណុចចាប់អារម្មណ៏ទៅលើអេក្រង់នេះ គឺមានការបញ្ជាក់វិញ្ញាបនបត្រទទួលស្គាល់ពី VESA DisplayHDR True Black certified ហើយនិងមានការគាំទ្រនូវ Color gamut រួមជាមួយនិងមុខងារ OLED Power Saving, ASUS Tru2Life ព្រមទាំងស្ថាប័ន, TÜV Rheinland-certified, SGS Eye Care Display ទៅលើបច្ចេកវិទ្យាការពារភ្នែក low blue light ថែមទៀតផង។

ក្រៅពីបច្ចេកវិទ្យាថ្មីៗទាំងនេះ នៅលើអេក្រង់របស់ ProArt P16 ក៏នូវមានសមត្ថភាពអាចបញ្ចេញពន្លឺបានដល់ 1,000,000:1 contrast ratio និងមានកម្រិតឆ្លើយតបការប៉ះទៅលើអេក្រង់ 0.2 ms រួមនិងបច្ចេកវិវទ្យា VESA DisplayHDR™ True Black 500 ដែលអាចគាំទ្រទៅលើពន្លឺ peak brightness កម្រិត 500nit និង 0.0005 nits of deep black brightness ផងដែរ។ មួយវិញទៀតនៅលើអេក្រង់នេះ កីមានការបំពាក់នូវបច្ចេកវិទ្យាអេក្រង់ PANTONE® Validated រួមនិងមុខងារបង្ហាញ ultrawide color gamut ដែលមានកម្រិត 100% DCI-P3 មានសមត្ថភាពមអាចបង្ហាញចេញនូវកម្រិតស្តង់ដារទៅលើ motion-picture industry ផងដែរ។ បន្ថែមពីនេះ នៅផ្នែកស៊ុមខាងលើនៃអេក្រង់របស់ឡែថប់នេះ ក៏មានការបំពាក់នូវកាមេរ៉ាវិបខេមកម្រិត FHD ASUS AiSense camera គាំទ្រដោយមុខងារ IR function ដែលទ្រទ្រង់ដោយប្រព័ន្ធ Windows Hello ថែមទៀតផង។

ឥលូវនេះ យើងត្រឡប់មកមើលកម្លាំងម៉ាស៊ីនរបស់ឡែបថប ASUS ProArt P16 ម៉ូដែលថ្មីនេះវិញម្តង។ ឡែបថបថ្មីនេះ គឺមានការបំពាក់ជាមួយនូវបន្ទះឈីបជំនាន់ថ្មីរបស់ក្រុមហ៊ុន AMD ម៉ូដែល Ryzen™ AI 9 HX 370 ដែលមានការតម្លើងនូវ NPU មានសមត្ថភាពអាចធ្វើការគណនាទៅលើការងារជំនួយដល់បច្ចេកវិទ្យា AI បានល្បឿនលឿនរហូតដល់ 50 TOPS ។ ជាមួយនឹងការបង្កើនសមត្ថភាពកាន់តែខ្លាំងទៅលើផ្នែកឌីស្សាញដែលកម្រិតខ្ពស់នេះ ASUS ProArt P16 ត្រូវបានក្រុមហ៊ុនសម្រេចបំពាក់ននូវរ៉េមជំនាន់ថ្មី LPDDR5X ដែលមានទំហំធំដល់ទៅ 32GB ហើយនិងមានអង្គចងចាំទំហំ 2 TB M.2 NVMe™ PCIe® 4.0 SSD ដែលធានាបានទៅលើដំណើរការការងារបានច្រើនប្រកបដោយប្រសិទ្ធិភាពខ្ពស់ ដោយមិនអោយអ្នកប្រើប្រាស់មានការព្រួយបារម្ភជាមួយនិងការទុកដាក់ឯកសារការងារដែលមានទំហំធំៗនោះទេ។

បន្ថែមពីនេះ នៅលើម៉ាស៊ីនកុំព្យូទ័រយួរដៃដែលមានកម្រ៉ាស់ស្តើងមួយនេះ ក៏មានការបំពាក់មកជាមួយនូវក្រាហ្វិកកាតជំនាន់ថ្មី NVIDIA® Studio ម៉ូដែល GeForce RTX™ 40 Series Laptop GPU ដែលជាក្រាហ្វិកកាតខ្លាំងក្លា មានការគាំទ្រដោយល្បឿន 321 TOPS Advanced AI ថែមទៀតផង។ ជាមួយនិងកម្លាំងម៉ាស៊ីនខ្លាំងហើយនិងបច្ចេកវិទ្យា AI ថ្មីៗ ដែលមាននៅលើឡែបថប់នេះ ធានាថា រាល់កិច្ចការងារឌីស្សាញធំៗ លែងជាបញ្ហាសម្រាប់លោកអ្នកទៀតហើយ

 

ជាពិសេសថែមទៀតនោះ នៅលើបន្ទះឈីបថ្មីនេះ ថែមទាំងមានសមត្ថភាពអាចធ្វើការងារធំៗបានជាច្រើនទៀតផងដែរ ក្នុងនោះ មានដូចជា 3D Modeling, Rendering និង Real-Time Visualization ជាដើម។ ជាមួយនិងវត្តមានរបស់ ProArt P16 ឆ្នាំនេះ ក្រុមហ៊ុន ASUS ក៏បានធ្វើពង្រឹងបន្ថែមទៅឡើបច្ចេកវិទ្យា Ambient Cooling ដែលមាននៅលើឡែបថបនេះ ដើម្បីធានាទៅលើល្បឿនលឿននៅក្នុងការប្រើប្រាស់ Manual Mode បានកាន់តែរលូនខ្លាំងជាងមុន។ ឡែបថប់ថ្មីនេះ គឺមានការតម្លើងមកនូវកង្ហាចំនួន 3 ដែលមានការច្នៃប្រឌិតឡើងជាពិសេស សម្រាប់ជំនួយដល់ការបំភាយកំដៅចេញពីម៉ាស៊ីនបានល្អជាងមុន ហើយនិងគាំទ្រដោយ Tri-Fan Technology ដែលធានាទៅលើការបំភាយកំដៅបានយ៉ាងល្អផងដែរ។ 

ជាមួយនឹងមុខងារនៃការច្នៃប្រឌិតប្រកបដោយបច្ចេកវិទ្យា AI នេះ នៅលើឡែបថប់នេះ គឺមានកម្មវិធីកម្មវិធីជាច្រើនដូចជា StoryCube និង MuseTree Apps ដែលជាកម្មវិធីផ្តាច់មុខសម្រាប់ជាមួយនឹង ASUS DialPad, Copilot key ផងដែរ។ កុំព្យូទ័រ ProArt P16 នេះ អាចកែប្រែទៅលើ Setting បានដោយអាចធ្វើអោយកុំព្យូទ័រនេះក្លាយជាស្ទូឌីយោពេញលេញ ដោយភាពច្នៃប្រឌិតខ្ពស់បំផុត។ ឡែបថបថ្មីនេះ ត្រូវបានក្រុមហ៊ុនធ្វើការបំពាក់មកជាមួយនូវថាមពលថ្មដែលមានទំហំ 90Wh ហើយនិងមានភ្ជាប់មកនូវឆ្នាំងសាកដែលមានកម្លាំងសាកដល់ទៅ 200 វ៉ាត់ថែមទៀតផង។ សម្រាប់ការបញ្ចូលថាមពលថ្មនៅលើឡែបថប់នេះ គឺមានល្បឿនលឿនជាងជំនាន់មុន។ 

 

នៅលើឡែបថប់នេះ គឺមានការមារដាក់ដំណើរការមកនូវ StoryCube ដែលជាកម្មវិធីឆ្លាតវៃផ្តល់នូវភាពងាយស្រួលប្រើប្រាស់ ហើយនិងមានភាពខ្លាំងក្លាបំផុត នៅក្នុងការគ្រប់គ្រងទៅលើការងារឌីជីថលជាច្រើនរបស់អ្នក។ ជាមួយនិងកម្មវិធីថ្មីនេះ អ្នកឌីស្សាញ និងផលិតមាតិកា អាចប្រើប្រាស់នូវ AI ដើម្បីធ្វើការតម្រៀបឯកសារ និងធ្វើការកែប្រែទៅលើការងារ ហើយនិងគ្រប់គ្រងទៅលើការងារជាច្រើនរបស់ខ្លួន បានដោយមិនចាំបាច់បារម្ភឡើយ។ជាពិសេសអ្នកប្រើប្រាស់អាចធ្វើការ Export ទៅលើ raw files ជាមួយនិងកម្មវិធីនេះ បានថែមទៀតផង។

 

ក្រៅពីកម្មវិធីនេះ នៅលើឡែបថប ProArt P16 នេះ ក៏នូវមានកម្មវិធី MuseTree ដែលជាបច្ចេកវិទ្យាថ្មីមួយគាំទ្រដោយ AI ដែលអាចអោយអ្នកប្រើប្រាស់អាចធ្វើការសសេររៀបរាប់ពីអ្វីមួយដើម្បីអោយកម្មវិធីនេះ ធ្វើការ Generate នូវរូបភាព ដែលបញ្ជាក់ពីអ្វីដែលអ្នងចង់បាន។ ឧទារហណ៌ ដូចរូបភាពខាងក្រោម៖

 

សម្រាប់ ProArt Creator Hub serves វិញ គឺអាចធ្វើការគ្រប់គ្រងទៅលើស្ថានភាពនៃឧបករណ៍ និងកែប្រែទៅលើ setting បានយ៉ាងល្អ។ អ្នកប្រើប្រាស់ ក៏អាចប្រើប្រាស់នូវ Color Control សម្រាប់គ្រប់គ្រងទៅលើពណ៌ និងការងារកាន់តែមានប្រសិទ្ធិភាពជាមួយនឹង WorkSmart និង Performance Optimization ថែមទៀតផង។

 

សម្រាប់ ASUS DialPad គឺជា Controllers មួយដែលអាចធ្វើការគ្រប់គ្រងទៅលើ Parameters ជាច្រើននៅក្នុងកម្មវិធី apps ជាច្រើន។ អ្នកប្រើប្រាស់ជាច្រើនក៏អាចធ្វើការផ្លាស់ប្តូរបានទៅលើទំហំនៃ Brush ឬសកម្មភាពជាច្រើនទៀតដើម្បីការងារកាន់តែរលូន។ សម្រាប់ keyboard របស់វាក៏មានមុខងារ Copilot key រួមជាមួយនឹង One-Click Access ទៅកាន់ Windows AI ថែមទៀតផង។

 

នៅលើកុំព្យូទ័រនេះ មានការបំពាក់នូវរន្ធ I/O ports ជាច្រើនដូចជា USB4®  ដែលមានល្បឿន 40Gbps, រន្ធ USB 3.2 Gen 2 Type-A, រន្ធ USB 3.2 Gen 2 Type-C, រន្ធ HDMI® 2.1 FRL និងរន្ធ SD Express 7.0 card reader សម្រាប់ផ្ទេរទិន្នន័យបានលឿនផងដែរ។ សម្រាប់ការតភ្ជាប់តាមបច្ចេកវិទ្យាឥតខ្សែរវិញ នៅលើឡេបនេះ គឺមានការបំពាកនូវ Ultrafast WiFi 7 ដែលធានាទៅលើការតភ្ជាប់ទំនាក់ទំនងបានលឿនបំផុត។ 

 

ជាមួយនិងការប្រកាសដាក់លក់ជាផ្លូវការណ៌នៅលើទីផ្សារកម្ពុជា នៅពេលនេះ ASUS ProArt P16 2024 ដែលមានលេខម៉ូដែល H7606WI ត្រូវបានក្រុមហ៊ុន ASUS ដាក់លក់នៅក្នុងតម្លៃ 2599 ដុល្លារ និងមានការធានារយៈពេល 2 ឆ្នាំ ហើយនិងមាន Perfect Warranty មួយឆ្នាំថែមទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!

បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!

ដោយ ប៉េងលីន
CEO របស់ Xpeng បង្ហាញគំរូរថយន្តស៊េរីថ្មី Xpeng P7+ នៅក្នុងសន្និសិទ្ធ Apsara Conference 2024

CEO របស់ Xpeng បង្ហាញគំរូរថយន្តស៊េរីថ្មី Xpeng P7+ នៅក្នុងសន្និសិទ្ធ Apsara Conference 2024

ដោយ ប៉េងលីន
រថយន្តអគ្គិសនីស៊េរីថ្មី Peugeot e-3008 និង e-5008 បំពាក់នូវអាគុយធំ អាចបើកបានចម្ងាយផ្លូវ 700km

រថយន្តអគ្គិសនីស៊េរីថ្មី Peugeot e-3008 និង e-5008 បំពាក់នូវអាគុយធំ អាចបើកបានចម្ងាយផ្លូវ 700km

ដោយ ប៉េងលីន
ស្ដេចតាន់ realme Note 60 ទូរស័ព្ទលំដាប់ថវិកា មកជាមួយទំហំ RAM ធំរហូតដល់ 12GB* នឹងប្រព័ន្ធការពារជ្រាបទឹក IP64 និង ស្រោបដោយ ArmorShell™  ជាមួយតម្លៃចាប់ពី 99 ដុល្លារ

ស្ដេចតាន់ realme Note 60 ទូរស័ព្ទលំដាប់ថវិកា មកជាមួយទំហំ RAM ធំរហូតដល់ 12GB* នឹងប្រព័ន្ធការពារជ្រាបទឹក IP64 និង ស្រោបដោយ ArmorShell™ ជាមួយតម្លៃចាប់ពី 99 ដុល្លារ

ដោយ ប៉េងលីន
Galaxy S25 Ultra មានការឌីស្សាញកាមេរ៉ា Ring ស្តើងជាង iPhone 16 Pro Max

Galaxy S25 Ultra មានការឌីស្សាញកាមេរ៉ា Ring ស្តើងជាង iPhone 16 Pro Max

ដោយ ប៉េងលីន
Galaxy S25 Ultra នឹងមានគែម Bezel អេក្រង់ស្តើងជាង iPhone 16 Pro Max

Galaxy S25 Ultra នឹងមានគែម Bezel អេក្រង់ស្តើងជាង iPhone 16 Pro Max

ដោយ ប៉េងលីន