no-alternative title
no-alternative title
no-alternative title
no-alternative title

សន្និសីទសារព័ត៌មាន កម្មវិធី Ford Adventure 2024

 

ភ្នំពេញ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤  ក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខរថយន្ត Ford ប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំសន្និសីទសារព័ត៌មានប្រកាសពីកម្មវិធីដំណើរកំសាន្ត Ford Adventure ឆ្នាំ 2024 លើកទី១៨ ឆ្ពោះទៅកាន់ ខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា និងទីក្រុងប៉ាកសេ ប្រទេសឡាវ នៅក្នុងខែធ្នូ ខាងមុខនេះ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ដំណើរកំសាន្ត FORD Adventure ឆ្នាំ២០២៤ នេះ រៀបចំឡើងដោយផ្នែករថយន្តFord នៃក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) និងចូលរួមសហការឧបត្ថម្ភកម្មវិធីធំដោយធនាគារ BSP Finance PLC., ធនាគារ KB Daehan Specialized Bank Plc., ក្រុមហ៊ុន Hanuman Beverage Co.,Ltd.។ បន្ថែមពីនេះ ក៏មានការសហការឧបត្ថម្ភពីសំណាក់ក្រុមហ៊ុន EFG (Express Food Group) ដែលរួមមាន The Pizza Company, ភោជនីយដ្ឋានស៊ុប និង សាច់អាំង Bar-B-Q Plaza, ការ៉េម Dairy Queen, Swensens, Krispy Kream Donut, ទឹកផ្លែឈើ Boost, តែគុជ Kamu.Kamu, ហាងនំបុ័ង Tour Les Jours, CB General Insurance និង AEON Specialized Bank (Cambodia) PLC.។ 

 

គួរបញ្ចាក់ផងដែរថា ដំណើរកំសាន្ត Ford Adventure ដ៏អស្ចារ្យលើកទី ១៨ នេះមានរយៈពេល ៤ថ្ងៃ ៣យប់ ដោយរៀបចំចំនួន ២ លើក។ លើកទី១ គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ និងលើកទី២  ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ជាមួយនឹងក្បួនរថយន្តប្រមាណជាង ២០០គ្រឿង និងអ្នកចូលរួមសរុបប្រមាណជាង១០០០នាក់ ដោយធ្វើដំណើរចេញពីក្រុងភ្នំពេញឆ្ពោះទៅកាន់ខេត្តស្ទឹងត្រែង រួមទាំងមានកម្មវិធីចែកអំណោយសម្បុរសធម៌ទៅកាន់គ្រួសារក្រីក្រប្រមាណជាង ៤០០គ្រួសារ រួចទស្សនារមណីយដ្ឋានធម្មជាតិនានាក្នុងខេត្តស្ទឹងត្រែង និងធ្វើការសម្រាកបោះជំរុំចំនួន ១យប់។

លុះថ្ងៃបន្ទាប់ ក្បួនរថយន្តនឹងឆ្លងដែនឆ្ពោះទៅកាន់ប្រទេសឡាវ ដោយធ្វើការបោះជំរុំចំនួន ២យប់ នៅក្នុងក្រុងប៉ាកសេ ប្រទេសឡាវ រួមទាំងមានសកម្មភាពកម្សាន្តផ្សេងៗដើម្បីបង្តើតបរិយាកាសសប្បាយរីករាយទៅកាន់អតិថិជន Ford ដែលបានចូលរួមផងដែរ។ 

លោក មីលី ហ្គុដមែន ប្រធានគ្រប់គ្រងជាន់ខ្ពស់ផ្នែកទីផ្សាររថយន្ត Ford នៃក្រុមហ៊ុន អ អិម អេ ខេមបូឌា បានមាន ប្រសាសន៍ថា៖ “ក្រុមហ៊ុន អ អិម អេ ខេមបូឌា បានរៀបចំដំណើរកម្សាន្តអតិថិជន Ford Adventure ជារៀងរាល់ឆ្នាំ  ហើយកម្មវិធី Ford Adventure ឆ្នាំនេះ ជាកម្មវិធីលើកទី១៨ ហើយ។ គោលដៅចម្បងនៃការរៀបចំកម្មវិធីនេះឡើងគឺ ទី១. ដើម្បីអតិថិជនអាចរីករាយជាមួយនឹងក្រុមគ្រួសារ និងមិត្តភក្តិ នាឳកាសវិស្សមកាលចុងឆ្នាំ ទី២. ដើម្បីអោយអតិថិជនអាចបង្កើតទំនាក់ទំនង ផ្លាស់ប្តូរបទពិសោធន៍ ក៏ដូចជាការធ្វើការផ្លាស់ប្តូរធុរកិច្ចរវាងគ្នាទៅវិញទៅមក និងទី៣. ដើម្បីទទួលបានបទពិសោធន៍ថ្មីនៃការបោះជំរុំដ៏អស្ចារ្យរ្យនៅរមណីយដ្ឋានធម្មជាតិ ព្រៃភ្នំដ៏ស្រស់ស្អាត។ 

លោក គីម សំណាង នាយកផ្នែកលក់ នៃធនាគារ KB Daehan Specialized Bank បានមានប្រសាសន៍ថា៖ “ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែងដែលបានក្លាយជាផ្នែកមួយនៃកម្មវិធី Ford Adventure 2024 នេះ។ ធនាគារឯកទេស KB Daehan សូមជូនពរអោយដំណើរកម្សាន្ត Ford Adventure 2024 នេះ ប្រព្រឹត្តទៅបានដោយរលូន និងពោរពេញដោយភាពរីករាយ និងអនុស្សាវរីយដ៏ស្រស់បំព្រង ហើយយើងខ្ញុំនឹងសហការជាមួយក្រុមហ៊ុន Ford ទៅមុខជាបន្តបន្ទាប់ទៀត” 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ASUS បង្ហាញនូវកុំព្យូទ័រ TUF Gaming A14 មានរូបរាងស្តើង និងមានបំពាក់នូវ AI Gaming មុនគេបំផុតនៅក្នុងប្រទេសកម្ពុជា

ASUS បង្ហាញនូវកុំព្យូទ័រ TUF Gaming A14 មានរូបរាងស្តើង និងមានបំពាក់នូវ AI Gaming មុនគេបំផុតនៅក្នុងប្រទេសកម្ពុជា

ដោយ ប៉េងលីន
ទិញទូរស័ព្ទស្របច្បាប់ដែលបង់ពន្ធត្រឹមត្រូវជាជម្រើសដ៏ល្អបំផុត ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់

ទិញទូរស័ព្ទស្របច្បាប់ដែលបង់ពន្ធត្រឹមត្រូវជាជម្រើសដ៏ល្អបំផុត ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់

ដោយ ប៉េងលីន
 TECNO ប្រកាសចេញស្មាតហ្វូនស៊េរីថ្មី CAMON 30S Pro មានអេក្រង់កោង កំពូលធន់ បំពាក់កាមេរ៉ា Sony 100MP ក្រោមតម្លៃ 250 ដុល្លារ

TECNO ប្រកាសចេញស្មាតហ្វូនស៊េរីថ្មី CAMON 30S Pro មានអេក្រង់កោង កំពូលធន់ បំពាក់កាមេរ៉ា Sony 100MP ក្រោមតម្លៃ 250 ដុល្លារ

ដោយ ប៉េងលីន
ទីបំផុត ស្មាតហ្វូនជំនាន់ថ្មី OPPO Find X8 និង Find X8 Pro បានបង្ហាញវត្តមាននៅលើទីផ្សារសកលហើយ

ទីបំផុត ស្មាតហ្វូនជំនាន់ថ្មី OPPO Find X8 និង Find X8 Pro បានបង្ហាញវត្តមាននៅលើទីផ្សារសកលហើយ

ដោយ ប៉េងលីន
អាជីវកម្មរថយន្តអគ្គិសនីរបស់ Xiaomi រកចំណូលបានដល់ 1.3 ពាន់លានដុល្លារនៅត្រីមាសទី 3 ឆ្នាំ 2024

អាជីវកម្មរថយន្តអគ្គិសនីរបស់ Xiaomi រកចំណូលបានដល់ 1.3 ពាន់លានដុល្លារនៅត្រីមាសទី 3 ឆ្នាំ 2024

ដោយ ប៉េងលីន
គំរូរថយន្ត Ford Ranger Super Duty ស៊េរីឆ្នាំ 2026 ត្រូវបានគេប្រទះឃើញជាលើកដំបូង

គំរូរថយន្ត Ford Ranger Super Duty ស៊េរីឆ្នាំ 2026 ត្រូវបានគេប្រទះឃើញជាលើកដំបូង

ដោយ ប៉េងលីន