no-alternative title
no-alternative title
no-alternative title
no-alternative title

Epson ពង្រឹងសេវាកម្មក្រោយពេលលក់ឱ្យកាន់តែប្រសើរឡើងក្នុងប្រទេសកម្ពុជាដើម្បីបង្ហាញពីកំណត់ត្រាដ៏អស្ចារ្យនៃការលក់ម៉ាស៊ីនបោះព្រីន EcoTank បានជាង 100 លានគ្រឿងទូទាំងពិភពលោក

គិតត្រឹមខែធ្នូ ឆ្នាំ 2024 – ក្រុមហ៊ុន Epson ពង្រឹងជំហររបស់ខ្លួនឱ្យកាន់តែរឹងមាំនៅក្នុងទីផ្សារនៃប្រទេសកម្ពុជា ដោយបង្កើនស្តង់ដារសេវាកម្មក្រោយពេលលក់ ដើម្បីជំរុញបទពិសោធដល់អ្នកប្រើប្រាស់ផលិតផលរបស់ Epson ឱ្យកាន់តែមានទំនុកចិត្តលើម៉ាស៊ីនព្រីន EcoTank របស់ខ្លួន ដែលជាការបញ្ជាក់អំពីសមិទ្ធិផលដ៏ធំធេងគួរឱ្យកត់សម្គាល់នៃការលក់បានជាង 100 លានគ្រឿងក្នុង 170 ប្រទេសជាងនៅជុំវិញពិភពលោក។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Yunyong Muneemongkoltorn នាយកគ្រប់គ្រងក្រុមហ៊ុន Epson (Thailand) Co., Ltd. បានមានប្រសាសន៍ថា “ប្រទេស កម្ពុជាគឺជាតំបន់ទីផ្សារដ៏សំខាន់មួយក្នុងការជំរុញកំណើនទីផ្សារលក់របស់ក្រុមហ៊ុន Epson ដោយផ្អែកលើសេដ្ឋកិច្ចដ៏រីកចម្រើននាពេលបច្ចុប្បន្ន ធ្វើឱ្យអត្រាការទិញប្រើប្រាស់កាន់តែកើនឡើង ស្របពេលដែលការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកកំពុង រីកសុះសាយយ៉ាងលឿនផងដែរ។ កត្តាទាំងនេះ បានជំរុញឱ្យតម្រូវការប្រើប្រាស់ម៉ាស៊ីនព្រីនមានសន្ទុះយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់ ទាំងការប្រើប្រាស់ក្នុងលក្ខណៈបុគ្គល និងក្នុងវិស័យអាជីវកម្មផ្សេងៗ។

 

ក្រុមហ៊ុន Epson នៅតែបន្តភាពប្តេជ្ញាក្នុងការពង្រឹងសមត្ថភាពអាជីវកម្មរបស់ខ្លួនក្នុងប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន និងស្របទៅតាមនិន្នាការក្នុងទីផ្សារដែលកំពុងពេញនិយម និងមានការវិវឌ្ឍន៍ជាបន្ដបន្ទាប់។ ក្នុងពេលថ្មីៗនេះដែរ ក្រុមហ៊ុន Epson ក៏បានបង្កើនស្តង់ដារសេវាកម្មក្រោយពេលលក់ ដោយបានរួមសហការជាមួយតំណាងចែកចាយផ្លូវការ និងក្រុមហ៊ុនជំនាញផ្តល់សេវាកម្មដែលមានអាជ្ញាបត្រ ដើម្បីធានាថាអតិថិជនគ្រប់រូបទទួលបានសេវាកម្មដ៏មានគុណភាពដែលប្រកបដោយវិជ្ជាជីវៈ និងប្រសិទ្ធភាពខ្ពស់។ មិនត្រឹមតែប៉ុណ្ណោះទេ នេះក៏រួមបញ្ចូលទាំងការធានានូវផលិតផលយ៉ាងជាក់លាក់ប្រកបដោយតម្លាភាព និងមានភាពទូលំទូលាយ ដែលផ្តល់ជូនអតិថិជននូវភាពងាយស្រួល ទំនុកចិត្តកាន់តែខ្លាំងទៅលើផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន Epson ។

 

តំណាងចែកចាយ និងក្រុមហ៊ុនផ្តល់សេវាកម្ម ដែលត្រូវបានតែងតាំងជាផ្លូវការដោយ Epson សុទ្ធសឹងតែជាក្រុមហ៊ុនល្បីៗ មានការទទួលស្គាល់ខ្ពស់ពីស្ថាប័ននានា និងពីសំណាក់អតិថិជន រួមមានដូចជា ក្រុមហ៊ុន AWS Cambodia ក្រុមហ៊ុន Chhay Hok Premium Office Supplies និងក្រុមហ៊ុន PTC Computer  ដែលទាំងអស់នេះមានទីស្នាក់ការកណ្តាលនៅក្នុងរាជធានីភ្នំពេញផ្ទាល់តែម្ដង។ ក្រុមហ៊ុននីមួយៗបានរួមគ្នា ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់នូវបទពិសោធដ៏ល្អឥតខ្ចោះទាក់ទងនឹងការប្រើប្រាស់ម៉ាកផលិតផលទៅកាន់អតិថិជនផ្ទាល់ ក៏ដូចជាស្ថាប័នអាជីវកម្មផ្សេងៗផងដែរ។ សេវាកម្មទាំងនេះត្រូវបានគាំទ្រដោយមជ្ឈមណ្ឌលសេវាកម្មស្តង់ដារ ជាងបច្ចេកទេសដ៏មានជំនាញវិជ្ជាជីវៈច្បាស់លាស់ ដែលអាចទុកចិត្តបានខាងផ្នែកជួសជុល និងតម្លើងគ្រឿងបន្លាស់របស់ Epson ពិតៗ រួមជាមួយនឹងលក្ខណៈសម្បត្តិក្នុងការបម្រើអតិថិជនប្រកបដោយក្រមសីលធម៌ល្អ ភាពរួសរាយរាក់ទាក់ និងសុភាពរាបសា។

 

ដោយយោងតាមគុណសម្បត្តិទាំងនេះ ក្រុមហ៊ុន Epson ក៏លើកទឹកចិត្តអតិថិជនគ្រប់រូបឱ្យចុះឈ្មោះទទួលការធានាលើម៉ាកផលិតផលដែលពួកគាត់ប្រើប្រាស់ តាមរយៈវេទិកា MyEpson ដើម្បីធានាថាពួកគេទទួលបាននូវផលិតផលដែលមានគុណភាពខ្ពស់ និងសេវាកម្មក្រោយពេលលក់ប្រកបដោយវិជ្ជាជីវៈពីតំណាងចែកចាយ និងមជ្ឈមណ្ឌលផ្ដល់សេវាកម្មដែលមានអាជ្ញាបត្រត្រឹមត្រូវ។ ចំពោះអតិថិជនណាដែលបានចុះឈ្មោះរួចហើយ ក៏អាចរីករាយជាមួយនឹងការអាប់ដេតព័ត៌មានថ្មីៗ និងសិទ្ធិប្រើប្រាស់ជាពិសេសផងដែរ។ រីឯការចុះឈ្មោះវិញ នឹងដំណើរការទៅដោយឆ្លងកាត់បួនជំហានងាយៗបំផុត ដូចជា៖ ការបង្កើតគណនីរបស់អ្នក ផ្ទៀងផ្ទាត់អត្តសញ្ញាណផ្ទាល់ខ្លួន រួចចូលទៅក្នុងប្រព័ន្ធគណនី និងធ្វើការចុះឈ្មោះម៉ាកផលិតផលរបស់អ្នក ជាការស្រេច។ អតិថិជនអាចធ្វើការចុះឈ្មោះបានតាមរយៈតំណភ្ជាប់នេះ https://my.epson.asia/s/login និងសម្រាប់ពិនិត្យមើលលក្ខខណ្ឌ និងការអនុវត្តផ្សេងៗនៃការធានា សូមចូលទៅកាន់តំណភ្ជាប់នេះ https://customer.epson.asia/customer/ewarranty.do#/warrantyterms/KH  ។

 

លើសពីនេះ ក្រុមហ៊ុន Epson បានគូសបញ្ជាក់ពីជំហរដ៏រឹងមាំរបស់ខ្លួនជាម៉ាកម៉ាស៊ីនព្រីនឈានមុខគេលើពិភពលោក ជាមួយនឹងភាពជោគជ័យចុងក្រោយបង្អស់របស់ EcoTank ដែលជាម៉ាស៊ីនព្រីនពហុមុខងារមានសមត្ថភាពខ្ពស់ក្នុងការបញ្ចេញទឹកថ្នាំបានលឿនហើយដិតច្បាស់ល្អដោយបច្ចេកវិទ្យាមិនប្រើកម្ដៅ (Heat-Free Technology) បានសម្រេចសមិទ្ធផលនៃការលក់សរុបជាង 100 លានគ្រឿងក្នុង 170 ប្រទេសជាងក្នុងតំបន់នានានៅទូទាំងពិភពលោក។ 

 

ម៉ាស៊ីនព្រីនពហុមុខងារ EcoTank បានបំពេញតាមតម្រូវការអតិថិជនចម្រុះ ដោយរចនាឡើងដើម្បីបង្កើនការសន្សំសំចៃថ្លៃដើមបានច្រើន ជាមួយនឹងល្បឿនព្រីនលឿន ធន់ប្រើបានយូរ និងមានគុណភាពគួរជាទីគាប់ចិត្ត។ គួរបញ្ជាក់ផងដែរថា តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាមិនប្រើកម្ដៅ (Heat-Free Technology) ដែលលុបបំបាត់តម្រូវការប្រើប្រាស់កម្ដៅក្នុងដំណើរការបោះពុម្ព ឬព្រីននេះ មិនត្រឹមតែអាចជួយសន្សំសំចៃថាមពលអគ្គិសនីប៉ុណ្ណោះទេ ថែមទាំងបានចូលរួមចំណែកក្នុងការថែទាំការពារបរិស្ថាន ដែលស្របទៅតាមការអនុវត្តនូវគោលការណ៍និរន្ដរភាពនៃបរិស្ថាន ដោយកាត់បន្ថយការបំភាយឧស្ម័នកាបូន ក៏ដូចជាគំនរកាកសំណល់អេឡិចត្រូនិកផ្សេងៗ និងទឹកថ្នាំសេសសល់ពីការប្រើប្រាស់ និងគ្រឿងបន្លាស់ផងដែរ។ ពិសេសជាងនេះទៅទៀត ម៉ាស៊ីនព្រីន EcoTank អាចកាត់បន្ថយបញ្ហាផ្លាស់ប្ដូរម្ជុលព្រីនជាញឹកញាប់ ដែលជាហេតុផលដ៏សំខាន់មួយធ្វើឱ្យវាក្លាយជាជម្រើសដ៏ងាយស្រួលបំផុត និងប្រកបដោយនិរន្តរភាពសម្រាប់អ្នកប្រើប្រាស់។ 

 

លោក Yunyong Muneemongkoltorn ក៏បានបន្តទៀតថា "ម៉ាស៊ីនព្រីនពហុមុខងារដ៏មានសមត្ថភាពខ្ពស់នេះ ត្រូវបានលក់ចេញប្រហែលជា 45% នៃប្រភេទម៉ាស៊ីនព្រីន Inkjet ទាំងអស់ ដែលជាតម្រូវការប្រើប្រាស់ចាំបាច់ក្នុងការិយាល័យ និងក្នុងគេហដ្ឋាន ដោយម៉ាកផលិតផល Epson បានឈានមុខគេក្នុងទីផ្សារពិភពលោក។ ម៉ាស៊ីនព្រីន EcoTank ត្រូវបានរចនាឱ្យប្រសើរឡើងជាបន្តបន្ទាប់តាមសម័យកាល ចាប់តាំងពីការចាប់ផ្តើមលេចរូបរាងដំបូងរបស់ខ្លួន ដែលមានវិវត្តន៍ដោយរួមបញ្ចូលនូវមុខងារពិសេសៗ ដើម្បីបំពេញតម្រូវការគ្រប់ទីផ្សារនាពេលបច្ចុប្បន្ននេះ ជាពិសេសនៅក្នុងបណ្ដាប្រទេសដែលកំពុងមានសេដ្ឋកិច្ចរីកចម្រើន។ ចំពោះនៅក្នុងទីផ្សារនៃប្រទេសកម្ពុជាសព្វថ្ងៃនេះ ក្រុមហ៊ុន Epson រួមជាមួយនឹងតំណាងចែកចាយ និងក្រុមហ៊ុនផ្តល់សេវាកម្មចំនួនបីរបស់យើង បានពង្រីកសេវាកម្មក្រោយពេលលក់ឱ្យកាន់តែទូលំទូលាយតាមរយៈសាខាមជ្ឈមណ្ឌលសេវាកម្មស្តង់ដារ ដែលមានសាខានៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ និងខេត្តបាត់ដំបង។ កិច្ចខិតខំប្រឹងប្រែងទាំងនេះធានាថាអតិថិជននឹងទទួលបានបទពិសោធដ៏ល្អបំផុតក្នុងការប្រើប្រាស់ម៉ាកផលិតផល និងសេវាកម្មរបស់ Epson យើងខ្ញុំ។ ក្រុមហ៊ុន Epson ក៏ជឿជាក់យ៉ាងមុតមាំថា ស្តង់ដារបម្រើសេវាកម្មដែលយើងបានកែលម្អឱ្យប្រសើរឡើងទាំងនេះ នឹងពង្រឹងទំនុកចិត្តកាន់តែខ្ពស់លើម៉ាកផលិតផលរបស់យើង ដើម្បីពង្រីកទំហំនៃមូលដ្ឋានអតិថិជនក្នុងតំបន់ឱ្យកាន់តែមានការកើនឡើង។

 

អំពីក្រុមហ៊ុន Epson

Epson គឺជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ឈានមុខគេនៅលើពិភពលោក ផ្តោតសំខាន់លើការភ្ជាប់ទំនាក់ទំនងមនុស្ស ឧបករណ៍ប្រើប្រាស់ និងព័ត៌មាន តាមរយៈបច្ចេកវិទ្យាថ្មី ប្រកបដោយប្រសិទ្ធភាព ស្ថិរភាព ភាពជាក់លាក់ ធ្វើឱ្យជីវិតរស់នៅ និងជួយពិភពលោកឱ្យកាន់តែប្រសើរឡើង។ ក្រុមហ៊ុននេះ ផ្តោតលើការដោះស្រាយបញ្ហាសង្គមតាមរយៈការបង្កើតម៉ាស៊ីនព្រីនថ្មីៗសម្រាប់ការប្រើប្រាស់តាមផ្ទះ និងការិយាល័យ ពាណិជ្ជកម្ម និងឧស្សាហកម្ម ការផលិត  និងរបៀបរបបរស់នៅ។ គោលដៅរបស់ក្រុមហ៊ុន Epson គឺដើម្បីក្លាយជាក្រុមហ៊ុនមិនបញ្ចេញកាបូន និងលុបបំបាត់ការប្រើប្រាស់ធនធានកម្រក្រោមដីដូចជា ប្រេង និងលោហៈនៅឆ្នាំ 2050។ ដឹកនាំដោយក្រុមហ៊ុន Seiko Epson Corporation ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន ក្រុម Epson Group ទូទាំងពិភពលោក បង្កើតការលក់ប្រចាំឆ្នាំបានជាង ១ ទ្រីលានយ៉េន។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.global.epson.com។ 

 

អំពីក្រុមហ៊ុន Epson Singapore 

ចាប់តាំងពីឆ្នាំ១៩៨២មក ក្រុមហ៊ុន Epson បានបង្កើតវត្តមានដ៏រឹងមាំនៅលើទីផ្សារសំខាន់ៗទូទាំងតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង។ ដឹកនាំដោយក្រុមហ៊ុន Epson Singapore នៃទីស្នាក់ការកណ្តាលក្នុងតំបន់ អាជីវកម្មរបស់ក្រុមហ៊ុន Epson ក្នុងតំបន់អាស៊ីអាគ្នេយ៍ បានពង្រីកបណ្តាញយ៉ាងទូលំទូលាយក្នុងប្រទេសទាំង១១ ដោយទទួលខុសត្រូវលើការផ្គត់ផ្គង់ផលិតផលឌីជីថលទំនើបៗដល់អតិថិជននៅក្នុងទីផ្សារទាំងនេះ តាមរយៈហេដ្ឋារចនាសម្ព័ន្ធយ៉ាងទូលំទូលាយរបស់ខ្លួន រួមមានហាងបម្រើសេវាកម្មជាង ៥០០ ហាង មជ្ឈមណ្ឌលផ្តល់ដំណោះស្រាយ ចំនួន ៧ និងរោងចក្រផលិតកម្មចំនួន ៧ ។  សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.epson.com.sg/

 

អំពីក្រុមហ៊ុន Epson Thailand 

ត្រូវបានបង្កើតឡើងនៅទីក្រុងបាងកក ប្រទេសថៃ នៅក្នុងខែតុលា ឆ្នាំ១៩៩០ ក្នុងគោលបំណងលើកកម្ពស់ការលក់ និងទីផ្សារនៃផលិតផល Epson នៅប្រទេសថៃ កម្ពុជា ឡាវ  មីយ៉ាន់ម៉ា និង ប៉ាគីស្ថាន។ ក្រុមហ៊ុន Epson ថៃគឺជាមជ្ឈមណ្ឌលប្រចាំអនុតំបន់សម្រាប់ប្រតិបត្តិការរបស់ Epson នៅប្រទេសមីយ៉ាន់ម៉ា ឡាវ និងកម្ពុជា។

 

បច្ចុប្បន្ន ក្រុមហ៊ុន Epson ថៃមានបុគ្គលិកចំនួន ១៣២ នាក់ មជ្ឈមណ្ឌលសេវាកម្ម ១៧០ និងបណ្តាញចែកចាយចំនួន ១៩៩ នៅទូទាំងប្រទេស។ ផលិតផលទាំងអស់ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថាជា «ផលិតផលព័ត៌មានវិទ្យាដ៏ឈានមុខគេ» តាមរយៈការប្រើប្រាស់បានយូរ និងមានមុខងារល្អបំផុត ជាពិសេសនៅក្នុងប្រភេទផលិតផលអាជីវកម្ម និងសាជីវកម្ម រួមមាន ម៉ាស៊ីនព្រីនល្បឿនលឿន PrecisionCore និងបច្ចេកវិទ្យា Heat-Free, ម៉ាស៊ីនព្រីន Epson EcoTank និងម៉ាស៊ីនបញ្ចាំង Epson ជាមួយ បច្ចេកវិទ្យា 3LCD ជាដើម។ ផលិតផល Epson មិនត្រឹមតែបានជ្រៀតចូលទៅក្នុងទីផ្សារប្រទេសថៃ និងពង្រីកបានចំណែកទីផ្សារយ៉ាងឆាប់រហ័សប៉ុណ្ណោះទេ ថែមទាំងបានឆ្លើយតបយ៉ាងល្អប្រសើរជាបន្តបន្ទាប់ទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ទៀតផង។ ទន្ទឹមនឹងការរក្សាឧត្តមភាពរបស់ខ្លួននៅក្នុងផលិតផល និង សេវាកម្ម ក្រុមហ៊ុន Epson ក៏ប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីបង្កើតផលិតផលថ្មីដែលមិនប៉ះពាល់ដល់បរិស្ថាន៕ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ http://www.epson.co.th

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 ASUS បង្ហាញកុំព្យូទ័រលេងហ្គេមជំនាន់ថ្មី ASUS Gaming K16 (K3605) រូបរាងស្តើង ស្រាល និងធន់ក្នងការប្រើប្រាស់សម្រាប់សិស្សានុសិស្ស

ASUS បង្ហាញកុំព្យូទ័រលេងហ្គេមជំនាន់ថ្មី ASUS Gaming K16 (K3605) រូបរាងស្តើង ស្រាល និងធន់ក្នងការប្រើប្រាស់សម្រាប់សិស្សានុសិស្ស

ដោយ ប៉េងលីន
Alpha Festival 2024! កម្មវិធីបញ្ចុះតម្លៃដ៏ធំប្រចាំឆ្នាំរបស់ក្រុមហ៊ុន Sony ទៅលើផលិតផល Digital Camera, Lens និង ប្រភេទ Cinema Line Camera បានត្រឡប់មកវិញម្តងទៀតហើយ កាន់តែពិសេស និង កាន់តែចំណេញ!

Alpha Festival 2024! កម្មវិធីបញ្ចុះតម្លៃដ៏ធំប្រចាំឆ្នាំរបស់ក្រុមហ៊ុន Sony ទៅលើផលិតផល Digital Camera, Lens និង ប្រភេទ Cinema Line Camera បានត្រឡប់មកវិញម្តងទៀតហើយ កាន់តែពិសេស និង កាន់តែចំណេញ!

ដោយ ប៉េងលីន
ប្រូម៉ូសិនលក់បញ្ចុះតម្លៃចុងឆ្នាំ ២០២៤ របស់ក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ បានត្រឡប់មកវិញហើយ!!

ប្រូម៉ូសិនលក់បញ្ចុះតម្លៃចុងឆ្នាំ ២០២៤ របស់ក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ បានត្រឡប់មកវិញហើយ!!

ដោយ ប៉េងលីន
ក្រុមហ៊ុន ហួវៃ ដាក់សម្ពោធជាផ្លូវការនូវ HUAWEI WATCH GT 5 Series នៅលើទីផ្សារកម្ពុជា

ក្រុមហ៊ុន ហួវៃ ដាក់សម្ពោធជាផ្លូវការនូវ HUAWEI WATCH GT 5 Series នៅលើទីផ្សារកម្ពុជា

ដោយ ប៉េងលីន
Ford Ranger MS-RT ស៊េរីឆ្នាំ 2025 រចនាបែបស្ព័រ ទទួលបានការចាប់អារម្មណ៍ខ្លាំងនៅទីផ្សារតំបន់អាស៊ី

Ford Ranger MS-RT ស៊េរីឆ្នាំ 2025 រចនាបែបស្ព័រ ទទួលបានការចាប់អារម្មណ៍ខ្លាំងនៅទីផ្សារតំបន់អាស៊ី

ដោយ ប៉េងលីន
ពិធីសម្ពោធជាផ្លូវការណ៌កាមេរ៉ាស៊េរីថ្មី Panasonic Lumix S9 នៅក្នុងប្រទេសកម្ពុជា

ពិធីសម្ពោធជាផ្លូវការណ៌កាមេរ៉ាស៊េរីថ្មី Panasonic Lumix S9 នៅក្នុងប្រទេសកម្ពុជា

ដោយ ប៉េងលីន