នៅក្នុងខណៈពេលដែលជិតឆ្លងឆ្នាំ 2024 នេះ ក្រុមហ៊ុន ASUS បានត្រៀមបញ្ចេញនូវកុំព្យូទ័រស៊េរីថ្មី ASUS ProArt PZ13 ដែលជាម៉ូឌែលកុំព្យូទ័រយួរដៃ (ultraportable) ដំបូងបំផុតរបស់ពិភពលោក ដែលបំពាក់នូវបន្ទះឈីប AI Snapdragon® X Plus processor ។ នៅក្នុងការឌីស្សាញទៅលើកុំព្យូទ័រស៊េរីថ្មីនេះ គឺមានការផ្តោតសម្រាប់អ្នកផលិតមាតិកា (Creators)។ កុំព្យូទ័រនេះ មានរូបរាងស្លីម កម្លាំងម៉ាស៊ីនខ្លាំងក្លា ការឌីស្សាញផ្តាច់ចេញពីគ្នាបាន (Detachable) ដែលធ្វើអោយអ្នកប្រើប្រាស់ងាយស្រួលក្នុងការយកតាមខ្លួនគ្រប់ទីកន្លែងថែមទៀតផង។ ក្រៅពីជំនាញផ្នែកស្ទូឌីយោះ កុំព្យូទ័រ ProArt PZ13 គឺសក្តិសមបំផុតសម្រាប់អ្នកប្រើប្រាស់ច្រើនប្រភេទផ្សេងគ្នាចាប់ពី Home Users រហូតដល់ទៅ អ្នកផលិតមាតិកាចល័ត, អ្នកថតរូបជំនាញ ឬអ្នកផលិតវីដេអូជំនាញថែមទៀតផង។
សមត្ថភាពខ្លាំងក្លាបំពាក់នូវ AI និងថាមពលថ្មប្រើប្រាស់បានយូរងាយស្រួលយកតាមខ្លួនគ្រប់ទីកន្លែង
អ្វីដែលពិសេសរបស់កុំព្យូទ័រ ProArt PZ13 គឺការបំពាក់នូវបន្ទះឈីប ARM Snapdragon X Plus ចុងក្រោយបំផុតរបស់ក្រុមហ៊ុន Qualcomm។ ឈីបនេះ មាន 8 cores និង NPU រួមជាមួយនឹង 45 tera operations per second (45 TOPS) ដើម្បីអាចដំណើរការនូវកម្មវិធី Generative AI បានយ៉ាងរលូន។ ក្រៅពីសមត្ថភាព Native AI ដែលពង្រឹងទៅលើភាពច្នៃប្រឌិត, ការប្រជុំបែបឌីជីថល, ប្រព័ន្ធសុវត្ថិភាព និង ផលិតភាពកាន់តែរលូនោះ, អ្នកផលិតមាតិកា (creators) អាចធានាបានថា កុំព្យូទ័រ ProArt PZ13 នេះមានសមត្ថភាពពេញលេញសម្រាប់ការងារ AI កម្រិតខ្ពស់។ ជាមួយនឹងស្ថាបត្យកម្ម ARM កុំព្យូទ័រនេះ គឺធានាបាននូវភាពរលូននៃការប្រើប្រាស់ទៅលើកម្មវិធីឯកទេស និង ឧបករណ៍ឯកទេសជាច្រើនបានយ៉ាងល្អ។
សមត្ថភាព 45 TOPS នេះក៏នាំមកនូវល្បឿន ភាពជាក់លាក់ និងថាមពលដល់គ្រប់កម្មវិធីឯកទេសបស់អ្នកផលិតមាតិកផងដែរ។ មិនថាការផ្សាយបន្តផ្ទាល់តាមឆ្នេរខ្សាច់ ឬគ្រប់គ្រងការកែសម្រួល High-resolution នោះទេ កុំព្យូទ័រយួរដៃត្រូវបានបង្កើតឡើងដើម្បីគ្រប់គ្រងលំហូរការងារកម្រិតឯកទេស និងឯកសារធំយ៉ាងរលូន។ បន្ថែមពីនេះ ស្ថាបត្យកម្ម ARM គឺជាវិធីដ៏អស្ចារ្យក្នុងការកាត់បន្ថយទៅលើការប្រើប្រាស់ថាមពលថ្ម និងបង្កើនថាមពលថ្មអោយប្រើប្រាស់បានយូរដល់ទៅ 21 ម៉ោង (ការមើលវីដេអូ) នៅក្នុងការសាកថ្មម្តង ហើយវាពិតជាល្អបំផុតសម្រាប់ការធ្វើការងារប្រចាំថ្ងៃ ឬការធ្វើដំណើរបានពេញមួយថ្ងៃ។
ProArt PZ13 គឺជាម៉ូឌែលចុងក្រោយបំផុតនៅក្នុងត្រកូល Copilot+ series ។ សម្រាប់កុំព្យូទ័រ Copilot+ PCs គឺមានល្បឿនលឿនបំផុត ភាពឆ្លាតវៃបំផុតនៅក្នុងត្រកូលកុំព្យូទ័រ Windows PCs ដែលអ្នកប្រហែលជាមិនធ្លាប់បានជួបធៀបជាមួយនឹងម៉ូឌែលកុំព្យូទ័រផ្សេងនោះទេ។ អ្នកអាចធ្វើការបង្កើតរូបភាព AI ជាច្រើនទៅតាមចិត្តរបស់អ្នកនៅក្នុងពេល real-time ដោយប្រើប្រាស់នូវ Cocreator ការប្រើប្រាស់នូវ Live Captions សម្រាប់ធ្វើការបកប្រែភាសាច្រើនជាង 40 ទៅជាភាសាអង់គ្លេសបានថែំទៀត។ បន្ថែមពីនេះ សម្រាប់មុខងារ Recall នេះអនុញ្ញាតអោយអ្នកអាចធ្វើការស្វែងរកនូវឯកសារដោយគ្រាន់តែរៀបរាប់ពីអ្វីដែលអ្នកចងចាំបានឃើញនៅក្នុង ProArt PZ13 នឹងត្រូវបានអាប់ដេតក្នុងពេលឆាប់ៗនេះ។។
លោក Rangoon Chang ដែលជាអនុប្រធានផ្នែក Consumer Business Unit របស់ក្រុមហ៊ុន ASUS បាននិយាយថា “យើងពិតជារីករាយដែលនាំយកនូវបន្ទះឈីប Snapdragon X Plus eight-core platform ទៅកាន់កុំព្យូទ័រ Copilot+ PCs របស់យើងទៅកាន់អ្នកប្រើប្រាស់កាន់តែច្រើនជុំវិញពិភពលោក។ ក្រុមហ៊ុន ASUS ប្តេជ្ញាចិត្តក្នុងការនាំយកនូវបច្ចេកវិទ្យាចុងក្រោយបំផុតទៅកាន់កុំព្យូទ័រ ProArt PZ13 ជាមួយនឹងក្រុមហ៊ុន Qualcomm Technologies ដែលនេះគឺជាកិច្ចសហការដ៏សំខាន់ក្នុងការបោះជំហានបន្តទៅមុខទៀត និងការនាំយកនូវភាពអស្ចារ្យជាច្រើនទៀតសម្រាប់អ្នកប្រើប្រាស់។”
បន្ថែមពីនេះ នៅលើកុំព្យូទ័រថ្មីនេះ ក៏មានការបំពាក់នូវក្រាហ្វិកកាត Qualcomm® Adreno™ ដែលផ្តល់នូវសមត្ថភាពខ្លាំងក្លាក្នុងការប្រើប្រាស់ទៅលើក្រាហ្វិកបានយ៉ាងរលូន ជាមួយនឹងការកាត់បន្ថយការប្រើប្រាស់ថាមពលបានថែមទៀត។ ក្រាហ្វិកកាតនេះត្រូវបានឌីស្សាញយ៉ាងពិសេសសម្រាប់ការបង្ហាញនូវភាពច្បាស់កម្រិតខ្ពស់បំផុត និងលម្អិតបំផុតមិនថានៅលើហ្គេម ឬកម្មវិធីឯកទេសណាមួយនោះទេ។
ការឌីស្សាញសម្រាប់ការធ្វើដំណើរផ្សងព្រេង
នៅក្នុងការឌីស្សាញសម្រាប់អ្នកបង្កើតមាតិកា កុំព្យូទ័រ ProArt PZ13 នេះធ្វើការរក្សានូវតុល្យភាពនៃភាពច្នៃប្រឌិតខ្ពស់ជាមួយនឹងបច្ចេកវិទ្យាដែលអនុញ្ញាតអោយអ្នកប្រើប្រាស់រីករាយក្នុងការពង្រឹងទៅលើផលិតភាពការងារ និងភាពច្នៃប្រឌិតខ្ពស់បានគ្រប់ទីកន្លែង។ និយាយពីសមាសភាគនៅលើកុំព្យូទ័រនេះ ត្រូវបានផលិតឡើងពីតួខ្លួនអាលុយមីញ៉ូម Alloy ដែលធ្វើអោយកុំព្យូទ័រនេះ មានរូបរាងប្រណិត និងស្រាលក្នុងការកាន់ថែមទៀត។ កុំព្យូទ័រនេះ មានទម្ងន់ត្រឹមតែ 0.85kg និងកម្រាស់ស្តើងត្រឹមតែ 9mm ហើយវាក៏ភ្ជាប់ជាមួយនឹងក្តារចុចដែលអាចផ្ដាច់បាន (detachable keyboard) និងគាំទ្រនូវការប្រើប្រាស់ប៊ិច Stylus ថែមទៀត។
ជាមួយនឹងការបំពាក់នូវបច្ចេកវិទ្យា IP52 កុំព្យូទ័រយួរដៃ 2-in-1នេះធន់ទៅនឹងការជ្រាបទឹក និងធូលីបានយ៉ាងល្អដែលនេះបង្ហាញថា កុំព្យូទ័រនេះ សក្តិសមបំផុតសម្រាប់ការធ្វើដំណើរផ្សងព្រេងរបស់អ្នក។ ជាមួយនឹងភាពធន់នេះ អ្នកអាចកាត់បន្ថយនូវការព្រួយបារម្ភតិចជាងមុននៅពេលដែលអ្នកធ្វើធ្លាក់កុំព្យូទ័រនេះដោយចៃដន្យ ជាពិសេសអ្នកក៏អាចយកកុំព្យូទ័រនេះទៅធ្វើការនៅឆ្នេរសមុទ្រទោះបីជាមានភ្លៀងធ្លាក់តិចៗមកប៉ះកុំព្យូទ័រេះ ក៏ដោយ។
រូបភាពច្បាស់កម្រិតដល់ទៅ 3K Lumina OLED Display
កុំព្យូទ័រស៊េរីថ្មីនេះ គឺមានការតម្លើងមកជាមួយនឹងអេក្រង់ទំហំ 13.3-អ៊ីងបង្ហាញចេញបានកម្រិត 3K OLED នៅលើខ្នាត 16:10 អាច touchscreen ហើយថែមទាំងនាំយកនូវភាពច្បាស់ និងស្រស់ស្អាតបំផុតជាមួយនឹងពណ៌ច្បាស់ Pantone®-validated ដែលអនុញ្ញាតអោយអ្នកថតរូបភាព និងអ្នកផលិតវីដេអូអាចទទួលបាននូវរូបភាពច្បាស់ត្រជាក់ភ្នែកបំផុត។ បន្ថែមពីនេះ កុំព្យូទ័រនេះក៏ប្រើប្រាស់បានជាមួយនឹងប៊ិច ASUS Pen 2.0 ដែលជាដៃគូដ៏សក្តិសមបំផុត និងល្អឥតខ្ចោះថែមទៀតផង។
កុំព្យូទ័រស៊េរីថ្មី មានការប្រើប្រាស់នូវអេក្រង់ ASUS Lumina OLED នេះ គឺមានភាពខុសគ្នាពីអេក្រង់ OLED ធម្មតា។ បន្ថែមពីនេះ វាក៏កាត់បន្ថយទៅលើពន្លឺពណ៌ខៀវដែលប៉ះពាល់ដល់ភ្នែកបានដល់ទៅ 70% នហើយអេក្រង់នេះមាន High Dynamic Range (HDR) ពណ៌ខ្មៅជ្រៅនិងអាចបង្ហាញពណ៌ជាច្រើន សូម្បីតែនៅក្នុងឈុតងងឹតក៏ដោយ។ បន្ថែមពីនេះ អេក្រង់នេះក៏មានមុខងារជាច្រើនទៀតដូចជា ASUS OLED Care, ASUS Splendid សម្រាប់កែប្រែទៅលើពណ៌, Target Mode សម្រាប់ការសន្សំថាមពល (Power Saving) និង ASUS Tru2Life សម្រាប់ធ្វើអោយវីដេអូកាន់តែច្បាស់ថែមទៀត។
លំហូរការងារប្រកបដោយភាពច្នៃប្រឌិតជាមួយនឹងកម្មវិធីដ៏សម្បូរបែប និងភាពងាយស្រួលក្នុងការតភ្ជាប់
នៅក្នុងការភ្ជាប់ឧបករណ៍ និងការបញ្ចូនរូបភាពគឺកាន់តែងាយស្រួលនៅលើកុំព្យូទ័រ ProArt PZ13 ជាមួយនឹងរន្ធ USB4 ពីរ, SD card reader និង microSD card adapter។ បន្ថែមពីនេះ កុំព្យូទ័រនេះក៏គាំទ្រទៅរត់លើម៉ូនីទ័រខាងក្រៅចំនួនបី ដែលអនុញ្ញាតអោយអ្នកអាចធ្វើការធ្វើកិច្ចការច្រើនបានយ៉ាងរលូន។ កុំព្យូទ័រនេះក៏មានកម្មវិធីផ្តាច់មុខជាច្រើនទៀតដូចជា ProArt Creator Hub និង StoryCube ដែលអនុញ្ញាតអោយអ្នកបង្កើតមាតិកាទទួលបាននូវភាពងាយស្រួលក្នុងការកែប្រែទៅលើពណ៌ ការគ្រប់គ្រងទៅលើម៉ូនីទ័រ និងលំហូរកាងារបានយ៉ាងល្អ។ វាក៏មានលក្ខណៈពិសេសដូច ការគ្រប់គ្រងពណ៌ ដើម្បីជួយអ្នកប្រើពណ៌ដោយឆ្លាតវៃ បង្កើតក្ដារលាយពណ៌ផ្ទាល់ខ្លួនរបស់អ្នក និងស្វែងរកនិន្នាការពណ៌ ដូច្នេះអ្នកអាចបង្ហាញពីការច្នៃប្រឌិតព្រៃរបស់អ្នក។ ទន្ទឹមនឹងនេះ StoryCube គឺជាមជ្ឈមណ្ឌលគ្រប់គ្រងរូបភាំពដោយប្រព័ន្ធ AI ដែលរៀបចំឯកសារឌីជីថលដោយស្វ័យប្រវត្តិ។
ទាំងអស់នេះរួមបញ្ចូលគ្នាជាមួយនឹង CapCut subscription ដោយឥតគិតថ្លៃរយៈពេល 6 ខែដែរត្រូវបានរួមបញ្ចូលនៅពេលទិញកុំព្យូទ័រយួរដៃនោះ អ្នកអាចការកែសម្រួលវីដេអូគុណភាពខ្ពស់ និងរៀបគម្រោងឌីជីថលភ្លាមៗ។
កំណត់ឡើងវិញនូវសេរីភាពនៃការច្នៃប្រឌិត និងការប្តេជ្ញាចិត្តសម្រាប់និរន្តរភាពជាមួយ AI
ជាមួយនឹងតម្រូវការកើនឡើងរបស់ប្រទេសកម្ពុជាសម្រាប់ឧបករណ៍ឌីជីថល និងសមត្ថភាពដំណើរការដោយ AI ProArt PZ13 របស់ ASUS ធ្វើឱ្យការច្នៃប្រឌិតដ៏ទំនើបកាន់តែងាយស្រួលសម្រាប់អ្នកផលិតមាតិកាទាំងអស់។ Kedar Kondap អនុប្រធានជាន់ខ្ពស់ និង GM ក្រុមហ៊ុន Compute and Gaming ក្រុមហ៊ុន Qualcomm Technologies Inc បាននិយាយថា "យើងប្តេជ្ញាដល់ការផ្តល់ជូននូវដំណើរការ AI នៅលើឧបករណ៍ដ៏ទំនើបដល់អ្នកប្រើប្រាស់របស់យើងនៅទូទាំងពិភពលោក" ។ Snapdragon X Plus 8-core ជំរុញផលិតភាពដល់កម្ពស់ថ្មីពីគម្រោងផ្ទាល់ខ្លួន រហូតដល់លំហូរការងារប្រចាំថ្ងៃសម្រាប់មួយថ្ងៃកាន់តែមានប្រសិទ្ធភាព។
កុំព្យូទ័រយួរដៃនេះក៏ជាសក្ខីភាពមួយសម្រាប់ការប្តេជ្ញាចិត្តជាបន្តរបស់ ASUS លើបច្ចេកវិទ្យាប្រកបដោយការទទួលខុសត្រូវ និងនិរន្តរភាព។ ប្រសិទ្ធភាពថាមពលនៃ NPU ថ្មីជួយ ProArt PZ13 បំពេញតាមស្តង់ដារខ្ពស់របស់ក្រុមហ៊ុនសម្រាប់ប្រសិទ្ធភាពថាមពល។ នេះនាំឱ្យចំណាយពេលតិចក្នុងការដោតភ្លេីង និងប្រើប្រាស់ថាមពលតិចពេញមួយជីវិតរបស់វា។ NPU ដ៏មានអានុភាពថ្មីនេះក៏ផ្តល់នូវការគណនា AI រហ័សដែលមានសមត្ថភាពដំណើរការដោយឯករាជ្យនៃការតភ្ជាប់ ដោយផ្តល់នូវភាពឯកជនភាពរបស់អ្នកប្រើប្រាស់ខ្លាំងជាងមុនដោយថាមពលទាប។ សព្វថ្ងៃនេះ ASUS បានសម្រេចការប្រើប្រាស់ថាមពលកកើតឡើងវិញចំនួន 30% នៅទូទាំងប្រតិបត្តិការសកលរបស់ខ្លួន (RE30) ហើយជាផ្នែកមួយនៃគោលដៅដ៏មានមហិច្ឆតារបស់ខ្លួន គ្រោងនឹងប្រើប្រាស់ថាមពលកកើតឡើងវិញ 100% នៅក្នុងមជ្ឈមណ្ឌលប្រតិបត្តិការសកលនៅឆ្នាំ 2035។
កាលបរិច្ឆេទនៃការលក់ និងតម្លៃ
ពេលនេះ កុំព្យូទ័រ ProArt PZ13 អាចរកទិញបាននៅតាមបណ្តាហាងចែកចាយរបស់ក្រុមហ៊ុន ASUS នៅក្នុងប្រទេសកម្ពុជាជាមួយនឹងតម្លៃចាប់ពី $1399 ។ កុំព្យូទ័រនេះបំពាក់នូវប្រព័ន្ធប្រតិបត្តិការ Windows 11 Home, CapCut subscription រយៈពេល 6 ខែ ការធានារយៈពេល 3 ឆ្នាំ (អន្តរជាតិ) និង Perfect Warranty មួយឆ្នាំដំបូងថែមទៀតនៅពេលដែលអ្នកទិញពីហាង ASUS Exclusive Store នៅទីក្រុងភ្នំពេញ ឬហាងចែកចាយជាច្រើនទៀតរបស់ក្រុមហ៊ុន ASUS ទូទាំងប្រទេស។ ASUS Perfect Warranty នឹងរួមបញ្ចូលការបញ្ចុះតម្លៃផ្នែកជួសជុលចំនួន 80% សម្រាប់ការខូចខាតដោយចៃដន្យមួយដងក្នុងឆ្នាំដំបូង។សម្រាប់ការប្រើប្រាស់នៅក្នុងអាជីកម្ម អ្នកគួរតែប្រើប្រាស់នូវ Windows 11 PRO ។
សម្រាប់ការទិញកុំព្យូទ័រថ្មីនេះ អ្នកនឹងទទួលបាននូវ Accessories ផ្តាច់មុខជាច្រើនសម្រាប់ជំនួយកាងាររបស់អ្នកដូចជា backpack, MicroSD to SD adapter, magnetic back cover និង stylus (ASUS Pen SA203H-MPP 2.0 ) ថែមទៀត៕
•គេហទំព័រផ្លូវការ: https://www.asus.com/kh/
•ព័ត៌មានលម្អិតអំពីផលិតផល: https://www.asus.com/kh/laptops/for-creators/proart/proart-pz13-ht5306/
•តំណាងចែកចាយ: https://www.asus.com/kh/content/buy/
*ការធ្វើតេស្តថ្មដែលធ្វើឡើងដោយ ASUS នៅថ្ងៃទី 31 ខែកក្កដា ឆ្នាំ 2024 ដោយប្រើសេណារីយ៉ូចាក់វីដេអូកម្រិត 1080p ។ ការកំណត់រចនាសម្ព័ន្ធសាកល្បង៖ ProArt PZ13, បន្ទះ OLED, Qualcomm Snapdragon® X Plus, 1 TB SSD, RAM 16 GB ។ ការកំណត់សាកល្បង៖ បានបើកវ៉ាយហ្វាយ ប៉ុន្តែបានផ្តាច់ (មិនបានភ្ជាប់ទៅចំណុចចូលប្រើណាមួយទេ) ផែនការថាមពលរបស់វីនដូ កំណត់ទៅជាតុល្យភាព ពន្លឺបង្ហាញកំណត់ដល់ 150 ស៊ីឌី/ម២។ អាយុកាលថ្មពិតប្រាកដអាចប្រែប្រួលអាស្រ័យលើការកំណត់រចនាសម្ព័ន្ធផលិតផល ការប្រើប្រាស់ លក្ខខណ្ឌប្រតិបត្តិការ និងការកំណត់ការគ្រប់គ្រងថាមពល។ អាយុកាលថ្មនឹងថយចុះទៅតាមអាយុកាលរបស់ថ្ម។