no-alternative title
no-alternative title
no-alternative title
no-alternative title

ASUS និង Republic of Gamers នឹងបង្ហាញចេញនូវផលិតផលថ្មីៗនៅក្នុងព្រឹត្តិការណ៌ CES 2025 នៅថ្ងៃទី 7 ខែ មករា

ASUS បានប្រកាសអំពីព្រឹត្តិការណ៍បង្ហាញផលិតផលតាមអ៊ីនធឺណិត "Always Incredible" សម្រាប់ CES 2025 ដែលនឹងបង្ហាញនូវការបង្កើតនូវនវានីយកម្ម នៃបច្ចេកវិទ្យា AI ដែលមានការបង្កើតប្រសិទ្ធភាព។ ព្រឹត្តិការណ៍អនឡាញត្រូវបានកំណត់សម្រាប់ថ្ងៃទី 7 ខែមករា ឆ្នាំ2025 វេលាម៉ោង 12 យប់ (ប្រទេសកម្ពុជា) នៅលើគេហទំព័រ ASUS event site ហើយនឹងបង្ហាញពីនៃផលិតផលថ្មីរបស់ ASUS ក្នុងវិស័យ "Ubiquitous AI. Incredible Possibilities"។ តាមរយៈការពង្រីកលទ្ធភាពប្រើប្រាស់ បច្ចេកវិទ្យា AI និងបង្កើនសមត្ថភាពបន្ថែមនៅលើផលិតផលទាំងអស់របស់ខ្លួន ASUS មានគោលបំណងផ្តល់សិទ្ធិដល់អ្នកប្រើប្រាស់គ្រប់គ្នា និងក្រុមហ៊ុន ដែលស្របតាមតម្រូវការ ទៅលើការអនុវត្ត ភាពបត់បែន និងនិរន្តរភាព។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្នុងនាមជាក្រុមហ៊ុនដំបូងគេដែលបើកដំណើរការកុំព្យូទ័រ Copilot+ និងមានកំណត់ត្រាផលិតផលកុំព្យូទ័រ AI PC ដែលទូលំទូលាយបំផុតនៅលើទីផ្សារ ក្រុមហ៊ុន ASUS បានបញ្ជាក់ការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការអភិវឌ្ឍន៍នឹងដាក់បញ្ចូលបច្ចេកវិទ្យា AI ជាមួយនឹងផលិតផលថ្មីៗ។ ព្រឹត្តិការណ៍បង្ហាញផលិតផលក្នុងឆ្នាំ 2025 នេះនឹងបង្ហាញផលិតផលថ្មីៗដែលមានបញ្ចូលបច្ចេកវិទ្យា AI ទៅដល់អ្នកប្រើប្រាស់ទាំងអស់គ្នា។ ពីកុំព្យូទ័រយួរដៃដែលប្រើបច្ចេកវិទ្យា  AI ដែលអាចចល័តបាន និងមានតម្លៃសមរម្យសម្រាប់អ្នកប្រើប្រាស់ទូទៅ ដើម្បីបង្រួមកុំព្យូទ័រ AI Mini ជាមួយនឹងកុំព្យូទ័រលើតុទំនើបៗសម្រាប់ទៅលើអាជីវកម្ម។ ផលិតផល ASUS សង្កត់ធ្ងន់លើការរួមបញ្ចូល AI ដោយគ្មានដែនកំណត់ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទទួលបានបទពិសោធន៍នៃកម្មវិធីប្រកបដោយភាពវៃឆ្លាត ប្រសិទ្ធភាព និងច្នៃប្រឌិត ដែលនាំមកនូវបច្ចេកវិទ្យាឆ្លើយតបជាមួយនឹងការរស់នៅប្រចាំថ្ងៃ។ 

 

ASUSនៅតែប្តេជ្ញាចិត្តក្នុងការផ្ដល់ដំណោះស្រាយដែលមិនត្រឹមតែអ្នកប្រើប្រាស់ប៉ុណ្ណោះទេប៉ុន្តែនៅតែបន្ដជួយសម្រួលទៅនឹងអនាគតដែលប្រកបដោយនិរន្តរភាព។ ក្រុមហ៊ុនកំពុងធ្វើជំហានសំខាន់ៗក្នុងការលើកស្ទួយភាពត្រួតពិនិត្យផលិតផល និងការអនុវត្តគោលការណ៍សេដ្ឋកិច្ច, ដើម្បីធានាថាក្រុមហ៊ុនរបស់ខ្លួនត្រូវបានរចនាឡើងដោយគិតពីប្រសិទ្ធភាព និងការទទួលខុសត្រូវចំពោះបរិស្ថាន។ តាមរយៈការផ្តល់អាទិភាពដល់ការអនុវត្តផ្ដោតលើបរិស្ថាន, ASUS អនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការជ្រើសរើសប្រកបដោយនិរន្តរភាព ដែលមានព័ត៌មានច្បាស់លាស់ នឹងមានបច្ចេកវិទ្យាដែលស័ក្តិសមបំផុតនឹងតម្រូវការរបស់ពួកគេ ខណៈពេលដែលពិភពលោកគាំទ្រអោយមានទំនាក់ទំនង ផ្សារភ្ជាប់ជាមួយនឹងបរិស្ថាន។

 

ផលិតផល ASUS ដែលនឹងបង្ហាញក្នុងអំឡុងពេលដំណើរការកម្មវិធីតាមអ៊ីនធឺណិត "Always Incredible" - និងមានបង្ហាញរបស់ថ្មីៗច្រើនទៀត - ហើយសម្រាប់ការបង្ហាញដោយផ្ទាល់ នឹងមាននៅ ASUS & ROG CES 2025 Media Showroom នៅ The Venetian Expo, Meeting Room #3102។ អ្នកចូលរួមនៅទីក្រុង Las Vegas អាចទទួលបានបទពិសោធន៍ជាមួយនឹងព្រឹត្តិការណ៍ទាំងមូលនៅថ្ងៃទី 6 ខែមករា ចាប់ពីម៉ោង 10 ព្រឹកដល់ម៉ោង 5:30 ល្ងាច និងនៅថ្ងៃទី 7-9 ខែមករា ចាប់ពីម៉ោង 9 ព្រឹកដល់ម៉ោង 5:30 ល្ងាច PSTជាមួយនឹងឱកាសដើម្បីស្វែងយល់បន្ថែមអំពីដំណោះស្រាយរបស់ ASUS កុំព្យូទ័រទៅលើ អេក្រង់ នឹងគ្រឿងបង្គុំផ្សេងៗដែលភ្ជាប់ជាមួយកុំព្យូទ័រ។

 

ចូលរួមជាមួយពួកយើងតាមអ៊ីនធឺណិតនៅលើគេហទំព័រ https://www.asus.com/event/ces/ ដើម្បីមើលព្រឹត្តិការណ៍ប្រកាសអំពីបង្ហាញផលិតផលតាមអ៊ីនធឺណិត "Always Incredible" ហើយក្លាយជាអ្នកដំបូងគេដែលស្វែងយល់ពីរបៀបដែល ASUS កំពុងនាំយកការផ្លាស់ប្តូរនៃ បច្ចេកវិទ្យា AI ដល់មនុស្សគ្រប់គ្នា គ្រប់ទីកន្លែង។

សម្រាប់ ASUS Republic of Gamers (ROG) ក៏នឹងធ្វើការប្រកាសជាផ្លូវការនូវការខិតជិតមកដល់នូវព្រឹត្តិការណ៍សម្ភោធផ្លូវការផ្សេងៗក្នុង CES 2025 ផងដែរ ក្រោមប្រធានបទឈ្ពោះទៅកាន់ ROG Lab: For Those Who Dare – ដែលជាពេលនឹងធ្វើការប្រកាសជាផ្លូវការនូវផលិតផលជាច្រើនប្រភេទចេញចុងក្រោយគេបំផុត ហើយក៏ជាប្រេនដែលនាំមុខគេនៅក្នុងផលិតផលហ្គេមមីង លើសពីការរំពឹងទុករបស់អ្នកទាំងអស់គ្នា។ កម្មវិធីតាមអនឡាញនឹងធ្វើឡើងនៅថ្ងៃទី 7 ខែ មករា ឆ្នាំ 2025 (ម៉ោង១១ព្រឹក) និងមានការបញ្ជាំងផ្ទាល់តាម YouTube.

 

ផលិតផលផ្លាស់ប្តូរជាច្រើននៅឆ្នាំនេះនៃផលិតផល ROG ធ្វើការចេញនូវផលិតផលថ្មីៗសម្រាប់អ្នកជាមួយនឹង ភាពឆ្នៃប្រឌិតខ្ពស់ដែលអាចផ្ដល់ជូននូវបទពិសោធន៍នៃការប្រើប្រាស់របស់អ្នកឈានទៅកាន់ចំណុចកំពូល។ ក្រៅពីនេះផលិតផលថ្មីនេះក៏មានបំពាក់ជាមួយនឹងក្រាហ្វិកកាតជំនាន់ចុងក្រោយ បំពាក់ជាមួយនឹងកុំព្យូទ័ររបស់យើង សម្រាប់ធ្វើការ និង សម្រាប់លេងហ្គេម និងមានទាំងកុំព្យូទ័រខ្នាតតូចប្រភេទ NUC ក្រៅពីនេះមានទាំង ម៉ូនីទ័រ និង ដុំWiFi ដែលនឹងដាក់បង្ហាញទីនោះ ដែលជួយសម្រួលដល់ការប្រើប្រាស់ធ្វើការ និង លេងហ្គេមរបស់អ្នកកាន់តែមានឥទ្ធិពល។ 

 

ក្រៅពីចំនុចដែលបានបញ្ជាក់ខាងលើ ព្រឹត្តិការណ៍នេះនឹងធ្វើការបង្ហាញនូវកុំព្យូទ័រចុងក្រោយបង្អស់ ROG Strix and Zephyrus ដែលបានឌីស្សាញមកជាមួយនឹងកម្លាំងខ្លាំង ធនក្នុងការប្រើប្រាស់បានយូរ និង មានរូបរាងស្រស់ស្អាត។ ម៉ាស៊ីនទាំងនេះគឺធ្វើឡើងដែលអាចផ្ដល់កម្លាំងខ្លាំងសម្រាប់អ្នកប្រើប្រាស់ការងារធ្ងន់ៗ និង ការលេងហ្គេម និងជួយអោយអ្នកឈ្នះហ្គេមគ្រប់ពេល ទោះស្ថិតក្នុងស្ថានភាពណាក៏ដោយ. សម្រាប់កុំព្យូទ័រនេះក៏មានភ្ជាប់មកជាមួយនឹង ម៉ូដែលចេញមកថ្មីៗដែលរួមបញ្ចូលទាំង ក្រាហ្វិកកាតជំនាន់ថ្មី ROG និង ROG NUC និង ភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យា និង កម្លាំងខ្លាំងៗ។

 

ផលិតផល ROG ដែលបានបង្ហាញក្នុងអំឡុងពេលព្រឹត្តិការណ៍តាមអនឡាញ - ជាមួយនឹងការច្នៃប្រឌិតថ្មីនៃម៉ាស៊ីនហ្គេមទំនើបផ្សេងទៀត - នឹងមានដាក់តាំងបង្ហាញ និងអាចធ្វើការតេសសាកល្បងជាមួយនឹង ASUS & ROG CES 2025 Media Showroom នៅ The Venetian Expo, Meeting Room #3102។ បន្ទប់តាំងបង្ហាញនឹងបើកនៅថ្ងៃទី 6 ខែមករា ចាប់ពីម៉ោង 10 ព្រឹក ដល់ 5:30 ល្ងាច (PST) និងនៅថ្ងៃទី 7-9 ខែមករា ចាប់ពីម៉ោង 9 ព្រឹក ដល់ 5:30 ល្ងាច។ PST (ម៉ោង Las Vegas) ។

 

ROG អញ្ជើញអ្នកលេងហ្គេម អ្នកចូលចិត្តបច្ចេកវិទ្យា និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ឱ្យចូលរួមក្នុងព្រឹត្តិការណ៍ដ៏ពិសេសនេះ ហើយក្លាយជាមនុស្សដំបូងគេដែលឃើញពីអនាគតនៃម៉ាស៊ីនលេងហ្គេម។ ចូលរួមព្រឹត្តិការណ៍និម្មិតនៅ https://rog.asus.com/event/ces/ និងដោយផ្ទាល់នៅឡាសវេហ្គាស ដើម្បីទទួលយកបទពិសោធន៍នៃការច្នៃប្រឌិតចុងក្រោយបំផុតពីម៉ាកហ្គេមឈានមុខគេរបស់ពិភពលោក ដែលប្តេជ្ញាចិត្តក្នុងការរៀបចំរូបរាងហ្គេមឡើងវិញ។

  

 

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម