ក្រុមហ៊ុនផលិតរថយន្តជប៉ុន Mazda ទើបតែបានធ្វើការបង្ហាញចេញរថយន្តស្ព័រ 2 កៅអីស៊េរីថ្មីឆ្នាំ 2025 ម៉ូដែល MX-5 ដែលជាប្រភេទរថយន្ត Spirit Racing Roadster 12R ដ៏មានប្រជាប្រិយភាពបំផុតរបស់ Mazda។ រថយន្តស្ព័រ 2 កៅអី និងទ្វារពីរស៊េរីថ្មីមួយនេះ បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងកម្មវិធី2025 Tokyo Auto Salon។
Mazda MX-5 ស៊េរីឆ្នាំ 2025 ប្រើប្រាស់នូវម៉ាស៊ីនសាំង 2.0-liter naturally aspirated four-cylinder petrol engine ដូចគ្នានឹងម៉ូដែល MX-5 ស្តង់ដារដែរ គ្រាន់តែបានបង្កើនកំលាំងខ្លាំងជាងប្រមាណ 12kW ដែលធ្វើឲ្យកំលាំងម៉ាស៊ីនកើនពី 135kW ឡើងដល់ 147kW ដែលធ្វើឲ្យ MX-5 ស៊េរីថ្មីឆ្នាំ 2025 ក្លាយជារថយន្ត Roadster ដ៏មានអនុភាពកំលាំងមួយចេញរោងចក្រផលិតក្នុងទីក្រុង Hiroshima។ ទោះជាយ៉ាងណា ក្រុមហ៊ុនមិនបានបញ្ជាក់ពីកំលាំងរមូលរបស់ MX-5 ឆ្នាំ 2025 នោះទេ ប៉ុន្តែ សម្រាប់ម៉ូដែលស្តង់ដាររបស់ MX-5 គឺមានកំលាំងរមូលប្រមាណ 205Nm។
Mazda MX-5 ស៊េរីឆ្នាំ 2025 បានធ្វើការកែប្រែផ្លាស់ប្តូរទៅប្រើតួរប្រភេទ camshaft បំពាក់ជាមួយយ៉ាន់កង់ 17-inch forged Rays TE37 wheels, ជាមួយហ្វ្រាំងប្រភេទ Brembo front brakes, កៅអីបែបរចនាបែបស្ព័រ Recaro, និងប្រព័ន្ធ Bilstein dampers ជាដើម។ សម្រាប់ដៃចង្កូតវិញត្រូវបានរចនាជាងរង្វង់ដោយមានមកជាមួយប៊ូតុងចុចបញ្ជាមុខងារមួយចំនួនរួមនឹងរំលេចដោយភ្នែក Alcantara ដែលជានិមិត្តសញ្ញាក្រុមហ៊ុន Mazda នៅលើដៃចង្កូត អេក្រង់បង្ហាញព័ត៌មាន និងប្រអប់លេខរចនាជា Gear Knob ក៏ដូចជាមានហ្វ្រាំងដៃផងដែរ។
Mazda MX-5 Spirit Racing Roadster 12R ឆ្នាំ 2025 នឹងមានការផលិត និងលក់ក្នុងចំនួនមានកំនត់ត្រឹមតែ 200 គ្រឿងប៉ុណ្ណោះ ហើយនិងលក់ផ្តាច់មុខតែនៅក្នុងទីផ្សារប្រទេសជប៉ុនតែប៉ុណ្ណោះ។ រថយន្តស្ព័រ 2 កៅអី និងទ្វារពីរស៊េរីថ្មីឆ្នាំ 2025 របស់ Mazda មួយនេះ មានតម្លៃខ្ទង់ 7 លានយ៉េន ឬប្រហែល 44,366 ដុល្លារអាមេរិក។ Mazda Australia បានបញ្ជាក់ថា មិនមានគម្រោងក្នុងការនាំយក MX-5 Spirit Racing Roadster 12R ឆ្នាំ 2025 ទៅប្រកាសចេញលក់នៅទីផ្សារប្រទេសអូស្ត្រាលីនោះទេ៕