no-alternative title
no-alternative title
no-alternative title
no-alternative title

All-New Honda PCX ស៊េរីថ្មី ទើបចេញក្តៅៗ ទទួលកក់មុនក្នុងតម្លៃពិសេស ជាមួយនឹងកាដូពិសេសមានតម្លៃស្មើរ 150$

ក្រុមហ៊ុន អិនស៊ី អិច បានរៀបចំកម្មវិធីដាក់បង្ហាញវត្តមានជាផ្លូវការរបស់ All-New Honda PCX ស៊េរីថ្មី2025 នៅក្នុងផ្សារទំនើប អ៊ីអនមលភ្នំពេញ ចាប់ពីនៅថ្ងៃទី17 ខែមករា ឆ្នាំ2025 រហូតដល់ទី 31 ខែមករា ឆ្នាំ2025។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្នុងការដាក់បង្ហាញនេះផងដែរ ក្រុមហ៊ុនបានរៀបចំនូវកម្មវិធីពិសេសដោយអតិថិជនទាំងអស់អាចធ្វើការកក់ទុកមុននូវ All-New Honda PCX  ២០២៥ ក្នុងតម្លៃពិសេសត្រឹមតែ 4,590$ ហើយបានទទួលបានកាដូរពិសេសបន្ថែម កាស SONY និងមួកសុវត្ថិភាព INDEX ដែលសរុបមានតម្លៃស្មើ 150$ (ចំនួនមានកំណត់)។ ហើយការផ្តល់ជូននេះមានតែក្នុងកម្មវិធីដាក់តាំងបង្ហាញតែប៉ុណ្ណោះ។

សម្រាប់ម៉ូឌែលហុងដា PCX  កន្លងមកតែងតែទទួលបាន ការគាំទ្រពីសំណាក់អតិថិជនជាច្រើនជំនាន់រួចមកហើយទៅលើគុណភាព ការរចនា និងបច្ចេកវិទ្យាទាន់សម័យឈានមុខគេ។ ហើយសម្រាប់ហុងដា PCX ស៊េរីថ្មី2025 បានផ្លាស់ប្ដូររូបរាងថ្មីទាំងស្រុង កាន់តែប្រសើរជាងមុន ក្រោមគំនិត  SYNCING THE FUTURE ដែលទទួលបានការធ្វើវានុវត្តន៌ថ្មីជាមួយ Honda RoadSync ផ្តល់នូវការផ្សារភ្ជាប់ទំនាក់ទំនងកាន់តែអស្ចារ្យ និងបទពិសោធន៍នាពេលអនាគត។ 

កុងទ័ររចនាថ្មីទំហំ ៥ អ៊ិញ អេក្រង់  ប្រភេទ TFT LCD  បង្ហាញមុខងារពេញលេញនិងច្បាស់ល្អ ភ្ជាប់ជាមួយមុខងារ Honda RoadSync រួមមានការទទួលទូរសព្ទ័ ការខលត្រលប់ មុខងារស្វែងរកទីតាំង មុខងារស្តាប់តន្ត្រី ក៏ដូចជាប្រវត្តនៃការធ្វើដំណើរ និងមុខងារ HSTC (Honda Selectable Torque Control) system, ជាមុខងារការពារនិងគ្រប់គ្រងកង់មុខនិងកង់ក្រោយ ដោយរក្សារលំនឹង បង្កើនសុវត្ថិភាពទ្វេរដងរាល់ពេលធ្វើដំណើរ។ 

បំពាក់បន្ថែមនូវកុងតាក់សម្រាប់បញ្ជាបែបពហុមុខងារតាមតម្រូវការបំពាក់ជាពិសេសប្រើប្រាស់ជាមួយ Honda Roadsync បង្កើនភាពងាយស្រួលដល់អ្នកបើកបរជាមួយភាពទំនើបចុងក្រោយ ផ្សារភ្ជាប់ទំនាក់ទំនងរបស់អ្នកគ្រប់ទីកន្លែងបានប្រសើរជាងមុនប្រកបដោយភាពជឿជាក់បំផុតលើការគ្រប់គ្រងប្រតិ្តបត្តិការគ្រប់មុខងារ។ 

ប្រព័ន្ធហ្វ្រាំង ABS ព្រមទាំងបន្ទះហ្រ្វាំឌីសមុខក្រោយ បញ្ឈប់ម៉ូតូបានដោយសុវត្ថិភាពគ្រប់ស្ថានការណ៍ កាន់តែមានទំនុកចិត្ត។ ម៉ាស៊ីន160cc eSP+ បំពាក់មកជាមួយស៊ូប៉ាប់4 និងប្រព័ន្ឋប៊ិចសាំង PGM-FI ផ្តល់នូវអនុភាពកាន់តែខ្លាំង ធ្វើឲ្យការបើកបរក្នុងក្រុងឬ ទីឆ្ងាយៗ កាន់តែរំជើបរំជួល សន្សំសំចៃប្រេងសាំងបានយ៉ាងល្អឥតខ្ចោះ និងជួយកាត់បន្ថយជាតិពុលទៅក្នុងបរិស្ថាន។

បើក្រឡេកមកមើលការរចនាថ្មីចង្កៀងមុខក្រោយកាន់តែប្រណីត លាយបញ្ចូលគ្នាជាមួយល្អឥតខ្ចោះ។ ឃ្លុបដាក់ឥវ៉ាន់មានទំហំធំទូលាយដែលមានចំណុះរហូតដល់ទៅ 30លីត្រ ដែលអាចទុកមួកសុវត្ថិភាពដែលមានចង្ការ FULL FACE HELMET បានយ៉ាងពេញលេញជាមួយនឹង SEAT STOPPER ជួយសម្រួលដល់ការបើកឬបិទកែបម៉ូតូ មកជាមួយនឹង USB TYPE-C បង្កើនភាពងាយស្រួលទ្វេរដង។ សោរឆ្លាតវៃជំនាន់ចុងក្រោយ បញ្ឆេះម៉ាស៊ីនដោយមិនប្រើកូនសោរ និងប្រព័ន្ឋឆ្លើយតបត្រលប់មកវិញផ្តល់សុវត្ថិភាពខ្ពស់។ 

កាន់តែពិសេសនោះគឺ All-New Honda PCX ស៊េរីថ្មី មាន ៤ ពណ៌សម្រាប់ជ្រើសរើស៖ ពណ៌ស ពណ៌ខ្មៅ  ពណ៌ក្រហម និង ពណ៌ខៀវ ហើយមានតែនៅក្រុមហ៊ុន អិន ស៊ី អិច តែប៉ុណ្ណោះ។

សម្រាប់ព័ត៌មានបន្ថែម៖ ០១០ ៩២២ ៩២២

Website: https://www.ncxhonda.com/motorcycles/kh/WW160SS-CA 

 

 

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Mazda MX-5 ស៊េរីថ្មី បំពាក់ម៉ាស៊ីន 2.0-លឺត្រកំលាំង 147kW បង្ហាញខ្លួននៅ 2025 Tokyo Auto Salon

Mazda MX-5 ស៊េរីថ្មី បំពាក់ម៉ាស៊ីន 2.0-លឺត្រកំលាំង 147kW បង្ហាញខ្លួននៅ 2025 Tokyo Auto Salon

ដោយ ប៉េងលីន
លេចធ្លាយរូបភាពផ្សព្វផ្សាយថ្មីបញ្ជាក់ថា Galaxy S25 Ultra មានការឌីស្សាញរូបរាងថ្មី

លេចធ្លាយរូបភាពផ្សព្វផ្សាយថ្មីបញ្ជាក់ថា Galaxy S25 Ultra មានការឌីស្សាញរូបរាងថ្មី

ដោយ ប៉េងលីន
ចិនផលិតរថយន្តបាន 31.282 លានគ្រឿង ហើយនិងលក់ 31.436 លានគ្រឿងនៅក្នុងឆ្នាំ 2024

ចិនផលិតរថយន្តបាន 31.282 លានគ្រឿង ហើយនិងលក់ 31.436 លានគ្រឿងនៅក្នុងឆ្នាំ 2024

ដោយ ប៉េងលីន
ស្ងាត់ៗ Nissan ចាប់ដៃជាមួយក្រុមហ៊ុនចិន ចេញភីកអាប់ថ្មី រូបរាងកាច ហើយនឹងមានម៉ាស៊ីន Hybrid ទៀត!

ស្ងាត់ៗ Nissan ចាប់ដៃជាមួយក្រុមហ៊ុនចិន ចេញភីកអាប់ថ្មី រូបរាងកាច ហើយនឹងមានម៉ាស៊ីន Hybrid ទៀត!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Mazda 6e EV ស៊េរីឆ្នាំ 2025 ប្រកាសចេញលក់នៅទីផ្សារអឺរ៉ុប ខណៈទីផ្សារអូស្ត្រាលីនៅមិនទាន់ច្បាស់ទេ

រថយន្តអគ្គិសនី Mazda 6e EV ស៊េរីឆ្នាំ 2025 ប្រកាសចេញលក់នៅទីផ្សារអឺរ៉ុប ខណៈទីផ្សារអូស្ត្រាលីនៅមិនទាន់ច្បាស់ទេ

ដោយ ប៉េងលីន
Ford Ranger ទទួលបានពានរង្វាន់ជារថយន្ត Pick-Up ដ៏ល្អបំផុតប្រចាំឆ្នាំ 2025 នៅក្នុងទីផ្សារអាមេរិចខាងជើង!

Ford Ranger ទទួលបានពានរង្វាន់ជារថយន្ត Pick-Up ដ៏ល្អបំផុតប្រចាំឆ្នាំ 2025 នៅក្នុងទីផ្សារអាមេរិចខាងជើង!

ដោយ ប៉េងលីន