កាលពីថ្ងៃទី 11 ខែកុម្ភ:នេះ ក្រុមហ៊ុន ហួវៃ បានសម្ពោធនូវ HUAWEI MatePad 11.5 2025 ដែលមានតម្លៃ 299 ដុល្លា មានប្រើកម្មវិធី Office កុំព្យូរទ័រដំឡើងមកស្រាប់ដូចជា Word , Excel , PowerPoint ដូចកម្មវិធីកុំព្យូរទ័រ Microsoft Office ហើយនិងមាន License ឥតគិតថ្លៃមួយជីវិត រួមជាមួយនិងនាឡិកាឆ្លាតវៃ HUAWEI Watch Fit 3 តម្លៃ 99 ដុល្លា សាកម្តងប្រើ 10 ថ្ងៃ អាចភ្ជាប់បានទំាង iOS & Android ទៀតផង។
សម្រាប់ដើមឆ្នាំ 2025 នេះ គឺផ្ទុះកក្រើកទីផ្សារទៀតហើយ! ក្រុមហ៊ុន ហួវៃ បានសម្ពោធនូវ Tablet ជំនាន់ថ្មី គឺ HUAWEI MatePad 11.5 2025 និង HUAWEI Watch Fit 3 មកកាន់ប្រទេសកម្ពុជា ដោយមានការចូលរួមពី តារាកក្តិយសតារា influencer លោក ហេង វិសាល និង ស្រីនា, Tech Review លោក Jerry ថៃ ហៅ ប្រាប់ចំៗ និង Content Creator លោក ទិត ហាវហ៊ាង សិស្សឆ្នើមនិទ្ទេស A ចូលរួមផ្តល់នៅបទពិសោធន៍ល្អក្នុងការប្រើប្រាស់ប្រចាំថ្ងៃ ៕
នៅលើ MatePad 11.5 2025 នេះ គឺមានចំណុចពិសេសៗជាច្រើនរួមមានដូចជា៖
ចំណុចពិសេសទី 1: គឺជាធេប្លតដំបូងគេមានតម្លៃជាង 200 ដុល្លាប៉ុណ្ណោះ ប៉ុន្តែមានផ្តល់ជូនកម្មវិធី Office Word, Excel, PowerPoint , PDF ផ្តល់ License ឥតគិតថ្លៃមួយជីវិត ហើយនឹងប្រើប្រាស់ Microsoft Office មាន Format ដូចគ្នាទៅនឹងកុំព្យូទ័រអញ្ចឹង! គឺមិនផ្លាស់ប្តូទេ នៅពេលយើងយក File យក File ពីថេប្លេតទៅបើកក្នុង កុំព្យូទ័រ ឬ យលហ្វាល់ពីកុំព្យូទ័រទៅបើក្នុង ថេប្លេត។ ជាពិសេសអាច ប្រើ Font ខ្មែរបានជាង 400 ហ្វុន ហើយនិង វាយអក្សរខ្មែរយូនីកូដដូចកុំព្យូរទ័របានទៀតផង។
ចំណុចពិសេសទី 2៖ ក្រុមហ៊ុន ហួវៃ ផ្តល់ជូនការដូសរុបលើសពី $400 មានដូចជា ៖ ការផ្តល់ជូននូវក្តារចុច Original HUAWEI Smart Keyboard មានតម្លៃ $129 កាន់តែងាយស្រួលក្នុងវាយឯកសារជាទម្រង់កុំព្យូទ័រ ។
*ផ្តល់ជូនប៊ិចឆ្លាតវៃ Original HUAWEI M-Pencil 3rd ជំនាន់ទី 3 គាំទ្រការប្រើមុខងារ Tool ក្នុងកម្មវិធី Office ក្នុងកម្មវិធីNote ឬ សម្រាប់ការគូររូបែប Digital Art ជាដើម ។
*ផ្តល់ជូន Bluetooth Mouse មានតម្លៃ $19, កាបូប នឹង ខ្នើយកើយក តម្លៃសរុប $29
* ផ្តល់ជូនកម្មវិធីកាត់តវីដែអូ Petal Clip ឥតគិតថ្លៃជីវិត ប្រើអក្សរខ្មែរបាន 100% ជំនួសអោយកម្មវិធីកាត់តវីដេអូ Capcut ចំនេញ $89 ក្នុង 1 ឆ្នាំ មានមុខងារប្រើប្រាស់ស្រដៀងនឹង Capcut ។
*ផ្តល់ជូននូវ កម្មវិធី HUAWEI Note ជំនាន់ថ្មី ផ្តល់ជូនមុខងារកាត់ត្រាបែប Professional មុខងារ Note Reply ដែលអាច Record Voice ជាសំឡេងពេលកំពុងគាត់ត្រា ។
ចំណុចពិសេសទី 3: ថេប្លេតនេះដំណើរការដោយយ HarmonyOS 4.2 ជំនាន់ចុងក្រោយ ទទួលបានបទពិសោធន៍ប្រើប្រាស់ស្រដៀងនឹង Laptop អញ្ចឹង! ចំពោះអេក្រង់មាន គឺមានទំហំ 11.5 អ៊ីង មានកម្រិត Refesh Rate 120Hz ផ្តល់នៅ Resolution កម្រិត 2.2K ហើយនិងមានតួរផលិតពីអាលុយមីញ៊ូម មានកម្រាស់ស្តើងស្រាល ព្រមទាំងមានបំពាក់ Speaker 4 គ្រាប់បែប Surround Sound ផងដែរ។ អ្នកប្រើប្រាស់ នឹងអស់ក្តីបារម្ភរឿងប្រើប្រាស់ Google Apps ដូចជា Gmail, Google Maps Google Classroom ទៀតហើយ ព្រោះថា មានស្រាប់នៅក្នុង Huawei AppGallery ។ ដូច្នេះចំពោះ អ្នកធ្វើការ រដ្ឋបាល, ការងារ Office អ្នករកស៊ី ម្ចាស់អាជីវកម្ម ឬ សិស្សនិស្សិត ដែលកំពុងស្វែងរក Tablet នោះ! Huawei MatePad 11.5 2025 នេះជាជម្រើសដ៍ល្អបំផុតសម្រាប់ដើមឆ្នាំ 2025 នេះ !
ជាមួយគ្នានេះ នៅក្នុងព្រឹត្តិការណ៌នេះ ក្រុមហ៊ុន ហួវៃ ក៏បានបង្ហាញនូវនាឡិកាឆ្លាតវៃ HUAWEI Watch Fit 3 ផងដែរ! ដូច្នេះ សម្រាប់អតិថិជន ដែលមិងចង់ចំណាយលុយច្រើនទិញ Apple Watch ឬ ធុញនឹងការសាកថ្មនោះ! Huawei Watch Fit 3 រចនារូបរាងដូច Apple Watch តម្លៃត្រឹម $99 តម្លៃធូរជាង Apple Watch 3 ដង មានសមត្ថភាពណសាកថ្មម្តងប្រើ 10 ថ្ងៃ បំពាក់មុខងារ សុភាព និង កីឡាសុក្រិត មានមុខងារ Bluetooth Call អាចភ្ចាប់បានគ្រប់ស្មាតហ្វូន Android និង IOS ទៀតផង។ អតិថិជនអាចរកជាវ Huawei MatePad 11.5 2025 និង Huawei Watch Fit 3 នៅតាមបណ្តាហាងដៃគូរសហការ នឹង Huawei Showroom ទូរទាំងប្រទេសកម្ពុជា។