no-alternative title
no-alternative title
no-alternative title
no-alternative title

Tesla Cybertruck បានបង្កគ្រោះថ្នាក់ចរាចរដោយសារតែការប្រើប្រាស់មុខងារបើកបរស្វ័យប្រវត្តិ FSD ជំនាន់ចុងក្រោយ

ម្ចាស់រថយន្ត Tesla មួយរូបមកពីរដ្ឋផ្លរីដា បានធ្វើការចែករំលែករឿងរ៉ាវមួយនៅលើគណនី X ដែលពាក់ព័ន្ធនឹងរថយន្តអគ្គិសនី Cybertruck របស់គាត់ ហើយនិងប្រព័ន្ធបច្ចេកវិទ្យាបើកបរស័្វយប្រវត្តិ Tesla's Full Self-Driving advanced driver assist system ហើយក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើប្រព័ន្ធអ៊ីនធឺណិត។ កំពូលរថយន្តអគ្គិសនី Cybertruck នេះ ត្រូវបានគេរាយការណ៍ថា បាននឹងកំពុងប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិ FSD កំណែចុងក្រោយបំផុតគឺ v13 ដែល Musk អះអាងថា នឹងត្រូវដាក់ឲ្យដំណើរការជាសារធារណនៅឆ្នាំនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ម្ចាស់រថយន្ត Tesla Cybertruck បានបន្តថា រថយន្ត Cybertruck របស់គាត់ ទំនងជាបានធ្វើការប្តូរគន្លងផ្លូវមុនចូលទៅខាងឆ្វេង ប៉ុន្តែ រថយន្តមិនបានបង្អង់ល្បឿនឡើយ ហើយក៏ជ្រុលទៅបុកបង្គោលភ្លើងខាងស្តាំ។ លោក Challinger ដែលជាម្ចាស់រថយន្តបានទទួលស្គាល់កំហុសរបស់គាត់ ដោយមិនបានយកចិត្តទុកដាក់ខ្ពស់ទៅលើការបើកបរ ហើយនេះក៏ជាករណីដំបូងដែលកើតឡើងដោយប្រព័ន្ធបច្ចេកវិទ្យា FSD v13 ដំណើរការមិនប្រក្រតី ដែលត្រូវបានទម្លាយចេញនៅលើបណ្តាញអ៊ីនធឺណិត។

 

លោក Challinger បានជំរុញឱ្យមនុស្សគ្រប់គ្នារក្សាការយកចិត្តទុកដាក់បន្ថែម ខណៈពេលដែលបើកដំណើរការនូវមុខងារបើកបរស្វ័យប្រវត្តិ FSD នៅលើរថយន្ត Tesla កុំធ្វើបញ្ហាដូចអ្វីដែលគាត់បានធ្វើ។ នៅក្នុងករណីណាក៏ដោយ ការអះអាងរបស់ Elon Musk បានបញ្ជាក់ថា FSD នឹងត្រៀមខ្លួនជាស្រេចដើម្បីដំណើរការដោយគ្មានការត្រួតពិនិត្យអ្វីនៅឆ្នាំនេះ ហើយមេធំ Tesla រូបនេះ គឺមានសុទិដ្ឋិនិយមខ្ពស់ទៅលើប្រព័ន្ធជំនួយការបើកបរស្វ័យប្រវត្តិជំនាន់ថ្មីរបស់ខ្លួន។

ទោះជាយ៉ាងណាក្នុងករណីនេះ គ្រប់គ្នានឹងរងចាំមើលលទ្ធផលនៃការស៊ើបអង្កេតពេញលេញ ថាវាមានបញ្ហាដោយសារអ្វីឲ្យពិតប្រាកដសម្រាប់ករណីគ្រោះថ្នាក់មួយនេះ។ សូមបញ្ជាក់ថា ក្នុងករណីគ្រោះថ្នាក់នេះ គឺមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស ឬសូម្បីតែម្ចាស់រថយន្ត Cybertruck ផ្ទាល់ ដោយត្រឹមតែធ្វើឲ្យខូចខាងរថយន្តផ្នែកខាងមុខធ្ងន់តែប៉ុណ្ណោះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម