នៅថ្ងៃនេះ ក្រុមហ៊ុន ASUS បានប្រកាសជាផ្លូវការទៅលើកុំព្យូទ័រ AI ដំបូងបំផុតជាច្រើនម៉ូឌែលនៅក្នុងឆ្នាំ 2025 នេះមកកាន់ទីផ្សារប្រទេសកម្ពុជាជាមួយនឹងបន្ទះឈីប Intel® Core™ Ultra Processors (Series 2) ចុងក្រោយបំផុត។ ខណៈពេលដែលមនុស្សជាច្រើនត្រូវការកុំព្យូទ័រដែលមានរូបរាងទាន់សម័យ ប្រសិទ្ធិភាពខ្ពស់ជាងមុន និងសុវត្ថិភាពក្នុងការប្រើប្រាស់នោះ កុំព្យូទ័រស៊េរីថ្មីរបស់ក្រុមហ៊ុន ASUS នេះគឺផ្តោតទៅលើរូបរាងស្ទាយ៍ និងកម្លាំងម៉ាស៊ីនដ៏ខ្លាំងក្លារបស់វា ជាមួយនឹងបច្ចេកវិទ្យា AI និងថាមពលថ្មប្រើប្រាស់បានយូរដែលធានាបានប្រសិទ្ធិភាពការងារខ្ពស់ និងការកម្សាន្តយ៉ាងសម្បូរបែប។
នៅក្នុងការឌីស្សាញសម្រាប់អ្នកជំនាញ និងអ្នកប្រើប្រាស់ទូទៅជាមួយនឹងការយកចិត្តទុកដាក់ខ្លាំងទៅលើរូបរាងស្តើង និងស្រាលក្នុងការប្រើប្រាស់នៅះ កុំព្យូទ័រនេះបំពាក់នូវបន្ទះឈីប Intel® Core™ Ultra H-series processorsដែលក្រុមហ៊ុនបច្ចេកវិទ្យា Intel ទើបតែប្រកាសកាលពីដើមខែមករានេះនៅក្នុងព្រឹត្តិការណ៍ CES 2025 ជាមួយនឹងក្រាហ្វិកកាត Intel® Arc™ graphics ផងដែរ។ នៅក្នុងការបង្កើតឡើងដោយផ្តោតទៅលើកម្លាំងម៉ាស៊ីនខ្លាំងក្លា ការបង្កើតមាតិកា និងហ្គេមនោះ បន្ទះឈីបនេះក៏បំពាក់នូវ Low-Power Efficient (LPE) core ជាមួយនឹង Performance (P-core)និង Efficiency (E-core)ផងដែរ។ សម្រាប់ស្ថាបត្យកម្មនេះបង្កើតឡើងសម្រាប់ជួយសន្សំសំចៃទៅលើថាមពលថ្ម ការបង្កើនល្បឿនដំណើរការលឿនជាងមុន និងការប្រើប្រាស់ថាមពលថ្មបានយូរថែមទៀត។
តាមរយៈការពង្រីកទៅលើផលិតផលជាច្រើនរបស់ខ្លួនតាមរយៈការប្រើប្រាស់នូវបន្ទះឈីប AI ថ្មីនោះ ក្រុមហ៊ុន ASUS នៅតែបន្តក្នុងការពង្រឹងទៅលើយុទ្ធសាស្រ្តនៃការត្រួសត្រាយផ្លូវសម្រាប់កុំព្យូទ័រ AI មកកាន់ទីផ្សាររបស់ប្រទេសកម្ពុជាជាមួយនឹងការបំពាក់នូវបច្ចេកវិទ្យាចុងក្រោយបំផុតកម្រិតខ្ពស់សម្រាប់អ្នកប្រើប្រាស់។ ខណៈពេលដែលម៉ូឌែលជាច្រើនចុងក្រោយបំផុតកាលពីឆ្នាំមុននេះគឺផ្តោតទៅលើបច្ចេកវិទ្យា AI នោះ សម្រាប់កុំព្យូទ័រនៅក្នុងឆ្នាំនេះនៅតែផ្តោតទៅលើសមត្ថភាពដ៏ខ្លាំងក្លា និងបង្កើនប្រសិទ្ធិភាពកាន់តែប្រសើរ និងធានាបាននូវការងារប្រចាំថ្ងៃកាន់តែរលូនជាមួយនឹងបច្ចេកវិទ្យា AI ។
Zenbook DUO (UX8406CA): កុំព្យូទ័រសមត្ថភាពខ្លាំងក្លាសម្រាប់ការងារ multitasking
នៅក្នុងការឌីស្សាញជាមួយនឹងការឈ្នះពានរង្វាន់អេក្រង់ភ្លោះ Lumina OLED touchscreen នោះ កុំព្យូទ័រ Zenbook DUO (UX8406CA) វិលត្រឡប់មកវិញនៅក្នុងឆ្នាំនេះជាមួយនឹងកម្លាំងម៉ាស៊ីនខ្លាំងក្លា និងកាន់តែមានប្រសិទ្ធិភាពជាងមុនថែមទៀត។ សម្រាប់អេក្រង់ទី ១ និងទី ២ របស់វា កុំព្យូទ័រនេះអាចភ្ជាប់ទៅកាន់អេក្រង់ខាងក្រៅចំនួន ៤ ។ ជាមួយនឹងបន្ទះឈីប Intel® Core™ Ultra 9 285H processor, 32GB LPDDR5X RAM និង 1TB PCIe 4.0 SSDនោះ កុំព្យូទ័រនេះមានប្រសិទ្ធិភាពខ្ពស់ជាងមុនដែលអនុញ្ញារអោយអ្នកប្រើប្រាស់អាចធ្វើការងារ multitasking ការកែប្រែទៅលើមាតិកា និងគ្រប់គ្រងទៅលើការងារបានច្រើននៅលើអេក្រង់ទាំង ២ នេះ។ មិនថាអ្នកជំនាញ ឬអ្នកត្រូវការកុំព្យូទ័រដែលមានកម្លាំងម៉ាស៊ីនខ្លាំងក្លានោះទេ កុំព្យូទ័រ Zenbook DUO នេះមានសមត្ថភាពខ្លាំងក្លា និងរូបរាងតូចគួរអោយចង់ប្រើប្រាស់បំផុត។ បន្ថែមពីនេះ ជាមួយនឹងក្រាហ្វិកកាត Intel® Arc™ Graphics នោះ កម្លាំងក្រាហ្វិកកាតនៅលើកុំព្យូទ័រ 2025 Zenbook DUO គឺទ្វេរដងបើធៀបជាមួយនឹងម៉ូឌែលជំនាន់មុននេះ។ វាអាចបង្កើននូវភាពរលូន និងលឿនជាងមុនសម្រាប់អ្នកបង្កើតមាតិកា និងការពង្រឹងទៅលើគុណភាពរូបភាពថែមទៀត។
កម្លាំងក្រាហ្វិកកាតដ៏ខ្លាំងក្លានេះគឺបង្ហាញនៅលើអេក្រង់ 14-inch Lumina OLED touchscreensទាំង ២ នេះហើយវាក៏ទ្រទ្រង់ទៅលើកម្រិតភាពច្បាស់ 3K resolution និង 120Hz refresh rate ដែលផ្តល់នូវការទស្សនាកាន់តែច្បាស់ និងដិតល្អក្នុងការប្រើប្រាស់ផងដែរ។ អេក្រង់ Lumina OLED នេះក៏សន្សំសំចៃទៅលើថាមពលថ្មកាន់តែប្រសើរជាងមុន។ កុំព្យូទ័រថ្មីនេះមានរូបរាងស្តើង ទម្ងន់ស្រាលត្រឹមតែ 1.65kgនិងកម្រាស់ 19.9mm ។ ជាមួយនឹង Bluetooth® keyboard ដែលអាចផ្តាច់ចេញបាន និង 180° lay-flat hinge ក៏អនុញ្ញាតអោយកុំព្យូទ័រនេះអាចប្រើប្រាស់បានច្រើនទម្រង់ផ្សេងគ្នាដូចជា dual-screen, content sharing, desktop ឬ laptop mode ។
កុំព្យូទ័រ Zenbook DUO នេះក៏មានរន្ធសម្រាប់ភ្ជាប់ទំនាក់ទំនងជាច្រើនផងដែរដូចជា 2x Thunderbolt™ 4 ports, USB 3.2 Gen 1 Type-A port, HDMI® 2.1 (TMDS) port និង 3.5mm audio jack— ដែលអ្នកមិនចាំបាច់ត្រូវការប្រើប្រាស់នូវ docking stations ឬ adapters ច្រើននោះទេ។ អ្វីដែលគួរអោយកត់សម្គាល់នោះ 2025 Zenbook DUO នេះក៏មានការ upgrade ជាមួយនឹង Thunderbolt™ 4 port នៅជ្រុងសងខាងរបស់វា (ជាជាងដាក់នៅលើជ្រុងម្ខាង) ដែលពិតជាផ្តល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់ជាងមុនសម្រាប់អ្នកប្រើប្រាស់មួយកម្រិតទៀត។
Zenbook 14 (UX3405CA): កុំព្យូទ័រជំនាន់ថ្មីរួមបញ្ចូលគ្នានៃការឌីស្សាញដ៏ប្រណិត និងកម្លាំងម៉ាស៊ីនខ្លាំងក្លា
Zenbook 14 in 2025 (UX3405CA) គឺជាលទ្ធផលនៃការបញ្ចូលគ្នានៃការឌីស្សាញថ្មីនៃជំនាន់ជាច្រើននៅក្នុងត្រកូលកុំព្យូទ័រ 14-inch Zenbooks ។ សម្រាប់ម៉ូឌែលនៅក្នុងឆ្នាំនេះគឺមានការឌីស្សាញរូបរាងកាន់តែស្តើង ស្រស់ស្អាតជាងម៉ូឌែលជំនាន់មុន ហើយវាក៏មានការប្រើប្រាស់នូវ Logo នៅលើគម្របថែមទៀត។ កុំព្យូទ័រនេះមានរូបរាងស្តើងជាងមុន និងស្រាលជាងមុនជាមួយនឹងទម្ងន់ត្រឹមតែ 1.2kg និងកម្រាស់ស្តើងត្រឹមតែ 14.9mm ដែលវាមើលទៅពិតជាប្រណិតបំផុតក្នុងការប្រើប្រាស់។
ក្រៅពីការឌីស្សាញរូបរាងថ្មីនេះ កុំព្យូទ័រ Zenbook 14 នេះក៏មានកម្លាំងម៉ាស៊ីនខ្លាំងក្លាជាមួយនឹងបន្ទះឈីប o Intel® Core™ Ultra 9 185H ជាមួយនឹងក្រាហ្វិកកាត Intel Arc™ graphics, 32GB LPDDR5X RAM និង 1TB PCIe 4.0 SSD ដែលផ្តល់នូវសមត្ថភាពខ្លាំងក្លាក្នុងការប្រើប្រាស់ទៅលើការងារជាច្រើន។
កុំព្យូទ័រថ្មីនេះក៏បំពាក់នូវអេក្រង់ Lumina OLED display ផ្តាច់មុខរបស់ក្រុមហ៊ុន ASUS ដែលកាត់បន្ថយពន្លឺពណ៌ខៀវបានដល់ទៅ 70% ដែលការពារភ្នែកបានយ៉ាងល្អ។ ជាមួយនឹងបច្ចេកវិទ្យា high dynamic range (HDR) ការបង្កើនពណ៌ខ្មៅដិត និង ultra-wide color gamut អេក្រង់របស់កុំព្យូទ័រនេះពិតជាច្បាស់មែនទែនក្នុងការប្រើប្រាស់។ បន្ថែមពីនេះ ក្រុមហ៊ុន ASUS ក៏ប្រើប្រាស់នូវបច្ចេកវិទ្យាឆ្លាតវៃជាច្រើនទៀតដូចជា ASUS OLED Care, ASUS Splendid សម្រាប់កែប្រែទៅលើពណ៌, Target Mode សម្រាប់ power saving និង ASUS Tru2Life សម្រាប់បង្កើនភាពម៉ត់ទៅលើវីដេអូដែលផ្តល់នូវបទពិសោធន៍នៃការទស្សនាថែមទៀត។
សម្រាប់ថាមពលថ្មទំហំ 75Wh អាចប្រើប្រាស់បានដល់ទៅ 15 ម៉ោង ខណៈពេលដែល USB-C® Easy Charge ធានាបាននូវការសាកថ្មលឿន។ កុំព្យូទ័រ Zenbook 14 នេះក៏មានផត I/O port ដូចទៅនឹង Zenbook DUO ដោយអ្នកមិនចាំបាច់ត្រូវទិញនូវ adapters បន្ថែមទេ។
ASUS Vivobook S16 (S5606CA): កុំព្យូទ័រដែលផ្តល់នូវភាពល្អឥតខ្ចោះសម្រាប់ការងារប្រចាំថ្ងៃ
កុំព្យូទ័រស៊េរីថ្មី ASUS Vivobook S16 (S5606CA) ក៏នាំយកនូវបន្ទះឈីបដ៏ខ្លាំងក្លា Intel® Core™ Ultra 7 255H processor ជាមួយនឹង NPU ដែលផ្តល់នូវសមត្ថភាពខ្លាំងក្លាក្នុងការប្រើប្រាស់។ បន្ថែមពីនេះ កុំព្យូទ័រនេះមានទម្ងន់ត្រឹមតែ 1.5kg និងកម្រាស់ស្តើង 1.39cm ប៉ុណ្នោះជាមួយនឹងកញ្ចក់អេក្រង់ 3K ASUS Lumina OLED ថែមទៀត។ វាក៏មានបំពាក់នូវ RGB-backlit keyboard, touchpad ធំក្នុងការប្រើប្រាស់ និងកាមេរ៉ា AI សម្រាប់ការប្រជុំតាមអនឡាញដែលពិតជាល្អបំផុតសម្រាប់ជីវិតប្រចាំថ្ងៃ។
សករាជថ្មីនៃការច្នៃប្រឌិតដ៏សម្បូរបែប
ជាមួយនឹងការប្រកាសបង្ហាញនូវកុំព្យូទ័រ Zenbook DUO, Zenbook 14 និង Vivobook S16 2025 edition នេះ ក្រុមហ៊ុនបច្ចេកវិទ្យា ASUS នៅតែបន្តក្នុងការនាំមុខទៅលើកុំព្យូទ័របំពាក់នូវបច្ចេកវិទ្យា AI នៅក្នុងប្រទេសវៀតណាម។ គ្រប់ម៉ូឌែលទាំងនេះក៏មានការតម្លើងស្រាប់មកជាមួយនឹង Windows 11 Home និងការធានាជាសកលរយៈពេល 2 ឆ្នាំ និងការធានា Perfect Warranty ១ ឆ្នាំដំបូងថែមទៀត។ កុំព្យូទ័រនេះអាចរកទិញបាននៅក្នុងតម្លៃ 1,799 USD សម្របា់ Zenbook DUO តម្លៃចាប់ផ្តើមពី 1,249 USD សម្រាប់ Zenbook 14 និងតម្លៃចាប់ផ្តើមពី 1,099 USD សម្រាប់ Vivobook S16 ។
បន្ថែមពីនេះទៀតនោះ អ្នកប្រើប្រាស់អាចនឹងទទួលបាននូវបទពិសោធន៍កាន់តែអស្ចារ្យជាមួយនឹងកុំព្យូទ័រ AI នេះនៅក្នុង ASUS AI Innovation Hubs នៅទីក្រុងភ្នំពេញថែមទៀត។ សម្រាប់មជ្ឈមណ្ឌលផ្តល់បទពិសោធន៍ថ្មីនេះគឺជាកិច្ចសហការជាមួយនឹងដៃគូផ្លូវការរបស់ក្រុមហ៊ុន ASUS ដែលមានគោលដៅក្នុងការផ្តល់អោយអ្នកប្រើប្រាស់នៅប្រទេសកម្ពុជាអាចទទួលបាននូវកុំព្យូទ័រ AI ចុងក្រោយបំផុត។
លោក Eric Lee នាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់ក្រុមហ៊ុន ASUS (វៀតណាម មីយ៉ាន់ម៉ា ថៃ កម្ពុជា និងឡាវ) និយាយថា “យើងពិតជារីករាយណាស់ក្នុងការក្លាយជាម៉ាកយីហោដំបូងបំផុតដែលនាំយកនូវបន្ទះឈីប Intel® Core™ Ultra Processors (Series 2) 2025 ចុងក្រោយបំផុតនេះមកកាន់ទីផ្សារនៃប្រទេសកម្ពុជានៅក្នុងកុំព្យូទ័រជំនាន់ចុងក្រោយរបស់យើង។ ជាមួយនឹងការលក់នេះ ក្រុមហ៊ុន ASUS មានគោលដៅក្នុងការឆ្ពោះទៅកាន់តែសករាជថ្មីនៃកុំព្យូទ័រ AI តាមរយៈការផ្តល់អោយអ្នកប្រើប្រាស់ជាច្រើននូវកម្លាំងម៉ាស៊ីនខ្លាំងក្លា ភាពងាយស្រួលក្នុងការចល័ត កម្មវិធីដ៏ល្អឥតខ្ចោះក្នុងការប្រើប្រាស់ និងការឌីស្សាញរូបរាងយ៉ាងទាន់សម័យ និងទំនើបចុងក្រោយបំផុតថែមទៀត។”