no-alternative title
no-alternative title
no-alternative title
no-alternative title

ក្រុមហ៊ុន MG ផ្តល់នូវបទពិសោធន៍ថ្មីស្តង់ដារដល់អតិថិជនក្នុងការស្វែងរកពត៌មានលម្អិតតាមរយៈគេហទំព័រផ្លូវការ MG Cambodia Official Website

ក្រុមហ៊ុន MG Cambodia ពិតជាមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសបើកដំណើរការគេហទំព័រផ្លូវការថ្មីរបស់ខ្លួន ដែលត្រូវបានរចនាឡើងស្របតាមស្តង់ដារគេហទំព័រ អន្តរជាតិរបស់ MG Global ដូចជា MG UK, MG Motor Europe និងតាមបណ្តាប្រទេសផ្សេងៗទៀត។ ជាមួយនឹងការអភិវឌ្ឍន៏លើបច្ចេកវិទ្យាឌីជីថលនេះ អតិថិជនអាចស្វែងរកពត៌មានលម្អិតរបស់រថយន្ត MG គ្រប់ម៉ូដែលទាំងអស់បានយ៉ាងងាយ និងឆាប់រហ័សបំផុត ដោយគ្រាន់តែចូលទៅកាន់គេហទំព័រផ្លូវការ Website https://mgcambodia.com/ របស់ MG   ដើម្បីទទួលបានបទពិសោធន៍ថ្មីដ៏ជឿនលឿនជាងមុន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

គេហទំព័រផ្លូវការរបស់ក្រុមហ៊ុន MG Cambodia បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះបច្ចេកវិទ្យាដ៏ទាន់សម័យ មានគុណភាព និងការច្នៃប្រឌិតខ្ពស់ ដោយកំណត់យកស្តង់ដារឌីជីថលលំដាប់អន្តរជាតិមកអាប់ឌែតដើម្បីធានាបាននូវប្រព័ន្ធដ៏ទំនើប និងមុខងារទំនាក់ទំនងកាន់តែប្រសើរឡើង ដែលអនុញ្ញាតឱ្យអតិថិជនចូលពិនិត្យ និងទទួលយកព័ត៌មានសំខាន់ៗដោយមិនរង់ចាំយូរ ឬត្រូវមកដល់ក្រុមហ៊ុនផ្ទាល់។ ការបើកដំណើរការគេហទំព័រផ្លូវការនេះ ត្រូវបានរចនាឡើងដើម្បីផ្តល់នូវបទពិសោធន៍ដ៏ទាន់សម័យ ងាយស្រួល និងឆាប់រហ័សបំផុតក្នុងការផ្តល់ជូននូវព័ត៌មាន លម្អិតសម្រាប់អតិថិជនរបស់ MG នៅក្នុងប្រទេសកម្ពុជា។ ជាមួយនឹងការឆ្លើយតបកាន់តែលឿនយ៉ាងប្រសើរឡើង  នោះអតិថិជនអាចស្វែងរក និងយល់ដឹងអំពី MG បានគ្រប់ពេលវេលា គ្រប់ទីកន្លែង។

 

តាមរយៈគេហទំព័រផ្លូវការរបស់ MG គឺអតិថិជនអាចស្វែងរកបញ្ជីពត៌មានរបស់រថយន្តគ្របម៉ូឌែលដែលមានលក្ខណៈពិសេសជាច្រើនដូចជា៖

- រថយន្តប្រភេទcrossover  ៖ ម៉ូឌែល MG ZS បានបំពាក់នូវភាពទាន់សម័យដ៏សំបូរបែបក្នុងតម្លៃសមរម្យ $26,888

- រថយន្តប្រភេទ SUV៖ ម៉ូឌែល MG RX5 និង MG HS ដែលផ្តល់នូវដំណើរការបើកបរយ៉ាងល្អ មានថាមពលខ្លាំង និងមានភាពធំទូលាយ ជាមួយតម្លៃចាប់ពី $ 35,xxx ប៉ុណ្ណោះ

- រថយន្ត SUV 7កៅអី៖ ម៉ូឌែល MG RX8 រចនាឡើងជាមួយថាមពលខ្លាំងសម្រាប់ដំណើរផ្សងព្រេងជាមួយតម្លៃ $5x,xxx

- រថយន្តប្រភេទ sedan៖ ម៉ូឌែល MG GT និង MG7 ជារថយន្តបែបស្ព័រដែលលក់ដាច់បំផុតក្នុងប្រទេសកម្ពុជា ជាមួយមុខងារទំនើប និងមានលក្ខណៈពិសេសលំដាប់ខ្ពស់។

- រថយន្តអគ្គិសនី៖ ម៉ូឌែល MG4 និង MG Marvel R ផ្តល់នូវការបើកបរឆ្ពោះទៅកាន់អនាគតពណ៌បៃតង

 

លើសពីនេះទៅទៀត អតិថិជនអាចទទួលបានព័ត៌មានផ្នែកសេវាកម្ម និងការធានាផ្សេងៗយ៉ាងងាយស្រួល និងឆាប់រហ័សបំផុត ដើម្បីសម្រួលដល់អតិថិជនក្នុងការស្វែងយល់អំពី MG ។

 

ទំព័រពត៌មានរបស់រថយន្តនីមួយៗ មានរូបភាពច្បាស់ល្អ ចំណុចបង្ហាញពីលក្ខណៈបច្ចេកទេស ទំហំ លក្ខណៈពិសេសសំខាន់ៗ និងពណ៌ដែលអាចជ្រើសរើសបាន ដែលអនុញ្ញាតឱ្យអតិថិជនអាចស្វែងរកពត៌មាននៃរថយន្ត MG តាមម៉ូឌែលនីមួយៗដែលពួកគេពេញចិត្ត ដោយគ្រាន់តែចុចចូលទៅកាន់គេហទំព័ររបស់គេតែម្តងប៉ុណ្ណោះ។ ស្របពេលនេះដែល MG ក៏បន្តរីកចម្រើនជាលំដាប់ក្នុងទីផ្សារថយន្តថ្មីនៅប្រទេសកម្ពុជា  ហើយធ្វើឱ្យម៉ាកយីហោមួយនេះនៅតែបន្តប្តេជ្ញាចិត្តក្នុងការផ្តល់នូវដំណោះស្រាយល្អៗប្រកបដោយភាពច្នៃប្រឌិត ទាន់សម័យកាលតាមបច្ចេកវិទ្យាឌីជីថល និងបទពិសោធន៍ល្អៗសម្រាប់អតិថិជនរបស់ខ្លួន។

ស្វែងយល់បន្ថែមតាមរយៈគេហទំព័រផ្លូវការ៖ https://mgcambodia.com/ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម