ក្រុមហ៊ុនផ្លូវការ GAC អបអរខួប 5ឆ្នាំ នៅកម្ពុជា ផ្ដល់ជូនតម្លៃថ្មី កំពូលរថយន្តស៊េរីឆ្នាំ 2025 រថយន្ត GS3 EMZOOM តម្លៃថ្មី $23,500 , រថយន្ត EMKOO តម្លៃថ្មីត្រឹមតែ $29,999 , រថយន្ត GS8 តម្លៃថ្មី $39,999 , រថយន្តប្រណិតបែបអភិជន GN8 កម្រិត Master តម្លៃថ្មីត្រឹមតែ $65,000 ។
ក្រុមហ៊ុន GAC Motor Cambodia ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ TH Group បានទទួលសិទ្ធនាំចូល និងចែកចាយលក់រថយន្ត GAC ជាម៉ាកដ៏ល្បីនៅលើពិភពលោកមួយរបស់ប្រទេសចិនមកកាន់ទីផ្សារកម្ពុជានៅឆ្នាំ 2020 រហូតមកទល់បច្ចុប្បន្ននេះ ក្រុមហ៊ុនបានសម្រេចនូវសមិទ្ធផលដ៏ប្រសើរគួរឲ្យកត់សម្គាល់ក្នុងរយៈពេល 5ឆ្នាំ ដែលបានកសាងម៉ាកយីហោរថយន្ត GAC ឲ្យនាំមុខគេមួយនៅក្នុងវិស័យយានយន្ត ស្របតាមបេសកម្មស្នូលរបស់ក្រុមហ៊ុន ដោយផ្ដល់នូវសន្តិភាពផ្លូវចិត្តជូនអតិថិជន ដែលមានបំណងប្រើប្រាស់រថយន្តស៊េរីទំនើប មានតម្លៃសមរម្យ ស្តង់ដារអន្តរជាតិ និងមានការធានាត្រឹមត្រូវពីរោងចក្រផ្ទាល់។
សមិទ្ធផលដ៏វិសេសដែលក្រុមហ៊ុន GAC Motor Cambodia បន្តភាពរីកចម្រើននៅលើទីផ្សាររយៈពេល 5ឆ្នាំមកនេះ គឺទទួលបានពីការគាំទ្រ និងទំនុកចិត្តរបស់អ្នកប្រើប្រាស់រថយន្ត GAC តែមួយគត់។ ជាក់ស្ដែង កាលពីថ្មីនេះ ក្រុមហ៊ុន GAC Motor Cambodia ទទួលបានពានកិត្តិយសនៃកំណើនផ្នែកលក់ល្អប្រចាំឆ្នាំ " Sale Growth Award" ពីក្រុមហ៊ុន GAC International ក្នុងចំណោមក្រុមហ៊ុនផ្លូវការរបស់ GAC ពីបណ្ដាប្រទេសចំនួន 74 ទូទាំងពិភពលោក ដែលត្រូវបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំមហាសន្និបាតប្រចាំឆ្នាំ GAC International Partner Conference នៅទីក្រុងក្វាងចូវ ខេត្តក្វាងទុង ប្រទេសចិន។
ពានកិត្តិយសនេះ ជាសមិទ្ធផលដែលត្រូវបានទទួលស្គាល់យ៉ាងច្បាស់ពីក្រុមហ៊ុន GAC International ចំពោះក្រុមហ៊ុនផ្លូវការដែលមានសិទ្ធនាំចូល និងចែកចាយផ្ដាច់មុខនៃរថយន្តម៉ាក GAC តែមួយគត់នៅកម្ពុជា តាមរយៈក្រុមហ៊ុនមេ THG Group ដែលបានបំពេញកាតព្វកិច្ចយ៉ាងសកម្មលើការអភិវឌ្ឍម៉ាកយីហោ GAC នៅក្នុងទីផ្សារ ប្រកបដោយប្រសិទ្ធភាព។
ទន្ទឹមគ្នានេះ ក្រុមហ៊ុន GAC International បានកត់សម្គាល់ចំពោះក្រុមហ៊ុន GAC Motor Cambodia មួយវិញទៀតថា គឺជាការរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍម៉ាកយីហោ GAC ឲ្យកាន់តែរីកចម្រើននៅលើទីផ្សារពិភពលោក។ ឆ្លៀតក្នុងឱកាសដ៏វិសេសនេះ រោងចក្រផលិតរថយន្ត GAC ប្រទេសចិន បានសម្រេចផ្ដល់ការគាំទ្របន្ថែម ដើម្បីអបអរសាទរចំពោះសមិទ្ធផល និងខួប 5ឆ្នាំនៃក្រុមហ៊ុន GAC នៅកម្ពុជា តាមរយៈការលើកទឹកចិត្តដល់អតិថិជនមានតម្រូវការរថយន្តគុណភាពខ្ពស់ តម្លៃសមរម្យ ស្របតាមស្តង់ដារអន្តរជាតិ អាចជ្រើសរើសរថយន្ត GAC ស៊េរីឆ្នាំ 2025 ចំនួន 4ម៉ូឌែល ក្នុងឆ្នាំថ្មី តម្លៃថ្មី រួមមាន៖
•រថយន្ត GS3 EMZOOM តម្លៃថ្មីត្រឹមតែ $23,500
•រថយន្ត EMKOO តម្លៃថ្មីត្រឹមតែ $29,999
•រថយន្ត GS8 តម្លៃថ្មីត្រឹមតែ $39,999
•រថយន្តប្រណិតបែបអភិជន GN8 កម្រិត Master តម្លៃថ្មីត្រឹមតែ $65,000
សូមជម្រាបថា GAC Motor ជាក្រុមហ៊ុនរថយន្តចិនតែមួយគត់ ដែលឈ្នះពាន J.D. POWER Champion ច្រើនបំផុត 8ឆ្នាំជាប់គ្នា (2013-2020) និងជារោងចក្រផលិតរថយន្តរបស់ប្រទេសចិនដែលប្រកាន់ខ្ជាប់នូវស្តង់ដារដែលមានគុណភាពខ្ពស់ដូច Toyota និង Honda ព្រោះថាគ្រប់ម៉ូឌែលរថយន្តរបស់ GAC ត្រូវបានធ្វើតេស្តសាកល្បងជាង 4លានគីឡូម៉ែត្រមុននឹងចេញលក់ ដើម្បីធានាភាពធន់ និងគុណភាពប្រើប្រាស់បានយូរលើសពី 10 ឆ្នាំ ឬ 24ម៉ឺនគីឡូម៉ែត្រ ដោយមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយ 18 ក្រុមហ៊ុន ដែលជាអ្នកផ្គត់ផ្គង់គ្រឿងបង្គុំរថយន្តលំដាប់ពិភពលោក ដើម្បីផលិតបានរថយន្តដែលមានគុណភាពខ្ពស់។
អាស្រ័យហេតុនេះ សម្រាប់លោកអ្នកដែលមានបំណងចង់បើកបរសាកល្បងរថយន្ត GAC ស៊េរីថ្មីគ្រប់ម៉ូឌែល និង ព័ត៌មានអំពីការសហការជាមួយធនាគារដៃគូរបស់ក្រុមហ៊ុន អាចធ្វើការទំនាក់ទំនងប្រឹក្សាផ្នែកលក់ផ្ទាល់តាមរយៈហ្វេសបុកផេកផ្លូវការ fb.com/gacmotorcambodia ឬតាមរយៈលេខខាងក្រោមនេះ 095 999 029 (KH/ ENG) និង 095 999 026 (中文)