no-alternative title
no-alternative title
no-alternative title
no-alternative title

កំពូលរថយន្តភីកអាប់ Ford F-150 Raptor កាន់តែកាច កាន់តែទំនើប កាន់តែខ្លាំងខាង Off-Road

នេះជាឡាន Ford F-150 Raptor ស៊េរីថ្មី ដែលទើបតែបានបង្ហាញខ្លួនថ្មីៗនេះ សម្រាប់ទីផ្សារនាពេលថ្មីៗនេះ ដែលម៉ូដែលនេះ គឺទទួលបានការអាប់ដេតមួយចំនួន ជួយឲ្យវាកាន់តែមានរូបរាង កាចជាងមុន ទំនើបជាងមុន និង Off-road កាន់តែខ្លាំង ទៀតផង។ ថ្មីៗនេះ នៅក្នុងព្រឹត្តិការណ៌ AutoShow 2025 នៅ The Primier Sen Sok ក្រុមហ៊ុន Ford Cambodia ក៏បានធ្វើការដាក់តាំងបង្ហាញរថយន្តនេះ ជូនដល់បងប្អូនបានទស្សនា និងសាកសួរព័ត៌មានផងដែរ! 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ភីកអាប់ខ្នាតធំរបស់អាមេរិក Ford F-150 Raptor គឺមានការប្រើប្រាស់នូវប្រើម៉ាស៊ីនសាំង ចំណុះ 3.5L Twin-turbo ទំហំ 6 ស៊ីឡាំង មានកម្លាំង 450 HP និង កម្លាំងរមួល 691 NM ដំណើរការដោយប្រអប់លេខអូតូ 10 វគ្គ និង ប៉ុង 2 (4WD)។

បើនិយាយពីរូបរាងវិញ Ford F-150 Raptor ឆ្នាំ បានបំពាក់កាងមុខថ្មី ដែលអាចចាប់ជាមួយគ្រឿងតុបតែងច្រើនជាងមុន ដូចជា របាភ្លើង LED ជាដើម។ បន្ថែមពីនេះ វាបានបំពាក់សំបកកង់ ទំហំ 37 អ៊ីង មកស្តង់ដារ និង បូម Fox ឌីហ្សាញឡើងថ្មី ហៅថា Fox Duel Live Valve Shocks ដែលអាចសារ៉េកម្ពស់បូមដោយស្វ័យប្រវត្តិ រាប់រយដងក្នុងមួយវិនាទី ដើម្បីសម្របទៅតាមស្ថានភាពផ្លូវ ជួយឲ្យភីកអាប់នេះ មានសមត្ថភាពកាន់តែខ្លាំង នៅលើផ្លូវពិបាក។

ក្រឡេកទៅមើលផ្នែកខាងក្នុងវិញ ការរៀបចំ និងឌីហ្សាញរបស់វាគឺស្រដៀងទៅនឹងឆ្នាំមុនដែរ ប៉ុន្តែ Ford បានបំពាក់នូវអេក្រង់កម្សាន្ត Touchscreen ទំហំ 12 អ៊ីង មកស្តង់ដារ លើ F-150 គ្រប់ម៉ូដែលតែម្តង។ មិនតែប៉ុណ្ណោះ វាក៏មានបំពាក់កុងទ័របាញ់លើកញ្ចក់ ដែលអាច Custom បាននៅពេលប្រើម៉ូដបើកបរ Tow/Haul និង Off-road។

បើនិយាយពីប្រព័ន្ធសុវត្ថិភាព និង ជំនួយការបើកបរវិញ Ford F-150 Raptor ថ្មីនេះ មានបំពាក់ប្រព័ន្ធ BlueCruise 1.2 ដែលជាការអាប់ដេតនៃកញ្ចប់សុវត្ថិភាពកម្រិត 2 (Level 2) ជាមួយនឹងការពាំនាំនូវ ប្រព័ន្ធជំនួយពេលផ្លាស់ប្តូរ និងតម្រង់គន្លងផ្លូវ Lane Change Assist and In-Lane Repositioning ទៀតផង។ ក្រៅពីនោះ វាក៏មាន

•ប្រព័ន្ធហ្វ្រាំងបន្ទាន់អូតូ Automated Emergency Braking with Pedestrian Detection

•ប្រព័ន្ធផ្តល់សញ្ញាពេលចាកចេញពីគន្លង Lane Departure Warning

•ប្រព័ន្ធជំនួយលើដៃចង្កូតឲ្យឡានស្ថិតក្នុងគន្លងផ្លូវ Lane Keeping Assist

•ប្រព័ន្ធកំណត់ល្បឿនថេរតាមយានយន្តខាងមុខ Adaptive Cruise Control with Hands-free Driving Mode ផងដែរ

សំរាប់ព័ត៌មានបន្ថែម! បងប្អូនអាចទំនាក់ទំនង Ford Cambodia តាមរយៈ: https://www.facebook.com/FordCambodia 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម