កាលពីថ្ងៃទី 17 ខែមីនា ឆ្នាំ 2025 នេះ ក្រុមហ៊ុន សាមសុង បានប្រកាសចេញសមាជិកថ្មី នៃត្រកូលស្មាតហ្វូន Galaxy A Series នៅលើទីផ្សារកម្ពុជាហើយ។ ព្រឹត្តិការណ៌សម្ពោធជាផ្លូវការ និងបង្ហាញ មុខមាត់ថ្មីនៃម៉ូដែលថ្មីចុងក្រោយ ដែលមានភ្ជាប់ជាមួយបច្ចេកវិទ្យា AI នេះ គឺបានប្រារព្ធធ្វើឡើងនៅក្នុងផ្សារទំនើប ជីបម៉ុង 271 មេហ្គាម៉ល ជាន់ផ្ទាល់ដី ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រុមហ៊ុន Samsung និងក្រុមហ៊ុន Chip Mong រួមជាមួយ Influencer ល្បីៗប្រចាំប្រទេសកម្ពុជាជាច្រើនរូប។
អ្វីដែលពិសេសនោះ នៅក្នុងកម្មវិធីនោះ ក្រុមហ៊ុន សាមសុង ក៏បានប្រកាសសហការជាដៃគូរជាមួយនឹងក្រុមកីឡាអេឡិកត្រូនិក Galaxy ESports ហើយថែមទាំងមានការបង្ហាញពីសមត្ថភាពនៃការលេងហ្គេមនៅលើស្មាតហ្វូន Galaxy A36 5G ទៀតផង។
លោក Mike Lee ដែលជាអគ្គនាយកសាខាក្រុមហ៊ុនថៃសាមសុង ប្រចាំ ប្រទេសកម្ពុជា បានបញ្ចេញនូវចំណាប់អារម្មណ៍ថា “នៅក្នុងឱកាសនេះ យើងមិនត្រឹមតែធ្វើ ការសម្ពោធជាផ្លូវការនូវសមាជិកថ្មីនៃត្រកូលស្មាតហ្វូន Galaxy A Series ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានការបង្ហាញនូវមុខមាត់ថ្មីទៅលើមុខងារពិសេសៗដែលបំពាក់នៅលើស្មាតហ្វូន Galaxy A Series ផងដែរ ដូចជា មុខងារ AI ជំនាន់ថ្មី Circle to Search និងការ Upgrade ទៅលើសមត្ថភាពកាមេរ៉ា ជាដើម ដែលផ្ដល់នូវភាពងាយស្រួលដល់អ្នកប្រើប្រាស់ជាមួយនឹងស្មាតហ្វូនលំដាប់ថវិកានេះ” ។ រីឯចំណុចពិសេស និងមុខមាត់ថ្មីរបស់ស្មាតហ្វូន Galaxy A Series វិញ គឺមានបំពាក់នូវមុខងារដ៏ទាក់ទាញដូចជា៖
*Galaxy A56 5G
- បំពាក់មុខងារថត Selfies និង Video ច្បាស់ Detail ដោយបង្កើនសមត្ថភាពលើការថតវីដេអូ Selfie កាន់តែអស្ចារ្យនៅពេលរាត្រី
- ការថតរូបភាព និង វីដេអូ នៅពេលយប់កាន់តែទាក់ទាញជាមួយនឹងទំហំគ្រាប់ Pixel ធំជាង មុន
- បំពាក់មុខងារកាត់បន្ថយគ្រាប់ Noise រំខានបានយ៉ាងល្អទៅលើកាមេរ៉ាខាងមុខ
- ថតវីដេអូចេញមកបានស្អាត រស់រវើកក្នុង 10 ប៊ីត HDR, កាម៉េរាមុខថតច្បាស់ជាងមុន និងមានទឹក ពណ៌ដិតល្អ
- មុខងារ Best Face ផ្តិតយកទម្រង់មុខបានច្បាស់ស្អាតបំផុត
*ចំណែក Galaxy A36 5G
- បំពាក់អេក្រង់ធំ និងកម្រិតភាពច្បាស់ខ្ពស់ មើលវីដេអូ ឬ មើលមាតិកាផ្សេងៗបានយ៉ាងពេញលេញ និងជក់ចិត្តបំផុត
- សមត្ថភាពដំណើរខ្លាំង លេងហ្គេមដោយរលូន និងលេងបានកាន់តែយូរជាមួយថាមពលថ្មធំរហូត ដល់ 5,000mAh
*Galaxy A26 5G
- ទំហំអេក្រង់ធំ និងកម្លាំងថ្មខ្លាំង អាចលេង TikTok បានម៉ាសប្បាយ ថែមទាំងមានមុខងារស្វែងរក ចំណងជើងបទចម្រៀងបានយ៉ាងងាយស្រួលជាមួយ Circle to Search ថែមទៀតផង។
នៅក្នុងកម្មវិធីនោះ ក្រុមហ៊ុន Samsung ក៏បានធ្វើការអំពាវនាវ សូមអតិថិជន ធ្វើការបញ្ជាទិញទូរសព្ទដៃ ដែលមានបង់ពន្ធត្រឹមត្រូវ ដើម្បីជាសុវត្ថិភាពក្នុងការប្រើប្រាស់។
សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬ តេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើបសាមសុង ដែលមានទីតាំងនៅក្នុងផ្សារទំនើប ជីប ម៉ុង មេហ្គាម៉ល 271 ជាន់ផ្ទាល់ដី ឬ ក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬ ក៏អាចធ្វើការទំនាក់ទំនងទៅកាន់ ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរសព្ទលេខ៖ 1800-20 32 32!