no-alternative title
no-alternative title
no-alternative title
no-alternative title

Chevrolet ប្រកាសចេញនូវកម្មវិធី កម្ពុជា 1 ពាន់គ្រឿង ជាមួយនិងការផ្តល់ជូនតម្លៃពិសេសបំផុតមិនធ្លាប់មាន!

កាលពីព្រឹកថ្ងៃទី 11 ខែមីនា កន្លងទៅនេះ ក្រុមហ៊ុន TH Group ដែលជាតំណាងចែកចាយផ្តាច់មុខរថយន្ត Chevrolet ដែលជាម៉ាកយីហោដ៏ល្បីរបស់សហរដ្ឋអាមេរិច បានសម្ពោធនូវ កម្មវិធី កម្ពុជា 1 ពាន់គ្រឿង របស់ខ្លួន សម្រាប់ប្រជាជនកម្ពុជា។ ព្រឹត្តិការណ៌នេះ ត្រូវបានរៀបចំឡើងនៅ Chevrolet Showroom ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្រោមវត្តមានថ្នាក់ដឹកនាំក្រុមហ៊ុន Chevrolet រួមជាមួយនិងធនាគារដៃគូសហការ រួមនិងអ្នកសារព័ត៌មានជាច្រើនរូប។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមប្រសាសន៌របស់អ្នកស្រី ទុយ លក្ខិណា ដែលជា General Manager របស់ក្រុមហ៊ុនរថយន្ត Chevrolet បានអោយដឹងថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Chevrolet កម្ពុជា ត្រូវបានអ្នកប្រើប្រាស់ទទួលស្គាល់ និងគាំទ្រយ៉ាងពេញទំហឹង ជាមួយនឹងប្រភេទរថយន្ត SUV ជាច្រើនប្រភេទ ដោយបានធ្វើអោយម៉ាកយីហោ Chevrolet ជាប់ជាប្រេនរថយន្តចំណាត់ថ្នាក់លេខ 3 នៅក្នុងទីផ្សារកម្ពុជា ដែលនេះ ជាមោកភាពមួយថ្មីរបស់ Chevrolet។ 

អ្នកស្រីបានបន្តថា អ្វីកាន់តែអស្ចារ្យជាងនេះទៅទៀតនោះ គឺនៅដើមឆ្នាំ 2025 នេះ Chevrolet កម្ពុជា ទទួលបានការគាំទ្រកាន់តែខ្លាំងពីរោងចក្រ Chevrolet ផ្ទាល់ ដែលនេះពិតជារឿងមួយដែលនឹកស្មានមិនដល់។ ដូច្នេះហើយ ដើម្បីជាការអបអរសាទរទៅលើការគាំទ្រពីរោងចក្រនេះ ក្រុមហ៊ុនសម្រេចបង្កើតនូវព្រឹត្តិការណ៍កម្ពុជា 1 ពាន់គ្រឿងនេះឡើង ជាមួយនិងការផ្តល់ជូនតម្លៃពិសេស មិនធ្លាប់មាន សម្រាប់ម៉ូដែល Chevrolet Captiva និង Chevrolet Trax RS។

ការផ្តល់ជូននេះមានចំនួនតែ 1000 គ្រឿងតែប៉ុណ្ណោះ ដែលយើងនឹងផ្តល់ជូនតម្លៃត្រឹមតែ $35,500 សម្រាប់ម៉ូឌែល Chevrolet Captiva ប្រភេទ 7 កៅអី និង Chevrolet Trax RS ក្នុងតម្លៃ $35,500 ប្រភេទរថយន្ត5កៅអីSUV កូនកាត់បែបស្ព័រ។ 

អ្នកស្រី ទុយ លក្ខិណា បានអះអាងថា សម្រាប់តម្លៃនេះ គឺជាតម្លៃមួយដែលល្អបំផុត បើប្រៀបធៀបនឹងក្រុមហ៊ុនរថយន្តផ្សេងៗនៅក្នុងទីផ្សារ។ ក្រុមហ៊ុន Chevrolet រំពឹងចង់ឃើញប្រជាជាតិកម្ពុជាទាំងមូលទទួលបាននូវរថយន្តអាមេរិចមួយដែលមានតម្លៃសមរម្យខ្លាំង ប្រើប្រាស់និងប្រកបដោយគុណភាពខ្ពស់ ជាពិសេសទទួលបានរថយន្តដែលមានប្រព័ន្ធសុវត្ថិភាពការពារបានខ្ពស់ស្របតាមស្តង់ដារពិភពលោក។

ឆ្លៀតក្នុងឱកាសនេះ អ្នកស្រី ទុយ លក្ខិណា ក៏សូមធ្វើការថ្លែងអំណរគុណចំពោះអតិថិជនទាំងអស់ ដែលតែងតែជឿជាក់ និងបន្តធ្វើការគាំទ្រមកលើម៉ាកយីហោ Chevrolet។ អ្នកស្រីបានបន្ថែមថា Chevrolet នឹងនៅតែបន្តប្រឹងប្រែងនាំចូលនៅរថយន្តល្អៗជាមួយនឹងការបង្កើននូវគុណភាពដើម្បីបំពេញតម្រូវការរបស់អតិថិនគ្រប់ស្រទាប់វណ្ណៈនៅក្នុងប្រទេសកម្ពុជាទាំងមូល។  

គួរបញ្ជាក់ផងដែរថា ម៉ាកយីហោ Chevrolet គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុនយក្ស General Motors របស់អាមេរិច ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនទៀតសុទ្ធសឹងតែជាម៉ាកយីហោល្បីៗ។ ក្នុងនោះសម្រាប់ ម៉ាកយីហោ Chevrolet ផ្ទាល់ត្រូវបានបង្កើតឡើងដោយលោក  Louis Chevrolet ហើយមានវត្តមានជាផ្លូវការនៅក្នុងឆ្នាំ  1911 ។ ឆ្នាំនេះជាឆ្នាំទី 114 ហើយដែលម៉ាកយីហោមួយនេះបានឈរជើងដ៏រឹងមាំនៅលើពិភពលោក។ ការឈរជើងទៅបានក៏អាស្រ័យទៅលើការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អតិថិជនមកពីជាង 100 សាខាជុំវិញពិភពលោក។ ដែលអតិថិជនគ្រប់រូបតែងតែកោតសរសើរលើគុណភាព ភាពធន់នៃរថយន្តដែលប្រើប្រាស់បានយូរជាងគេ និងប្រព័ន្ធសុវត្ថិភាពទំនើបឈានមុខគេផងដែរ។

អតិថិជនតែងតែណែនាំជាបន្តបន្ទាប់ ទៅកាន់ គ្រួសារ សាច់ញាតិ និងមិត្តភក្តិអោយប្រើប្រាស់ម៉ាកយីហោ Chevrolet ។ រហូតដល់អតិថិជនមួយចំនួនគាត់ពេញចិត្តខ្លាំង និងផ្តល់មតិយោបល់ថា ការប្រើប្រាស់រថយន្ត Chevrolet គឺប្រៀបដូចជាការអង្គុយនៅក្នុងផ្ទះ គឺដោយសារតែកម្រិតផាសុកភាពក្នុងការអង្គុយ សាច់ដែកក្រាស់មិនបង្កសំឡេងខ្លាំងចូលក្នុងរថយន្ត ជាពិសេសគឺប្រព័ន្ធជើងក្រោមធន់មាំល្អដែលផ្តល់លំនឹងខ្លាំងក្នុងការប្រើប្រាស់។

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម