MacBook Ultra អាចនឹងក្លាយជាកុំព្យូទ័រដំបូងបំផុតរបស់ Apple បំពាក់នូវអេក្រង់ OLED និងទ្រទ្រង់នូវ Touchscreen

យោងតាមការព្យាករណ៍ថ្មីនៅពេលនេះ បានបង្ហើបថា កុំព្យូទ័រ Apple MacBook អាចនឹងមានតែម៉ូដែល Air និង Pro នោះទេ។ តាមការបញ្ជាក់ចេញពី Mark Gurman របស់ Bloomberg បានអោយដឹងថា ក្រុមហ៊ុន Apple កំពុងតែអភិវឌ្ឍទៅលើកុំព្យូទ័រ Top-End ថ្មីដែលមានឈ្មោះហៅថា MacBook Ultra។ ក្រុមហ៊ុន Apple អាចនឹងបញ្ចេញនូវកុំព្យូទ័រថ្មីនេះ នៅដើមឆ្នាំ 2027 ខាងមុខនេះ។ ប្រសិនបើរឿងនេះ ពិតមែននោះ ម៉ូដែលថ្មីនេះអាចនឹងមានការផ្លាស់ប្តូរដ៏ធំមួយនៅឆ្នាំខាងមុខនេះ។

អេក្រង់របស់កុំព្យូទ័រថ្មីនេះ អាចនឹងមានការ Upgrade ផងដែរ។ MacBook Ultra នេះ នឹងក្លាយជាកុំព្យូទ័រ MacBook ដំបូងបំផុតដែលប្រើប្រាស់នូវអេក្រង់ OLED ជំនួសអោយអេក្រង់ Mini LED panels ដែលប្រើប្រាស់នៅលើម៉ូដែល Pro នៅក្នុងពេលបច្ចុប្បន្ននេះ។ អេក្រង់នេះ អាចនឹងមានការបង្កើនទៅលើ contrast ជាមួយនឹងពណ៌ច្បាស់ជាងមុន និងការទស្សនាច្បាស់ជាងមុន។ កញ្ចក់អេក្រង់ OLED Panels នេះ មានកម្រាស់ស្តើងជាងមុន ហើយនឹងអាចជួយក្រុមហ៊ុន Apple ទៅលើការកាត់បន្ថយទៅលើកម្រាស់របស់កុំព្យូទ័រនេះបានថែមទៀតផង។
ជាមួយគ្នានេះ ម៉ូដែលនេះ ក៏អាចនឹងមានការផ្លាស់ប្តូរទៅលើការឌីស្សាញផ្នែកខាងមុខផងដែរ។ គួរបញ្ជាក់ថា ក្រុមហ៊ុននេះ មានការប្រើប្រាស់នូវ notch តាំងពីឆ្នាំ 2021 មកម្លេះ ហើយសម្រាប់ពេលខាងមុខ បច្ចេកវិទ្យាថ្មីនេះអាចជំនួសដោយកាមេរ៉ា Punch-Hole ផងដែរ។ បន្ថែមពីនេះ ក្រុមហ៊ុន Apple អាចនឹងប្រើប្រាស់នូវអេក្រង់ Touchscreen ទៀតផង។
កុំព្យូទ័រ MacBook Ultra នឹងប្រើប្រាស់នូវបន្ទះឈីប M6 Pro និង M6 Max chips ជាមួយនឹងដំណើរការ 2nm ដែលមានការបង្កើនទៅលើប្រសិទ្ធិភាពកាន់តែប្រសើរជាងមុន។ បន្ថែមពីនេះ កុំព្យូទ័រថ្មីនេះ ក៏មានការទ្រទ្រង់ទៅលើ Cellular នៅលើម៉ូដឹម ហើយក៏អាចបំពាក់នូវបច្ចេកវិទ្យា 5G និង LTE Connectivity ទៅលើ MacBook ជាលើកដំបូងបំផុតផងដែរ។ សម្រាប់ផតរបស់ម៉ាស៊ីននេះ មានដូចជា HDMI, MagSafe និង SD Card ជាដើម៕

