ស្វែងរកពួកយើង:

MyTeb​ នាំ​មក​នូវ​ Drone​ ស៊េរី​ថ្មី​ FUAV​ Seraphi​ GPS​ ងាយស្រួល​បញ្ជា​ និង​អាច​ផ្តិត​រូបភាព​បាន​ច្បាស់​បំផុត​

ដោយ

Koun Jab Luffy

21 មេសា 2016 07:06 ព្រឹក

អាន 2 នាទី

ថ្មីៗ​នេះ​ ក្រុមហ៊ុន​ MyTeb​ បាន​នាំ​យក​នូវ​យន្តហោះ​ Drone​ ស៊េរី​ថ្មី​ដ៏​ស្រស់​ស្អាត​ រូបរាង​ទាក់ទាញ​ជាមួយនឹង​បច្ចេកវិទ្យា​កាន់តែ​ទំនើប​ល្អ​ផ្តាច់​គេ​ដែល​មានឈ្មោះ​ថា​ FUAV​ Seraphi​ GPS​ Drone​ ។​ យន្តហោះ​នេះ​ ត្រូវ​បាន​ផលិត​ឡើង​យ៉ាង​យកចិត្តទុកដាក់​ដើម្បី​ធ្វើ​ឱ្យ​អ្នក​ប្រើប្រាស់​អាច​ធ្វើការ​បញ្ជា​បាន​កាន់តែ​ងាយស្រួល​ ពិសេស​ការ​ផ្តិត​យក​រូបភាព​បាន​ច្បាស់​បំផុត​មិន​ថា​ជា​ការ​ថត​ពីលើ​ ការ​ថត​ពី​ចំហៀង​ ឬ​ការ​ថត​ពីមុខ​នោះ​ទេ​គឺ​អស្ចារ្យ​មែនទែន​។​
FUAV​ Seraphi​ GPS​ Drone​ បំពាក់​នូវ​បច្ចេកវិទ្យា​ចុង​ក្រោយ​បំផុត​ដែល​ធានា​នូវ​សុវត្ថិភាព​នៅ​ពេល​ដែល​ហោះហើរ​នៅ​លើ​អាកាស​បាន​ខ្ពស់​ និង​ការ​បញ្ជា​យន្តហោះ​ឡើង​ឬ​ចុះ​គឺ​កាន់តែ​ងាយស្រួល​បំផុត​។​ យន្តហោះ​ Drone​ នេះ​បំពាក់​នូវ​ថ្ម​ដែល​មាន​កម្លាំង​ថាមពល​ដល់​ទៅ​ 5200mAh​ ដែល​អាច​ធ្វើការ​ហោះហើរ​បាន​រយៈពេល​ 20​ នាទី​នៅ​រយៈ​ចម្ងាយ​ឆ្ងាយ​ដល់​ទៅ​ 1000​ ម៉ែត្រ​។​ វា​ពិតជា​អស្ចារ្យ​ ឡូយ​មែនទែន​។​
​របៀប​ក្នុង​ការ​តម្លើង​យន្តហោះ​ FUAV​ Seraphi​ GPS​ Drone៖
​សម្រាប់​អបអរ​ឱកាស​ចូល​ឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិខ្មែរ​ខាង​មុខ​នេះ​ យន្តហោះ​ Drone​ ដ៏​ស្រស់​ស្អាត​នេះ​ត្រូវ​បាន​ដាក់​លក់​នៅ​ក្នុង​តម្លៃ​ពិសេស​ចាប់ពី​ $249​ ឡើង​ទៅ​ដោយ​ភ្ជាប់​ជាមួយនឹង​កាមេរ៉ា​ Full​ HD​ 12MP​ ទំហំ​អេ​ក្រង់​ 5​ អ៊ី​ង​សម្រាប់​ផ្តិត​យក​រូបភាព​ និង​វី​ដេ​អូ​បាន​ល្អ​ឥត​ខ្ចោះ​ ហើយ​ថែម​ទាំង​មានការ​ធានា​រយៈពេល​មួយ​ឆ្នាំ​ផង​ដែរ​។​ សម្រាប់​ព​ត៌​មាន​បន្ថែម​ សូម​ធ្វើការ​ទំនាក់ទំនង​ទៅ​កាន់​លេខ​ 098​ 398811​ ឬ​អាច​ឆែក​មើល​នៅ​ក្នុង​ទំព័រ​ Facebook​ តាម​រយៈ​តំណរ​ http://www.facebook.com/myteb.malaysia Website​ :​ www.mytebtech.com
MyTeb​ នាំ​មក​នូវ​ Drone​ ស៊េរី​ថ្មី​ FUAV​ Seraphi​ GPS​ ងាយស្រួល​បញ្ជា​ និង​អាច​ផ្តិត​រូបភាព​បាន​ច្បាស់​បំផុត​