ស្វែងរកពួកយើង:

Loading Ad...

Xiaomi Mix Fold 5 ឆ្លងកាត់ការចុះបញ្ជីថ្មី ខណៈ Xiaomi 18 Pro បង្ហាញខ្លួនលើទីផ្សារសកលជាលើកដំបូង

ដោយ

ជុំ ប៉េងលីន

27 កក្កដា 2026 11:02 ថ្ងៃត្រង់

អាន 3 នាទី


ឆ្នាំនេះ ជាមួយនិងវត្តមានរបស់ Xiaomi 18 Pro ត្រូវបានគេបញ្ជាក់ថា អាចនឹលក់នៅលើទីផ្សារសកលជាលើកដំបូង ដែលការផ្លាស់ប្តូរយុទ្ធសាស្រ្តនេះ នឹងធ្វើអោយក្រុមហ៊ុន Xiaomi បញ្ចេញនូវស្មាតហ្វូនលំដាប់ថ្នាក់ប្រណិតមួយទៀតសម្រាប់ទីផ្សារសកល។ ហើយនៅក្នុងពេលជាមួយគ្នានេះ ក៏មានការបញ្ជាក់ពីការមកដល់ Xiaomi Mix Fold 5 ផងដែរ បន្ទាប់ពីស្មាតហ្វូនថ្មីនេះ បានឆ្លងកាត់ការចុះបញ្ជីសម្រាប់ទីផ្សារប្រទេសចិន ដោយថែមទាំងមានការបញ្ជាក់ពីកម្លាំងសាកនៅលើស្មាតហ្វូននេះទៀតផង។
Article image
 
យោងតាមការបញ្ជាក់នៅលើបញ្ជី XimiTime បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មីរបស់ Xiaomi មួយនេះ គឺមានឈ្មោះថា VENICE នឹងមានលេខម៉ូដែល 26122PN61G សម្រាប់ទីផ្សារសកល ខណៈដែលនៅលើទីផ្សារប្រទេសចិន គឺមានលេខម៉ូដែល M261DB។ នៅលើបញ្ជីនេះ ថែមទាំងមានការបញ្ជាក់ថា Xiaomi 18 Pro ក៏នឹងមានការដាក់លក់នៅលើទីផ្សារប្រទេសតួគី រុស្សី តៃវ៉ាន់ រួមនិងជំប៉ុនផងដែរ ខណៈដែលឥណ្ឌាមិនស្ថិតក្នុងផ្នែកនៃការដាក់លក់នៅឡើយទេ។ តាមរយៈព័ត៌មានខាងលើនេះ គឺអាចបញ្ជាក់ថា គឺពិតជាប្លែកខ្លាំងណាស់ ពីព្រោះថា ក្រុមហ៊ុនចិនមួយនេះ មិនដែលដាក់លក់ស្មាតហ្វូនម៉ូដែល Pro របស់ខ្លួននៅក្រៅទីផ្សារប្រទេសចិននោះទេ។

Article image
Xiaomi 18 Pro ត្រូវបានគេរាយការណ៌ថា គឺនឹងមានការឌីស្សាញអេក្រង់ខាងក្រោយដូច Xiaomi 17 Pro អញ្ចឹង ហើយស្មាតហ្វូណម៉ូដែលថ្មីនេះ នឹងមានការប្រើប្រាស់វបន្ទះឈីប Qualcomm Snapdragon 8 Elite Gen 6 Pro រួមជាមួយនិងកាមេរ៉ា 200MP ចំនួន 2 គ្រាប់ ដោយកាមេរ៉ាគោល គឺគាំទ្រដោយ SmartSens sensors និងមានទំហំ 1/1.28 អ៊ីង ហើយនិង 3.0 LOFIC primary sensor ទៀតផង។ នៅលើស្មាតហ្វូននេះ ក៏នឹងមានមកជាមួយនូវ AI button សម្រាប់ជំនួយដល់ AI-powered features និង camera functions ផងដែរ។

ក្រឡេកស្មាតហ្វូនអេក្រង់បត់បានថ្មីរបស់ Xiaomi វិញ គឺបានឆ្លងកាត់បញ្ជី 3C ហើយបញ្ជី SRRC និង MIIT របស់ប្រទេសចិនរួចហើយ ដោយនៅលើបញ្ជីនេះ បានបង្ហាញថា ស្មាតហ្វូននេះ នឹងមានឆ្នាំងសាកកម្លាំង 67W wired fast charging។ តាមអ្នកទម្លាយ Digital Chat Station ក៏បានបញ្ជាក់ថា នៅលើស្មាតហ្វូននេះ ក៏មានមុខខងារ UWB connectivity, N79 5G band ហើយនិង AI large language model របស់ Xiaomi ទៀតផង។

Article image
Xiaomi Mix Fold 5 អាចនឹងមានការបង្ហាញខ្លួនជាមួយបន្ទះឈីប Xring O3 could របស់ Xiaomi ជំនួយសអោយបន្ទះឈីប Qualcomm flagship processor។ ហើយស្មាតហ្វូននេះ ក៏ជាម៉ូដែលថ្មី ដែលមានការពង្រីកទំហំអេក្រង់ពី 7.5-inch ទៅ 7.6-inch ផងដែរ។ ស្មាតហ្វូននេះ មានកាមេរគោលទំហំ 200MP ថ្ម 6,000mAh មាន wireless charging ហើយនឹងមានការការពារការជ្រាបទឹក រួមនិងសិនស័រស្កែននៅចំហៀងតួផងដែរ។
Xiaomi Mix Fold 5 ឆ្លងកាត់ការចុះបញ្ជីថ្មី ខណៈ Xiaomi 18 Pro បង្ហាញខ្លួនលើទីផ្សារសកលជាលើកដំបូង